ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សហគមន៍អាស៊ីប្រារព្ធខួប១៥ឆ្នាំនៃរលកយក្សស៊ូណាមិសម្លាប់មនុស្សជាង២សែននាក់

សហគមន៍អាស៊ីប្រារព្ធខួប១៥ឆ្នាំនៃរលកយក្សស៊ូណាមិសម្លាប់មនុស្សជាង២សែននាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រទេសមួយចំនួននៅតំបន់អាស៊ី បានប្រារព្ធទិវាខួបលើកទី១៥ឆ្នាំ នៅថ្ងៃព្រសហ្បតិ៍ ទី២៦ ខែធ្នូនេះ នៃរលកយក្សស៊ូណាមិ ដែលបានវាយប្រហារចេញពីសមុទ្រឥណ្ឌាទៅលើប្រទេសមួយចំនួននៅអាស៊ី បណ្តាលឲ្យមនុស្សប្រមាណជាង២សែន៣ម៉ឺននាក់ បានបាត់បង់ជីវិត ។  នេះបើតាមការចុះផ្សាយរបស់ Reuters ។ មនុស្សជាង២សែន៣ម៉ឺននាក់ ដែលបានបាត់បង់ជីវិតក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិនោះ មិនមែនមានតែជនជាតិដែលរស់នៅក្នុងប្រទេសរងគ្រោះទេ គឺមានទាំងអ្នកទេសចរមកពីប្រទេសនានានៅជុំវិញពិភពលោកផងដែរ ដែលបានធ្វើដំណើរទៅកម្សាន្តនៅប្រទេសមួយនេះ ចំពេលដែលរលកយក្សស៊ូណាមិវាយប្រហារ ។ សូមបញ្ជាក់ជូនថា រយៈពេលមួយថ្ងៃក្រោយពីថ្ងៃបុណ្យណូអែល គឺកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៤កន្លងទៅ រញ្ជួយដីក្នុងកម្រិត៩.១រិកទ័រ បានកើតឡើងនៅក្នុងសមុទ្រឥណ្ឌា និងបង្កឲ្យក្លាយទៅជារលកយក្សស៊ូណាមិ ដែលរុញច្រានកម្ពស់ទឹកសមុទ្រកើនឡើងដល់១៧.៤ម៉ែត្រ ដោយបានវាយប្រហារទៅលើប្រទេសឥណ្ឌូនេស៊ី ស្រីលង្កា ឥណ្ឌា ថៃ និងប្រ...
ហេតុអ្វីម្ចាស់អាជីវកម្មត្រូវចេះគណនេយ្យ?

ហេតុអ្វីម្ចាស់អាជីវកម្មត្រូវចេះគណនេយ្យ?

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
នៅតាមក្រុមហ៊ុន ឬស្ថាប័នទាំងអស់ សុទ្ធតែមានគណនេយ្យករ ក្នុងការគ្រប់គ្រងចាត់ចែងប្រាក់ចំណូល ឬសាច់ប្រាក់របស់ស្ថាប័នទាំងមូល។ យ៉ាងណាមិញ ទោះបីជាមានគណនេយ្យករដែលមានភាពស្ទាត់ជំនាញយ៉ាងណាក៏ដោយ ប៉ុន្តែប្រសិនបើម្ចាស់អាជីវកម្មផ្ទាល់មិន​យល់និងមិនចេះនូវជំនាញគណនេយ្យសោះ នោះនឹងមានហានិភ័យខ្ពស់ជាទីបំផុត។ កាលដែលម្ចាស់អាជីវកម្ម ត្រូវយល់ដឹងនូវជំនាញមួយនេះ គឺអាចការពារនូវករណីកេងបន្លំពីសំណាក់បុគ្គលិក និងការពានូវការ​រៀបចំរបាយការណ៍ចំណេញខាត ប្រាក់ចំណូល ទ្រព្យសម្បត្តិក្នុងស្ថាប័នចំណាយរបស់ស្ថាប័នដែលមិនត្រឹមត្រូវ ។ ដូច្នេះ ដើម្បីកាន់តែស៊ីជម្រៅនិងកាន់តែលម្អិតចូលរួមសិក្សាវគ្គជំនាញគណនេយ្យដើម្បីគ្រប់គ្រងអាជីវកម្មបានច្រើន រយៈពេលត្រឹមតែ ៤ថ្ងៃ ជាមួយគ្រូបង្វឹកចំនួន ២នាក់ រួមមាន លោក អោម សេងប៉ូរ៉ា និង លោក យ៉យ ពិសិដ្ឋ ធ្វើនៅរាជធានីភ្នំ​ពេញ។  ...
ផ្លូវជាតិលេខ៤កំពុងតែក្លាយជាគោលដៅសម្រាប់អ្នកអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យនិងលំនៅឋាន

ផ្លូវជាតិលេខ៤កំពុងតែក្លាយជាគោលដៅសម្រាប់អ្នកអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យនិងលំនៅឋាន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ឆ្ពោះទៅកាន់ស្រុកអង្គស្នួលខេត្តកណ្តាលគេមិនភ្លេចទេ ការធ្វើដំណើរពីរាជធានីភ្នំពេញទៅដល់ផ្សារបែកចានស្ថិតចំងាយប្រ​មាណ៤០០ ម៉ែត្រពីផ្សារអង្គស្នួលតាមផ្លូវជាតិលេខ៤ ក្នុងភូមិចំការត្រាច ឃុំពើក គេនឹងឃើញគម្រោងវិនិយោគរបស់ក្រុមហ៊ុន​​​​​​អចលនទ្រព្យមួយឈ្មោះ N&Y Realty ដែលកំពុងតែពុះដីឡូតិ៍មាន ផ្ទះល្វែង ផ្សារទំនើប និងរោងចក្រ។ កាលពីឆ្នាំ២០១៨ កន្លងទៅតំបន់នេះ ចាប់ផ្តើមមានក្រុមហ៊ុនអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដែលសព្វថ្ងៃនេះ មានក្រុមហ៊ុនចំនួន ៤ហើយ កំពុងតែវិនិយោគនៅតំបន់នេះ ដោយអ្នកវិនិយោគទាំងនោះមើលពីសក្តានុពល និងម្យ៉ាទៀតស្ថិតនៅចំផ្លូវក្រវ៉ាត់ក្រុងរបស់រាជរដ្ឋាភិបាលជិតផ្លូវជាតិលេខ៤ ដែលតភ្ជាប់ទៅផ្លូវល្បឿនលឿនឆ្លោះទៅកាន់កំពង់ផែទឹកជ្រៅនៃក្រុងព្រះសីហ​​នុ។ សូមរំលឹកថា ដើមឡើយ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាលជាតំបន់ស្ងាត់គ្មានមនុស្សចេញចូលច្រើននោះទេ បូករួមទាំងផ្លូវឬហេដ្ឋារចនាសម្ព័ន្ធតំបន់នេះតែម្តងធ្វើឲ្យប្រជា...
ក្រុមហ៊ុនAEON MALL (CAMBODIA) CO.,LTD. នឹងសង់ផ្សារទំនើបអ៊ីអនទី៣ តម្លៃជិត ៣០០លានដុល្លារ

ក្រុមហ៊ុនAEON MALL (CAMBODIA) CO.,LTD. នឹងសង់ផ្សារទំនើបអ៊ីអនទី៣ តម្លៃជិត ៣០០លានដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDC បានបង្ហាញពីគម្រោង វិនិយោគធំៗចំនួន ៩នៅចុងឆ្នាំនេះ បានសម្រេចអនុម័តឲ្យធ្វើការវិនិយោគ ដែលមានតម្លៃទុនសរុបជិត ២ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជាង ១ម៉ឺនកន្លែង។ បន្ទាប់ពីទទួលបានការសម្រេចអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងសាង សង់ផ្សារទំនើប AEON Mall 3 ដែលមានទីតាំងស្ថិតនៅមហាវិថីសម្ដេចតេជោ ក្នុងតំបន់អភិវឌ្ឍទីក្រុងរណប ING City នឹងធ្វើការចាប់ផ្តើមបុកគ្រឹះ នៅដើមឆ្នាំ ២០២០ឆាប់ៗខាងមុខនេះ។ តាមគម្រោង ផ្សារទំនើបលំដាប់ពិភពលោក AEON Mall 3 នេះ នឹងចំណាយពេលសាងសង់ត្រឹម២៤ខែស្មើនឹងរយៈពេល២ឆ្នាំឱ្យរួចរាល់ ។ គម្រោងវិនិយោគដែលត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចអនុម័ត ហើយបានប្រកាសផ្សាយនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៩ បង្ហាញថា គម្រោងផ្សារទំនើបអ៉ីអន ៣ ដែលវិនិយោគដោយក្រុមហ៊ុន AEON MALL (CAMBODIA) CO.,LTD. គឺនឹងត្រូវ សាងសង់ផ្សារទំនើប ដែលមានទី...
រដ្ឋមន្ត្រីក្រសួងកសិកម្មថា៖ ចិននឹងសិក្សាស្រាវជ្រាវលើការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានទឹកនៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងកសិកម្មថា៖ ចិននឹងសិក្សាស្រាវជ្រាវលើការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានទឹកនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖  លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន ជួបពិភាគ្សាលោក Chengxiang MA នាយករងនៃក្រុមហ៊ុន Gansu Academy for Water Conservancy (GAWC) មកពីខេត្ត Gansu ប្រទេសចិន កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ។ ក្នុងជំនួបនេះ ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស ការសិក្សាស្រាវជ្រាវរួមគ្នាលើការគ្រប់គ្រងនិងការអភិវឌ្ឍធនធានទឹកនៅកម្ពុជា ព្រមទាំងធ្វើឲ្យប្រសើឡើងនូវការគ្រប់គ្រង និងប្រើប្រាស់ទឹកក្រោមដីសម្រាប់វិស័យកសិកម្ម និងការជ្រើសរើសទីតាំងអនុវត្តគម្រោងសាកល្បង ស្តីពីការរៀបចំប្រព័ន្ធថាមពលសូឡា បូមទឹកក្រោមដីសម្រាប់ស្រោចស្រព នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង ។ លោកវេង សាខុន បានថ្លែងថា ការប្រើប្រាស់ប្រព័ន្ធសូឡាសម្រាប់បូមទឹកក្រោមដីមកប្រើប្រាស់គឺជាបច្ចេកវិទ្យាថ្មីមួយសម្រាប់កម្ពុជា ដែលអាចកាត់បន្ថយការចំណាយថាមពលអគ្គីសនី កម្លាំងពលកម្ម ក្នុងការពង្រីកការអភិវឌ្ឍវិស័យកសិកម្ម និងនិរន្តរភាពយូរ...
សម្តេចតេជោ ហ៊ុន សែន៖ ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចជិត៣០០០នាក់

សម្តេចតេជោ ហ៊ុន សែន៖ ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចជិត៣០០០នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)ចំនួន២,៧៩០ នាក់ ក្នុងនោះនារី ១,៣៨០នាក់ នៅវិទ្យាស្ថានជាតិអប់រំ។ លោកហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានឲ្យដឹងថា សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច គឺជាគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាមួយរបស់រដ្ឋ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ចាប់ពីឆ្នាំ ១៩៨២ ដល់បច្ចុប្បន្ននេះ សិក្ខាកាមនិងនិស្សិត ដែលបានបញ្ចប់ការសិក្សាជាស្ថាពរពីសាកលវិទ្យាល័យនេះ មានចំនួនប្រមាណជិត៥៥.០០០( ៥៤,៨៨៩)នាក់នារី ២០,៤០...
អ្នកជំនាញអចលនទ្រព្យថា៖ វិស័យសេដ្ឋកិច្ច និងអចលនទ្រព្យ នៅក្រុងប៉ោយប៉ែត មានការអភិវឌ្ឍយ៉ាងលឿន

អ្នកជំនាញអចលនទ្រព្យថា៖ វិស័យសេដ្ឋកិច្ច និងអចលនទ្រព្យ នៅក្រុងប៉ោយប៉ែត មានការអភិវឌ្ឍយ៉ាងលឿន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ អ្នកជំនាញខាងវិស័យអចលនទ្រព្យបានឲកយដឹងថា ក្រុងប៉ោយប៉ែត មានការអភិវឌ្ឍយ៉ាងលឿន ដោយមានសំណង់ធំៗជាច្រើនបានលេចឡើងជាបន្តបន្ទាប់។ លោកស្រី ចុង ជីងម៉ី ប្រធានសាខា KW-កម្ពុជា ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងថៃ បើកជាផ្លូវការនៃច្រកទ្វារអន្តរជាតិបន្ថែមនៅក្រុងប៉ោយប៉ែត ធ្វើឲ្យវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យនៅតំបន់ប៉ោយប៉ែត  កាន់ តែមានភាពល្អប្រសើរ ។ ក្រុមហ៊ុនធំៗជាច្រើនបាននាំគ្នាវិនិយោគ សាងសង់រោងចក្រ សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន សំណង់ផ្ទះល្វែង និងបុរីជាដើម។ លោកស្រី លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួម ចុះហត្ថលេខាប្រគល់សិទ្ធិអាជីវកម្មដល់សាខាថ្មីចំនួន៤ និងអនុសាខាថ្មីចំនួន២ទៀតរបស់ KW-កម្ពុជា ។ នៅក្នុងចំណោមសាខាថ្មីទាំង៤ នោះ លោកស្រី ចុង ជីងម៉ី បានបើកដំណើរការសាខា KW-កម្ពុជា ក្រុងប៉ោយប៉ែត ។ និងលោកកាំង វណ្ណៈ បើកដំណើរការសាខា KW-កម្ពុជា នៅក្នុងខណ្ឌពោធិ៍សែនជ័យ ។ លោក កែវ សុជាតិ បើកដំណើរ...
ទំហំពាណិជ្ជកម្មចិន ជប៉ុន និងកូរ៉េខាងត្បូង ស្មើនឹង២.៤%នៃទំហំពាណិជ្ជកម្មពិភពលោក

ទំហំពាណិជ្ជកម្មចិន ជប៉ុន និងកូរ៉េខាងត្បូង ស្មើនឹង២.៤%នៃទំហំពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក លី ខឺឈាំង (Li Keqiang) នាយករដ្ឋមន្ត្រីរបស់ប្រទេសចិន បានប្រកាសកាល ពីថ្ងៃអង្គារ ទី២៤ ខែធ្នូនេះថា ទំហំទឹកប្រាក់ពាណិជ្ជកម្មប្រចាំឆ្នាំ រវាងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង គឺស្មើនឹង២.៤%នៃទំហំទឹកប្រាក់ពាណិជ្ជកម្មនៅជុំវិញពិភព លោក ។ ដែលនេះបើតាមការចុះផ្សាយរបស់ AP ។ នាយករដ្ឋមន្ត្រីចិនរូបនេះបានបន្ថែមថា ទំហំទឹកប្រាក់ពាណិជ្ជកម្ម២.៤%នៃប្រទេសទាំងបី គឺស្មើនឹងទឹកប្រាក់ប្រមាណជាង៧២០ពាន់លានដុល្លារអាមេរិក ហើយកំណើននៃទំហំពាណិជ្ជកម្មត្រីភាគីនេះ នឹងបន្តកើនឡើ ងថែមទៀតនៅពេលខាងមុខ ។ លោក លី ខឺឈាំង បានជំរុញមេដឹកនាំរបស់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ឲ្យមានកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចបន្ថែមទៀត ក្នុងបំណងរុញច្រានកំណើនសេដ្ឋ កិច្ចប្រទេសទាំងបី និងនៅក្នុងតំបន់ឲ្យបានកើនឡើងខ្ពស់ ។ សេចក្តីប្រកាសរបស់លោក លី ខឺឈាំង ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំត្រី ភាគីនៅទី ក្រុង ឆឹងទូ (Chengdu) ប្រទេសចិន រវាងលោក ស៊ីហ្សូ អាបេ នាយ...
តើតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុមានលក្ខណៈពិសេសដូចម្តេច!

តើតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុមានលក្ខណៈពិសេសដូចម្តេច!

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ (តសព) បានចាប់ផ្តើមប្រតិបត្តិការតាំងពីឆ្នាំ២០១២ ដែលមានផ្ទៃដីទំហំ៦៨ ហិកតា ក្នុងនោះមាន៤៥ហិកតាសម្រាប់ជួលហើយតំបន់នេះមានការលើកទឹកចិត្តពិសេសជូនអតិថិជនដូចខាងក្រោម៖ ការលើកទឹកចិត្តដល់អ្នកវិនិយោគ - អនុញ្ញាតឲ្យជួលរយ:ពេលវែងរហូតដល់៥០ឆ្នាំ - លើកលែងពន្ឋនាំចូលលើសំភារ:បរិក្ខារផលិតកម្ម សំភារ:សំណង់និងវត្ថុធាតុដើម - មិនគិតពន្ឋលើការនាំចេញ - អាករលើតំលៃបន្ថែម ( VAT ) ត្រូវគិតតាមអត្រា( 0% ) សំរាប់ការនាំចូល - ការលើកលែងពន្ឋលើប្រាក់ចំណេញរហូតដល់រយ:ពេល៩ឆ្នាំ - សំរាប់ក្រុមគ្រួសារនិងវិនិយោគិនអនុញ្ញាតឲ្យមានទិដ្ឋាការអចិន្ត្រៃ ។ ឧត្តមភាពសម្រាប់អ្នកវិនិយោគ - ស្ថិតនៅក្នុងមណ្ឌលកំពង់ផែ ដែលអាចកាត់បន្ថយបានយ៉ាងច្រើននូវតំលៃដឹកជញ្ជូន ទាំងការនាំចូល-នាំចេញនិងពេលវេលា ។ - ការរៀបចំគម្រោងប្លង់និងសាងសង់បានប្រព្រឹត្តទៅដោយក្រុមអ្នកបច្ចេកទេសជប៉ុន និងក្រុមហ៊ុនជប៉ុន ។ - ជាទីតាំងដែលពុំធ្លាប់មា...
លោកពូទីន ប្រកាសថា រុស្ស៊ីជាប្រទេសឈានមុខផ្នែកសព្វាវុធនៅលើពិភពលោក

លោកពូទីន ប្រកាសថា រុស្ស៊ីជាប្រទេសឈានមុខផ្នែកសព្វាវុធនៅលើពិភពលោក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃអង្គារ ទី២៤ ខែធ្នូនេះថា គិតត្រឹមចុងឆ្នាំ២០១៩នេះ រុស្ស៊ីគឺជាប្រទេសឈានមុខគេផ្នែកសព្វាវុធនៅលើពិភពលោក ។ នេះបើតាមការចុះផ្សាយរបស់ RT ។ លោក ពូទីន បានប្រកាសបែបនេះក្នុងកិច្ចប្រជុំជាមួយមន្ត្រីការពារជាតិ ដោយប្រធានាធិបតីរុស្ស៊ីរូបនេះ បានបញ្ជាក់ថា នេះជាលើកដំបូងហើយសម្រាប់រុស្ស៊ី ដែលបានក្លាយជាប្រទេសឈានមុខគេផ្នែកសព្វាវុធ ក្រោយពីអតីតសហភាពសូវៀត បានប្រឹងប្រែងប្រកួតប្រជែងជាមួយអាមេរិកក្នុងការផលិតគ្រាប់បែកមហាប្រល័យ ។ សព្វាវុធឈានមុខគេរបស់រុស្ស៊ី ដែលលោក ពូទីន បានអួតនោះ គឺមីស៊ីលឆ្លងទ្វីបដែលមានល្បឿនលឿនជាងសម្លេង (Continental-range hypersonic missile) ដែលសហ រដ្ឋអាមេរិក មិនទាន់មានមីស៊ីលប្រភេទនេះនៅឡើយទេ ។ មីស៊ីលឆ្លងទ្វីបល្បឿនលឿនជាងសម្លេងរបស់រុស្ស៊ី អាចហោះហើរបានក្នុងរង្វង់ល្បឿន ១ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង (Speed around 10000 K...