រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អនុសាសន៍១០ចំណុចដើម្បីជាមូលដ្ឋានលើការពិភាក្សាការងារសមរម្យនៅកម្ពុជា២០២៤-២០២៨
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានផ្តល់អនុសាសន៍ចំនួន១០ចំណុចទៅកាន់សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្ដីពី«ការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេស កម្ពុជា ឆ្នាំ២០២៤-២០២៨»ជាមូលដ្ឋានគ្រឹះក៏ដូចជាធាតុចូលសម្រាប់អង្គសិក្ខាសាលាក្នុងកិច្ចពិភាក្សាដើម្បីធានាឧត្តមប្រយោជន៍របស់កម្ពុជា។
អនុសាសន៍ទាំង១០នេះ ធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្តីពី“ការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨”ដែលប្រារព្ឋនៅសណ្ឋាគារភ្នំពេញដែលមានការចូលរួមពីលោក Oktavianto Pasar ibu នាយករងនៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ និងលោកសំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីពសម្រាប់កម្មវិធីការងារសមរម្យប្រចាំនៅកម្ពុជា(NTU...








