លោកស្រី អ៊ុងសាន ស៊ូជី បានចំណាយពេលធ្វើខួបកំណើត លើកទី៣ ជាប់ៗគ្នាក្រោមការឃុំខ្លួនជាប់ពន្ធនាគារ
លោកស្រី អ៊ុងសាន ស៊ូជី អាយុ ៧៨ឆ្នាំ អតីតមេដឹកនាំប្រទេសមីយ៉ាន់ម៉ា បានចំណាយពេលខួបកំណើត លើកទី៣ ជាប់ៗគ្នាក្រោមការឃុំខ្លួន បន្ទាប់ពីមានការទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ របស់លោកស្រី នៅក្នុងរដ្ឋប្រហារយោធា។
លោកស្រី ស៊ូជី ដែល ប្រឈមមុខនឹងការជាប់ពន្ធនាគារ សរុបចំនួន ៣៣ឆ្នាំ ដែលជាការកាត់ទោសអស់មួយជីវិត បន្ទាប់ពីត្រូវបានកាត់ទោសលើការចោទប្រកាន់ ចំនួន១៩ រួមទាំងអំពើពុករលួយ និងការក្លែងបន្លំ ការបោះឆ្នោត។
តាមប្រភពដែលដឹងពី ស្ថានភាពរបស់លោកស្រី ស៊ូជី ស្ថិតក្នុងស្ថានភាពមានសុខភាពល្អ។ លោកស្រីត្រូវបានឃុំខ្លួនក្នុងអគារតូចមួយ ក្នុងបរិវេណពន្ធនាគារ ក្នុងរដ្ឋធានីណៃពិដោរ ចាប់តាំងពីខែមិថុនា ឆ្នាំមុន បន្ទាប់ពីត្រូវបានឃុំខ្លួនក្នុងផ្ទះ។
កូនប្រុសពៅរបស់លោកស្រី ស៊ូជី គឺលោក គីម អារីស បានចេញសេចក្តីថ្លែងការណ៍តាមវីដេអូមួយ នៅមុនថ្ងៃខួបកំណើតរបស់លោកស្រី ដោយអំពាវនាវឱ្យរបបយោធា ដែលកំពុងកាន់អំណាចដោះលែង...








