ភ្នំពេញ៖ ក្រោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាឲ្យរឹបអូសដីរបស់ អតីតអភិបាលខេត្តកំពង់ឆ្នាំងរហូតទៅដល់ជាង 2000 ហិកតា មកធ្វើជាកម្មសិទ្ធិរបស់រដ្ឋវិញ ពីលោក ឈួរ ច័ន្ទឌឿន ដែលលួចកាន់កាប់ព្រៃលិចទឹកនិងវាតទីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ប៉ុន្តែឥឡូវនេះ រឿងថ្មីស្រឡាងមួយទៀតនៅខេត្តកែបឯណោះវិញ បានផ្ទុះឡើង ដោយត្រូវបានក្រុមពលរដ្ឋនិងមន្រ្តីរាជការជាច្រើនកំពុងតែទទួចស្នើឲ្យរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំស្ថាប័នជំនាញៗ គួរចាត់វិធានការលើករណីការរំលោភយកដីព្រៃលិចទឹកនិងឆ្នេរអង្កោល ដែលពាក់ព័ន្ន និងមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
សេចក្តីរាយការណ៍ពីក្រុមពលរដ្ឋនៅខេត្តកែប និងមន្រ្តីរាជការមួយចំនួនធំបាននិយាយប្រាប់សារព័ត៌មានដេលីខ្មែរថា នៅខេត្តកែវិញមានការរំលោភយកដីព្រៃលិចទឹក ដីឆ្នេរអង្កោល រួមនិងដីកោងកាងជាច្រើន ប៉ុន្តែមិ...