ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

តំបន់ទេសចរណ៍លើភ្នំខ្នងផ្សារ គ្រោងនឹងតម្លើងអង់តែនសេវាទូរស័ព្ទ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត

តំបន់ទេសចរណ៍លើភ្នំខ្នងផ្សារ គ្រោងនឹងតម្លើងអង់តែនសេវាទូរស័ព្ទ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បន្ថែមពីលើការដកបង្គោលព្រំដីបញ្ចប់គម្រោងអភិវឌ្ឍន៍ទេសចរណ៍លើតំបន់ភ្នំខ្នងផ្សារ ដែលជាអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមការងារអន្តរក្រសួង ដែលមានក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ ក៏បានពិភាក្សា និងពិនិត្យលទ្ធភាពទីតាំង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងបន្ថែមទៀត នូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស្របតាមអនុសាសន៍របស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ដែលមានដូចជា៖ ទីតាំងសម្រាកតាមផ្លូវថ្មើរជើង, ការរៀបចំធុងសំរាម, ផ្លូវឡើងភ្នំសម្រាប់យានជំនិះ, អង់តែនសេវាទូរស័ព្ទ, ទីតាំងចំណត, បន្ទប់ទឹក, ទីតាំងសម្រាប់លក់អាហារ និងភេសជ្ជៈ ព្រមទាំងកញ្ចប់សេវាកម្មទេសចរណ៍ជូនដល់សហគមន៍តាំងបំពង់ផងដែរ។ នេះបើយោងតាមប្រភពព័ត៌មានពីបណ្តាញសង្គមតេលេក្រោមផ្លូវការរបស់សម្តេចបវរធិបតី នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។ គូសរំលេចផងដែរថា ស...
ព្រះពុទ្ធសាសនា ជាមរតកដូនតាខ្មែរ ហើយការបង្រៀនរបស់ព្រះពុទ្ធ ជាប្រភព នៃសេចក្តីស្រឡាញ់, បញ្ញាញាណ, សន្តិភាពផ្លូវចិត្ត និង បានជ្រួតជ្រាបក្នុងស្មារតី, ផ្នត់គំនិត, អារម្មណ៍, ឥរិយាបថ, សកម្មភាពរបស់ប្រជាជនខ្មែរ

ព្រះពុទ្ធសាសនា ជាមរតកដូនតាខ្មែរ ហើយការបង្រៀនរបស់ព្រះពុទ្ធ ជាប្រភព នៃសេចក្តីស្រឡាញ់, បញ្ញាញាណ, សន្តិភាពផ្លូវចិត្ត និង បានជ្រួតជ្រាបក្នុងស្មារតី, ផ្នត់គំនិត, អារម្មណ៍, ឥរិយាបថ, សកម្មភាពរបស់ប្រជាជនខ្មែរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី ថ្វាយប្រគេន សម្តេចព្រះមហាសង្ឃរាជសម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែ មីនា ឆ្នាំ ២០២៥ ថា ព្រះពុទ្ធសាសនា ជាមរតកដូនតាខ្មែរ ហើយការបង្រៀនរបស់ព្រះពុទ្ធ ជាប្រភព នៃសេចក្តីស្រឡាញ់, បញ្ញាញាណ, សន្តិភាពផ្លូវចិត្ត និង បានជ្រួតជ្រាបក្នុងស្មារតី, ផ្នត់គំនិត, អារម្មណ៍, ឥរិយាបថ, សកម្មភាពរបស់ប្រជាជនខ្មែរ ដែលបានបង្ហាញឱ្យឃើញច្បាស់ តាមរយៈចរិតរួសរាយរាក់ទាក់, ស្មោះត្រង់, សុភាពរាបសារ, ទន់ភ្លន់ និង ម៉ឺងម៉ាត់ ។ នៅព្រះរាជាណាចក្រកម្ពុជា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ» ហើយសេរីភាពខាងជំនឿ និង ការប្រណិប័តន៍សាសនាដទៃទៀត ត្រូវបានធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬ សាសនាដទៃទៀត។ ជាក់ស្តែង, កម្ពុជាមានសុខដុមរមនាសាសនា និងរក្សាបាននូវគុណតម្លៃន...
កម្ពុជាមានកត្តាចំនួន៧ ដែលអំណោយផល និងទាក់ទាញ​វិនិយោគិន​បរទេស

កម្ពុជាមានកត្តាចំនួន៧ ដែលអំណោយផល និងទាក់ទាញ​វិនិយោគិន​បរទេស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បានលើក​ឡើងក្នុង​សប្ដាហ៍នេះថា ប្រទេស​កម្ពុជា​ជាកន្លែងវិនិយោគដ៏ពេញនិយមសម្រាប់វិនិយោគិន​បរទេស។ ក្នុងកម្មវិធីមួយនាសណ្ឋាគារ ឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញក្នុង​សប្ដាហ៍​នេះ លោក សាយ សំអាល់ ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូស​រំលេចជូនភ្ញៀវជាតិ និងអន្តរជាតិដែលចូលរួម​ដោយ​បន្តថា មានកត្តា​ចំនួន ៧ ដែល​អំណោយ​ផល និងទាក់ទាញចំណាប់អារម្មណ៍អ្នក​វិនិយោគឱ្យមក​វិនិយោគ​នៅកម្ពុជា ។ កត្តាទាំង៧ដែលឧបនាយករដ្ឋមន្រ្តីលើកឡើង ក្នុងនោះមាន ៖ ១. សន្តិភាព ស្ថេរភាពនយោបាយ, ២. ច្បាប់នៃ​ការ​វិនិយោគ និងបរិយាកាសនៃការវិនិយោគមានអំណោយផល ,៣. រាជរដ្ឋាភិបាល​ជំរុញការវិនិយោគ ,៤. ការផ្សារភ្ជាប់​នៃហេដ្ឋារចនាសម្ព័ន្ធ មានដូចជា​ទឹក ភ្លើង ព្រលានយន្តហោះ ផ្លូវដឹកជញ្ជូនកាន់តែមានភាព​ប្រសើរ​ឡើង ,៥. ប្រព័ន្ធហិរញ្ញ​វត្ថុ​មានស្ថ...
រដ្ឋមន្ត្រីក្រសួងសាធារណការ ណែនាំដល់ប្រធានមន្ទីរសាធារណការថ្មី ប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម

រដ្ឋមន្ត្រីក្រសួងសាធារណការ ណែនាំដល់ប្រធានមន្ទីរសាធារណការថ្មី ប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្ត្រី ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមអបអរសាទរចំពោះលោក ម៉ឹង យូឡេង អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដែលត្រូវបានផ្ទេរ និងតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុនាពេលនេះ។ ក្នុងពិធីផ្ទេរ និងប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រី បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរថ្មី ឱ្យប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្មជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោមឱវាទ ពិសេសជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យ និងទិសដៅការងាររបស់ក្រសួង ក៏ដូចជាខេត្តផ្ទាល់ ដែលបានដាក់ចេញឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។ ឆ្លៀតនាឱកាសនោះ រដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក បូរី វង្សសានិត្យ អតីតប្រធានមន្ទីរសាធ...
H.E Dr. Kao Thach Inspected Lower Prices of Cashew Nut in Kompong Thom and Preah Vihear Province

H.E Dr. Kao Thach Inspected Lower Prices of Cashew Nut in Kompong Thom and Preah Vihear Province

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
Preasvihea province:H.E Dr. Kao Thach, the Royal Government Delegate in charge as the C.E.O. of the Agricultural and Rural Development Bank (ARDB) on March 12nd, 2025 inspected the selling prices and the collection of cashew nut in the associations and farms in Chey commune, Kampong Svay district, Kampong Thom province, and in Romtom commune, Rovieng district, Preah Vihear province. On this occasion , H.E Dr. Kao Thach went to cashew nuts ‘s drying storages and directly met with Mr. Silot Uon , President of the Cashew Nut Association of Cambodia (CAC) , Mrs. In Lai Huot, owner of the Chey Sambor cashew nut processing cottage industry, and farmers. The reason of this meetings was to follow up lower cashew nuts’ prices in March 2025 and the activities of buying from factories and al...
សម្ដេចតេជោ ហ៊ុន សែន ជម្រុញបន្ថែមលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មកជាមួយរុស្ស៊ី ខណៈដែរទំហំពាណិជ្ជកម្មបច្ចុប្បន្ន មិនទាន់សមស្របទៅនឹងសក្តានុពលសេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន ជម្រុញបន្ថែមលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មកជាមួយរុស្ស៊ី ខណៈដែរទំហំពាណិជ្ជកម្មបច្ចុប្បន្ន មិនទាន់សមស្របទៅនឹងសក្តានុពលសេដ្ឋកិច្ច

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា ទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយសម្ដេចចង់ឃើញនូវសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី មានការកើនឡើង ដោយបច្ចុប្បន្ននេះមានតែ២៩លានដុល្លារទេ ដែលមិនទាន់សមស្របទៅនឹងសក្តានុពលសេដ្ឋកិច្ច ឬទំនាក់ទំនងនយោបាយ នៃប្រទេសទាំងពីរនៅឡើយទេ ដែលភាគីទាំងពីរគួរតែយកចិត្តទុកដាក់ធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ។ នេះបើយោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ក្រោយពីជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ។ លោក អ្នកនាំពាក...
ក្រសួងពាណិជ្ជកម្មកម្ពុជា-ចិន ជួបពិភាក្សាលើបញ្ហាប្រឈម កាលានុវត្តភាព និងយុទ្ធសាស្ត្រថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី

ក្រសួងពាណិជ្ជកម្មកម្ពុជា-ចិន ជួបពិភាក្សាលើបញ្ហាប្រឈម កាលានុវត្តភាព និងយុទ្ធសាស្ត្រថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងលោក យាន តុង អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិនលើកទី៧ ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងគណៈប្រតិភូរបស់ភាគីចិនផងដែរ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពបន្តពីកិច្ចប្រជុំលើកមុន ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈម កាលានុវត្តភាព និងយុទ្ធសាស្ត្រថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន។ ដោយ៖ កន ចំណាន...
ឯកអគ្គរដ្ឋទូតឥណ្ឌា៖ ទំនាក់ទំនងឥណ្ឌា-កម្ពុជាគួរតែត្រូវបានលើកកម្រិតឱ្យកាន់តែខ្ពស់ថែមទៀត។

ឯកអគ្គរដ្ឋទូតឥណ្ឌា៖ ទំនាក់ទំនងឥណ្ឌា-កម្ពុជាគួរតែត្រូវបានលើកកម្រិតឱ្យកាន់តែខ្ពស់ថែមទៀត។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោកឯកអគ្គរដ្ឋទូតបានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបាននាំយកនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាលឥណ្ឌាជូនចំពោះសម្ដេចបវរធិបតីផងដែរ ។ លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែង រវាងឥណ្ឌា និងកម្ពុជា ដោយលោកបានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានចំណងមិត្តភាព សាមគ្គីភាព និងជាប្រពៃណីជាយូរណាស់មកហើយ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាដៃគូដ៏សំខាន់មួយរបស់ឥណ្ឌា។ ដោយយោងលើទំនាក់ទំនងជាច្រើនទសវត្សរ៍ ភាពរីកចម្រើននៃ...
ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ អញ្ជើញចូលរួមក្នុងវេទិកាកម្ពុជា ៤.០ លើកទី៤ ស្តីពីភាពជាអ្នកដឹកនាំនៅក្នុងយុគសម័យ ឌីជីថល

ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ អញ្ជើញចូលរួមក្នុងវេទិកាកម្ពុជា ៤.០ លើកទី៤ ស្តីពីភាពជាអ្នកដឹកនាំនៅក្នុងយុគសម័យ ឌីជីថល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កាលពីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងវេទិកាកម្ពុជា ៤.០ លើកទី៤ ស្តីពីភាពជាអ្នកដឹកនាំនៅក្នុងយុគសម័យ ឌីជីថល ដែលប្រពឹត្តទៅនៅ សកលវិទ្យាល័យប៊ែលធី អន្តរជាតិ (ស្ពានអាកាសចោមចៅ)។ អញ្ជើញចូលរួមក្នុងវេទិកានេះរួមមាន លោក លោកជំទាវ លោក លោកស្រីជាតំណាងមកពីក្រសួងស្ថាប័ន វិស័យឯកជន អង្គការមិនមែនរាជរដ្ឋាភិបាល សមាគមន៍ពាក់ព័ន្ធ គ្រឹះស្ថានអប់រំនានា និងសិស្សនុសិស្ស។ លោក ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានមកចូលរួម ក្នុងវេទិកាមជ្ឈមណ្ឌលកម្ពុជា ៤.០ លើកទី៤ ស្តីពីភាពជាអ្នកដឹកនាំរបស់យុវជននៅក្នុងយុគសម័យឌីជីថល និងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីភាពជាដៃគូរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង មជ្ឈមណ្ឌលកម្ពុជា ៤.០ និងសកលវិទ្យាល័យប៊ែលធី។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណ...
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យមន្រ្តីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវប្រញាប់ដកខ្លួន បើពុំនោះទេនឹងប្រឈមផ្លូវច្បាប់

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យមន្រ្តីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវប្រញាប់ដកខ្លួន បើពុំនោះទេនឹងប្រឈមផ្លូវច្បាប់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងដោយឱ្យគ្រប់ភាគីពិសេសអភិបាលស្រុកត្រូវចូលរួមផ្សព្វផ្សាយ ក៏ដូចជាទប់ស្កាត់បញ្ហាគ្រឿងញៀនដើម្បីសំដៅធ្វើយ៉ាងណាកាត់បន្ថយបញ្ហាគ្រឿងញៀន និងក៏ដូចជាកុំឱ្យកើតមាននៅតាមមូលដ្ឋាន។ជាមួយនឹងវិធានការទប់ស្កាត់នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានប្រាប់ដល់មន្រ្តីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដែលពាក់ព័ន្ធក្នុងរឿងនេះត្រូវប្រញាប់ដកខ្លួនបើពុំនោះទេនឹងប្រឈមផ្លូវច្បាប់ហើយ។ ថ្លែងជុំវិញបញ្ហានេះអភិសន្តិបណ្ឌិត ស សុខាបានលើកឡើងដែរថាអភិបាលស្រុកនៅពេលចុះមូលដ្ឋានឬមានកម្មវិធីណាមួយ ត្រូវមានការផ្សព្វផ្សាយគ្រឿងញៀន ហើយយ៉ាងហោចណាស់ត្រូវឆ្លៀតពេល១០នាទីដែរដើម្បីអប់រំដល់ពលរដ្ឋមូលដ្ឋានឱ្យចៀសឆ្ងាយពីបញ្ហាគ្រឿងញៀន។ក្រៅពីនេះក្រសួងមហាផ្ទៃនឹងមានផែនការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមន៍ អង្គការពាក់ព័ន្ធ ក៏ដូចជា ស.ស.យ.ក ដើម្បីចូលរួមអប់រំផ្សព្វផ្សាយពីគ្រោ...