តើមានអីត្រូវនិយាយទៀតចំពោះសមរង្សុី!
លិខិតមិត្តអ្នកអាន:បច្ចុប្បន្នកាលនៅកម្ពុជា សម រង្សុី គឺជាអ្នកទោស ជាទណ្ឌិតរង់ចាំតែពេលវេលាអនុវត្តច្បាប់ចាប់ខ្លួនដាក់ពន្ធនាគារតែប៉ុណ្ណោះ។
សកម្មភាពទាំងឡាយដែល សម រង្សុី ធ្វើនៅក្រៅប្រទសគឺជាអំពើខុសច្បប់ឬហៅថាជាអំពើឧទ្ទាមកម្ម ដើម្បីបំផ្លាញសន្តិភាពនៅកម្ពុជាយ៉ាងពិតប្រកដ ។
បទល្មើសជាច្រើន ក្រៅពីបទល្មើសមានពាក្យបណ្តឹងទៅតុលាការដែលទណ្ឌិតសមរង្សុីបានធ្វើគឺពិតជាគ្រោះថ្នាក់បំផុតដល់ប្រទេសជាតិប្រសិនបើមិនមានវិធានការទប់ស្កាត់ទាន់ពេលវេលាទេ ។
អ្វីដែលជាផែនការរបស់ទណ្ឌិតសមរង្សីថា ចូលមករំដោះប្រទេសដើម្បីមានការផ្លាស់ប្តូរដោយវិជ្ជមាន ហើយនិងចាប់សម្តេចហ៊ុន សែននោះតើគេធ្វើបាន ដោយរបៀបណាឬចង់ខ្ចីដៃសហរដ្ឋ អាមេរិក ដោយប្រើវៀតណាមមកសង្កត់រាជរដ្ឋាភិបាលស្របច្បាប់ តែទំនងជាមិនអាចទៅរួចទេ ព្រោះមហាអំណាចចិនដែលជាមិត្តកម្ពុជាមិនឈរអោបដៃមើលទេ ?
អត្ថន័យចម្លើយនៃសំណួរនេះគឺ«ទាំងអស់នេះ គឺជាអំពើក្បត់ជាតិ » របស់ទណ្ឌិតសមរង្សុីពេញទី។ ដូច្នេះក្នុងហេតុផល...








