អគ្គនាយក អ៊ឹង ស៊ីវឈន់ CEO វ័យក្មេងជាកូនខ្មែរនិងស្រស់សង្ហាមួយរូបបានបង្កើតរោងចក្រផលិតទឹកដ៏ល្បីឈ្មោះនៅកម្ពុជា ដើម្បីជួយដល់សុខភាពប្រជាជនខ្មែរ
ភ្នំពេញ: លោកអគ្គនាយក អ៊ឹង ស៊ីវឈន់ គឺជា CEO វ័យក្មេងកូនខ្មែរ និងស្រស់សង្ហាមួយរូប បានបង្កើតរោងចក្រផលិតទឹកដ៏ល្បីឈ្មោះនៅកម្ពុជា ដើម្បី ជួយដល់សុខភាពប្រជាជនខ្មែរ អោយមានសុខភាពល្អ និងអាយុវែង។
លោក អ៊ឹង ស៊ីវឈន់ គឺជា អគ្គនាយកប្រតិបត្តិនៃទឹកស្រ្ពីងប្រូវីដា លោកគឺជាកូនខ្មែរមួយរូបដែលបានបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេស។
ទាំងក្មេងទាំងសង្ហា និងមានចំណេះដឹងខ្ពស់ លោកអ៊ឹង ស៊ីវឈន់ បានមានគំនិតមួយគឺចង់អោយប្រជាជនខ្មែរមានសុខភាពល្អ និងអាយុវែង។
លោកអគ្គនាយក បានបង្កើតរោងចក្រផលិតទឹកសុទ្ធមួយ ហើយវាក៏មិនមែនជាទឹកសុទ្ធធម្មតាទេ គឺជាទឹកស្រ្ពីងដែលយកចេញពីប្រភពទឹកធម្មជាតិនៃជួរភ្នំបូកគោ ស្ថិតនៅក្នុងខេត្តកំពត ផ្ទុកទៅដោយសារធាតុរ៉ែជាច្រើនប្រភេទដូចជា សូដ្យូម ប៉ូតាស្យូម កាលស្យូម និងនីទ្រីត ជាដើម ដែលមានអត្ថប្រយោជន៌ជាច្រើនជួ យដល់សុខភាព។
មិនត្រឹមតែផលិតទឹកស្រ្ពីងដែលមានសុខភាពល្អទេ លោកអ៊ឹង ស៊ីវឈន់ អគ្គនាយកនៃទឹកស្រ្ពីងប្រូវីដា មានចិត្តសប្ប...








