ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញថ្វាយបង្គំព្រះសង្ឃ និងចូលរួមកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តខេមរាភិរតារាម ទីក្រុងអូក្លិន ប្រទេសណូវែលហ្សេឡង់

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញថ្វាយបង្គំព្រះសង្ឃ និងចូលរួមកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តខេមរាភិរតារាម ទីក្រុងអូក្លិន ប្រទេសណូវែលហ្សេឡង់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ទីក្រុងអូក្លិន៖  ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦, ក្នុងឱកាសអញ្ជើញបំពេញបេសកកម្មការងារនៅប្រទេសណូវែលហ្សេឡង់ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញទៅថ្វាយបង្គំព្រះសង្ឃ និងសួរសុខទុក្ខពុទ្ធបរិស័ទ នៅ វត្តខេមរាភិរតារាម ស្ថិតក្នុងទីក្រុងអូក្លិន ប្រទេសណូវែលហ្សេឡង់។ ការអញ្ជើញមកដល់របស់ឯកឧត្តមបណ្ឌិត និងសហការី គឺស្របពេលដែលទីអារាមកំពុងប្រារព្ធ កម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី នាថ្ងៃនេះផងដែរ។ ក្នុងបរិយាកាសដ៏ជ្រះថ្លានេះ,  ឯកឧត្តមបណ្ឌិត បាននាំយកនូវថវិកាមួយចំនួន ដើម្បីចូលរួមចាប់មហាកុសលក្នុងកម្មវិធីបុណ្យ និងសម្រាប់ចូលរួមចំណែកកសាងសមិទ្ធផលនានាក្នុងវត្តខេមរាភិរតារាម ទុកជាឧត្តមប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា។ សកម្មភាពដ៏ប្រពៃនេះ បានស្តែងឱ្យឃើញនូវទឹកចិត្តសទ្ធាជ្រះថ្លា និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបងប្អូនខ្មែរយើងដែលរស់នៅឯនាយសមុទ្រ ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូសង្គម អំពីការពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារ ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូសង្គម អំពីការពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារ ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយសមាជិកគណៈកម្មការប្រឹក្សាការងារតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត (សហជីព) និងតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក (សមាគមនិយោជក) ដើម្បីពិនិត្យលើការរៀបចំកែសម្រួលលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងការធានានូវប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទបុគ្គល និងវិវាទការងាររួមស្របតាមច្បាប់ស្តីពីការងារ។ ជាលទ្ធផល តំណាងសហជីពនិងសមាគមនិយោជក បានឯកភាពលើខ្លឹមសារនៃសេចក្តីព្រាងប្រកាសពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល នឹងប្តេជ្ញាចូលរួមប្រើប្រាស់យន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដូចមានចែងក្នុងច្បាប់ស្តីពីការងារ សំដៅធានានូវសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា៕ ...
Dr. Kao Thach Invited to Meet with the Khmer Aquaculture Group (KAG) and Investors

Dr. Kao Thach Invited to Meet with the Khmer Aquaculture Group (KAG) and Investors

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
Phnom Penh: On March 11, 2026, Dr. Kao Thach, Government Delegate in charge as Director General of the Agricultural and Rural Development Bank (ARDB), was invited to meet with the Khmer Aquaculture Group and investors to discuss investment opportunities for the Khmer Aquaculture Group (KAG). The meeting aimed to discuss strategies and explore investment methods and participation in the development of the fish aquaculture sector in Cambodia. The meeting also included the participation of the Vice President of the Techo Farmers Network Association in charge of aquaculture, as well as fish farm owners, input suppliers, and investors, totaling about 20 people. During the meeting, a presentation was made about the company Pheng Ka Kwa, which is preparing to transform into the Khmer Aqu...
គម្រោងវិនិយោគចំនួន៤២ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១៦៦លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦

គម្រោងវិនិយោគចំនួន៤២ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១៦៦លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦

សង្គម និងកម្សាន្ត
ភ្នំពេញ:គម្រោងវិនិយោគចំនួន៤២ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១៦៦លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្ដមបណ្ឌិត កៅ ថាច អញ្ជើញជួបប្រជុំជាមួយក្រុមវារីវប្បករខ្មែរ (KAG) និងក្រុមអ្នកវិនិយោគ

ឯកឧត្ដមបណ្ឌិត កៅ ថាច អញ្ជើញជួបប្រជុំជាមួយក្រុមវារីវប្បករខ្មែរ (KAG) និងក្រុមអ្នកវិនិយោគ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបប្រជុំជាមួយក្រុមវារីវប្បករខ្មែរ និងអ្នកវិនិយោគិន ស្តីពីការស្វែងរកមធ្យោបាយក្នុងការវិនិយោគរបស់ ក្រុមវារីវប្បករខ្មែរ (KAG) ។ កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិភាក្សារៀបចំយុទ្ធសាស្ត្រ និងស្វែងរកមធ្យោបាយក្នុងការវិនិយោគ និងចូលរួមចំណែកអភិវឌ្ឍន៍ចំពោះវិស័យវារីវប្បកម្មផ្នែកត្រីក្នុងប្រទេសកម្ពុជា។ នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី អនុប្រធានសមាគមបណ្តាញកសិករតេជោ ទទួលបន្ទុកផ្នែកវារីវប្បកម្ម ព្រមទាំងម្ចាស់កសិដ្ឋានចិញ្ចឹមត្រី អ្នកផ្គត់ផ្គង់ធាតុចូល និងអ្នកវិនិយោគ សរុបប្រមាណ ២០ នាក់។ នៅកិច្ចប្រជុំនេះ បានធ្វើបទបង្ហាញអំពីសាវតារបស់ក្រុមហ៊ុន ផេងហ្កាខ្វា ដែលនឹងត្រៀមប្រែក្លាយខ្លួនទៅជា ក្រុមវារីវប្បករខ្មែរ (KAG) ដែលជាក្រុមហ៊ុនសហគមន៍មួយបម្រើដ...
អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ(គ.ល.ក.) ប្រកាសជូនដំណឹងស្ដីពីការទទួលស្គាល់លើប្លង់បរិវេណកាស៊ីណូ ចំនួន ១៩ក្រុមហ៊ុន

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ(គ.ល.ក.) ប្រកាសជូនដំណឹងស្ដីពីការទទួលស្គាល់លើប្លង់បរិវេណកាស៊ីណូ ចំនួន ១៩ក្រុមហ៊ុន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) មានកិត្តិយសសូមជម្រាបជូន សាធារណជនជាតិ និងអន្តរ ជាតិ ឱ្យបានជ្រាបថា នៅថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា គ.ស.២០២៦ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានផ្តល់ការទទួលស្គាល់លើប្លង់បរិវេណកាស៊ីណូ ចំនួន ១៩ ក្រុមហ៊ុន ដែលអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានធ្វើការពិនិត្យ និងវាយតម្លៃរួចរាល់ រួមមាន៖...
ក្រសួងការងារ៖ ខេត្តតាកែវ មានឱកាសការងារជិត ៦ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ក្រសួងការងារ៖ ខេត្តតាកែវ មានឱកាសការងារជិត ៦ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(តាកែវ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយកាលពីពេលថ្មីនេះឱ្យដឹងថា ខេត្តតាកែវ មានឱកាសការងារប្រមាណជិត ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ តាមរយៈការផ្សព្វផ្សាយរបស់ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៦ ខែមីនានេះ ខេត្តតាកែវ មានឱកាសការងារចំនួន ៦,៥៦០កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវិស័យឧស្សាហកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតបណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។ បើតាមក្រសួងការងារ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្...
មន្ទីរបរិស្ថានខេត្តក្រចេះ ស្តីពីការបំភ្លឺករណី ការចុះផ្សាយតាមបណ្តាញសង្គម Facebook ឈ្មោះ ទូរទស្សន៍អាស៊ីសេរី TFA Khmer

មន្ទីរបរិស្ថានខេត្តក្រចេះ ស្តីពីការបំភ្លឺករណី ការចុះផ្សាយតាមបណ្តាញសង្គម Facebook ឈ្មោះ ទូរទស្សន៍អាស៊ីសេរី TFA Khmer

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រចេះ:សេចក្តីប្រកាសព័ត៌មាន របស់មន្ទីរបរិស្ថានខេត្តក្រចេះ ស្តីពីការបំភ្លឺករណី ការចុះផ្សាយតាមបណ្តាញសង្គម Facebook ឈ្មោះ ទូរទស្សន៍អាស៊ីសេរី TFA Khmer នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦នេះ ទាក់ទងការឈូសឆាយ ដីក្បែរព្រៃសហគមន៍សំពុង ស្ថិតក្នុងភូមិសាស្ត្រភូមិកោះច្បារ ឃុំកោះខ្មែរ ស្រុកសំបូរ ខេត្តក្រចេះ។
ឯកឧត្តម លូ គឹមឈន់ អញ្ជើញចូលរួមអបអរសាទរខួបលើកទី ១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម លូ គឹមឈន់ អញ្ជើញចូលរួមអបអរសាទរខួបលើកទី ១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ពិធីអបអរសាទរខួបលើកទី ១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ"ដែលរៀបចំឡើងនារសៀល ថ្ងៃចន្ទទី៩ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំ កសស កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ កម្មវិធីនេះគឺ ក្រោមអធិបតីភាព ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកជំទាវ ជ្រា ពៅ លូ គឹមឈន់។...
ឯកឧត្តម លូ គឹមឈន់ និងលោកជំទាវ ព្រមទាំង ថ្នាក់ដឹកនាំ កសស សូមគោរព ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា

ឯកឧត្តម លូ គឹមឈន់ និងលោកជំទាវ ព្រមទាំង ថ្នាក់ដឹកនាំ កសស សូមគោរព ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ឭទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦។ ឯកឧត្តម លូ គឹមឈន់ បានគោរពផ្ញើសារថា នៅក្នុងវេលាដ៏មង្គលប្រសើរថ្លៃថ្លា នៃឱកាសនេះ យើងខ្ញុំសូមគោរពជូនពរ ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរ និងពរដ៏ថ្លៃថ្លាទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។...