ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា បានកើនឡើងប្រមាណ១,២៦% ក្នុងថ្ងៃទី១៦ មករា ២០២០

សន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា បានកើនឡើងប្រមាណ១,២៦% ក្នុងថ្ងៃទី១៦ មករា ២០២០

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ សន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា ​បានកើនឡើងដល់៧៥៨,០៤ពិន្ទុ ពោលគឺមានកំណើនប្រមាណ១,២៦% នៅថ្ងៃទី១៦ មករា ២០២០ នេះ បន្ទាប់ពីបានធ្លាក់ចុះបន្តិចបន្តួចចំនួនពីរថ្ងៃជាប់គ្នាមក។ ដោយមានការកើនឡើង៤០០រៀល និង៤០រៀលក្នុងមួយហ៊ុនរៀងគ្នា ភាគហ៊ុនPAS និងPWSAបានកើនដល់១៩.៤០០រៀល និង៦.០០០រៀល។ ខណៈដែលភាគហ៊ុនGTI បានរក្សាលំនឹងថេរនៅថ្លៃ៤.២០០រៀល ភាគហ៊ុនPPAP និងPPSPបានធ្លាក់ចុះមកត្រឹម១២.៣០០រៀល និង២.៥៦០រៀល ។ ទំហំជួញដូរភាគហ៊ុនក្នុងថ្ងៃទី១៦ ខែមករា នេះ បានកើនដល់៨៧,១១លានរៀល ដែល៤៥,៥៣% និង៣៥,២៣% ជាចំណែករបស់ភាគហ៊ុនPWSA និងPPAP ៕...
ប្រទះឃើញ ដ្រូនមួយគ្រឿង បានធ្លាក់នៅក្នុង ស្រុកគិរីសាគរ ខេត្តកោះកុង

ប្រទះឃើញ ដ្រូនមួយគ្រឿង បានធ្លាក់នៅក្នុង ស្រុកគិរីសាគរ ខេត្តកោះកុង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កោះកុង៖ សេចក្តីរាយការណ៍ពីខេត្តកោះកុង បានឲ្យដឹងថា មានដ្រូនមួយគ្រឿង បានធ្លាក់នៅក្នុងភូមិសាស្ត្រ ភូមិស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ សមត្ថកិច្ចឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បានបញ្ជាក់ថា ដ្រូនខាងលើ ត្រូវគេប្រទះឃើញនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ។ សមត្ថកិច្ចនគរបាលខេត្តកោះកុង កំពុងស្រាវជ្រាវ ប្រភពដ្រូនខាងលើនេះ ហើយបានដាក់ការសន្និដ្ឋានជាជំហានដំបូងថា អាចជាដ្រូនយកការណ៍ របស់ប្រទេសជិតខាង ឬក្រុមហ៊ុនឯកជនណាមួយ មានទីតាំងនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង៕...
កម្ពុជាទទួលរង្វាន់ស្តង់ដាគុណភាពទេសចរណ៍ចំនួន ១៥ ពីអាស៊ាន

កម្ពុជាទទួលរង្វាន់ស្តង់ដាគុណភាពទេសចរណ៍ចំនួន ១៥ ពីអាស៊ាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រុយណេ៖ វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅប្រទេសព្រុយណេ ចាប់ពីថ្ងៃទី១២ - ១៦ ខែមករា ឆ្នាំ២០២០ នេះ  អាស៊ានបានផ្ដល់រង្វាន់គុណភាពទេសចរណ៍ ដល់ប្រតិ បត្តិករ   ដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ឆ្លើយតបទៅនឹងសូចនាករបស់ស្តង់ដាគុណភាពទេសចរណ៍អាស៊ាន។ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជាមានកិត្តិយសណាស់ដែលទទួលបានរង្វាន់ពីអាស៊ាន។ នេះបញ្ជាក់ថា គុណភាពផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា ពិតជាអាចផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ និងអាចប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក។ សម្រាប់កម្ពុជា ក្រៅពីជ័យលាភីទីក្រុងទេសចរណ៍ស្អាតចំនួន ០៣ គឺមានជ័យលាភីសណ្ឋាគារបៃតងចំនួន ០៥ ស្តង់ដា MICE ប្រភេទបន្ទប់ប្រជុំចំនួន ០៥ រង្វាន់ទេសចរណ៍ប្រកបដោយនិរន្តរភាពចំនួន ០២។ ការប្រគល់រង្វាន់ទាំងនេះ ធ្វើឡើងដើម្បីពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ក្នុងតំបន់ សំដៅបង្កើនភាពទាក់ទាញ និងប្រកួតប្រជែងរបស់គោលដៅទេសចរណ៍ឣាស៊ាន ស្របតាមផែនការយុ...
អូស្ត្រាលីខាតបង់ទឹកប្រាក់ជាង៦៩០លានដុល្លារអាមេរិកលើវិស័យទេសចរណ៍ដោយសារភ្លើងឆេះព្រៃ

អូស្ត្រាលីខាតបង់ទឹកប្រាក់ជាង៦៩០លានដុល្លារអាមេរិកលើវិស័យទេសចរណ៍ដោយសារភ្លើងឆេះព្រៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក សាយម៉ុន វេស្តាវ៉េ (Simon Wstaway) នាយកប្រតិបត្តិក្រុមប្រឹក្សាឧស្សាហកម្មទេសចរណ៍របស់ប្រទេសអូស្ត្រាលី (Australia Tourism Industry) ដែលហៅកាត់ថា ATIC បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករានេះថា វិស័យទេសចរណ៍អូស្ត្រាលីបានខាតបង់ទឹកប្រាក់ប្រមាណជាង១ពាន់លានដុល្លារអូស្ត្រាលី ស្មើនឹងជាង៦៩០លានដុល្លារអាមេរិកដោយសារភ្លើងឆេះព្រៃ។ នេះបើតាមការចុះផ្សាយរបស់ Reuters ។ លោក សាយម៉ុន វេស្តាវ៉េ បានអំពាវនាវដល់ក្រសួងទេសចរណ៍របស់រដ្ឋាភិបាលឲ្យជួយ អូសទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេស ចរណ៍ នៅក្បែរភ្លើងឆេះព្រៃឡើងវិញ ដើម្បីកាត់បន្ថយការបាត់បង់ប្រាក់ចំណូលកាន់តែច្រើនក្នុងវិស័យនេះ ។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ភ្លើងឆេះព្រៃនៅអូស្ត្រាលីនៅតែបន្តឆាបឆេះនៅឡើយ បណ្តាលឲ្យមនុស្សចំនួន២៩នាក់បាត់បង់ជីវិត និងបំផ្លិចបំផ្លាញ តំបន់ព្រៃអស់ប្រមាណជាង៦០% ដែលមានទំហំធំជាងប្រទេសកូរ៉េខាងត្បូងទៅទៀត ៕...
បណ្ឌិត អ៊ិន ចាន់នី ថា៖ ពលរដ្ឋមានដើមទុនតិចតួច ក៏អាចទិញ ភាគហ៊ុនបានដែរ

បណ្ឌិត អ៊ិន ចាន់នី ថា៖ ពលរដ្ឋមានដើមទុនតិចតួច ក៏អាចទិញ ភាគហ៊ុនបានដែរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា អះអាងថា ប្រជាពលរដ្ឋមានដើមទុនតិចតួចក៏អាចទិញភាគហ៊ុនរបស់ខ្លួនបាន បន្ទាប់ពីបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិជាសាធារណៈ(IPO)នៅផ្សារមូលបត្រកម្ពុជានាពេលខាងមុខនេះ។ ថ្លែងក្នុងសិក្ខាសាលាស្តីពីគម្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅផ្សារមូលបត្រកម្ពុជារបស់ភាគហ៊ុនធនាគារ អេស៊ីលីដា នៅថ្ងៃទី១៥ ខែមករានេះ ។ លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ថា ប្រជាពលរដ្ឋ ឬ ឯកត្តជន ដែលមានដើមទុនតិចតួច ក៏អាចទិញភាគហ៊ុននៅក្នុងធនាគាររបស់ខ្លួនបាន ដោយមិន តម្រូវលក់ឲ្យតែស្ថាប័ន ឬសហគ្រាសនោះទេ។ លោកបណ្ឌិតបន្ថែមថា ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារ អេស៊ីលីដា គឺដើម្បីលើកទឹកចិត្តដល់វិនិយោគិនរូបវន្តបុគ្គល និងសាធារណ ជន ក្នុងការទិញភាគហ៊ុនទៅតាមលទ្ធភាពរបស់ខ្លួន។ លោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ធ្លាប់បានបញ្ជាក់ថា ការចូលរួមវិនិយោគក...
ធនាគារជាតិនៃកម្ពុជា រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០

ធនាគារជាតិនៃកម្ពុជា រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
  ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នៅសាលសន្និសីទចតុមុខ នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២០ ។ សន្និបាតនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីលទ្ធផលការងារដែលធនាគារជាតិនៃកម្ពុជាសម្រេចបានក្នុងឆ្នាំ២០១៩ និងទិសដៅការងារចម្បងៗសម្រាប់ឆ្នាំ២០២០ សំដៅឈានទៅបន្តសម្រេច ឱ្យបាននូវជោគជ័យថ្មីៗបន្ថែមទៀត សម្រាប់ប្រព័ន្ធធនាគារក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូល ៕...
សមាជិកសភាជប៉ុនកោតសរសើរកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សបំផុត

សមាជិកសភាជប៉ុនកោតសរសើរកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សបំផុត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជួបពិភាក្សាការងារជាមួយ លោក យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO)សមាជិកសភាជប៉ុននៅវិមានសន្តិភាពព្រឹកថ្ងៃព្រហស្បត៍ទី១៦ ខែមករា ឆ្នាំ២០២០នេះ។ លោក យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO) បានគោរពជម្រាបជូន សម្ដេចតេជោនាយករដ្ឋមន្ត្រីថា លោកធ្លាប់បានជួបជាមួយសម្តេចតេជោកាលពីឆ្នាំ២០០៧ ហើយលោកបានពិនិត្យឃើញថា «កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សបំផុត»។ ជាមួយគ្នានេះ លោកបានគោរពជម្រាបជូន សម្ដេចតេជោបន្តថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅពេលនេះ គឺមានគោលដៅពីរ ១)គឺដើម្បីសិក្សាពីសេវាទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃ និងការអភិវឌ្ឍនប្លុកឆេងនៅកម្ពុជា។ ការអភិវឌ្ឍប្លុកឆេង (Blockchain)នៅកម្ពុជានេះ លោកបានបញ្ជាក់ថា«បើសិនដាក់ឲ្យដំណើរការរួចហើយនោះ កម្ពុជាគឺជាប្រទេសទីមួយហើយដែលដាក់ចេញឲ្យប្រើប្រាស់នូវប្រព័ន្ធឌីជីថលទំនើបមួយនេះ»។ គោលដៅទី២ គឺលោក មកធ្វើក...
ឆ្នាំ២០២០និងឆ្នាំបន្ទាប់សេដ្ឋកិច្ចកម្ពុជាមិនមានវិបត្តិអ្វីកើតឡើងនោះទេ នឹងបន្ត​​​មានភាពរឹងមាំ

ឆ្នាំ២០២០និងឆ្នាំបន្ទាប់សេដ្ឋកិច្ចកម្ពុជាមិនមានវិបត្តិអ្វីកើតឡើងនោះទេ នឹងបន្ត​​​មានភាពរឹងមាំ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឍមណ្ឌលសិក្សាភាសាចិននៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងបញ្ជាក់ថា ក្នុងស្ថានភាពដូចពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចកម្ពុជាមិនមានវិបត្តិអ្វីកើតឡើងនោះទេ គឺរឹតតែរឹងមាំថែមទៀត ដោយសារតែមានការចាប់ដៃគូរជាមួយអាមេរិក និងកូរ៉េ ដែលប្រទេសទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈក្រុមហ៊ុនកូរ៉េនិងក្រុមហ៊ុនវិនិយោគផ្សេងៗទៀត។ លោកបណ្ឌិតបានពន្យល់ថា ចំណុចល្អ ការរៀបចំខ្លួនរបស់រាជដ្ឋាភិបាលលើប្រពន្ធយកពន្ធឬអនុគ្រោះពន្ធធ្វើតែ១ឆ្នាំម្តងទេលើកនេះ និងការបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា ហើយក្រៅពីនេះ មានការវិនិយោគរោងចក្រតម្លើងរថយន្ត ដែលជាការបង្វែទិសដៅសេដ្ឋកិច្ចពីការផលិតធម្មតាឲ្យមានការផលិតតាមបែបទំនើបនិងមានតម្លៃបន្ថែមសម្រាប់ជាតិ។ លោកបណ្ឌិតចាត់ទុកថា« ទីផ្សារអចលនមានការប្រែប្រួលទៅតាមកម្លាំងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ កាលណាប្រជាជនមានការងារធ្វើមានចំណូល ផុតការព្រួយបារម្ភគឺ ទីផ្ស...
ទីបំផុត លោក ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយ ​​មហាយក្សចិន

ទីបំផុត លោក ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយ ​​មហាយក្សចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក លីវហឺ ថ្នាក់ដឹកនាំចរចាពាណិជ្ជកម្មកំពូលរបស់ប្រទេសចិន និងលោកប្រធានាធិបតី អាមេរិក លោក ត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មដំណាក់កាលទី១ នៅថ្ងៃទី ១៥ ខែមករា នាទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីមានការខ្វែងគំនិតគ្នាអស់រយៈពេល ២៣ ខែ និងឆ្លងកាត់កិច្ចពិគ្រោះពិភាក្សាជាន់ខ្ពស់ផែ្នកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចំនួន១៣វគ្គរួចមកហើយ។ នៅចុងក្រោយបំផុតនេះ ភាគីទាំងពីរ ចិននិងអាមេរិក បានសម្រេច”បញ្ចប់ជម្លោះ”ដោយបានបោះជំហានដ៏រឹងមាំមួយ សម្រាប់ឆ្ពោះទៅរកការដោះស្រាយបញ្ហាជម្លោះស្តីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក។ កិច្ចព្រមព្រៀងនេះ គឺសមស្របនឹងផលប្រយោជន៍ទាំងសងខាងរវាងចិននិងអាមេរិក ព្រមទាំងពិភពលោក ហើយនឹងជំរុញសន្តិភាពនិងវិបុលភាពពិភពលោក។ កិច្ចព្រមព្រៀងដំណាក់កាលទីមួយនេះ មាន៩ មាត្រា ផ្តោតលើ កម្មសិទ្ធិបញ្ញា ការផ្ទេរបច្ចេកវិទ្យា ផលិតផលម្ហូបអាហារនិងផលិតផលកសិកម្ម សេវាកម្ម ហិរញ្ញវត្ថុ អត្រាប្ត...
កម្ពុជាចូលរួមការតាំងពិព័រណ៍ទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅប្រទេសប្រ៊ុយណេ

កម្ពុជាចូលរួមការតាំងពិព័រណ៍ទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅប្រទេសប្រ៊ុយណេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ប្រ៊ុយណេ៖ ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងផ្នែកឯកជន ចូលរួមតាំងពិព័រណ៍ទេសចរណ៍អាស៊ាន ឆ្នាំ២០២០ (Travex 2020) នាឱកាសនៃវេទិកាទេសចរណ៍ឆ្នាំ២០២០ នៅប្រទេសប្រ៊ុយណេ។ ការតាំងពិព័រណ៍ទេសចរណ៍អាស៊ាននេះរៀបចំឡើងជារៀងរាល់ឆ្នាំ ស្របនឹងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ មានតំណាងក្រុមហ៊ុននិងប្រតិបត្តិករនៃអាស៊ាន និងអន្តរជាតិ ចូលរួមសរុបប្រមាណ ៧៥០នាក់ ក្នុងនោះមានស្តង់ពិព័រណ៍ (Booths) ២៥០ និងអ្នកលក់ (Sellers) ចំនួន២៥០ក្រុមហ៊ុន និងអ្នកទិញ (Buyers) ចំនួន១៥០ក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយ និងបង្កើតទំនាក់ទំនងធុរកិច្ច។ ជាមួយគ្នានេះដែរ កម្ពុជាមានការចូលរួមពីក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ចំនួន ០៣ក្រុមហ៊ុន និងសណ្ឋាគារ១ ៕    ...