ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្ដេចក្រឡាហោម ស ខេង ជួប​​​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ដើម្បី​​ពិភាក្សាការងារ

សម្ដេចក្រឡាហោម ស ខេង ជួប​​​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ដើម្បី​​ពិភាក្សាការងារ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បានអនុញ្ញាត​ជូបលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ៕
CDC ៖សម្រេចចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុន VIRTUS GREEN PLANTATIONS (CAMBODIA) PTE., LTD.មានទុនវិនិយោគប្រមាណ ២១,៧លានដុល្លារអាមេរិក

CDC ៖សម្រេចចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុន VIRTUS GREEN PLANTATIONS (CAMBODIA) PTE., LTD.មានទុនវិនិយោគប្រមាណ ២១,៧លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ តាមសំណើសុំវិនិយោគលើគម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដូងប្រេង កៅស៊ូ និងល្ហុងប្រេង) របស់ក្រុមហ៊ុន VIRTUS GREEN PLANTATIONS (CAMBODIA) PTE., LTD. ។ យោងតាមការផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី២៥ ខែឧសភានេះ បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ស្រុកជុំគីរី និងស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ២១,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.០៧០កន្លែង៕  ...
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ព្រមានស្នងការ គ្រប់រាជធានី-ខេត្តទាំងអស់ មិនត្រូវដាក់បារ៉ាស់ ចាប់រថយន្ដមិនមានបទល្មើសឡើយ

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ព្រមានស្នងការ គ្រប់រាជធានី-ខេត្តទាំងអស់ មិនត្រូវដាក់បារ៉ាស់ ចាប់រថយន្ដមិនមានបទល្មើសឡើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ លោកយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់ដល់ ស្នងការ គ្រប់រាជធានី - ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ ដើម្បីស្ទាក់ចាប់រថយន្ត ដែលកំពុងធ្វើ ចរាចរដោយពុំមានខុស នឹងបទល្មើសច្បាប់ចរាចរណ៍ ។ អគ្គស្នងការនគរបាលជាតិ បានព្រមានបែបនេះ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បន្ទាប់ពី មានប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ ខ្លះមានការថ្នាំងថ្នាក់ ចំពោះនឹងនគរបាលចរាចរណ៍មួយចំនួន បានដាក់បារ៉ាស់ នៅតាមផ្លូវ ចាំស្ទាក់ចាប់រថយន្ត ធ្វើដំណើរតាមផ្លូវដោយ យកលេសរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈរថយន្តទាំងនោះ កំពុងបើកបរ ធម្មតានៅតាមដងផ្លូវនោះ ។ រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ បានចាប់ផ្តើមរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីកាត់បន្ថយ ការគ្រោះថ្នាក់ចរាចរណ៍ ។  បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានបណ្តាលឲ្យមនុស្ស ជិតពីរពាន់នាក់ស្លាប់ និងរាប់ម៉ឺននាក់ រងរបួសធ្ងន់ និងស្រាល កាលពីឆ្នាំ ២០១៩ កន្...
អភិបាលរាជធានីភ្នំពេញ ឲ្យមន្ត្រីខណ្ឌទាំង១៤ ចុះអប់រំប្រជាពលរដ្ឋការពាររលកទី២ នៃជំងឺកូវីដ-១៩ នឹងបិទអាជីវកម្មណាមិនស្តាប់ការណែនាំ

អភិបាលរាជធានីភ្នំពេញ ឲ្យមន្ត្រីខណ្ឌទាំង១៤ ចុះអប់រំប្រជាពលរដ្ឋការពាររលកទី២ នៃជំងឺកូវីដ-១៩ នឹងបិទអាជីវកម្មណាមិនស្តាប់ការណែនាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីការណែនាំ ដល់រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរអង្គភាព ចំណុះរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ បន្តអប់រំសុខភាព ប្រជាពលរដ្ឋ និងការពង្រឹងការងារ តាមដានការអនុវត្តវិធានការ ការពាររលកទី២ នៃជំងឺកូវីដ-១៩ ដោយចេញវិធានការជាច្រើនរហូតដល់ បិទអាជីវកម្ម ជាបណ្ដោះអាសន្ន បើមិនព្រមស្តាប់តាមការណែនាំ ។ នេះបើយោងតាមសេចក្តីជូនដំណឹង នៅថ្ងៃទី២៥ ឧសភា ២០២០នេះ ស្ដីពីការបន្តអប់រំសុខភាព ប្រជាពលរដ្ឋ និងការពង្រឹងការងារ តាមដានការអនុវត្តវិធានការ ការពាររលកទី២ នៃការចម្លងមេរោគ កូវីដ -១៩ នៅរាជធានីភ្នំពេញ ។ សូមអានសេចក្តីណែនាំដូចខាងក្រោម៖      ...
ក្រសួងបរិស្ថាន ឲ្យពលរដ្ឋចូលរួមការពារសត្វព្រៃនៅភូមិភាគឦសាន និងជួរភ្នំក្រវាញ 

ក្រសួងបរិស្ថាន ឲ្យពលរដ្ឋចូលរួមការពារសត្វព្រៃនៅភូមិភាគឦសាន និងជួរភ្នំក្រវាញ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អំពាវនាវឲ្យពលរដ្ឋចូលរួមការពារសត្វព្រៃ(សត្វខ្ទីង)នៅភូមិភាគ ឦសាន និងជួរភ្នំក្រវាញ  ព្រោះជាសត្វចូលចិត្តរស់នៅតំបន់វាលស្មៅ ។ ហើយជាប្រភេទសត្វមួយ ដែលទទួលរងការគំរាមកំហែងយ៉ាងខ្លាំង ចំនួនរបស់វាមានការថយចុះគួរឱ្យព្រួយបារម្ភ។ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បង្ហាញនៅកាជឿជាក់ នៃការអភិរក្សការពារ គ្រប់ទីកន្លែង និងបន្តឃាត់ខ្លួនក្រុមព្រានព្រៃយកមកផ្តន្ទាទោសតាមច្បាប់។ តាមមន្ត្រីខាងអភិរក្សសត្វព្រៃ បានឲ្យដឹងថា ប្រភេទអាហារដែលវាស៊ីមានដូចជា ល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម ហើយជាធម្មតាខ្ទីងចេញរកស៊ីនៅពេលព្រឹកព្រលឹម និងពេលល្ងាច។ ខ្ទីង ចូលចិត្តរស់នៅជាហ្វូង។ ចំពោះខ្ទីងញី អាចបង្កើតកូនបាន១ បន្ទាប់ពីពរពោះរយៈពេលពី៩ខែ រីឯកូនរបស់វាមានពណ៌ត្នោត រហូតដល់មានអាយុពី៤-៥ខែ ទើបក្លាយទៅជាពណ៌ខ្មៅ។ ខ្ទីងមានទម្ងន់ពី៥០០-១០០០គីឡូក្រាម។ ខ្ទីងឈ្មោលពេញវ័យមានកម្ពស់១,៨៥ ទៅ២ម៉ែត្រ រីឯញី១,៦០ម៉ែត្រ៕...
តំបន់ទេសចរណ៍ធម្មជាតិ ទើបរកឃើញនៅព្រៃភ្នំខ្នងផ្សារ នៅស្រុកឱរ៉ាល់ ខេត្កកំពង់ស្ពឺ

តំបន់ទេសចរណ៍ធម្មជាតិ ទើបរកឃើញនៅព្រៃភ្នំខ្នងផ្សារ នៅស្រុកឱរ៉ាល់ ខេត្កកំពង់ស្ពឺ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាពេលថ្មីៗនេះ បានបង្ហាញតំបន់ទេសចរណ៍ធម្មជាតិមួយកន្លែង នៅក្នុងស្រុកឪរ៉ាល់ ខេត្ដកំពង់ស្ពឺ ដែលមានឈ្មោះថា ខ្នងផ្សារ ហើយមានសក្តានុពលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត។ តំបន់ទេសចរណ៍ថ្មីនេះ គឺជាព្រៃភ្នំដ៏ធំមួយ ដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កង់ជើង ឃុំតាសាល ហើយជាទីតាំងប្រសព្វមុំបី ផ្សាភ្ជាប់ខេត្តចំនួនបី គឺខេត្តកោះកុង កំពុងស្ពឺ និងខេត្ដពោធិ៍សាត់។ តំបន់ខ្នងផ្សារ ជាតំបន់សម្បូរទៅដោយ ព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ ពយខ្នងផ្សា មានទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ នាព្រឹកព្រលឹម និងមានអាកាសធាតុត្រជាក់  ចំណែកពេលល្ងាចវិញ មានទេសភាពថ្ងៃលិចពីលើខ្នងភ្នំផងដែរ៕...
នៅជុំវិញពិភពលោកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ កើនឡើងជិត៥លាន៦សែននាក់

នៅជុំវិញពិភពលោកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ កើនឡើងជិត៥លាន៦សែននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុសកូវីដ-១៩ សរុបនៅជុំវិញពិភពលោក បានកើនឡើងចំនួន ៥ ៥៨២ ៤១៨ នាក់ គិតត្រឹមព្រឹកថ្ងៃទី២៦ ខែឧសភានេះ ដែលជាកំណើននៃការឆ្លងក្នុងកម្រិតខ្ពស់ដដែល ។ ចំណែកកំណើនមនុស្សស្លាប់សរុបដោយសារវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងដល់ជិត៣៥ម៉ឺននាក់ហើយដែរ គឺចំនួន ៣៤៧ ៥៦៣ នាក់ ខណៈដែលអ្នកជំងឺកូវីដ-១៩ ចំនួន ២ ៣៦១ ០៨៩នាក់ បានជាសះស្បើយពីវីរុសនេះ គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនៅចន្លោះពីថ្ងៃទី២៥ដល់ព្រឹកថ្ងៃ២៦ ខែឧសភានេះ ចំនួនមនុស្សឆ្លងថ្មីសរុបនៅជុំវិញពិភពលោក មានចំនួន ៨៨ ៣៣៥នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា គឺមានចំនួន ៣ ០៤៦នាក់ ៕...
លោកឧកញ៉ា នួន រិទ្ធី ទីប្រឹក្សាសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ផ្ញើសារគោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសគម្រប់ខួបជន្មាយុ៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ

លោកឧកញ៉ា នួន រិទ្ធី ទីប្រឹក្សាសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ផ្ញើសារគោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសគម្រប់ខួបជន្មាយុ៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖លោកឧកញ៉ា នួន រិទ្ធី ទីប្រឹក្សាសម្តេច អគ្គមហា ពញាចក្រី ហេងសំរិន និងជាអគ្គនាយកក្រុមហ៊ុន KFA និងបុគ្គលិកក្រោមឱវាទទាំងអស់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ បានផ្ញើសារគោរពជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសគម្រប់ខួបជន្មាយុ៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ។ លោលោកឧកញ៉ាបានគោរពជូនពរថា «ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុ របស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា គម្រប់៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០​នេះ​។ ខ្ញុំបាទ នួន រិទ្ធី  សូមសម្ដែងនូវមនោ សញ្ចេតនាអបអរសាទរយ៉ាងកក់ក្ដៅបំផុត ជាមួយនឹងការគោរពជូនពរ ជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាជូនសម្ដេចអគ្គមហា ពញាចក្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំស្ថាប័នរដ្ឋសភាឲ្យមានក...
លោក សូ ម៉ារ៉ា ដឹកនាំកិច្ចប្រជុំប្រចាំខែរវាងគណ:កម្មាធិការបក្សខណ្ឌ​ និងគណ:កម្មាធិការបក្សសង្កាត់ទាំង១១

លោក សូ ម៉ារ៉ា ដឹកនាំកិច្ចប្រជុំប្រចាំខែរវាងគណ:កម្មាធិការបក្សខណ្ឌ​ និងគណ:កម្មាធិការបក្សសង្កាត់ទាំង១១

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយខណ្ឌដូនពេញ រាជធានីភ្នំពេញ រសៀលថ្ងៃទី​២៥ ខែឧសភា​ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំប្រចាំខែ រវាងគណ:កម្មាធិការបក្សខណ្ឌ​ និងគណ:កម្មាធិការបក្សសង្កាត់ទាំង១១​ នៅទីស្នាក់ការគណ:កម្មាធិការបក្សខណ្ឌដូនពេញ ។ ក្រោយពីបានស្តាប់របាយការណ៍ពង្រាង​ នឹង​មតិបំពេញបន្តែមជាបន្តបន្ទាប់មក អង្គប្រជុំបានឯកភាព និងបំពេញបន្ថែមនូវចំណុច មួយចំនួនលើរបាយការណ៍។ អង្គប្រជុំបានបញ្ចប់ ក្នុងបរិយាកាស​ស្និទ្ធស្នាល​រីករាយ ​៕...
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន យកអំណោយកាកបាទក្រហមកម្ពុជា ចែកគ្រួសាររងគ្រោះដោយអគ្គិភ័យ

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន យកអំណោយកាកបាទក្រហមកម្ពុជា ចែកគ្រួសាររងគ្រោះដោយអគ្គិភ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ស្វាយរៀង៖  ថ្ងៃទី២៥ ខែឧសភានេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្វាយរៀង បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ដឹកនាំដោយ  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនប្រជាពលរដ្ឋ មួយគ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យ កាលពីរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ លោកស្រីកិត្តិសង្គហបណ្ឌិតម់ែន សំអន បានមានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមានក្តីអាណិតអាសូរ និងសោកស្តាយចំពោះឧបទ្ទវហេតុ ដែលបានបំផ្លាញលំនៅដ្ឋាននិងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះ ។ លោកស្រីម៉ែន សំអន បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់សូមមានការ ប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ ភ្លើង និងចរន្តអគ្គិសនី ដែលជាប្រភពនៃគ្រោះថ្នាកកើតឡើង ជាយថាហេតុ ។ លោកស្រីក៏បានថ្លែងអំណរគុណដល់កងកម្លាំងនៃស្នងការនគរបាលខេត្តស្វាយរៀងដែលបានចូលរួមក្នុងសកម្មភាពពន្លត់អគ្គី...