សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានិងពន្ធដារផ្សព្វផ្សាយ អំពីការបង់ពន្ធលើវិស័យសំណង់ និងអចលនទ្រព្យ
ភ្នំពេញ៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានរៀបចំកិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្សព្វផ្សាយអំពីការបង់ពន្ធ លើវិស័យសំណង់ និងអចលនទ្រព្យ ។
លោក ឧកញ៉ា លី ហួរ ប្រធាន សមាគម អ្នកអភិវឌ្ឍន៍ លំនៅឋាន កម្ពុជា និងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជា អគ្គនាយនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្សព្វផ្សាយអំពីការបង់ពន្ធលើ វិស័យ សំណង់ និងអចលនទ្រព្យ ។
លោក ឧកញ៉ា លី ហួរ បានឲ្យដឹងថា សមាគមក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មកម្ពុជា សមាគមអ្នកសាង សង់ កម្ពុជា សមាគម អ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុ កម្ពុជាសមាគមអចលទ្រព្យចិន សមាគមអចលទ្រព្យសឹង្ហបុរីការជួបជុំ អ្នកវិនិយោគ ប្រទេស ជប៉ុន ចូលរួមវេទិកាតាំងពិព័រណ៍ ទាំងក្នុងស្រុកនិងក្រៅស្រុកមានប្រទេសភូមាថៃនិងប្រទេសសឹង្ហបុរីជាដើម ។
លោកឧកញ៉ាបានបញ្ជាក់បន្ថែមថា នៅពេលខាងមុខនេះ សមាគមនឹងធ្វើកិច្ចសហប្រតិបត្តិការ និងចុះអនុសារណៈជាមួយ សមាគមអចលទ្រព្យចិន។មិនត្...








