អំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានផ្តល់ជូនកងកំលាំងប្រចាំការនៅទីតាំងដាំកូនឈើតំបន់ភ្នំតាម៉ៅ
(តាកែវ): លោក ជិន ប៊ុនធឿន លេខាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលរួមដំណើរជាមួយក្រុមការងារមនុស្សធម៌មួយចំនួនទៀតទៅនៅថ្ងៃទី១០ ខែកញ្ញានេះ បាននាំយកជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគមួយចំនួនធំ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេច តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ ន ជូនដល់កងកម្លាំងបញ្ជាការដ្ឋានអង្គរក្សប្រចាំការនៅតំបន់ភ្នំតាម៉ៅ។
អំណោយនោះ គឺប្រគល់ជូន នាយឧត្តមសេនីយ៍កិត្តិ បណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខ.ភ.ម និងជា មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស កំពុងដឹកនាំបញ្ជាផ្ទាល់កម្លាំង អង្គរក្សប្រមាណ ជាង១,០០០ នាក់ ។
ក្រុមការងារមានគ្រឿងចក្ររាប់សិបគ្រឿងឈួសឆាយ ឫសឈើ មែក ឈើ និង ដាំកូនឈើ ដាំបង្គោលរបង ដាក់លួសបន្លា ការពារសត្វចូលសុីកូនឈើពិសេសនោះ គឺកំពុងតែមមា ញឹកជីកអាងស្តុកទឹកសម្រាប់ស្រោចស្រប់ កូនឈើ នៅរដូវប្រាំងខាងមុខ តបតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ សម្តេតតេជោនាយករដ្ឋមន្ត្រី។
លោក...








