រដ្ឋមន្ត្រី ហេង សួរ លើកទឹកចិត្តឱ្យភាគីចិនបង្កើនការវិនិយោគអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាបន្ថែមទៀត
(ភ្នំពេញ)៖ រដ្ឋមន្ត្រី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តឱ្យភាគីចិនបង្កើនការវិនិយោគលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាបន្ថែម ដើម្បីបំពាក់បំប៉នជំនាញឱ្យស្របនឹងបរិបទឌីជីថលភាវូបនីយកម្ម ពង្រីកផលិតភាពការងារឱ្យកាន់តែខ្ពស់ ពិសេសគឺដើម្បីបង្កើនការទាក់ទាញវិនិយោគិនបរទេសឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។
ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយលោក ZHAO HAIYAN (ចាវ ហាយយាន) អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ទទួលបន្ទុកកិច្ចការកុងស៊ុលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅវិទ្យាស្ថានជាតិពហុបច្ចេទេសកម្ពុជា (NPIC) នាព្រឹកថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ដែលជំនួបនេះគឺមុនពិធីបើកសម្ពោធដាក់ឱ្យដំណើរការ «រោងជាងឌីជីថល និងបញ្ញាសិប្បនិម្មិត» នៅវិទ្យាស្ថានជាតិពហុបច្ចេទេសកម្ពុជា (NPIC)។
ក្នុងជំនួបនោះ រដ្ឋមន្ត្រីបានជំរុញលើកទឹកចិត្ត...








