ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក​​  ប៉ាន សូរស័ក្ដិ ជួបនិង​​ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញនិងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំវេទិការដ្ឋាភិបាល និងវិស័យឯកជនលើកទី១៩

លោក​​  ប៉ាន សូរស័ក្ដិ ជួបនិង​​ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញនិងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំវេទិការដ្ឋាភិបាល និងវិស័យឯកជនលើកទី១៩

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក​​  ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួល​ពាណិជ្ជកម្ម នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០បានដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារ ដើម្បីពិភាក្សាលើសំណើរបស់វិស័យឯកជន ដើម្បីលើកជាយោបល់ជូនថ្នាក់ដឹកនាំនៅក្នុងវេទិការដ្ឋាភិបាល និងវិស័យឯកជន ដែលនឹងដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។ ក្នុងកិច្ចប្រជុំនេះ ភាគីវិស័យឯកជន គឺដឹកនាំដោយឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ជាសហប្រធានក្រុមការងារ។ លោក​​រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ​ចំពោះកិច្ចប្រជុំកន្លងមក ដែលជាយន្តការដ៏ល្អប្រសើរមួយដែលបាននិងកំពុងទទួលនូវការកោតសរសើរពីវិស័យឯកជន អ្នកវិនិយោគិន និងមហាជនទាំងក្នុង និងក្រៅប្រទេស។ ក្រុមការងារក៏បានជួបប្រជុំជាបន្តបន្ទាប់ ដោយបានពិភាក្សា និងរកដំណោះស្រាយនូវបណ្តាបញ្ហាប្រឈមនានា ដែលបានលើកឡើងដោ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១០៩

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១០៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ។ ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៩ ក្នុងឆ្នាំ២២០នេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់ មានសមភាពយេនឌ័រ» ដែលបង្ហាញឱ្យឃើញពីការដើរតួនាទីយ៉ាងសំខាន់របស់សុខសន្តិភាពនៅក្នុងសង្គមជាតិ ជាពិសេសសុខសន្តិភាពនេះបានចូលរួមចំណែកជួយដល់ការលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី និងជួយឱ្យស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើងនៅក្នុងសង្គម។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញចូលរួមអបអរសាទរខួបលើកទី ១០៩ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរព្រះ គុណ និងថ្វាយព្រះពរជ័យសេរីមង្គល សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណា ព្រះបាទ ...
ម៉ាស់មុខនិងថ្នាំសម្លាប់មេរោគ លក់ដាច់ខ្លាំងបំផុតនៅជុំវិញពិភពលោក ខណៈការផ្ទុះឡើងនៃវីរុសខូវីដ-១៩

ម៉ាស់មុខនិងថ្នាំសម្លាប់មេរោគ លក់ដាច់ខ្លាំងបំផុតនៅជុំវិញពិភពលោក ខណៈការផ្ទុះឡើងនៃវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ NHK របស់ជប៉ុនបានចុះផ្សាយថា ក្នុងរយៈពេលជាងពីរខែនៃឆ្នាំ២០២០នេះ ម៉ាស់ពាក់មុខ និងថ្នាំសម្លាប់មេរោគ ត្រូវបានលក់ដាច់ច្រើនបំផុតនៅជុំវិញពិភពលោក ខណៈដែលវីរុសខូវីដ-១៩បានផ្ទុះឡើងនៅក្នុងប្រទេសចិន ។ នៅប្រទេសខ្លះ ដូចជាកូរ៉េខាងត្បូង ជប៉ុន ចិន និងប្រទេសផ្សេងទៀត បានរឹតត្បិតចំពោះការនាំចេញម៉ាស់ពាក់មុខ និងថ្នាំសម្លាប់មេរោគ ដោយសារព្រួយបារម្ភពីការកង្វះខាតក្នុងការផ្គត់ផ្គង់ប្រជាពលរដ្ឋនៅក្នុងប្រទេសរបស់ខ្លួននៅពេលខាងមុខ ។ ការរឹតត្បិតការនាំចេញម៉ាស់ពាក់មុខ និងថ្នាំសម្លាប់មេរោគ ត្រូវបានធ្វើឡើងខណៈដែលចំនួនមនុស្សស្លាប់ដោយវីរុសខូ​វីដ​-១៩បានកើនឡើងដល់៣២៨៣នាក់នៅជុំវិញពិភពលោក មនុស្សឆ្លងបានកើនឡើងដល់ ៩៥០៣៦នាក់ និងមនុស្សដែលបានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងដល់៥២៨៩៨នាក់ ៕...
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចុះពិនិត្យមើលចម្ការម្រេចកំពតរបស់ក្រុមហ៊ុន ឡា ផ្លង់តាស្យុង(La Plantation)

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចុះពិនិត្យមើលចម្ការម្រេចកំពតរបស់ក្រុមហ៊ុន ឡា ផ្លង់តាស្យុង(La Plantation)

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(កំពត)៖ ដើម្បីពង្រឹង និងពង្រីកផលិតកម្មម្រេចកំពត ក៏ដូចជាការទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្រ្តទំនិញម្រេចកំពត កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចុះទស្សនកិច្ច ពិនិត្យខ្សែច្រវ៉ាក់ផលិតកម្មម្រេច នៅចម្ការម្រេចកំពតរបស់ក្រុមហ៊ុន ឡា ផ្លង់តាស្យុង (La Plantation) ស្ថិតនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ បន្ទាប់ពីម្ចាស់ចម្ការបានបង្ហាញអំពីខ្សែច្រវ៉ាក់ផលិតកម្មម្រេចរួច លោក រដ្ឋមន្រ្តី បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ម្ចាស់ចម្ការម្រេចកំពត ដែលបានបង្កើតរោងចក្រកែច្នៃម្រេចដ៏ធំមួយនេះ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដើម្បីធ្វើការកែច្នៃសម្រាប់ទីផ្សារក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងបានបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាចំនួន៥ម៉ឺនទៅ ៦ម៉ឺននាក់ក្នុងមួយឆ្នាំៗ។ ក្រុមហ៊ុន ឡា ផ្លង់តាស្យុង ក៏បា...
សម្ដេចក្រឡាហោម ស ខេង អញ្ជើញ​​បំពេញទស្សនកិច្ចការងារនៅទីក្រុងវៀងច័ន្ទនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញ​​បំពេញទស្សនកិច្ចការងារនៅទីក្រុងវៀងច័ន្ទនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារ នៅទីក្រុងវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃ៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ហើយ​បានចេញដំណើរនឿរសៀល​​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០នេះ ។ អញ្ជើញជូនដំណើរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាឱកាសនោះ រួមមានមន្រ្តីជាន់ខ្ពស់ជាច្រើនរូប​មាន ​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងនគរបាល នៃក្រសួងមហាផ្ទៃ។ ទស្សនកិច្ចរបស់សម្ដេចក្រឡាហោម ស ខេង នាពេលនេះ គឺតបតាមការអញ្ជើញរបស់ លោក​ ឧត្តមសេនីយ៍ឯក វិល័យ ឡាខាំ​ហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្ដេចអគ្គមហាសេន...
សមត្ថកិច្ចបញ្ជូនសំណុំរឿងផ្កាយ៣ លោក ឡេង ប៊ុនស្រ៊ី(ហ៊ុន ប៊ុនស្រ៊ី)ប្រើឈ្មោះ​​​​ថ្នាក់ដឹកនាំជាតិដើរបោកលុយពលរដ្ឋទៅ​​ធ្វើទាហាន

សមត្ថកិច្ចបញ្ជូនសំណុំរឿងផ្កាយ៣ លោក ឡេង ប៊ុនស្រ៊ី(ហ៊ុន ប៊ុនស្រ៊ី)ប្រើឈ្មោះ​​​​ថ្នាក់ដឹកនាំជាតិដើរបោកលុយពលរដ្ឋទៅ​​ធ្វើទាហាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ទីបំផុតទៅ! នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានសម្រេចកសាងសំណុំរឿង ដែលពល​រដ្ឋ ២នាក់banប្តឹងលោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី (ហៅ ហ៊ុន ប៊ុនស្រ៊ី) ពីបទរំលោភលើទំនុកចិត្ត ក្នុងអំពើឆបោកប្រាក់អស់រាប់ពាន់ដុល្លារ បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី។ នេះបើយោងតាមការបញ្ជាក់ពីប្រ​ធានផ្នែកព្រហ្មទណ្ឌ នៃអធិការនគរបាលស្រុកអង្គស្នួល។ មន្ត្រីដដែល បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះថា នគរបាលជំនាញបានកសាងសំណុំរឿង របស់លោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី (ហៅ ហ៊ុន ប៊ុនស្រ៊ី) និងបញ្ជូនទៅកាន់តុលាការ ក្រោមការសន្និដ្ឋានចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ត។ លោកប្រធានផ្នែកព្រហ្មទណ្ឌ រូបនេះ បន្ថែមថា សមត្ថកិច្ច បានសម្រេចបញ្ជូនសំណុំរឿងនេះទៅតុលាការកាលពីចុងខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពី នគរបាលកោះហៅលោកផ្កាយ៣ ឡេង ប៊ុនស្រ៊ី (ហៅ ហ៊ុន ប៊ុនស្រ៊ី) ឲ្យចូលឆ្លើយបំភ្លឺ តាមការប...
លោកបណ្ឌិត គុណ ញឹម ថ្លែងថា ខូវីដ១៩មិនត្រឹមប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក​​ទេគឺសេដ្ឋកិច្ចកម្ពុជាក៏រងឥទ្ធពលដែរ

លោកបណ្ឌិត គុណ ញឹម ថ្លែងថា ខូវីដ១៩មិនត្រឹមប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក​​ទេគឺសេដ្ឋកិច្ចកម្ពុជាក៏រងឥទ្ធពលដែរ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបាន​មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានស្ដីពី«វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ»​នៅថ្ងៃទី៥ ខែមិនានេះថា តាមពិត​​​មែនទែនទៅខូវីដ ១៩នេះ វាប៉ះពាល់ដល់សេដ្ឋកិច្ចសកលផ្ទាល់តែម្តង ហើយក៏ប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាយើងដែរ ។ ដូច្នោះអ្វីដែលជាការកត់សម្គាល់យើងឃើញហើយការរង្គោះរង្គើរសែសង្វាក់ផ្គត់ផ្គង់នេះបានធ្វើឲ្យការប្រើប្រាស់​និងការផលិតធ្លាក់ចុះ ដោយសារតែតម្រូវការចេះតែមាន ប៉ុន្តែការផ្គត់ផ្គង់មានការលំបាកផងដែរ។ លោកបណ្ឌិតបន្ថែមទៀតថា« តាមពិតទៅវិស័យសំខាន់ៗមួយចំនួនរបស់សេដ្ឋកិច្ចយើងមានផលប៉ះពាល់មានដូចជា វិស័យកាត់ដេរ វិស័យទេសចរ ហើយក៏ប៉ះពាល់ដល់ការប្រមូលចំណូលរបស់យើងដែរ ។ ប៉ុន្តែខ្ញុំចង់ជំរាបពីវិធានការអទិភាពទី១ ដែលនឹងសម្រួលឲ្យបានជាអតិបរមា ដូច្នោះការងារនេះ ខាងអគ្គនាយកដ្ឋានគយក៏បានប្រជុំ ដើម្បីរិ...
ACU បញ្ជូនលោក នួន ប៉ុក អតីតប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ទៅតុលាការ ព្រោះរឿងពុករលួយ

ACU បញ្ជូនលោក នួន ប៉ុក អតីតប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ទៅតុលាការ ព្រោះរឿងពុករលួយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅវេលាម៉ោងប្រមាណ ៧ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួន លោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ សូមជម្រាបជូនថា លោក នួន ប៉ុក ត្រូវបាននគរបាលយុត្តិធម៌ នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដឹកនាំដោយលោក​​ស្រី កែម សុភាព ប្រធាននាយកដ្ឋានស៊ើបអង្កេត ឃាត់ខ្លួនកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ពាក់ព័ន្ធបទល្មើស រំលោ​ភ​អំណាច បំពានធនធានធម្មជាតិ និងផ្តល់ឯកសារក្លែងក្លាយដល់អាជ្ញាធរ នៅពេលលោកនៅកាន់តំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ។ បច្ចុប្បន្ន សំណុំរឿងពុករលួយរបស់លោក នួន ប៉ុក កំបពុងស្ថិតនៅក្រោមចំណាត់ការរបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញា​រង អមសាលាដំបូងរាជធានីភ្នំពេញ។ គួរបញ្ជាក់ថា លោក នួន ប៉ុក បានទទួលតំណែងជាប្រធា...
ស្ថាបនិកឆ្នើម លោក អោម សេងបូរ៉ា ហ្វឹកហាត់សហគ្រិនថ្មីៗឱ្យយល់ច្បាស់ពីវិធីសាស្រ្តក្នុងការចាប់ផ្ដើមអាជីវកម្មដំបូ

ស្ថាបនិកឆ្នើម លោក អោម សេងបូរ៉ា ហ្វឹកហាត់សហគ្រិនថ្មីៗឱ្យយល់ច្បាស់ពីវិធីសាស្រ្តក្នុងការចាប់ផ្ដើមអាជីវកម្មដំបូ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
រាជធានីភ្នំពេញ៖ ស្ថាបនិកឆ្នើម   លោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club បានបង្វឹកសហគ្រិនថ្មីៗ​​ ដើម្បីឲ្យ​ពួកគាត់អាច​​ពង្រឹងសមត្ថភាពឱ្យកាន់តែរឹងមាំលើជំនាញអាជីវកម្ម​​​ស្តីពី​​​ “វិធីសាស្រ្តត្រៀមខ្លួនដើម្បីជោគជ័យសម្រាប់អាជីវកម្មដំបូង” ដោយមានអ្នកចូលរួមប្រមាណជា ១០៣ នាក់ ​​​កំពុងតែ​​ត្រៀមខ្លួនប្រឡូក​​ក្នុងវិស័យធុរកិច្ចដំបូងៗ​​​ឱ្យទទួលបានភាពជោគជ័យ ហើយ​កម្មវិធីនេះ​ធ្វើ់​ឡើង​​​រយៈពេល០១ថ្ងៃពេញនៅថ្ងៃទី០៤ មីនា ឆ្នាំ២០២០ ធ្វើនៅភោជនីយដ្ឋានទន្លេបាសាក់២ ​​រាជ​​​ធានីភ្នំពេញ។​​ នៅក្នុងកម្មវិធីនោះផងដែរ គ្រូបង្វឹករូបនេះ បានបណ្ដុះស្មារតី និងពង្រឹងភាពស្ទាត់ជំនាញដល់សហគ្រិនដែលបានចូលរួមឱ្យស្វែងយល់យ៉ាងច្បាស់អំពីច្បាប់ជោគជ័យកំពូល មូលហេតុទាំង២៦ ចំណុចដែលនាំឱ្យអាជីវកម្មដំបូងបរាជ័យ និងវិធីសាស្រ្តដើម្បីទទួលបានការគាំទ្រពីមនុស្សជុំវិញ។ លោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club បានមានប្រសាសន៍ក្នុងកម្មវិធីបង្វឹកថា “...
សម្តេចតេជោ ហ៊ុន សែន ជំរុញប្រជាពលរដ្ឋទៅកំសាន្តសប្បាយក្នុងបុណ្យទន្លេនៅខេត្តបាត់ដំបង

សម្តេចតេជោ ហ៊ុន សែន ជំរុញប្រជាពលរដ្ឋទៅកំសាន្តសប្បាយក្នុងបុណ្យទន្លេនៅខេត្តបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៃក្រសួងសុខភិបាល នៅសណ្ឋាគារសុខា ថ្ងៃទី៤ ខែ មីនា នេះ សម្តេចតេជោនាយករដ្ឋ មន្រ្តី បានមានប្រសាសន៍ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២០ ខាងមុខនេះ យើងត្រូវរៀបចំអង្គរសង្រ្កាន្តឡើងវិញដើម្បីផ្តល់ការកំសាន្តសប្បាយដល់ភ្ញៀវទេសចរនិងបងប្អូនប្រជាពលរដ្ឋ ហើយទន្ទឹមនឹងនោះ គឺដើម្បីអោយក្រុមហ៊ុននានាទទួលបាននូវបានផលនិងចំណូលពីកម្មវិធីទាំងនេះផងដែរ។ ចាប់ពីថ្ងៃទី ១៣ -១៥ ខែ មីនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គ្រោងនឹងអញ្ជើញជាអធិបតីនៅក្នុងពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង។ នៅថ្ងៃទី១៤ មីនា ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅសម្រាកនៅក្នុងខេត្តបាត់ដំបងមួយយប់ មុននឹងអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យទន្លេនៅថ្ងៃទី ១៥ មីនា។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមកំសាន្តសប្បាយអោយបានច្រើនកុះករទាំងអស់គ្នានៅក្...