ក្រុមហ៊ុន អេមរុ រ៉ាយស៍ រៀបចំទស្សនកិច្ចសិក្សាស្តីពីផលិតកម្មគ្រាប់ពូជស្រូវ ក្រោមគម្រោង AIMS
កំពង់ធំ៖ ក្នុងនាមជាដៃគូបច្ចេកទេសនៃ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ក្រុមហ៊ុន អេមរុ រ៉ាយស៍ ខេមបូឌា បានរៀបចំទស្សនកិច្ចសិក្សាស្តីពីផលិតកម្មគ្រាប់ពូជស្រូវ នៅ ស្ថានីយកសិកម្មបល្ល័ង្ក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ។
ទស្សនកិច្ចសិក្សានេះមានអ្នកចូលរួមសរុបចំនួន ៥៦នាក់ ក្នុងនោះស្ត្រីចំនួន ២៤នាក់ ដែលជាតំណាងមកពី ក្រុមផលិតចំនួន ២០ ក្នុងចង្កោមអាជីវកម្មស្រូវប្រណិតចំនួន ៨ នៅខេត្តកំពង់ធំ រួមជាមួយតំណាងគម្រោង AIMS។ សកម្មភាពនេះបានផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការសិក្សាស្វែងយល់ អនុវត្តជាក់ស្តែង ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការលើផលិតកម្មគ្រាប់ពូជស្រូវដែលមានគុណភាព។
ក្នុងអំឡុងពេលទស្សនកិច្ច អ្នកចូលរួមបានសិក្សាអំពីបច្ចេកទេសកែលម្អការផលិតគ្រាប់ពូជស្រូវ និងពិភាក្សាអំពីការអនុវត្តកសិកម្មល្អៗ ដែលអាចជួយលើកកម្ពស់គុណភាពគ្រាប់ពូជ បង្កើនផលិតភាព និងគាំទ្រផលិតកម្មស្រូវប្រកបដោយច...








