ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

គ្រួសារសពជនជាតិវៀតណាមត្រូវបាន​​ដឹកជញ្ជូនពីអង់គ្លេសទៅដល់​ប្រទេសវៀតណាមវិញ​

គ្រួសារសពជនជាតិវៀតណាមត្រូវបាន​​ដឹកជញ្ជូនពីអង់គ្លេសទៅដល់​ប្រទេសវៀតណាមវិញ​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កាសែតអនឡាញ VnExpress របស់វៀតណាមបានចុះផ្សាយថា សាកសពជនជាតិវៀតណាមចំនួន១៦នាក់ ក្នុងចំណោមសាកសព៣៩នាក់ ដែលត្រូវបានសម្លាប់ដោយដាក់ក្នុងទូក្លាសេទឹកកករថយន្តនៅអង់គ្លេសត្រូវបានដឹកជញ្ជូនទៅដល់​ប្រទេសវៀតណាម​ហើយ​នៅ​ថ្ងៃ​ពុធ ទី២៧ ខែវិច្ឆការនេះ ។ មន្ត្រីប៉ូលីសវៀតណាមបាននិយាយថា សាកសពទាំង៣៩នាក់នោះគឺជាជនជាតិវៀតណាមមកពីខេត្តចំនួន៦ខេត្ត ហើយការដឹកជញ្ជូន​សាក​​​​សពត្រឡប់មកប្រទេសកំណើតវិញនេះ គឺគ្រួសារសពជាអ្នកចេញសោហ៊ុយថ្លៃដឹកជញ្ជូន ដោយគ្រសារសពត្រូវបង់ប្រាក់ចំនួន២២០៨ផោន ស្មើនឹង២៨៣២.៨៦ដុល្លារអាមេរិកសម្រាប់សាកសពម្នាក់ ប៉ុន្តែរដ្ឋាភិបាលវៀតណាមបង់​ថ្លៃដឹកជញ្ជូនមុន​រួចហើយនិងចាំ​ទារសំណង​ពី​គ្រួ​សារសពជាក្រោយ ។ កាលពីខែមុន សាកសពជនជាតិវៀតណាមចំនួន៣៩នាក់ត្រូវបានដាក់ក្នុងទូក្លាសេទឹកកកក្នុងរថយន្ត និងត្រូវបានយកទៅចោលនៅចក្រ​ភព​អង់​គ្លេស ដោយមិនដឹងថា ជនរងគ្រោះជាជនជាតិវៀតណាមទាំង៣៩នាក់នោះបានបាត់បង់ជីវិតដោយសារអ្វី និងមកពីតំបន់ណា ៕...
ឥណ្ឌូនេស៊ីនិងកូរ៉េខាងត្បូងសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយចរចា៧ឆ្នាំកន្លះ

ឥណ្ឌូនេស៊ីនិងកូរ៉េខាងត្បូងសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយចរចា៧ឆ្នាំកន្លះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Nikkei Asian Review បានចុះផ្សាយថា ឥណ្ឌូនេស៊ី និងកូរ៉េខាងត្បូងបានបញ្ចប់កិច្ចចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេ រីរវាងភាគីទាំងពីរហើយកាលពីថ្ងៃចន្ទទី២៥ខែវិច្ឆិកានេះ ក្រោយពីប្រទេសទាំងពីរបានចំណាយពេលរហូតដល់ជាង៧ ឆ្នាំកន្លះក្នុងការចរ​ចា​ស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។ កិច្ចព្រមព្រៀងនេះមានឈ្មោះថា កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចទូលំទូលាយកូរ៉េខាងត្បូង-ឥណ្ឌូនេស៊ី (South Korea –Indonesia Comprehensive Economic Partnership Agreement) ដែលហៅកាត់ថា CEPA ដែលអាចនឹងត្រូវបានចុះហត្ថលេខានៅដើមឆ្នាំ២០២០ខាង មុខនេះ ក្រោយពីភាគីទាំងពីរបានពិនិត្យលើខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងស្រុងរួចរាល់ហើយនោះ ។ ខ្លឹមសារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CEPAនេះ គឺតម្រូវអោយឥណ្ឌូនេស៊ី បើកចំហរទីផ្សាររបស់ខ្លួន៩៣%សម្រាប់ទទួលទំនិញពីកូរ៉េខាង ត្បូង មានដូចជា ដែកថែប គ្រឿងបន្លាស់រថយន្ត វាយនភណ្ឌ និងរថយន្តជាដ...
ក្រុម​​ធុរកិច្ច​កម្ពុជា​ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា​​​ស្តីពីការបង្កើតក្រុមប្រឹក្សាធុរកិច្ចមេគង្គ-កូរ៉េ

ក្រុម​​ធុរកិច្ច​កម្ពុជា​ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា​​​ស្តីពីការបង្កើតក្រុមប្រឹក្សាធុរកិច្ចមេគង្គ-កូរ៉េ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា ហាក់ សុវណ្ណា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជានិងសមាជិក​ ​​តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្មកម្ពុជាបានដឹកនាំគណៈប្រតិភូស​ភាពាណិជ្ជកម្មកម្ពុជាចុះហត្ថលេខាលើអនុស្សា​​រណៈ​​​យោគ​​យល់​​ស្តីពីការបង្កើតក្រុមប្រឹក្សាធុរកិច្ចមេគង្គ-កូរ៉េ ដែលប្រព្រឹត្តទៅនៅទីក្រុងប៊ូសានសាធារណ​រដ្ឋកូរ៉​នៅ​​​ថ្ងៃទី២៦ខែវិច្ឆិកានេះ​​​​​។ ​​ ក្រុមប្រឹក្សាធុរកិច្ចមេគង្គ-កូរ៉េនេះត្រូវបានឯកភាពរួមគ្នាបង្កើតឡើងដោយសាធារណរដ្ឋកូរ៉េ និងប្រទេស​ក្នុង​តំបន់ទន្លេមេគង្គ ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាមក្នុងគោលបំណងពង្រឹង​កិច្ចសហ​ប្រតិបត្តិ​ការ​។ លើសពីនេះ​​​ នឹ​​ងទំនាក់ទំនងរវាងសារធារណរដ្ឋកូរ៉េ និងប្រទេសទាំងប្រាំ ក្នុងតំបន់ទន្លេមេគង្គ​នឹង​​​បង្កើតឱ​កាស​ពាណិជ្ជកម្ម និងវិនិយោគបន្ថែមសម្រាប់សហគមន៍ធុរកិច្ចនិង​លើកកម្ពស់ការ​អភិវឌ្ឍសេដ្ឋកិច្ច​និង​​សុខុ​​មាល​​ភាពប្រជាជន​​​។​​    ...
អ្នក​​​វិនិយោ​​អាមេរិកមួយក្រុមកំពុងស្វែងរកឱកាសវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

អ្នក​​​វិនិយោ​​អាមេរិកមួយក្រុមកំពុងស្វែងរកឱកាសវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ប្រតិភូវិនិយោគ និងទេសចរណ៍មួយក្រុមបានស្កាត់ពីទីក្រុងឡូស អេនជេលេសរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេ​រិកដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យទេសចរណ៍ថាមពលនិងវិស័យនានានៅកម្ពុជា ខណៈបរិយា កាស​វិនិយោគក្នុងប្រទេសសន្តិភាពមួយនេះកំពុងផ្ដល់ភាពអនុគ្រោះខ្ពស់ចំពោះធុរជន និងវិនិយោគិនគ្រប់គ្នា។ បន្ទាប់ពីបានជួបពិភាក្សាជាមួយក្រសួង-ស្ថាប័នមួយចំនួនរួចមក ប្រតិភូវិនិយោគនិងទេសច​រណ៍​មួយ​ក្រុម​នេះបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ទិត ចន្ថា រដ្ឋលេខាធិការ ប្រចាំការ ក្រសួង​ទេសចរណ៍ និងលោក ​​សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសច​រណ៍ នៅទីស្ដីការក្រសួងទេសចរណ៍នៅ​​​ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ ប្រតិភូវិនិយោគ និងទេសចរណ៍នេះ ត្រូវបានដឹកនាំដោយលោក ហួត គីមឆា កុងស៊ុលកិត្តិយ​ស​របស់កម្ពុជា​ប្រ​ចាំរដ្ឋកាលីហ្វ័រញ៉ា និងលោក Norman Arikawa តំណាងកំពង់ផែ LA Port ដើម្បីជំរុញ​វិស័យទេសចរណ៍ពាណិ​ជ្ជ​កម្ម និងវិនិយោគរវាងកម្ពុជានិងរដ្ឋកាលី...
ទូរគីនៅតែបន្តកិច្ចសន្យាទិញមីស៊ីលS-400ពីរុស្ស៊ី ដោយមិនញញើតអាមេរិក

ទូរគីនៅតែបន្តកិច្ចសន្យាទិញមីស៊ីលS-400ពីរុស្ស៊ី ដោយមិនញញើតអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី RIA បានចុះផ្សាយថា មេដឹកនាំរបស់ប្រទេសទួរគីនៅតែបន្ត​កិច្ចសន្យាទិញប្រព័ន្ធការ​ពារដែនអាកាស S-400 ពីរុស្ស៊ីដដែល ដោយមិនញញើតនឹងការព្រមានរបស់មេដឹកនាំអាមេរិកទេ ទោះបីជា​មេ​​​ដឹកនាំរបស់ប្រទេសមហាអំណាចមួយនេះ បានព្រមានទួរគីជាញឹកញាប់ក៏ដោយ។ នៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកានេះ ប្រធានទីភ្នាក់ងារនាំចេញសព្វាវុធរដ្ឋរបស់ប្រទេសរុស្ស៊ី Rosoboronexport លោក Alexander Mikheevបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) គ្រោង​នឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីមួយទៀតជាមួយ លោក រ៉េសិប តៃយីប អឺដូហ្កាន (Recep Tayyip Erdogan) ប្រធានាធិបតីរបស់ប្រទេសទួរគីស្តីពីការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសS-400 អោយទៅទួរគី។ លោក Alexander Mikheevបានបន្ថែមថា កិច្ចសន្យាថ្មីនេះ គឺរុស្ស៊ីនឹងផ្គត់ផ្គង់មីស៊ីលការពារដែនអាកាស S-400 ដែលជាប្រភេទមីស៊ីលបាញ់ពីដីទៅអាកាស (S-400 surface-to-air missile s...
លោក វេង សាខុន ចុះហត្ថលេខាស្តីពីកិច្ច​សហ​​​ប្រតិបត្តិការក្នុងវិស័យកសិកម្មកម្ពុជានិងកូរ៉េ​​

លោក វេង សាខុន ចុះហត្ថលេខាស្តីពីកិច្ច​សហ​​​ប្រតិបត្តិការក្នុងវិស័យកសិកម្មកម្ពុជានិងកូរ៉េ​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ​​វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទ កាលពីថ្ងៃទី២៥ ខែវិច្ឆិកានេះ​បានជួបពិភាក្សាការងារជា មួយ លោក Kim Hyeon-Soo រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងអភិវឌ្ឍន៍ជនបទនៃសាធារណៈរដ្ឋកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងចុះហត្ថ​​​លេ​ខាលើអនុស្សរណៈនៃការ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និង​នេសាទកម្ពុជា​និង​ក្រ​សួងកសិ កម្មស្បៀងអាហារនិងកិច្ចការជនបទនៃសាធារណរដ្ឋកូរ៉េ ។ លោករដ្ឋមន្រ្តី​បានបញ្ជាក់ថា«សូម​​អំណរគុណយ៉ាងខ្លាំង ចំពោះការផ្តល់កិច្ចហប្រតិបត្តិការលើ Green House នេះ ព្រោះឆ្លើយតបចំគោលដៅដែលក្រសួងបាន និងកំពុងធ្វើនិងឆ្លើយតបទៅលើតម្រូវការដែលក្រសួងកសិកម្មកម្ពុជាកំពុងតែយកចិត្តទុក ដាក់ ដើម្បីជួយលើក​កំពស់​កំរិតជីវភាពរបស់កសិកអោយឆ្លើយ តបតាមគោលនយោបាយជំរុញសេដ្ឋកិច្ចកម្ពុជាអោយកលាយជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០»។ ...
លោក ប៉ាន សូរស័ក្តិ និង​​​រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េសិក្សា​​បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)

លោក ប៉ាន សូរស័ក្តិ និង​​​រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េសិក្សា​​បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា និងលោកស្រី យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្មសាធារណរដ្ឋកូរ៉េបានជួប​ពិភាក្សាការងារទ្វេភាគី ផ្តោតការពិភាក្សាសំខាន់លើលទ្ធភាពក្នុងការបង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។ នៅថ្ងៃទី២៥ខែវិច្ឆិកានេះ បន្ទាប់ពីជំនួបទ្វេភាគី​​ រដ្ឋមន្រ្តីកម្ពុជា​បានស្នើសុំឲ្យភាគីកូរ៉េពិនិត្យលទ្ធភាពជួយបង្កើនការបញ្ជារ​ទិញទំនិញបន្ថែម​ពី​កម្ពុជា​ព្រម​ទាំងលើក​ទឹក​​​​ចិត្តឲ្យវិនិយោគិនកូរ៉េមកវិនិយោគបន្ថែមទៀតនៅកម្ពុជា។ រដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមការសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ច​ព្រម​​​ព្រៀង​ពាណិជ្ជកម្មសេរី (FTA)ទ្វេភាគីកម្ពុជា-កូរ៉េ។ តាមការរំពឹងទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះនឹងជួយពង្រឹងនិងពង្រីកទំហំពា​ណិជ្ជកម្មនៃប្រទេសទាំងពីរបន្ថែមទៀតព្រម ទាំងបង្កើតឱកាសការងារក...
ឯកសារចំនួន៥កម្ពុជា-កូរ៉េខាងត្បូងសម្រេចចុះលេខាក្នុងកិច្ចប្រជុំកពូលអាស៊ាន-កូរ៉េ

ឯកសារចំនួន៥កម្ពុជា-កូរ៉េខាងត្បូងសម្រេចចុះលេខាក្នុងកិច្ចប្រជុំកពូលអាស៊ាន-កូរ៉េ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈ និងកិច្ចព្រមព្រៀងចំនួន៥ជាមួយនឹងរដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការនិងពាណិជ្ជកម្មដែលធ្វើ​ឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកានេះ​​​។ កិច្ចព្រមព្រៀងនិងពិធិសារចំនួនផ្សេងគ្នាជាមួយនឹងរដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងអំឡុងនៃកិច្ចប្រជុំកំពូលអាស៊ាននិងកូរ៉េខាងត្បូងដែលធ្វើឡើងនៅទីក្រុងប៊ូសាន។ ឯកសារទាំងនោះរួមមានកិច្ចព្រមព្រៀងស្ដីពីការ​លុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធទៅនឹងប្រាក់​ចំណូលនិង​ការ​បង្ការការគេចពន្ធនិងការចៀសវាងពន្ធដើរចុះលេខាដោយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស។ ឯកសារទី២ គឺសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌនិង​ឯកសារ ទី៣ គឺអនុស្សរណៈនៃការយល់គ្នាស្ដីពីកិច្ច​សហ​ប្រតិ​បត្តិ​ការក្នុងវិស័យកសិកម្មចុះលេខាដោយ​​​ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងនេសាទ​​​។ តម្លៃឯកសារទី៤ គឺជាអនុ...
ដោះស្រាយកង្វល់ពីបំណុលពន្ធដារម្ចាស់សហគ្រាសនិងក្រុមហ៊ុន​​​​អាច​​​​ចុះឈ្មោះឲ្យបានរួសរាន់ឡើងដើម្បីបានតម្លៃពិសេស

ដោះស្រាយកង្វល់ពីបំណុលពន្ធដារម្ចាស់សហគ្រាសនិងក្រុមហ៊ុន​​​​អាច​​​​ចុះឈ្មោះឲ្យបានរួសរាន់ឡើងដើម្បីបានតម្លៃពិសេស

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក គាត ហេង នាយកក្រុមហ៊ុន​​​ Cam Accounting & Tax Serviceនឹង​​​​ដោះស្រាយកង្វល់បំណុលពន្ធដារនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែធ្នូឆ្នាំ២០១៩​ នេះជូនដល់ម្ចាស់សហគ្រាសនិងក្រុមហ៊ុន​​​​ ហេតុដូច្នោះ សូមម្ចាស់សហគ្រាសនិងក្រុមហ៊ុន​​​​អាច​​​​ចុះឈ្មោះឲ្យបានរួសរាន់ឡើង ​​ដើម្បីបានតម្លៃពិសេស។ ចំពោះ​គោលការណ៍រួម​​​​៖ 1-មូលដ្ឋានរៀបចំបញ្ជីគណនេយ្យ 2- ប្រព័ន្ធគ្រប់គ្រងគណនេយ្យ 3- ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ 4- មូលដ្ឋានរៀបចំ ពន្ធប្រចាំឆ្នាំ 5- វីធីសាស្ត្របំពេញទម្រង់ពន្ធដារប្រចាំឆ្នាំ 6- គន្លឹះសំខាន់សម្រាប់ការរៀបចំពន្ធប្រចាំឆ្នាំ។      ...
កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបន្តតានតឹងលើការបង្កើនចំណាយវត្តមានកងទ័ពប្រទេសទាំងពីរ

កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបន្តតានតឹងលើការបង្កើនចំណាយវត្តមានកងទ័ពប្រទេសទាំងពីរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនៅតែបន្តមានភាពតានតឹងជាមួយគ្នាដដែលរហូតដល់ថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកានេះ ក្នុងសំណុំ​រឿង​នៃ​ការ​ចំ​ណាយលើការរក្សាវត្តមានកងទ័ពអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង ក្រោយពីអាមេរិក​បានបង្កើន​ការចំណាយ​លើវត្តមាន​កង​ទ័ព​របស់​ខ្លួន​នៅ​កូរ៉េខាងត្បូងរហូតដល់៤០០% ស្មើនឹងទឹកប្រាក់៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលនេះបើតាម​ការចុះផ្សាយ​របស់​ប្រព័ន្ធផ្សព្វផ្សាយ Yahoo News ។ ចាប់តាំងពីក្រោយសង្គ្រាមនៅឧបទ្វីបកូរ៉េក្នុងចន្លោះឆ្នាំ១៩៥០ដល់១៩៥៣ កូរ៉េខាងត្បូងបានចំណាយទឹកប្រាក់​ក្នុងរង្វង់ជិតមួយពាន់​លាន​ដុល្លារ​ក្នុងមួយឆ្នាំលើវត្តមានកងទ័ពអាមេរិកនៅលើទឹកដីរបស់ខ្លួន ដែលប្រហាក់ប្រហែលនឹង៤០%នៃការចំណាយសរុប ប៉ុន្តែនៅឆ្នាំ​២០១៩​នេះ អាមេរិកបានទាមទារអោយកូរ៉េខាងត្បូងបង្កើនការចំណាយរហូតដល់៥ ពាន់លានដុល្លារក្នុងមួយឆ្នាំដែលស្មើនឹងកំណើន៤០០% ។ ចំណុចនេះហើយ ដែលធ្វើអោយប្រទេសជាសម្ព័ន្ធមិត្តទាំងពីរមិនឯកភាពគ្នា ដោយកូរ៉េខ...