ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលជួបឯកអគ្គរដ្ឋទូតគោរចរសហរដ្ឋអាមេរិក ​និងគណៈប្រតិភូ

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលជួបឯកអគ្គរដ្ឋទូតគោរចរសហរដ្ឋអាមេរិក ​និងគណៈប្រតិភូ

សង្គម និងកម្សាន្ត
ភ្នំពេញ: លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានទទួលជួបលោកស្រី Cindy Dyer ឯកអគ្គរដ្ឋទូតគោរចរសហរដ្ឋអាមេរិក ទទួលបន្ទុកការិយាល័យត្រួតពិនិត្យ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និង លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីពិភាក្សាអំពីការងារពាក់ព័ន្ធនិងវិស័យការងារ និងពលករទេសន្តរប្រវេសន៍នៅកម្ពុជា និងតំបន់៕ #MLVT #HENGSour...
លោកមេធាវី  វ៉ែង មូលីវិភ័ក្រ្ត ត្រូវបានតែងតាំងជាទីប្រឹក្សាអមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

លោកមេធាវី វ៉ែង មូលីវិភ័ក្រ្ត ត្រូវបានតែងតាំងជាទីប្រឹក្សាអមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញៈ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានតែងតាំងផ្ដល់តួនាទីដល់លោកមេធាវី វ៉ែង មូលីវិភ័ក្រ្ត ជាទីប្រឹក្សាអមគណៈកម្មាធិការសិទ្ធិមនុស្ស មានឋានៈស្មើអគ្គនាយក ។ យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០ ២៣ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ត្រាស់បង្គាប់ មាត្រា១ តែងតាំង និងផ្ដល់ឋានៈ ជាទីប្រឹក្សាអមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយពុំទទួលប្រាក់បំណាច់មុខងារ ចំនួន១៩រូប មានឋានៈស្មើអគ្គនាយក និងប្រការ២ ដំឡើងឋានៈទីប្រឹក្សអមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយពុំទទួលប្រាក់បំណាច់មុខងារ ចំនួន៦រូប មានឋានៈស្មើអនុរដ្ឋលេខាធិការ ។ ក្នុងចំណោមនោះ ឯកឧត្ដមមេធាវី វ៉ែង មូលីវិភ័ក្រ្ត ស្ថិតនៅក្នុងលេខរៀងទី៥ នៃ...
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើឱ្យរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ពង្រីកទីផ្សារការងារ

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើឱ្យរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ពង្រីកទីផ្សារការងារ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានស្នើឱ្យព្រះរាជាណាចក្រអារាប៊ីសាអូឌីត ពង្រីកវិសាលភាពទីផ្សារការងារជាមួយកម្ពុជា។ នេះ គឺជាការលើកឡើងរបស់ លោករដ្ឋមន្ត្រីក្នុងជំនួបផ្លូវការជាមួយនឹងឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារាប៊ីសាអូឌីតនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពង្រីកទីផ្សារការងារពីវិស័យអតិពលកម្មទៅវិស័យដែលប្រើប្រាស់កម្លាំងជំនាញ នឹងមានភាពទាក់ទាញសម្រាប់ពលរដ្ឋកម្ពុជាជាង។ ជាការឆ្លើយតប ឯកអគ្គរាជទូតអារាប៊ីសាអូឌីត បានទទួលយកសំណើររបស់ លោក រដ្ឋមន្ត្រី ហើយថា នឹងបញ្ជូនសំណើរនេះទៅកាន់រដ្ឋាភិបាលរបស់ខ្លួនដើម្បីពិចារណា និងសម្រេច។ ក្រៅពីបញ្ហាសំខាន់ខាងលើ ភាគីទាំងពីរ ក៏បានពិភា ក្សាពីទំនាក់ទំនងរវាងប្រទេសទាំងពីរដែលកាន់តែស្អិត រមួត និងរីកចម្រើនធំធាត់បន្ត...
រដ្ឋមន្រ្តីព័ត៌មាន នេត្រ ភក្ត្រា៖ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន លើផ្នែកព័ត៌មាន គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយបន្ថែមនូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ

រដ្ឋមន្រ្តីព័ត៌មាន នេត្រ ភក្ត្រា៖ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន លើផ្នែកព័ត៌មាន គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយបន្ថែមនូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ

សង្គម និងកម្សាន្ត
ភ្នំណេញ: លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន លើផ្នែកព័ត៌មាននេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយបន្ថែមគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវ៉ាត់ ដែលមិនមែនត្រឹមតែពង្រឹកលើរចនាសម្ព័ន្ធ ប៉ុន្តែពង្រឹងការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន មិនមែនត្រឹមតែវិស័យទេសចរណ៍ ការវិនិយោគប៉ុណ្ណោះទេ តែតាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដើរតូនាទីសំខាន់ដោយក្រសួងព័ត៌មានកម្ពុជា បាននឹងកំពុងកសាងស្ថាប័នដែលមានប្រសិទ្ធិភាព និងគុណភាព សម្រាប់ការផ្សព្វផ្សាយព័ត៌មាន ដោយក្រសួងគ្រោងបង្កើតនូវវិទ្យាស្ថានជាតិព័ត៌មាន និងទំនាក់ទំនងសាធារណៈ។ លោករដ្ឋមន្រ្តីលើកឡើងយ៉ាងដូចនេះនៅរសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាឱកាសនោះលោក Hu Jinjun អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងទូរទ ស្សន៍ជាតិកម្ពុជា និងបណ...
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេសុីប្រចាំកម្ពុជាបានអនុញ្ញាតឲ្យសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ជួបសម្តែងការគួរសម

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេសុីប្រចាំកម្ពុជាបានអនុញ្ញាតឲ្យសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ជួបសម្តែងការគួរសម

សង្គម និងកម្សាន្ត
ភ្នំពេញ ៖  លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេសុីកាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានអនុញ្ញាតឲ្យ លោក ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ ដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិកា ចូលជួបសំណេះសំណាលនិងពិភាក្សាការងារ។ ជំនួបនោះគឺ តាមការអញ្ជេីញរបស់ស្ថានទូត ក្នុងគោលបំណងពង្រីក ពង្រឹងសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសឥណ្ឌូនេសុី និងកម្ពុជា ជាពិសេស មានបំណងស្វែងយល់បន្ថែមនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដ៍មានសក្តានុពល និងថាមវន្ត ព្រមទាំងពង្រីក ពង្រឹងកិច្ចសហការរវាងសហគ្រិននៃប្រទេសទាំងពីរ។ សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ ពិតជាមានកិត្តិយសយ៉ាងក្រៃលែង ដោយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកក់ក្តៅបំផុតចំពោះ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេសុីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ឱកាសអញ្ជេីញ និងអនុញ្ញាតឲ្យសមាគម...
លោកបណ្ឌិត រ័ត្ន សណ្តាប់ បរិយាយថា”នៅលើផែនដីតេជោ សន្ដិភាពថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៣ដ៏ប្រពៃថ្លៃថ្លានេះ គឺជាថ្ងៃប្រវត្ដិសាស្រ្ដដ៏មហស្ចារ្យបំផុតដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី

លោកបណ្ឌិត រ័ត្ន សណ្តាប់ បរិយាយថា”នៅលើផែនដីតេជោ សន្ដិភាពថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៣ដ៏ប្រពៃថ្លៃថ្លានេះ គឺជាថ្ងៃប្រវត្ដិសាស្រ្ដដ៏មហស្ចារ្យបំផុតដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី

សង្គម និងកម្សាន្ត
(ភ្នំពេញ) អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថានៅលើផែនដីតេជោ សន្ដិភាព ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៣ដ៏ប្រពៃថ្លៃថ្លានេះ គឺជាថ្ងៃប្រវត្ដិសាស្រ្ដដ៏មហស្ចារ្យបំផុតដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលបានប្រតិស្ឋាននៅលើទឹកដីចក្រភពអង្គរដ៏ស្រស់បវរនៃយើង ។ ​ព្រលានយន្ដហោះអន្ដរជាតិសៀមរាបថ្មី ដែលបានចំណាយទុនវិនិយោគដោយក្រុមហ៊ុនចិនប្រមាណ ១.១ពាន់លានដុល្លារ គឺជាប្រភេទចំណាត់ថ្នាក់« 4E»បានក្លាយជារតនសម្បត្ដិមរតករបស់ជាតិដ៏មហាសាល ដែលអាចផ្ទុកយន្តហោះពាណិជ្ជកម្មធំៗ ទូទាំងពិភពលោក ដែលធ្វើឲ្យវិស័យអាកាសចរណ៍កម្ពុជា ក្លាយជាបណ្តាញសេវាកម្មផ្លូវអាកាសដ៏សំខាន់បំផុតសម្រាប់កំណើនសេដ្ឋកិច្ចជាតិ ស្របតាមទស្សនៈវិស័យរបស់សម្ដេចធិបតី គឺកម្ពុជាឆ្នាំ២០៥០ មានសេដ្ឋកិច្ចកម្រិតខ្ពស់។ លោក រ័ត្ន សណ្តាប់ បន្ដថា «ទន្ទឹមនិងមោទកភាពជាតិនេះផងដែរ អ្វីដែលគួរឲ្យសាទរថែមទៀតនោះ គឺព្...
លោករដ្ឋមន្រ្តី ហេង សួរ ជំរុញឱ្យEuroChamជួយទាក់ទាញការវិនិយោគក្រុមហ៊ុនអឺរ៉ុបមកកម្ពុជា

លោករដ្ឋមន្រ្តី ហេង សួរ ជំរុញឱ្យEuroChamជួយទាក់ទាញការវិនិយោគក្រុមហ៊ុនអឺរ៉ុបមកកម្ពុជា

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានជំរុញឱ្យសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា(EuroCham Camb odia)ជួយទាក់ទាញការវិនិយោគក្រុមហ៊ុនអឺរ៉ុបដែលកំពុងប្រតិបត្តិការអាជីវកម្មក្នុងតំបន់អាស៊ីងាកមកចាប់អារម្មណ៍កម្ពុជា។ ការថ្លែងដូចនេះរបស់ លោក រដ្ឋមន្ត្រីធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ខណៈដែលលោកបានដឹកនាំគណៈប្រតិភូជួបសំដែងការគួរសមនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោករដ្ឋមន្ត្រី បានលើកឡើងពីកិច្ចការងារអាទិភាពរបស់ក្រសួងក្នុងអាណត្តិទី៧នេះក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសំដៅបន្តលើកកម្ពស់លក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរឡើងក្នុងគោលបំណងបង្កើតឱ្យមានបរិយាកាសនៃកា...
មន្រ្តីជំនាញ ក.ប.ប. ដកហូតបាននូវទំនិញខូចគុណភាពដែលបានដាក់លក់នៅលើទីផ្សារប្រមាណ ជិត ១០០គីឡូក្រាម

មន្រ្តីជំនាញ ក.ប.ប. ដកហូតបាននូវទំនិញខូចគុណភាពដែលបានដាក់លក់នៅលើទីផ្សារប្រមាណ ជិត ១០០គីឡូក្រាម

សង្គម និងកម្សាន្ត
ភ្នំពេញ:ថ្ងៃទី១៥​ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ដោយមានការចង្អុលបង្ហាញពី លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ឱ្យមន្រ្តីជំនាញនៅតាមបណ្ដាសាខារាជធានី ខេត្តយកចិត្តទុកដាក់ចំពោះការទប់ស្កាត់ទំនិញមានហានិភ័យដែលនាំឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ។ តួយ៉ាងមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង ខេត្តមណ្ឌលគិរី និងខេត្តសៀមរាបបានខិតខំស្វះស្វែងចុះត្រួតពិនិត្យទំនិញបរិភោគគ្រប់ប្រភេទទាំងនៅលើទីផ្សារ ម៉ាត រថយន្តដឹកទំនិញ និងឃ្លាំងស្ដុកនិងចែកចាយគ្រប់ប្រភេទ ក្នុងគោលបំណងស្វែងរកទំនិញដែលហានិភ័យដល់សុខភាពបងប្អូនទូទៅដែលជាអ្នកប្រើប្រាស់។ ទំនិញដែលចរាចរពុំត្រឹមត្រូវនិងមានហានិភ័យទាំងនោះគឺផ្ដើមចេញពីឈ្មួញដែលប្រកបរបរមិនសុចរិត ពោលគឺព្យាយាមគេចវេសគ្រប់រូបភាពដែលអាចធ្វើបានដោយពុំគិតពីសុខភាពអ្នកប្រើប្រាស់នោះឡើយ។ តាមលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញបានដកហូតទំនិ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនយក្សរបស់កូរ៉េបង្កើតកិច្ចសហការអភិវឌ្ឍធនធានមនុស្សកម្ពុជាក្នុងវិស័យឧស្សាហកម្មធុនធ្ងន់

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនយក្សរបស់កូរ៉េបង្កើតកិច្ចសហការអភិវឌ្ឍធនធានមនុស្សកម្ពុជាក្នុងវិស័យឧស្សាហកម្មធុនធ្ងន់

សង្គម និងកម្សាន្ត
  (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនHD HYUNDAI HEAVY INDUST RIA របស់កូរ៉េខាងត្បូង បានសម្រេចបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាលើវិស័យឧស្សាហកម្មធុនធ្ងន់។ ការសម្រេចនេះ គឺធ្វើឡើងក្នុងកិច្ចពិភាក្សាត្រីភាគីរវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Park Jung Wook អគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Kim Dong il អគ្គនាយករងក្រុមហ៊ុន HD HYUNDAI HEAVY INDUSTRIA ដែលភាគច្រើនផលិតនាវា និងកប៉ាល់ធំៗនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ក្នុងកិច្ចពិភាក្សាដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីទាំងអស់បានឯកភាពលើការបណ្តុះបណ្តាលប្រជាពលរដ្ឋកម្ពុជាឱ្យមានចំណេះដឹងលើវិស័យឧស្សាហកម្មធុនធ្ងន់ក្នុងសង្វាក់ផលិតកម្មផលិតនាវា និងកប៉ាល់ដែលកំពុងមានសក្តានុពល។ ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

សង្គម និងកម្សាន្ត
សៀមរាប:សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ “Siem Reap Angkor International Airport" ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយជារួម ជាពិសេសនឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានសាងសង់នៅមិនឆ្ងាយប៉ុន្មានពីតំបន់សង្គ្រាមចុងក្រោយ ដែលត្រូវបានបញ្ចប់ដោយនយោបាយឈ្នះ ឈ្ន...