អង្គការទស្សនៈពិភពលោកត្រៀមជាស្រេចសហការជាមួយក្រសួងការងារលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
(ភ្នំពេញ)៖លោក សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតំណាងដ៏ខ្ពង់ខ្ពស់ លោករដ្ឋមន្ត្រី ហេង សួរ នៅរសៀលថ្ងៃព្រហស្បតិ៍ទី១៤ ខែមីនាឆ្នាំ២០២៤នេះ បានជួ បពិភាក្សាការងារជាមួយលោក Janes Imanuel Ginti ng នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោក(World Vision)នៅទីស្តីការក្រសួង។
ក្នុងជំនួបនោះ លោក រដ្ឋលេខាធិការ បានបង្ហាញពីចក្ខុវិស័យ នៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួងស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះដើម្បីផ្តល់ភាពប្រសើរឡើងបន្ថែមទៀតដល់សង្គមជាតិ។
បន្ថែមពីនេះ លោករដ្ឋលេខាធិការ បានជម្រាបគណៈប្រតិភូនៃអង្គការទស្សនៈពិភពលោកពីកម្មវិធីថ្នាក់ជាតិលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១.៥លាននាក់ដែលជាកម្មវិធីផ្តល់ជំនាញដល់យុវជនដោយឆាប់រហ័សជាក់លាក់ និងទទ...