ស្ថានភាពនិងការបញ្ជាទិញក្នុងវិស័យកាត់ដេរកម្ពុជានៅតែបន្តកើនឡើងឆ្នាំនេះ
យោងមតាមសមាគមរោងចក្រកាត់ដេរកម្ពុជាបានបានចាត់ទុកថា គិតត្រឹមឆ្នាំ២០១៨ និងឆ្នាំ២០១៩នេះគីក្នុងរយៈពេល៣ខែកន្លងទៅនេះស្ថានភាពនិងការបញ្ជាទិញក្នុងវិស័យកាត់ដេរនៅតែមានភាពល្អប្រសើរនៅឡើយ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជាមានប្រសាសន៍ថា បើតាមការស្ទង់មតិជាមួយនិងរោងចក្រជាសមាជិករបស់សមាគមរោងចក្រកាត់ដេរកម្ពុជារយៈពេល៣ខែឆ្នាំនេះ ស្ថានភាពនៃការបញ្ជាទិញនិងផលិតកម្មក្នុងរោងចក្រមិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ ពោលគឺទទួលបានការបញ្ជាទិញគ្រប់គ្រាន់ដែលស្ថានភាពនេះនឹងបន្តរហូតដល់ដំណាច់ឆ្នំា២០១៩។
លោកបានមានប្រសាសន៍ទៀតថា បច្ចុប្បន្ននេះមានរោងចក្រថ្មីចំនួន១០ រោងកច្រជាការវិនិយោគមកពីប្រទេសចិននិងរោងចក្រ៥ទៀត ជារោងចក្រចាស់ ដែលបានបិទហើយបើកដំណើរការវិញ ហើយ...








