ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបន្តតានតឹងលើការបង្កើនចំណាយវត្តមានកងទ័ពប្រទេសទាំងពីរ

កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបន្តតានតឹងលើការបង្កើនចំណាយវត្តមានកងទ័ពប្រទេសទាំងពីរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនៅតែបន្តមានភាពតានតឹងជាមួយគ្នាដដែលរហូតដល់ថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកានេះ ក្នុងសំណុំ​រឿង​នៃ​ការ​ចំ​ណាយលើការរក្សាវត្តមានកងទ័ពអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង ក្រោយពីអាមេរិក​បានបង្កើន​ការចំណាយ​លើវត្តមាន​កង​ទ័ព​របស់​ខ្លួន​នៅ​កូរ៉េខាងត្បូងរហូតដល់៤០០% ស្មើនឹងទឹកប្រាក់៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលនេះបើតាម​ការចុះផ្សាយ​របស់​ប្រព័ន្ធផ្សព្វផ្សាយ Yahoo News ។ ចាប់តាំងពីក្រោយសង្គ្រាមនៅឧបទ្វីបកូរ៉េក្នុងចន្លោះឆ្នាំ១៩៥០ដល់១៩៥៣ កូរ៉េខាងត្បូងបានចំណាយទឹកប្រាក់​ក្នុងរង្វង់ជិតមួយពាន់​លាន​ដុល្លារ​ក្នុងមួយឆ្នាំលើវត្តមានកងទ័ពអាមេរិកនៅលើទឹកដីរបស់ខ្លួន ដែលប្រហាក់ប្រហែលនឹង៤០%នៃការចំណាយសរុប ប៉ុន្តែនៅឆ្នាំ​២០១៩​នេះ អាមេរិកបានទាមទារអោយកូរ៉េខាងត្បូងបង្កើនការចំណាយរហូតដល់៥ ពាន់លានដុល្លារក្នុងមួយឆ្នាំដែលស្មើនឹងកំណើន៤០០% ។ ចំណុចនេះហើយ ដែលធ្វើអោយប្រទេសជាសម្ព័ន្ធមិត្តទាំងពីរមិនឯកភាពគ្នា ដោយកូរ៉េខ...
ទីបំផុតលោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ាទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសលើមុខវិជ្ជាការអភិវឌ្ឍន៍សង្គម

ទីបំផុតលោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ាទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសលើមុខវិជ្ជាការអភិវឌ្ឍន៍សង្គម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុន Vichet Dara Interprise co..Ldt ដែលកាលពីពេលថ្មីៗនេះ ទើបតែទទួលបានការប្រោស ប្រទាន គោរម​ងារជាឧកញ៉ាពីព្រះមហាក្សត្រមិនទាន់បានប៉ុន្មានផង ស្រាប់តែឥឡូវនេះ​​លោក​​​​​​​ទទួលបានសញ្ញាបត្របណ្ឌិត​កិត្តិយសលើមុខវិជ្ជាការ​អភិវឌ្ឍន៍សង្គម​ពី​ស​កលវិទ្យាល័យ ministies of king's college, Florida USA។ លោក​​ឧកញ៉ា​​បានមានប្រសាសន៍ថា ការធ្វើសកម្មភាពទៅ​ក្នុងសង្គម​និង​ធ្វើ​រហូត​ដល់ទទួលបានលទ្ធផលធ្វើរហូតដល់ទទួលបាន​សញ្ញាប័ត្រ សូម​អរគុណ​ដល់សាលាដែលទទួលស្គាល់នូវលទ្ធផលនិងស្នាដៃកន្លងមករបស់ខ្ញុំសូមអរគុណដល់មិត្តភក្កិបងប្អូនដែលចូលរួមក្នុងការជួយសង្គមជាមួយខ្ញុំបាទកន្លងមក»។ លោកឧកញ៉ាលើកឡើងថា នេះជាកិត្តិយសធំណាស់ ហើយជាចំណែកមួយ​​ដែល​​ធ្វើឲ្យលោកទទួលបានសញ្ញាបត្របណ្ឌិតមួយនេះ ជាចុងក្រោយសូម​ផ្ដាំផ្ញើ​ទៅ​យុវជននិងសហគ្រិនចូលរួមជួយសង្គមហើយកុំថាតើសង្គមបានជួយអ្វីខ្លះដល់យើងខ្ញុំ? ប៉ុន្តែត្រូវសួរត្រឡប...
ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈកម្ពុជានៅបន្តភាពរឹងមាំ

ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈកម្ពុជានៅបន្តភាពរឹងមាំ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា នៅបន្តភាពរឹងមាំ ដែលបានគំាទ្រកម្រិតប្រែប្រួលទាប នៃអតិផរណា និងស្ថិរភាពនៃអត្រាប្តូរប្រាក់រៀល ធៀបនឹងរូបិយ ប័ណ្ណ អន្តរជាតិ ក្នុងនោះទំហំវិនិយោគវិស័យឯកជន និងសំណង់ ក៏មានសន្ទុះរឹងមាំ ។ តាមព្រិត្តបត្រស្ថិតិ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី៣របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញឲ្យដឹងថា ពាក់ព័ន្ធនឹងសដ្ឋកិច្ចសកល ត្រូវបានរំពឹងថា និងមានកំ ណើនទាបក្នុងអត្រា ៣% ដោយសារការថមថមកំណើនសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ចិន និងតំបន់អឺរ៉ុប បច្ច័យនៃសង្គ្រាមពាណិជ្ជកម្ម, ការប្រែ ប្រួល គោល នយោ បាយរូ បិយ វត្ថុនិងភាពមិនប្រាកដប្រជានៃភូមិសាស្រ្តនយោបាយ ។ ទាក់ទងបញ្ហានេះ ទោះជាសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួលយ៉ាងណាក៏ដោយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា នៅបន្តភាពរឹងមាំ ដែលបាន គំា ទ្រ កម្រិតប្រែប្រួលទាប នៃអតិផរណា និងស្ថិរភាពនៃអត្រាប្តូរប្រាក់...
សម្តេចតេជោលុបចោលប្រជុំអាស៊ាន-កូរ៉េ មេគង្គ-កូរ៉េនៅទីក្រុងប៊ូសាននៃសាធារណរដ្ឋករ៉េ

សម្តេចតេជោលុបចោលប្រជុំអាស៊ាន-កូរ៉េ មេគង្គ-កូរ៉េនៅទីក្រុងប៊ូសាននៃសាធារណរដ្ឋករ៉េ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោលុបចោលប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េនៅទីក្រុង ូសាននៃសាធារណរដ្ឋកូប៊ូសាននៃសាធារណរដ្ឋកូរ៉េ ។ ខាងក្រោមនេះ ជាសាររបស់សម្តេចជោ: ពេលនេះ ខ្ញុំកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារម្តាយក្មេកជាទីគោរពស្រឡាញ់របស់ខ្ញុំកំពុងស្ថិតនៅសង្រ្គោះបន្ទាន់និងពិនិត្យឃើញថាពិបាកនឹងសង្រ្គោះបាន។ ហេតុការណ៍នេះបានកើតឡើងចំពេលដែលខ្ញុំត្រៀមចកចេញទៅប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េ។ ដោយបំពេញភារកិច្ចជាកូន ខ្ញុំគ្មានជម្រើសអ្វីក្រៅតែពីសុំទោសប្រធានាធិបតីកូរ៉េ មូន ចេអ៊ីន និងឯកឧត្តម ប្រាយុទ្ឋ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដែលជាប្រធានអាស៊ាន និងថ្នាក់ដឹកនាំអាស៊ានផ្សេងទៀតចំពោះការអាក់ខានរបស់ខ្ញុំសម្រាប់កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងតំណាងឱ្យខ្ញុំនៅក្នុងកិច្ចប្រជុំទាំងពីរខាងលើ។ខ្ញុំក៏សូមការយោគយល់ពីសំណាក់បងប្អូនខ្មែរ ដែលជានិស្សិត ជាពលករ ជាអាជីវករ...
សម្តេចតេជោ ៖ខ្ញុំពេញចិត្ត ក្នុងការបម្រើប្រទេសជាតិដើម្បីសុខសន្តិភាព និងការរីកចម្រើនរបស់បងប្អូនប្រជាពលរដ្ឋ

សម្តេចតេជោ ៖ខ្ញុំពេញចិត្ត ក្នុងការបម្រើប្រទេសជាតិដើម្បីសុខសន្តិភាព និងការរីកចម្រើនរបស់បងប្អូនប្រជាពលរដ្ឋ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានមានប្រសាសន៍ថា ពេញមួយសប្តាហ៍នេះ ខ្ញុំពិតជារវល់ខ្លាំង ជាមួយកិច្ចការជាតិសំខាន់ៗ ប៉ុន្តែខ្ញុំពេញចិត្ត ក្នុងការបម្រើប្រទេសជាតិដើម្បីសុខសន្តិភាព និងការរីកចម្រើនរបស់បងប្អូនប្រជាពលរដ្ឋ។ យោងតាមផេកហ្វេសបុ៊ក សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេញមួយសប្តាហ៍នេះខ្ញុំពិតជារវល់ខ្លាំង ជាមួយកិច្ចការជាតិសំខាន់ៗ​រួមទាំងការសម្ពោធរោងចក្រស៊ីម៉ងត៌នៅខេត្តកំពត និងបើកការដ្ធានកសាងផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ និងកិច្ចប្រជុំកំពូលអន្តរជាតិអាស៊ីប៉ាស៉ីហ្វិកលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រៅពីនេះ គឺជួបភ្ញៀវព្រឹកល្ងាចៗរកដកឃ្លាសឹងមិនរួច។ ប៉ុន្តែទោះបីរវល់បែបនេះក្តីគឺខ្ញុំពេញចិត្ត ក្នុងការបម្រើប្រទេសជាតិដើម្បីសុខសន្តិភាព និងការរីកចម្រើនរបស់បងប្អូនប្រជាពលរដ្ធ។ សម្តេចតេជោ បន្តទៀតថា នៅថ្ងៃអាទិត្យស្អែកនេះ គឺចាប់ពីថ្ងៃទី២៤ ...
រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ៖ ទីប្រឹក្សានិងអនុព័ន្ធពាណិជ្ជកម្មថ្មី ធ្វើកិច្ចការសំខាន់បី ជូនប្រទេសជាតិ

រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ៖ ទីប្រឹក្សានិងអនុព័ន្ធពាណិជ្ជកម្មថ្មី ធ្វើកិច្ចការសំខាន់បី ជូនប្រទេសជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖​ លោក​ ​ប៉ាន​ សូរ​ស័ក្តិ​ ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ ​បាន​ស្នើ​ដល់​ទី​ប្រឹក្សា​ ​និង​អនុព័ន្ធ​ពាណិជ្ជកម្ម​ថ្មី ​ធ្វើ​កិច្ច​ការ​សំខាន់​ចំនួនបី ជូនប្រជាជន និងប្រទេសជាតិ ។ លោករដ្ឋមន្ត្រី បានលើកសំណើនេះឡើង នាព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលទើបទទួលបានការតែងតាំង ឱ្យទៅបម្រើការងារជាទីប្រឹក្សា និងអនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅបរទេស។ សូមបញ្ជាក់ថា កិច្ចការសំខាន់បី រួមមាន ៖ ទី១ ប្រកាន់ខ្ជាប់នូវវប្បធម៌សាមគ្គីភាព និងភាតរភាព ក្នុងពេលបំពេញកាតព្វ កិច្ចនៅក្រៅប្រទេស ។ ២ ខិតខំជំរុញការនាំចេញផលិតផលខ្មែរ និងទី ៣  ជួយកៀងគរវិនិយោគិន ឱ្យចូលមកបណ្តាក់ទុនកាន់តែច្រើនថែមទៀតនៅកម្ពុជា ដើម្បីរួមចំណែកធ្វើពិពិធកម្មឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជន និងប្រទេសជាតិ។ លោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តតំណ...
រដ្ឋមន្ត្រីវេង សាខុន៖ប្រគល់ម៉ាស៊ីនព្រោះស្រូវមួយគ្រឿងដល់ សហគមន៍អភិវឌ្ឍន៍កសិករ​ ខេត្តកំពង់ចាម

រដ្ឋមន្ត្រីវេង សាខុន៖ប្រគល់ម៉ាស៊ីនព្រោះស្រូវមួយគ្រឿងដល់ សហគមន៍អភិវឌ្ឍន៍កសិករ​ ខេត្តកំពង់ចាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្រគល់ម៉ាស៊ីនព្រោះស្រូវមួយគ្រឿងដល់ សហគមន៍អភិវឌ្ឍន៍កសិករ ស្ថិតនៅក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ តាមការសន្យារបស់លោក ក្នុងឱកាសធ្វើវេទិកាសាធារណៈកន្លងមក នៅឃុំត្រពាំងគរ។ សូមបញ្ជាក់ថា ម៉ាស៊ីនព្រោះស្រូវនេះ អាចព្រោះស្រូវនៅលើដីស្ងួត និងក្នុងស្រែមានទឹកក៏បាន ហើយប្រើប្រាស់អស់ពូជតិច ចាប់ពី៥០ ទៅ៦០ គីឡូក្រាមតែប៉ុណ្ណោះក្នុងមួយហិកតា ៕...
មូលនិធិគន្ធបុប្ផា ផ្តល់ថវិការជាង ៨០ម៉ឺនដុល្លារ ដើម្បីធានានូវការចំណាយប្រតិបត្តិការប្រចាំថ្ងៃរបស់មន្ទីរពេទ្យ

មូលនិធិគន្ធបុប្ផា ផ្តល់ថវិការជាង ៨០ម៉ឺនដុល្លារ ដើម្បីធានានូវការចំណាយប្រតិបត្តិការប្រចាំថ្ងៃរបស់មន្ទីរពេទ្យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនថវិកាចំនួនជាង ៨០ ម៉ឺនដុល្លារអាមេរិក ដែលបានមកពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់អង្គរ ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមធានានូវការចំណាយប្រតិបត្តិការប្រចាំថ្ងៃរបស់មន្ទីរពេទ្យ។ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញជាគណៈធិបតី ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបន្ទប់សង្គ្រោះទារក និងកុមារ អគារគន្ធបុប្ផា-សីហមុនី-មុនីនាថ ក្នុងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ តាមរយៈការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះឡើង គឺមូលនិធិគន្ធបុប្ផាកម្ពុជា បានរួមចំណែកបំពាក់ឧបករណ៍បរិក្ខាវេជ្ជសាស្ត្រ ដែលគិតជាថវិកាសរុបចំនួន ១ លានដុល្លារអាមេរិក ។ ជាក់ស្តែងនៅក្នុងឱកាសប្រគល់ជូនថវិកាចំនួនជាង...
សម្តេចតេជោ៖អរគុណ បងប្អូន កូនក្មួយ ពលករ កម្មករ  កំពុងធ្វើការងារ និងរស់នៅក្នុងប្រទេសកូរ៉េ

សម្តេចតេជោ៖អរគុណ បងប្អូន កូនក្មួយ ពលករ កម្មករ  កំពុងធ្វើការងារ និងរស់នៅក្នុងប្រទេសកូរ៉េ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
 ភ្នំពេញ៖  សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសរសេរសារអរគុណ ចំពោះបងប្អូន កូនក្មួយ ពលករ​ កម្មករ​ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការងារ និងរស់នៅក្នុងប្រទេសកូរ៉េ​ ។ នេះយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោបានសរសេរថា«សូមអរគុណ​ បងប្អូន​ កូនក្មួយ​ ពលករ​ កម្មករ​ និងប្រជាពលរដ្ឋខ្មែរជាច្រេីន​ ដែលកំពុងធ្វេីការងារ និងរស់នៅក្នុងប្រទេសកូរ៉េ​ គឺកំពុងតែរង់ចាំទទួលស្វាគមន៍​ ដោយសេចក្ដីសោមនស្សរីករាយចំពោះវត្តមានដ៍ខ្ពង់ខ្ពស់របស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ដែល​នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំអាស៊ាននៅទីក្រុងប៊ូសាន-សាធារណៈរដ្ធកូរ៉េ​។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ទទួលបានសុខភាពល្អ​ ជោគជ័យគ្រប់ភារកិច្ច​ការងារ​ និងសុខសុភមង្គលគ្រប់ក្រុមគ្រួសារ»៕ &n...
ប្រធានាធិបតីអាមេរិកទៅទទួលយកសាកសពទាហានរបស់ខ្លួនពីអាហ្វហ្កានិស្ថាន

ប្រធានាធិបតីអាមេរិកទៅទទួលយកសាកសពទាហានរបស់ខ្លួនពីអាហ្វហ្កានិស្ថាន

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ BBC បានចុះផ្សាយថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅកាន់ប្រទេសអាហ្វហ្កានិស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកានេះ ដើម្បីទទួលយកសាកសពកងទ័ពអាមេរិកចំនួនពីរនាក់ត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ។ សូមបញ្ជាក់ថា កងទ័ពអាមេរិក២នាក់ ដែលបានបាត់បង់ជីវិត នៅអាហ្វហ្កានិស្ថាននោះ គឺបានស្លាប់ដោយសារធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកានេះ ដោយមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយ ។ ក្នុងដំណើរទៅទទួលយកសាកសពកងទ័ពរបស់ខ្លួនត្រឡប់ទៅអាមេរិកវិញនេះ ។ លោក ត្រាំ បានជួបពិភាក្សាជាមួយលោក Mark Milley ប្រធានសេនាធិការចម្រុះអាមេរិក និងលោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ស្តីពីវត្តមានកងទ័ពរបស់ប្រទេសមហាអំណាចមួយនេះនៅប្រទេសអាហ្វហ្កានិស្ថាន ៕...