ផ្លូវល្បឿនលឿនកម្ពុជា CAMBODIA EXPRESS WAY មកដល់ហើយ
ផ្លូវល្បឿនលឿនកម្ពុជា CAMBODIA EXPRESS WAY
ចាប់តាំងពីកម្ពុជាមានសុខសន្តិភាពពេញលេញមកល្បឿននៃការកសាងប្រទេសជាតិក៏កាន់តែដើរលឿនទៅមុខ។ ក្នុងមួយរយៈពេលដ៏ខ្លីចុងក្រោយនេះ គឺកម្ពុជាបានសាងសង់ហេដ្ធារចនាសម្ព័ន្ឋជាច្រើនមានផ្លូវ ថ្នល់តូចធំ និងស្ពានកាត់ទន្លេ និងស្ពានអាកាសជាច្រើន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មតូចធំនៅពាសពេញប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះដែរ ចំពោះការសាងសង់ “ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ” គឺកំពុងដំណើរការយ៉ោងសកម្ម ដែលមកទល់ខែធ្នូ ២០១៩ នេះគឺសម្រេចបានជាង ៧% ហើយ ដែលគ្រោងសាង សង់អោយរួចជាស្ថាពរនៅឆ្នាំ ២០២២ មុនប្រារព្ឋបើកកីឡាស៊ីហ្គេម (Sea Games) ជាប្រវត្តិសាស្រ្តនៅកម្ពុជាក្នុងឆ្នាំ២០២ ៣។
ការសាងសង់បណ្តាញផ្លូវល្បឿនលឿន (Expressway) នេះគឺនឹងជួយពង្រឹងសមត្ថភាពបណ្តាញផ្លូវនៅកម្ពុជា ព្រោះផ្លូវល្បឿន លឿនអាចបម្រើសេវាកម្មដឹកជញ្ជូនបានល្អលឿនរហ័សទាន់ពេលនិងចំណេញពេលវេលាដឹកជញ្ជូនជាងផ្លូវធម្មតាដ...








