នាព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ។

នាឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ បានធ្វើរបាយការណ៍អំពី សមិទ្ធផលនានាបានកើតឡើងក្នុងអាណត្តិ ៣ឆ្នាំ ១ខែនៃការកាន់មុខតំណែងជាអភិបាលខេត្តព្រះវិហាររបស់ឯកឧត្តម ក្នុងនោះមានដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ត ការកែលម្អរសោភ័ណ្ឌភាពបរិស្ថាន សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការផ្ដល់សេវាសាធារណៈ ការងារសង្គមកិច្ច ការដោះស្រាយទំនាស់ដីធ្លី និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ជាដើម។
ឯកឧត្តម ប្រាក់ សុវណ្ណ ក៏បានយកឱកាសនេះ សម្ដែងនូវមនោសញ្ចេតនារីករាយ ចូលរួមអបអរសារទរយ៉ាងក្រៃលែង ចំពោះឯកឧត្តម គីម រិទ្ធី ដែលត្រូវបានប្រកាសតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និ...