ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សភាពាណិជ្ជកម្មកម្ពុជានឹងផ្តល់ឱកាសដល់ធុរជនចិនដែលមានបំណងវិនិយោគនៅកម្ពុជា

សភាពាណិជ្ជកម្មកម្ពុជានឹងផ្តល់ឱកាសដល់ធុរជនចិនដែលមានបំណងវិនិយោគនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
 ភ្នំពេញ៖  លោក លូ ស៊ីនហ័រ ប្រធានក្រុមប្រឹក្សាជំរុញកិច្ចសហប្រតិបត្តិការខាងត្បូង និងជាអតីតអនុរដ្ឋមន្រ្តីការបរទេស ចិន បានដឹកនាំធុរជនចិនចំនួន ២៥ ក្រុមហ៊ុន ចូលមកវិនិយោគនៅកម្ពុជាលើវិស័យ បច្ចេកវិទ្យា អេឡិកត្រូនិក អប់រំ មេកានិក អគ្គីសនី វេជ្ជសាស្រ្ត ខ្សែកាប អចលនទ្រព្យ សំណង់ និងវិស័យសណ្ឋាគារជាដើម។ នៅថ្ងៃទី ២១ ខែវិច្ឆកា ឆ្នំា២០១៩នេះ ក្នុងជំនួប ជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក លូ ស៊ីនហ័រ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មទេ្វរភាគី ស្វែងយល់អំពីបរិយាកាសសេដ្ឋកិច្ច និងឱកាសវិនិយោគនៃប្រទេសទាំងពីរ ជាពិសេសការស្វែងដៃគូវិនិយោគជាមួយនិងធុរកិច្ចកម្ពុជា និងអ្នកធុរជនចិន។ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបើកចំហរស្វាគមន៍ចំពោះធុរជនចិនដែលមានបំណងចូលមកស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។ អ្នកឧកញ៉ា បញ្ជាក់ថា សភាពាណិជ្ជ...
អាមេរិកផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនរបស់ខ្លួនឲ្យរកស៊ីជាមួយក្រុមហ៊ុន Huawei របស់ចិន

អាមេរិកផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនរបស់ខ្លួនឲ្យរកស៊ីជាមួយក្រុមហ៊ុន Huawei របស់ចិន

ព័ត៌មានទាន់ហេតុការណ៍
ក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនមួយចំនួនរបស់ខ្លួន កាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកានេះ ឲ្យបន្តកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Huawei Technology Co Ltd ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ប្រទេសចិន  ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Aljazeera ។ អាជ្ញាប័ណ្ណរបស់ក្រសួងពាណិជ្ជកម្មអាមេរិក គឺអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិក អាចលក់ផលិតផលនានារបស់ខ្លួន មានបំណែកផ្សំសម្រាប់ផលិតទូរស័ព្ទដៃ កុំព្យូទ័រ និងផលិតផលអេឡិចត្រូនិកផ្សេងទៀត រួមទាំងប្រព័ន្ធបច្ចេកវិទ្យាផងដែរ ឲ្យទៅក្រុមហ៊ុន Huawei Technology Co Ltd របស់ប្រទេសចិន ក្រោយពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ត្រូវបានចុះក្នុងបញ្ជីខ្មៅ ។ នេះគឺជាលើកទីពីរហើយសម្រាប់ក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលបានបន្ធូរបន្ថយការរឹតបន្តឹងរបស់ខ្លួនលើក្រុមហ៊ុន Huawei ចិន ក្រោយពីប្រទេសមហាអំណាចមួយនេះ បានដាក់ក្រុមហ៊ុនបច្ចេកវិទ្...
លើវិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា កាន់តែប្រសើក្នុងរយៈពេលទៅមុខទៀត

លើវិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា កាន់តែប្រសើក្នុងរយៈពេលទៅមុខទៀត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) និងអង្គការអន្តរជាតិខាងការងារ(ILO) បានចុះអនុស្សរណៈនៃការយោគយល់គ្នា “ ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ ២០២០-២០២២ ”   ដែលគ្របដណ្តប់លើវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ សម្ភារៈ និងកាបូប។នេះជាអនុស្សរណៈលើកទី៦ហើយ ក្នុងការបន្តទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងកិច្ចសហការកាន់តែប្រសើរ ដើម្បីឱ្យស្របទៅនឹងការវិវត្តន៍នៃស្ថានការបច្ចុប្បន្ន និងទៅអនាគត។ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងការចូលរួមចំណែកក្នុងការធានានូវសិទ្ធិការងារ និងលក្ខខណ្ឌការងារល្អប្រសើរសម្រាប់បងប្អូនកម្ម...
​សម្តេច​តេជោហ៊ុន សែន ថា​៖ ​​កម្ពុជា​មិនអាចយក​ EBA ​មក​ដោះដូរ​ជាមួយ​អធិបតេយ្យភាព​ជាតិបានឡើយ​

​សម្តេច​តេជោហ៊ុន សែន ថា​៖ ​​កម្ពុជា​មិនអាចយក​ EBA ​មក​ដោះដូរ​ជាមួយ​អធិបតេយ្យភាព​ជាតិបានឡើយ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា​បាន​ថ្លែងថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​​តាំងពី​ខែមីនា​ ឆ្នាំ​២០១៩ មកម្ល៉េះ ​ព្រោះ​កម្ពុជា​មិនអាច​យក​​ភាព​អនុ​គ្រោះពន្ធគ្រប់ប្រភេទ​ ​ដើម្បី​ដោះដូរ​ជាមួយ​អធិបតេយ្យភាព​កម្ពុជា​បានឡើយ​ ។  ស្រប​ពេលដែល​សហភាព​អឺរ៉ុបកំពុងដំណើរការ​នីតិវិធី​ជា​ផ្លូវការ សម្រាប់ការ ដក​ជា​បណ្តោះអាសន្ ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់លើកលែង​គ្រឿង​អាវុធ (EBA)» ពី​ប្រទេស​កម្ពុជា​ ។ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ ក្នុងឱកាស​អញ្ជើញ​ជា អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្ពោធ «​អគារ​ឥន្ទ្រ​ទេវី​» របស់​រាជបណ្ឌិត្យសភា​កម្ពុជា​​នៅ​ព្រឹក​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​រាជធានី​ភ្នំពេញ​។​ ​សម្តេច​តេ​ជោ​ បាន​បញ្ជាក់ថា«បើគេដក EBA គេឲ្យយើងបង់ពន្ធយើងបង់ពន្ធឲ្យគេទៅព្រោះ EBA គង់តែបាត់ដដែលបើគេមិនអនុគ្រោះលើយើងហើយ ។ EBA នៅពេលណាមួយវាគ...
សម្តេចតេជោ​៖ ស្នើសុំឲ្យពង្រឹងគុណភាពបេក្ខជនកម្រិតថ្នាក់បណ្ឌិត

សម្តេចតេជោ​៖ ស្នើសុំឲ្យពង្រឹងគុណភាពបេក្ខជនកម្រិតថ្នាក់បណ្ឌិត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បង្ហាញអំពីក្តីបារម្ភទៅលើចំនួនបេក្ខជនជា”បណ្ឌិត”ដែលមានច្រើនហួស សរុបទាំងចាស់ និងថ្មី មានប្រមាណជាង ៦០០ នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា អាចចាត់ថា ជាប្រទេសដែលមានចំនួន “ បណ្ឌិត” ច្រើនជាងគេនៅលើពិភពលោក បើប្រៀបធៀបនឹងចំនួនអត្រាប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធ “អគារឥន្ទ្រទេវី” របស់រាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី ២១ ខែ វិច្ឆិកា ២០១៩ នេះ ។ សម្តេចតេជោ  មានប្រសាសន៍ថា ការទទួលបានងារជា “ បណ្ឌិត” តែគ្មានចំណេះដឹង និងសមត្ថភាពពិតប្រាកដ គឺជាក្តីបារម្ភដ៏ធំបំផុតរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោក៏បានមាប្រសាសន៍ចំពោះអ្នកដែលគ្មានសញ្ញាបត្របណ្ឌិត តែបានខិតខំសិក្សាស្រាវជ្រាវដើម្បីទទួលបាននូវបទពិសោធន៍ និងចំណេះដឹងពិតប្រាកដបន្ថែម គឺត្រូវមានការទទួលស្គាល់ និងលើ...
ក្រុហ៊ុនEstate Xchange នឹងជួយសម្រួលគ្រប់បែបយ៉ាង រវាងអ្នកលក់ និងអ្នកទិញ ក្នុងវិស័យអចលទ្រព្យ

ក្រុហ៊ុនEstate Xchange នឹងជួយសម្រួលគ្រប់បែបយ៉ាង រវាងអ្នកលក់ និងអ្នកទិញ ក្នុងវិស័យអចលទ្រព្យ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក រស់ សុវណ្ណថា អគ្គនាយកក្រុមហ៊ុន (Estate Xchange) បានលើកឡើងថា សក្តានុពលប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនគួរជាទីកត់សម្គាល់ ក្នុងនោះចំពោះវិស័យអចលនទ្រព្យវិញ មានការអភិវឌ្ឍរីកចម្រើន យ៉ាងខ្លាំង ជាក់ស្តែងនៅរាធានីភ្នំពេញ ខេត្តព្រះសីហនុ បានកំពុងធ្វើឲ្យតម្លៃទីផ្សារកើនឡើងជាគំហុក ព្រមទាំងជួយ ឲ្យប្រជាពលរដ្ឋមានការងារធ្វើ ជាពិសេសបានចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិផងដែរ ។ លោក រស់ សុវណ្ណថា បានលើកឡើងបែបនេះនៅក្នុងពិធីសម្ពោធក្រុមហ៊ុន អុីស្តេត អុិឆេង និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៃកិច្ចសហការដៃគូយុទ្ធសាស្រ្ត ជាមួយក្រុមហ៊ុន Moregan Group នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ លោកអគ្គនាយកក្រុមហ៊ុន បានបន្តទៀតថា ទាក់ទងនឹងការបើកផ្សារអចលនទ្រព្យនេះឡើង មានការប្រមូលផ្តុំដោយក្លឹបធំៗចំនួន៣រួមមាន ក្លឹបអ្នកលក់លំនៅដ្ឋាន, ក្លឹបអ្នកលក់ដីឡូតិ៍ និងក្លឹបអ្នកលក់ ខុនដូរ ដើម្បីទិញ-លក់វិស័យអចលទ...
អាមរិកតែងតាំងប្រេសិតថ្មីសម្រាប់ចរចាជាមួយកូរ៉េខាងត្បូង និងជប៉ុន 

អាមរិកតែងតាំងប្រេសិតថ្មីសម្រាប់ចរចាជាមួយកូរ៉េខាងត្បូង និងជប៉ុន 

ព័ត៌មានទាន់ហេតុការណ៍
លោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក បានសម្រេចតែងតាំងលោក Stephen Biegun ជាប្រេសិតពិសេសទទួលបន្ទុកចរចា ជាមួយក្រុមតំណាងរបស់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ស្តីពីការបង់លុយឲ្យសហរដ្ឋអាមេរិកសម្រាប់ថ្លែការពារ ។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters ។ សូមបញ្ជាក់ថា អាមេរិក​បានទាមទារឲ្យកូរ៉េខាងត្បូង និងជប៉ុន ឲ្យបង្កើនបរិមាណទឹកប្រាក់ក្នុងការចំណាយលើការរក្សាវត្តមានកងទ័ពអាមេរិកនៅលើទឹកដីរបស់ខ្លួន ដោយកូរ៉េខាងត្បូង ត្រូវបង់ប្រាក់ប្រមាណ៥ពាន់លានដុល្លារក្នុងមួយឆ្នាំ និងជប៉ុនត្រូវបង់ប្រាក់ថ្លៃការពារប្រមាណ៨ពាន់លានដុល្លារក្នុងមួយឆ្នាំ ។ ប៉ុន្តែប្រទេសទាំងពីរបានប្រកែកមិនព្រមបង្កើនបរិមាណទឹកប្រាក់ថ្លៃការពារទៅតាមការទាមទាររបស់អាមេរិកឡើយ ។ មូលហេតុនេះហើយបានជាលោក ដូណាល់ ត្រាំ បានសម្រេចតែងតាំងលោក Stephen Biegun ជាប្រេសិតពិសេសទទួលបន្ទុកចរចាជាមួយ ក្រុមតំណាងរបស់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ក្នុងគោលដៅសម្រេចឲ្យបាននូវបរិមា...
លោកហេរ៉ូ សុជាតិ អបអរសាទរសម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភាពសកល

លោកហេរ៉ូ សុជាតិ អបអរសាទរសម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភាពសកល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្នុងឱកាស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភាពសកល (Universal Peace Federation )» លោកហេរ៉ូ សុជាតិ ប្រធានក្រុមប្រឹក្សាភិបាល ទទួលបន្ទុកជាអគ្គនាយកក្រុមហ៊ុន TOP4 REATY  CO..LTD  និងសហការី សូមអបរអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពបំផុត។ ការទទួលពានរង្វាន់នេះ ពិតជាបង្ហាញពីការផ្ដល់តម្លៃ និងមហាកិត្តិយសដ៏ឧត្ដុង្គឧត្ដម ចំពោះវីរភាព និងស្នាដៃដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ នាំឲ្យប្រទេសកម្ពុជា សម្រេចបាននូវសុខសន្តិភាព សុខុមាលភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលត្រូវបានទទួលស្គាល់ដោយអង្គការសហព័ន្ធសន្តិភាពសកល។ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមខ្ញុំបាទ ជាអគ្គនាយកក្រុមហ៊ុន TOP4 REATY  CO..LTD  និងសហការី   សូមលើកហត្ថប...
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកធ្វើដំណើរទៅទស្សនកិច្ច ប្រទេសវៀតណាម

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកធ្វើដំណើរទៅទស្សនកិច្ច ប្រទេសវៀតណាម

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា លោក Mark Esper រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាម នៅថ្ងៃពុធ ទី២០ ខែវិច្ឆិកានេះ ក្នុងគោលដៅជំរុញទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Mark Esper បានសន្យាថា អាមេរិកនឹងផ្តល់នាវាល្បាតក្នុងដែនសមុទ្រមួយគ្រឿងទៀតដល់ប្រទេសវៀតណាម ក្នុងគោលដៅពង្រឹងសមត្ថភាពក្នុងដែនសមុទ្រចិនខាងត្បូង ដើម្បីទប់ទល់ជាមួយឥទ្ធិពលរបស់ប្រទេសចិន ។ នេះជានាវាល្បាតដែនសមុទ្រទីពីរហើយរបស់សហរដ្ឋអាមេរិក ដែលនឹងផ្តល់ជូនប្រទេសវៀតណាម។ ខណៈប្រទេសវៀតណាមកំពុងមានជម្លោះជាមួយប្រទេសចិន លើសំណុំរឿងសមុទ្រចិនខាងត្បូង ៕...
សមាគមចុងភៅពិភពលោកនិងសមាគមចុងភៅកម្ពុជាមានបំណងរៀបចំព្រឹត្តិការណ៍ម្ហូបអាហារនៅមុខប្រាសាទអង្គរវត្ត​ ដេីម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ

សមាគមចុងភៅពិភពលោកនិងសមាគមចុងភៅកម្ពុជាមានបំណងរៀបចំព្រឹត្តិការណ៍ម្ហូបអាហារនៅមុខប្រាសាទអង្គរវត្ត​ ដេីម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖សមាគមចុងភៅពិភពលោកនិងសមាគមចុងភៅកម្ពុជាបានបង្ហាញគោលបំណងពីការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារដ៏ធំមួយនៅមុខប្រាសាទអង្គរវត្ត ដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរ ជាតិជាច្រើននាក់ ឱ្យមកចូលមកទស្សនាក្នុងប្រទេសកម្ពុជា។ ឆ្លើយតបនឹងការលើកឡើងរបស់សមាគមទាំងពី​ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលបំណង និងសំណើសុំរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងម្ហូបអាហារនេះ ប៉ុន្តែលោកក៏បានបញ្ជាក់ដែរថា ការរៀចំព្រឹត្តិការណ៍នេះទៅបានគឺត្រូវបានមានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងសុំការឯកភាពពីអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាបជាមុនសិន។ លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ក្រសួងទេសចរណ៍ នឹងដាក់សំណើជូនទៅរាជរដ្ឋាភិបាល ដើម្បីសុំការអនុញ្ញាតរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះឡើងនឹងពិភាក្សាការងារជាមួយអាជ្ញាធរជាតិអប្សរារដ្ឋ បាលខេត្តសៀមរាប និងសមាគមទាំងពីរជាបន្តបន្ទាប់ទៀត។ ក្នុងជំនួបពិភាក្សានេះសមាគមចុងភៅ...