ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

លទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មីយ៉ាន់ម៉ា:នៅក្នុងជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួនដែលជាផលប្រយោជន៍និងជាក្តីកង្វល់រួម។ ថ្នាក់ដឹកនាំទាំងពីរក៏បានជម្រាបជូនគ្នាទៅវិញទៅមកអំពីការវិវឌ្ឍថ្មីៗនៅក្នុងប្រទេសរៀងខ្លួន។ ខាងក្រោមនេះគឺជាសេចក្តីប្រកាសរួមស្ដីពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំឡើងដោយប្រធានក្រុមប្រឹក្សាភិបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំឡើងដោយប្រធានក្រុមប្រឹក្សាភិបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរាត្រីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៏ ដែលរៀបចំឡើងដោយប្រធានក្រុមប្រឹក្សាភិ បាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចការងាររយៈពេលពីរថ្ងៃនៅមីយ៉ាន់ម៉ា ។ នាយឧត្តមសេនីយ៍ មីន អោងឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានប្រារព្វពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈ ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចការ ងារ នៅរដ្ឋធានីណៃពិដោរ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ទោះបីមិនមានការថ្លែងសុន្ទរកថាក៏ពិតមែន មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា មីយ៉ាន់ម៉ា បានសំដែងនូវការវាយតម្លៃខ្ពស់សាជាថ្មីម្តងទៀត ចំពោះលទ្ធផលនៃជំនួបពិភ...
លោក ប៉ាង ឡេង នាយប៉ុស្តិ៍អន្តោប្រវេសន៍ច្រកព្រៃវល្លិ៍ដុះស្លែនិងបក្សពួករងការចោទថា បានគៀបយកលុយពីក្រុមឈ្មួញទាំងតូចទាំងធំតាមអំពើចិត្ត?

លោក ប៉ាង ឡេង នាយប៉ុស្តិ៍អន្តោប្រវេសន៍ច្រកព្រៃវល្លិ៍ដុះស្លែនិងបក្សពួករងការចោទថា បានគៀបយកលុយពីក្រុមឈ្មួញទាំងតូចទាំងធំតាមអំពើចិត្ត?

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តស្វាយរៀង:ក្រុមពលរដ្ឋនិងមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រៃវល្លិ៍បានលើកឡើងថា ចាប់តាំងពីអំឡុងដើមខែវិច្ឆកា ឆ្នាំ២០២១រហូតមកដល់ដើមខែមករា​ឆ្នាំ២០២២នេះ ឈ្មួញទាំងធំទាំងតូចបានសម្រុកនាំគ្នាចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកមួយនេះយ៉ាងគំហុកតែម្តង។ លោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកព្រៃវល្លិ៍ត្រូវពលរដ្ឋនិងក្រុមឈ្មួញបាននិយាយថា កំពុងតែប្រមូលលុយតាមរបៀបពុករលួយបានមិនតិចឡើយ ព្រោះគ្មានឈ្មួញណាអាចរំលងលោក ប៉ាង ឡេង បានឡើយ។ ឈ្មួញទាំងធំទាំងតូចបានត្អូញត្អែឲ្យដឹងថា ពួកគាត់បង់លុយតាមការកំណត់របស់លោក ប៉ាង ឡេង ទើបអាចជញ្ជូនទំនិញឆ្លងកាត់ពីដីយួនចូលដីខ្មែរបាន ហើយនរណាក៏ខ្លាចលោក ប៉ាង ឡេង។ បើតាមព័ត៌មានពីមន្ត្រីនៅច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានបង្ហើបឲ្យដឹងថា សកម្មភាពភាពក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីស្រុកយួនយ៉ាង...
លិខិតមិត្តអ្នកអាន៖ ពលរដ្ឋរស់នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យចោទ «ឈ្មោះផេ បើកសង្វៀនបញ្ជល់មាន់និងល្បែងគ្រប់ប្រភេទ»

លិខិតមិត្តអ្នកអាន៖ ពលរដ្ឋរស់នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យចោទ «ឈ្មោះផេ បើកសង្វៀនបញ្ជល់មាន់និងល្បែងគ្រប់ប្រភេទ»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លិខិតមិត្តអ្នកអាន៖ ពលរដ្ឋរស់នៅសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន​ជ័យ​ចោទ «ឈ្មោះផេ បើកសង្វៀនបញ្ជល់មាន់និងល្បែងគ្រប់ប្រភេទ» ហើយ​​​ទីតាំងដែលបុគ្គលឈ្មោះ ផេ បើកសង្វៀនបញ្ជល់មាន់គឺនៅចំណុចជើងភ្នំស្វាយខាងជើងសាលាខេត្ត និងតុលាការខេត្តបន្ទាយមានជ័យ ហើយថែមទាំងនៅជិតបន្ទាយយោធាយោធភូមិភាគ៥​ទិសទី១​(បន្ទាយមានជ័យ) ភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ពលរដ្ឋ​ខាងលើ​និយាយប្រាប់សារព័ត៌មាន ដេលីខ្មែរថា ក្នុងមួយថ្ងៃៗអ្នកលេងល្បែងមកប្រ​មូលផ្តុំគ្នាយ៉ាងពពាក់ពពូនពីព្រឹកដល់យប់ ហើយការបញ្ជល់មាន់១គូៗមានដាក់ដើម​ថាន់​ពី៥លានរៀល ដល់២០លានរៀល ហើយមានអ្នកចាក់លុយខាងក្រៅយ៉ាងប្រសេចប្រសាចថែមទៀត។ ចំណែកសមត្ថកិច្ចនគរបាល និងសមត្ថកិច្ចអាវុធហត្ថខេត្តបន្ទាយមានជ័យ ត្រូវប្រជាពលរដ្​ឋរិះ​គន់ចំៗ​ថា មិនយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ។ ប្រជាពលរដ្ឋក្នុងភូមិភ្នំកន្ទួត សង្កា...
អគ្គនាយកនៃអគ្គនាយក ក.ប.ប.និងសហការី បានចូលរួមក្នុងកិច្ចប្រជុំកម្រិតជំនាញបច្ចេក​ទេសបន្តរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា

អគ្គនាយកនៃអគ្គនាយក ក.ប.ប.និងសហការី បានចូលរួមក្នុងកិច្ចប្រជុំកម្រិតជំនាញបច្ចេក​ទេសបន្តរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងសហការី បានចូលរួមក្នុងកិច្ចប្រជុំកម្រិតជំនាញបច្ចេក​ទេសបន្តរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា។​​ ក្នុងកិច្ចប្រជុំនេះលោកស្រី​​ តឹករ៉េត កំរង រដ្ឋលេខាធិការ លោក​​ ម៉ក់​ ពេជ្ជរិទ្ធ​ រដ្ឋលេខាធិការ​ ជាប្រតិភូតំណាងក្រសួងពាណិជ្ជកម្ម និងឯកឧត្ដម អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជ​កម្ម ក្រោមការសម្របសម្រួលពី លោក​​ ស៊ា ម៉ៅ អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់។ លោក​​ អ៊ូច ថោងសេង អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌​ ដោយមានការចូលរួមពីឯកឧត្ដម លោក លោកស្រី តំណាងក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្​ឋកិច្ច សង្គមកិច្ចនិងវប្បធម៌ ក្រុមប្រឹក្សាជាតិភាសាខ្មែរ...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 18 (អូមីក្រុងទាំងអស់) នាក់ទៀតជាសះស្បើយ11នាក់និងស្លាប់«គ្មាន» ករណីឆ្លងសហគមន៍ «គ្មាន» អ្នកដំណើរពីបរទេស18 នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 18 (អូមីក្រុងទាំងអស់) នាក់ទៀតជាសះស្បើយ11នាក់និងស្លាប់«គ្មាន» ករណីឆ្លងសហគមន៍ «គ្មាន» អ្នកដំណើរពីបរទេស18 នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 18 (អូមីក្រុងទាំងអស់) នាក់ទៀត ជាសះស្បើយ11នាក់និងស្លាប់«គ្មាន» ករណីឆ្លងសហគមន៍ «គ្មាន» អ្នកដំណើរពីបរទេស 18 នាក់។ គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 120,553 នាក់ អ្នកជាសះស្បើយ= 116,982 នាក់ អ្នកស្លាប់= 3,015 នាក់។
ក្រសួងសុខាភិបាលប្រកាសផ្លូវការ៖ អ្នកជំងឺអូមីក្រុង មិនអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះជាដាច់ខាត

ក្រសួងសុខាភិបាលប្រកាសផ្លូវការ៖ អ្នកជំងឺអូមីក្រុង មិនអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះជាដាច់ខាត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសផ្លូវការ៖ អ្នកជំងឺអូមីក្រុង មិនអនុញ្ញាត ឱ្យព្យាបាលនៅតាមផ្ទះជាដាច់ខាត។
លិខិតមិត្តអ្នកអាន: សង្វៀនបញ្ជល់មាន់ចាប់ផ្ដើមដំណើរការនៅជិតវត្តជ្រាវសង្កាត់ជ្រាវក្រុងសៀមរាប

លិខិតមិត្តអ្នកអាន: សង្វៀនបញ្ជល់មាន់ចាប់ផ្ដើមដំណើរការនៅជិតវត្តជ្រាវសង្កាត់ជ្រាវក្រុងសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តសៀមរាប:តាមរយៈលិខិតមិត្តអ្នកអានបានផ្ញើមកការិយាល័យសារព័ត៌មា នដេលីខ្មែរ នៅថ្ងៃទី៥ខែមករានេះបង្ហាញថាខេត្តសៀមរាបមានសៃវៀនជល់មាន់ ដើម្បីបង្ហាញ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទាក់ទាញចំណូលចូលហោ ប៉ៅ របស់លោកអធិការក្រុងសៀមរាប។ បើតាមសេចក្ដីរាយការណ៍នៅរសៀលថ្ងៃទី 3 ខែមករា ឆ្នាំ2022បានឲ្យដឹងថា នៅជិតវត្តជ្រាវ ស្ថិតនៅក្នុងសង្កាត់ជ្រាវក្រុងសៀមរាប ខេត្តសៀមរាបមានបើកសៃវៀនបញ្ជល់មាន់ យ៉ាងធំ។ ម្ចាស់សៃវៀនបញ្ជល់មាន់មានឈ្មោះ ម៉ាប់មកពីភ្នំពេញ បានរួមគំនិតផ្ដួចផ្ដើម ជាមួយលោក យិន ថាវ ជាប៉ូលិសនិងឈ្មោះទីម្នាក់ទៀតជាអ្នកមើលការងារ គ្រប់គ្រងនៅក្នុងវង់ល្បែង សុីសង ជំនួសមុខឲ្យមេល្បែងដែលមានឈ្មោះម៉ាប់ សំខាន់គឺ លោក យិន ថាវ តួនាទីជាប៉ូលិសអ្នកកាងពលរដ្ឋបានសួរទៅលោកស្នងការថា តើល្បែងស៊ីសង ដែលឡើងនៅក្នុងនៅក្នុងក្រុងសៀមរាប លោកបានជ្រាបអត់ មេល្បែងកាងធំជាងគេគឺឈ្មោះវ៉ាន់។...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋាន សាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ។ ផ្លូវជាតិលេខ៤៨នេះ ចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងផ្លូវនេះ រួមមាន៖ ផ្លូវ២គន្លង មានប្រវែង ១២២.៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និង ផ្លូវ៤ គន្លង មានប្រវែង ២៥.១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨.៥ម៉ែត្រ ដល់ ២១. ៥ម៉ែត្រ។ គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣២ខែ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & K...
ថ្នាក់ដឹកនាំសារព័ត៌មាន ដេលីខ្មែរ សូមគោរព លើកហត្ថបួងសួង និងសូមទេវតា តាមបីបាច់ថែរក្សា ឯកឧត្តម សេរី កុសល ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និង លោកជំទាវ បុត្រា បុត្រី ​ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២២

ថ្នាក់ដឹកនាំសារព័ត៌មាន ដេលីខ្មែរ សូមគោរព លើកហត្ថបួងសួង និងសូមទេវតា តាមបីបាច់ថែរក្សា ឯកឧត្តម សេរី កុសល ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និង លោកជំទាវ បុត្រា បុត្រី ​ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២២

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្នុងឱកាសដ៏មហាប្រសើថ្លៃថ្លា ជ័យមង្គល ឧត្តុងឧត្តម នាឱកាសឆ្នាំថ្មី ឆ្នាំសកល២០២២នេះ ក្នុងនាមថ្នាក់ដឹកនាំសារព័ត៌មាន ដេលីខ្មែរ សូមគោរព លើកហត្ថបួងសួង និងសូមទេវតា តាមបីបាច់ថែរក្សា ឯកឧត្តម សេរី កុសល ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យនិងលោកជំទាវ បុត្រា បុត្រី ​ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២២។ យើងខ្ញុំ សូមលើកហត្ថ​ គោរពជូនពរ ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំស​កល ២០២២ សូមគោរព​ ជូនចំពោះ ឯកឧត្តម និង លោកជំទាវ បុត្រា បុត្រី សូម​​បួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់តាមថែរក្សា ឯកឧត្តម និងលោកជំទាវជាទីគោរពដ៏ខ្ពង់ខ្ពស់​បំផុត​។ សូមប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ ជូនចំពោះ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ ទទួលបាននូវសុខភាពល្អបរិបូរណ៌ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីរួមណែកដឹកនាំ កសាង និងអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងថែមទៀត។ ក្រោមម្លប់សន្តិភាពនិងការដឹកន...