ឯកឧត្តម ភឿន ផល្លា ជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣ សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខដ៏មហាប្រសើរ ជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
ភ្នំពេញ៖ ឯកឧត្តម ភឿន ផល្លា ជំនួយការផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣ ខាងមុខនេះ សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខដ៏មហាប្រសើរ ជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមទទួលបាននូវសព្ទសាធុការពរជ័យ សិរីសួស្ដីជ័យមង្គល វិបុលសុខគ្រប់ប្រការ សុខភាពល្អ បរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំ មាំមួនខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីសម្រេចបាននូវសមិទ្ធផល និង ជោគជ័យ ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ លោកជំទាវបណ្ឌិត ដើម្បីបុព្វហេតុបម្រើប្រជាជន និងប្រទេសជាតិ ប្រកប ដោយគុណធម៌ និងជាគំរូវីរភាពដ៏ល្អប្រពៃក្នុងការចូលរួមដឹកនាំចលនាកាកបាទក្រហមកម្ពុជា និងសមាគម កាយឫទ្ធិនារីកម្ពុជា ទទួលបាននូវលទ្ធផលល្អប្រសើរ និងជោគជ័យយ៉ាងត្រចះត្រចង់។
ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរនេះ ខ្ញុំបាទនិងភរិយា ព្រមទាំងបុត្រ សូមបួងសួងដល់គុណបុណ្យព្រះរតនត...