លោក រ័ត្ន ស្រ៊ាង បានអញ្ជើញសំណេះសំណាលជាមួយមេគ្រួសារបក្ស ក្នុងភូមិដំណាក់សង្កែ និងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹសខណ្ឌដង្កោ
ភ្នំពេញ: នៅបរិវេណវត្តកែវមុនី សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ លោក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការ ងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស នៅព្រឹក ថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា។
ពោធីនេះ ដោយមានការអញ្ជើញចូលរួមពី លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក ជុំ ឈាង ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ ព្រមទាំងឯកឧត្តម លោក លោកស្រី ក្រុមការងារអមដំណើរ គណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបក្សភូមិសរុបរួមមានចំនួន ៩១៦នាក់។
លោក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខ របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អង្គពិធីទាំងមូល ដោយក្តីនឹករលឹក និង ការគិតគូរអំពីសុខទុក្ខ...








