ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 02 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 23 នាក់និងស្លាប់ គ្មាន

ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 02 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 23 នាក់និងស្លាប់ គ្មាន

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 02 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 23 នាក់ និងស្លាប់ គ្មាន ករណីឆ្លងសហគមន៍ 02 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស គ្មាន (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 136,230 នាក់។
មន្រ្តីជំនាញ ក.ប.ប.បន្តរកឃើញនិងដកហូតបានទំនិញមិនមានអនុលោមភាពប្រមាណជាង២០គីឡូក្រាមនៅលើទីផ្សារ

មន្រ្តីជំនាញ ក.ប.ប.បន្តរកឃើញនិងដកហូតបានទំនិញមិនមានអនុលោមភាពប្រមាណជាង២០គីឡូក្រាមនៅលើទីផ្សារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ មន្រ្តីជំនាញ ក.ប.ប.នៃសាខាតាកែវនិងខេត្តរាជធានីភ្នំពេញនៅ​​ថ្ងៃទី២២ និង​២៣ ខែមេសា ឆ្នាំ២០២២នេះ បានធ្វើការដកហូតនូវទំនិញមិនមានអនុលោមភាពចំនួន ២៩គីឡូក្រាមន្ថែមទៀត។ ទំនិញដែលបានដកហូតទាំងអស់នោះគឺបានមកពីទំនិញចរាចរលក់នៅលើទីផ្សារ ក្នុងពេលប្រតិបតិ្តការត្រួតពិនិត្យទំនិញជាប្រចាំរបស់មន្រ្តីជំនាញ ក.ប.ប.ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ទប់ស្កាត់ការចរាចរទំនិញគ្រប់ប្រភេទដែលមិនមានអនុលោមភាព ជាហេតុបណ្ដាលឱ្យប៉ះពាល់សុខភាពនៅពេលទទួលទាន។ ម្ចាស់ទំនិញដែលមិនមានអនុលោមភាពខាងលើត្រូវបានមន្រ្តីជំនាញធ្វើការពិន័យទៅតាមនីតិវិធី និងដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីកម្ទេចចោលនាពេលក្រោយ។...
អ្នកទិញដីពីឧកញ៉ា នួន អក នៅខេត្តកំពត ជិតបួនឆ្នាំហើយ សុំទារលុយវិញ ព្រោះមិនទទួលបានប្លង់រឹង 

អ្នកទិញដីពីឧកញ៉ា នួន អក នៅខេត្តកំពត ជិតបួនឆ្នាំហើយ សុំទារលុយវិញ ព្រោះមិនទទួលបានប្លង់រឹង 

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ បុរសពីរនាក់ ដែលជឿទុកចិត្តលើលោកឧកញ៉ាឆាដីលក់ ឈ្មោះ នួន អក បានរអ៊ូរទាំថា ពួកគាត់បានទិញដី តាំងពីឆ្នាំ២០១៨ សរុបប្រាំប្លង់ ស្ដិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ នៅតែមិនទាន់ទទួលប័ណ្ណកម្មសិទ្ធិ ប្លង់រឹងនៅឡើយ ទោះបីជាបានបង់ប្រាក់ចប់សព្វគ្រប់ក៏ដោយ ដូច្នេះពួកគាត់សុំទារលុយវិញ។ បុរសទាំងពីរនាក់ បាននិយាយរំឭកថា ពួកគាត់ក្លាយជាជនរងគ្រោះ ក្នុងចំណោមអ្នកទិញដីជាច្រើននាក់ ដែលបានបង់រំលស់ដីឡូតិ៍ ក្នុងគម្រោងខាងលើតាំងពីឆ្នាំ២០១៨មកម្ល៉េះ  ក្នុងតម្លៃ១ ២០០០ដុល្លារ ក្នុងមួយប្លង់ ដោយនៅក្នុងកិច្ចសន្យាបានបញ្ជាក់ថា បង់ចាប់ពីប្រាំមួយ ទៅប្រាំបួនខែនឹងទទួលបានប្លង់រឹង ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ មិនទាន់បានទទួលប្លង់រឹងនៅឡើយទេ ហើយគម្រោងនេះ ក៏មិនមានការអភិវឌ្ឍអ្វីដែរ សូម្បីតែបង្គោលសម្គាល់ក្បាលដីក៏គ្មានផង។   លោក ប៊ុត សំឡូត បាននិយាយថា លោកបានទិញដីពីគម្រោងរបស់លោកឧកញ៉ា នួន អក ចំនួនចំនួនបីឡូតិ៍ ក្នុងតម្...
ពលករខ្មែររាប់រយនាក់ សម្រុកឆ្លងដែនខុសច្បាប់ក្នុងទឹកដីថៃ តាមមេខ្យល់ អ្នកខ្លះត្រូវចាប់បញ្ជូនមកវិញ

ពលករខ្មែររាប់រយនាក់ សម្រុកឆ្លងដែនខុសច្បាប់ក្នុងទឹកដីថៃ តាមមេខ្យល់ អ្នកខ្លះត្រូវចាប់បញ្ជូនមកវិញ

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ក្រោយចូលឆ្នាំខ្មែរកន្លងផុតទៅ ពលករខ្មែររាប់រយនាក់ បានសម្រុកឆ្លងដែនតាមច្រករបៀងព្រំដែន ដើម្បីទៅធ្វើការវិញ​នៅក្នុងប្រទេសថៃ ប៉ុន្តែអ្នកខ្លះត្រូវជាប់គាំងតាមបន្ទាត់ព្រំដែន ដោយរងចាំរថយន្តមេខ្យល់ថៃដឹកចូលទៅ រីឯអ្នកខ្លះទៀតត្រូវនគរបាលថៃ ចាប់បញ្ជូនមកវិញ។ មន្ត្រីនគរបាល និងទាហានខ្មែរឈរជើងតាមព្រំដែន បានឲ្យដឹងថា សកម្មភាពពលករខ្មែរឆ្លងដែនបានហើយ​ ប៉ុន្តែត្រូវជាប់គាំងនេះ កើតនៅក្នុងក្នុងភូមសាស្គ្រស្រុកអារ័ញ្ញ ខេត្តស្រះកែវ ប្ររបស់ថៃ ដែលឈមនឹងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្រុមពលករខ្មែរទាំងនេះ បាននិយាយកាលពីម្សិលមិញថា ពួកគាត់ឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ តាមរយៈមេខ្យល់ខ្មែរ ដោយត្រូវបង់លុយឲ្យមេខ្យល់ម្នាក់ ជាងប្រាំពីរសែនរៀល ដើម្បីមេខ្យល់ដឹកបន្តដល់ចំណុចព្រំដែនខ្លាងាប់ ដោយមានមេខ្យល់ថៃ រងចាំទទួលនាំឆ្លងដែន និងដឹកដល់កន្លែងមានការងារធ្វើ។ ពួកគាត់បានប្រាប់អ្នកសារព័ត៌មានថា ...
បទល្មើសរត់ពន្ធជ្រូករស់តាមច្រករបៀងឬច្រកក្រាំងលាវខេត្តស្វាយរៀងកំពុងកើតឡើងយ៉ាងអាណាធិបតេយ្យ

បទល្មើសរត់ពន្ធជ្រូករស់តាមច្រករបៀងឬច្រកក្រាំងលាវខេត្តស្វាយរៀងកំពុងកើតឡើងយ៉ាងអាណាធិបតេយ្យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្វាយរៀង៖ ទោះបីជារាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ​​និងស្ថាប័នជំនាញរបស់ជាតិ ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានខំអនុវត្តវិធានការយ៉ាងម៉ឺងមាត់បង្រ្កាបករណីរត់ពន្ធសត្វជ្រូករស់ដោយ​ខុសច្បាប់ តាមច្រកព្រំដែនមួយចំនួនក៏ពិតមែន ប៉ុន្តែថ្មីៗនេះ ឈ្មួញទុច្ចរិតមួយក្តាប់តូច បានឃុបឃិតគ្នា និងមន្រ្តីថ្នាក់ក្រោមទំាំងបំពានច្បាប់ រួចធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ។ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយក្រុមការងារ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះបានចុះប្រតិបត្តិការត្រួតពិនិត្យ លើករណីឈ្មួញលួចដឹកជ្រូករស់ចូកមកក្នុងប្រទេកម្ពុជាដោយខុសច្បាប់តាមច្រករបៀងនៃបណ្តាខេត្តមួយចំនួនដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសជិតខាង។ សកម្មភាពនេះបានបង្ហាញយ៉ាងច្បាប់ថា ទោះបីជាអនុសាសន៍ដ៏ខ្ពង់ខ...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 26 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 29 នាក់និងស្លាប់ គ្មាន

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 26 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 29 នាក់និងស្លាប់ គ្មាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 26 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 29 នាក់ និងស្លាប់ គ្មាន ករណីឆ្លងសហគមន៍ 26 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស គ្មាន (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 136,172 នាក់ អ្នកជាសះស្បើយ= 132,880 នាក់ អ្នកស្លាប់= 3,056 នាក់។
មន្ត្រីនគរបាល២នាក់ត្រូវជនល្មើសបាញ់ស្លាប់និងរបួសម្នាក់នៅ​​ក្នុង​ ប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀននៅស្រុកអង្គស្នូលខេត្តកណ្តាល

មន្ត្រីនគរបាល២នាក់ត្រូវជនល្មើសបាញ់ស្លាប់និងរបួសម្នាក់នៅ​​ក្នុង​ ប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀននៅស្រុកអង្គស្នូលខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កណ្តាល)៖ មន្ត្រីនគរបាល២នាក់ត្រូវជនល្មើសបាញ់ស្លាប់និងរបួសម្នាក់នៅ​​ក្នុង​ ប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀននៅស្រុកអង្គស្នូលខេត្តកណ្តាលនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ។ មន្រ្តីបាន​និយយាថា មន្ត្រីនគរបាលដែលរងគ្រោះរហូតបាត់បង់ជីវិតនោះរួមមាន៖ ទី១៖ ឈ្មោះ ជុច សភា ជានាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នូល ទី២៖ ឈ្មោះ រឹម សុផាន់ណា មានតួនាទីរងផ្នែកគ្រឿងញៀន ស្រុកអង្គស្នូល។ មុខសញ្ញាគ្រឿងញៀនដែលជាជនដៃដល់ និងបក្ខពួកមួយចំនួន ក្នុងចំណោម៥នាក់ ត្រូវបានកម្លាំងនគរបាលបង្ក្រាបបានភ្លាមៗ។...
ឃុំខ្លួននាយកប្រតិបត្តិក្រុមហ៊ុនA.B.S.Dខនស្ត្រាក់សិនពាក់ព័ន្ធការកិបកេងលុយ ៤០ម៉ឺនដុល្លារអាមេរិកពីក្រុមហ៊ុន

ឃុំខ្លួននាយកប្រតិបត្តិក្រុមហ៊ុនA.B.S.Dខនស្ត្រាក់សិនពាក់ព័ន្ធការកិបកេងលុយ ៤០ម៉ឺនដុល្លារអាមេរិកពីក្រុមហ៊ុន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ កាលពីថ្ងៃទី ២១ ខែ មេសា ឆ្នាំ២០២២នេះបានបង្គាប់ឲ្យឃុំខ្លួនបុរសត្រូវចោទម្នាក់ដែលមានតួនាទីជានាយក​​ប្រតិបត្តិក្រុមហ៊ុន A.B.S.D ខនស្ត្រាក់សិននិងបញ្ជូនខ្លួនគាត់ទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារដើម្បីរង់ចាំ ដោះស្រាយ តាមផ្លូវច្បាប់ជាប់ពាក់ព័ន្ធនឹងបទល្មើសរំលោភលើទំនុកចិត្តនិងកិបកេងលុយ ជាង៤០ម៉ឺនដុល្លារអាមេរិកពីក្រុមហ៊ុនដែលគាត់ធ្វើការ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ចន្លោះ ឆ្នាំ ២០១៩ និង ២០២១។ យោងតាមដីការបស់លោកចៅក្រមស៊ើបសួរបានឱ្យដឹងថាជនត្រូវចោទរូបនេះមានឈ្មោះ លី ស៊ីឌឿន ភេទប្រុស អាយុ ៣៥ ឆ្នាំ មានមុខរបរ ជានាយកប្រតិបត្តិក្រុមហ៊ុន A.B.S.D ខនស្ត្រាក់សិន រកស៊ីខាងទទួលការសាងសង់សំណង់ទូទៅមានទៅលំនៅ ភូមិព្រៃទា,សង្កាត់ចោមចៅ, ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនត្រូវចោទត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ"រំលោភលើទំនុកចិត្តពិសេសដោយអភិបាលឬបុគ្គលផ្សេងទៀត ...
ជនជួញដូរគ្រឿងញៀន បាញ់សម្លាប់មន្ត្រីនគរបាលពីរនាក់ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅខេត្តកណ្តាល

ជនជួញដូរគ្រឿងញៀន បាញ់សម្លាប់មន្ត្រីនគរបាលពីរនាក់ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅខេត្តកណ្តាល

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កណ្តាល៖ ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាកប្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅមុននេះបន្តិចថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ក្នុងទឹកដីស្រុកអង្គស្នូល ខេត្តកណ្តាល នាយប៉ុស្តិ៍នគរបាល ត្រូវបានជនសង្ស័យជាមុខសញ្ញាជួញដូររឿងញៀន បាញ់ស្លាប់នៅព្រឹកមិញនេះ។ ចំណែកប្រភពផ្សេងទៀត បានរាយការណ៍មកថា នគរបាលប៉ុស្តិ៍ទួលព្រិលពីររូប ត្រូវស្លាប់ក្នុងប្រតិបត្តិការនេះ គឺលោកមេប៉ុស្តិ៍ និងមន្ត្រីនគរបាលប៉ុស្តិ៍ ចំណែកពីរនាក់ទៀតរងរបួស។  លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះ លោក ជុច សុភា នាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នួល ត្រូវជនល្មើសបាញ់ស្លាប់ ចំណែកមន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ទៀត ឈ្មោះ រីម សុផាន់ណា ជាមន្ត្រីផ្នែកគ្រឿងញៀនប្រចាំប៉ុស្តិ៍ ក៏ត្រូវស្លាប់ដែរ។ លោកស្នងការបានបញ្ញាក់ថា​ ឧក្រិដ្ឋជន...
រថយន្តដឹកទំនិញរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ក្រឡាប់លើផ្លូវជាតិលេខ៨ ក្នុងខេត្តព្រៃវែង ឆេះភ្លឺពេញមេឃ

រថយន្តដឹកទំនិញរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ក្រឡាប់លើផ្លូវជាតិលេខ៨ ក្នុងខេត្តព្រៃវែង ឆេះភ្លឺពេញមេឃ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ព្រៃវែង៖ រថយន្តដឹកទំនិញធុនធំរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ មួយគ្រឿង នាវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ បានក្រឡាប់ និងឆេះយ៉ាងសន្ធោសន្ធៅ នៅលើផ្លូវជាតិ៨ ស្ថិតក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយបង្កឲ្យមនុស្សប្រាំពីរនាក់រងរបួស។ មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនាវេលាប្រហែលម៉ោង៣ ទៀបភ្លឺ នៅចំណុចភូមិក្រសាំងគយ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លើផ្លូវជាតិលេខ៨ ដោយសាររថយន្តនេះបែកកង់ និងក្រឡាប់លើទ្រូងផ្លូវបណ្តាលឲ្យឆេះខូចខាតយ៉ាងធ្ងន់ធ្ងរ។ សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តប្រភេទដឹកអ្នកដំណើរធុនធំ ប៉ុន្តែក្រុមហ៊ុន វីរៈប៊ុនថាំ ប្រើប្រាស់សម្រាប់ដឹកមនុស្សផង និងដឹកទំនិញធុនធ្ងន់ផង គឺមានស្លាកលេខភ្នំពេញ 3D.8981 ចេញដំណើរពីភ្នំពេញ ផ្ទុកពេញដោយអីវ៉ាន់បញ្ញើ និងម៉ូតូបួនគ្រឿង ហើយមានមនុស្សប្រាំពីរនាក់នៅលើរថយន្តនេះ។ ក្រុមរថយន្តបង្កាពន្លត់អគ្គីភ័យ បានបាញ់ទឹកអ...