ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងកិច្ចប្រជុំកំពូលជាមួយឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងកិច្ចប្រជុំកំពូលជាមួយឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន

សង្គម និងកម្សាន្ត
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបប្រជុំកំពូលជាមួយ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះមហាក្សត្រកម្ពុជា បានសម្ដែងនូវការស្វាគមន៍ និងនាំនូវការសួរសុខទុក្ខពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតីហ្វីលីពីន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ហើយក្នុងនាមសម្ដេចផ្ទាល់ ក៏បានបង្ហាញនូវក្ដីរីករាយ និងស្វាគមន៍ចំពោះឯកឧត្តមប្រធានាធិបតីផងដែរ។ សម្ដេចតេជោ បានចាត់ទុកដំណើរអញ្ជើញមកបំពេញទស្សនកិច្ចរបស់ឯក...
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានសមាគមបណ្តាញកសិករតេជោ រួមទាំងសហការី បានដឹកនាំកិច្ចប្រជុំរវាងសមាគម បណ្តាញកសិករតេជោ និងក្រុមអ្នកចិញ្ចឹមទាយកស៊ុត

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានសមាគមបណ្តាញកសិករតេជោ រួមទាំងសហការី បានដឹកនាំកិច្ចប្រជុំរវាងសមាគម បណ្តាញកសិករតេជោ និងក្រុមអ្នកចិញ្ចឹមទាយកស៊ុត

សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានសមាគមបណ្តាញកសិករតេជោ រួមទាំងសហការីនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំរវាងសមាគមបណ្តាញកសិករតេជោ និងក្រុមអ្នកចិញ្ចឹមទាយកស៊ុត។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសក្នុងការចូលរួមជួយអភិវឌ្ឍន៍វិស័យចិញ្ចឹមទាយកស៊ុត។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ប្រធានសមាគម ក៏បានចង្អុលបង្ហាញអំពីគោលបំណងនៃការបង្កើតសមាគមបណ្តាញកសិករតេជោ ជាពិសេសការចងក្រងកសិករជាបណ្តុំខ្សែសង្វាក់ ដែលបង្កើតបានជាសម្លេងរួមមួយដ៏សំខាន់។ សម្លេងនេះ អាចជួយពាំនាំបញ្ហាប្រឈមនានារបស់កសិករនិងស្វែងរកដំណោះស្រាយជាយុទ្ធសាស្ត្រ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនិងសេដ្ឋកិច្ចជាតិ និងដោយមានគោលបំណងចម្បងក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមជនបទ។ ទន្ទឹមនឹងនោះ អង្គប្រជុំបានពិភាក្សាផ្តល់មតិយោបល់ជាច្រើនក្នុងការកែលម្អគុណភាពផ...
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាជាន់ខ្ពស់នៃសន្និសីទស្តីពី «ការវិនិយោគសម្រាប់អនាគត» និងចូលរួម «ពិព័រណ៍អន្តរជាតិសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មរបស់ប្រទេសចិនលើកទី២៥» នៅទីក្រុងXIAMENប្រទេសចិន

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាជាន់ខ្ពស់នៃសន្និសីទស្តីពី «ការវិនិយោគសម្រាប់អនាគត» និងចូលរួម «ពិព័រណ៍អន្តរជាតិសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មរបស់ប្រទេសចិនលើកទី២៥» នៅទីក្រុងXIAMENប្រទេសចិន

សង្គម និងកម្សាន្ត
ភ្នំពេញ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជា២ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាជាន់ខ្ពស់នៃសន្និសីទស្តីពី «ការវិនិយោគសម្រាប់អនាគត» និងចូលរួម «ពិព័រណ៍អន្តរជាតិសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មរបស់ប្រទេសចិនលើកទី២៥» នៅទីក្រុងXIAMEN ប្រទេសចិន ចាប់ពីថ្ងៃទី ៧-១០ ខែកញ្ញា ឆ្នាំ២០២៥។ ការអញ្ជើញចូលរួមរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ខាងលើគឺ តបតាមការអញ្ជើញរបស់ប្រធានមជ្ឈមណ្ឌលជំរុញការវិនិយោគអន្តរជាតិរបស់ប្រទេសចិន(China International Investment Promotion Centre) និងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងអភិវឌ្ឍន៍(United Nations Trade and Development -UNCTAD)។...
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ផ្តល់នូវអនុសាសន៍៨ចំណុច ក្នុងវេទិកាគោលនយោបាយថ្នាក់ជាតិ ឆ្នាំ២០២៥

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ផ្តល់នូវអនុសាសន៍៨ចំណុច ក្នុងវេទិកាគោលនយោបាយថ្នាក់ជាតិ ឆ្នាំ២០២៥

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាគោលនយោបាយថ្នាក់ជាតិ ឆ្នាំ២០២៥ កម្មវិធីពន្លកចំណេះ ក្រោមប្រធានបទ «ការរៀបចំគោលនយោបាយប្រកបដោយបរិយាបន្ន នៅយុគសម័យមិនប្រាកដប្រជា៖ ការផ្សារភ្ជាប់ចំណេះនឹងគោលនយោបាយ និងប្រជាជន» ដែលសហការរៀបចំដោយ Australian AID, កម្មវិធីពន្លកចំណេះ និងអង្គការមូលនិធិអាស៊ី (Asia Foundation) នៅសណ្ឋាគារ Hyatt Regency ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន វិទ្យាស្ថានស្រាវជ្រាវ អង្គការសង្គមស៊ីវិល។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្ដែងនូវអំណរគុណចំពោះរដ្ឋាភិបាលអូស្ត្រាលី និងអង្គការមូលនិធិអាស៊ី ចំពោះភាពជាដៃគូនិងការប្តេជ្ញាចិត្ត ក្នុងការពង្រឹងប...
ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រុមហ៊ុន De Heus TMH Co., Ltd.

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រុមហ៊ុន De Heus TMH Co., Ltd.

សង្គម និងកម្សាន្ត
ភ្នំពេញ:នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រុមហ៊ុន De Heus TMH Co., Ltd.។ អនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ ការអភិវឌ្ឍផលិតផលថ្មីៗក្នុងវិស័យកសិកម្ម និងគាំទ្រដល់ការទទួលយកនិស្សិតសម្រាប់ការហាត់ការ ការស្រាវជ្រាវ និងការអនុវត្តជាក់ស្តែង។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការបានស្នើឱ្យក្រុមហ៊ុន De Heus TMH Co., Ltd បង្កើនការទិញពោតក្រហមរបស់កសិករក្នុងស្រុក តាមរយៈការចុះកិច្ចសន្យាការទិញលក់ ជាមួយកសិករ ដើម្បីរៀបចំជាសហគមន៍កសិកម្មទំនើប សម្រាប់ផ្គត់ផ្គង់ពោតក្រហមជូនក្រុមហ៊ុន៕...
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងវេទិកាជាតិគណនេយ្យ ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលកោះពេជ្រ

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងវេទិកាជាតិគណនេយ្យ ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលកោះពេជ្រ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមនិងសហការី នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងវេទិកាជាតិគណនេយ្យ ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនិងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត។ សូមជម្រាបជូនថា នៅក្នុងវេទិកាជាតិគណនេយ្យ ឆ្នាំ២០២៥នេះ បុគ្គលិករបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានដាក់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ធនាគារជូនដល់អ្នកចូលរួមនៅក្នុងវេទិកានេះផងដែរ៕...
ប្រជាពលរដ្ឋអះអាងថា ល្បែងជល់មាន់ និងឡូតូអនឡាញ របស់ឈ្មោះបញ្ញា កំពុងតែបើកដំណើរការយ៉ាងគគ្រឹកគគ្រេងក្នុងស្រុកស្វាយជ្រុំ

ប្រជាពលរដ្ឋអះអាងថា ល្បែងជល់មាន់ និងឡូតូអនឡាញ របស់ឈ្មោះបញ្ញា កំពុងតែបើកដំណើរការយ៉ាងគគ្រឹកគគ្រេងក្នុងស្រុកស្វាយជ្រុំ

សង្គម និងកម្សាន្ត
ខេត្តស្វាយរៀង÷ ប្រជាពលរដ្ឋរស់នៅភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ បានឱ្តដឹងថា ល្បែងស៊ីសងជល់មាន់និងឡូតូខុសច្បាប់តាមប្រព័ន្ធអនឡាញរបស់ ឈ្មោះ បញ្ញា កំពុងតែបើកដំណើរការឱ្យក្រុមអ្នកញៀនល្បែងចេញចូលលេងយ៉ាងសប្បាយ ស្រែកហោកញ្រ្ជៀវត្រហឹងកងរំពង។ ទីតាំងល្បែងនេះនៅក្បែរសាលាបឋមសិក្សាក្រសាំងជ្រុំ និងជិតវត្តក្រសាំងជ្រុំស្ថិតនៅក្នុងភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំខេត្តស្វាយរៀង។ ប្រជាពលរដ្ឋនៅក្នុងតំបន់នោះកើតជាចម្ងល់ថា តើល្បែងស៊ីសងជល់មាន់និងឡូតូខុសច្បាប់អនឡាញរបស់ បងបញ្ញា មួយកន្លែងនេះហេតុអ្វីមិនដែលឃើញមានសមត្ថកិច្ចចុះមកទប់ស្កាត់ឬបង្ក្រាបទាល់តែសោះ។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរ ជាពិសេសនគរបាលប៉ុស្តិ៍រដ្ឋបាលគ្រួស ក៏ដូចជានគរបាលស្រុកស្វាយជ្រុំ ធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះមានមន្ទិលសង្ស័យថាតិចលោក អស់លោកសមត្ថកិច្ចទាំងនោះក៏បានលាបសក្ការៈពីបងបញ្ញា ទេដឹង? រឿងល្បែងស៊ីសងមាន់ជល់,ឡូតូ..អនឡាញនេះ ធ្វើឲ្យប្រជាពលរដ្...
ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. អមដោយមន្ត្រីជំនាញរបស់ គ.ល.ក. បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន ហ្វឺម៦១៤ ឯ.ក

ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. អមដោយមន្ត្រីជំនាញរបស់ គ.ល.ក. បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន ហ្វឺម៦១៤ ឯ.ក

សង្គម និងកម្សាន្ត
ភ្នំពេញ:នៅអគាររដ្ឋបាលរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា, ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. អមដោយមន្ត្រីជំនាញរបស់ គ.ល.ក. នៅរសៀល ថ្ងៃអង្គារទី២ ខែកញ្ញា គ.ស.២០២៥នេះបាន ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន ហ្វឺម៦១៤ ឯ.ក ដឹកនាំដោយ លោកស្រី ប្រាក់ សុចិន្ដា អគ្គនាយិកាក្រុមហ៊ុន និងក្រុមហ៊ុន RGB (Macau) Limited តំណាងដោយ លោក Datuk Steven Lim នាយកប្រតិបត្តិការក្រុមហ៊ុន។ ជំនួបនេះមានគោលបំណង (១) ស្វែងយល់អំពីបច្ចុប្បន្នភាពនៃស្ថានភាពវិស័យនិងទីផ្សារល្បែងពាណិជ្ជកម្មនៅកម្ពុជា និង (២) ពិភាក្សាអំពីគម្រោងរៀបចំសន្និសីទស្ដីពីល្បែងពាណិជ្ជកម្មនៅកម្ពុជា (Cambodia Gaming Summit) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅអំឡុងខែមីនា ឆ្នាំ២០២៧ នៅព្រះរាជាណាចក្រកម្ពុជា។ សន្និសីទនេះគឺជាវេទិកាអន្តរជាតិដែលមានសកម្មភាពចម្រុះរួមមាន៖ ការតាំងពិព័រណ៍ បង្កើតទំនាក់ទំនង និងចែករំលែកព័ត៌មាននិងចំណេះដឹង ដោយវាគ្មិនសំខាន់ៗម...
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងចែករំលែកចំណេះដឹងតាមរយៈការធ្វើបទបង្ហាញពីភាពជាអ្នកដឹកនាំ

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងចែករំលែកចំណេះដឹងតាមរយៈការធ្វើបទបង្ហាញពីភាពជាអ្នកដឹកនាំ

សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)  នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងចែករំលែកចំណេះដឹងតាមរយៈការធ្វើបទបង្ហាញពីភាពជាអ្នកដឹកនាំ។ កិច្ចប្រជុំប្រចាំខែកញ្ញានេះ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលធនាគារ ARDB ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករង និងប្រធាននាយកដ្ឋាន ព្រមទាំងបុគ្គលិកជាង៣០០នាក់ផងដែរ។ ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ក្នុងនាមជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តមបណ្ឌិតខិតខំដឹកនាំស្ថាប័នប្រកបដោយគោលបំណង វិន័យ និងការយល់ចិត្ត - ប្រមូលហិរញ្ញវត្ថុដើម្បីផ្លាស់ប្តូរសហគមន៍ជនបទ ពង្រឹងវិស័យកសិកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជនបទប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន...
បណ្ឌិត គុណ ញឹម អះអាងថា អង្ករដំណើបជាង៨០តោ​ន ដែលសមត្ថកិច្ចខេត្តកំពង់ធំឃាត់ ជាអង្ករនាំចូលពីប្រទេសឡាវ មិនមែនរបស់ថៃ

បណ្ឌិត គុណ ញឹម អះអាងថា អង្ករដំណើបជាង៨០តោ​ន ដែលសមត្ថកិច្ចខេត្តកំពង់ធំឃាត់ ជាអង្ករនាំចូលពីប្រទេសឡាវ មិនមែនរបស់ថៃ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ បន្ទាប់ពីប៉ុន្មានថ្ងៃនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម ផ្ទុះការវែកញែកយ៉ាងច្រើន ករណីឃាត់រថយន្តដឹកអង្ករដំណើប នាំចូលពីប្រទេសឡាវតាមច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ ដោយចោទប្រកាន់ថាអង្ករដំណើបទាំងនោះជារបស់ថៃ និងចោទថាមន្ត្រីកម្ពុជាខ្វះមនសិការជាតិនិយមផងដែរនោះ, នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា អង្ករដំណើបជាង៨០តោននោះ គឺជាអង្កររបស់ប្រទេសឡាវ នាំចូលមកម្ពុជា មិនមែនជារបស់ប្រទេសថៃឡើយ។ លោករដ្ឋមន្ត្រីប្រតិភូបញ្ជាក់ថា «អង្ករដំណើបទាំងអស់នោះ គឺនាំចូលពីឡាវ ហើយមានបង់ពន្ធ ដូចមានលិខិតបញ្ជាក់ជូន»។ ជាមួយគ្នានេះ លោកអគ្គនាយកបានសំណូមដល់បងប្អូន អ្នកប្រើប្រាស់បណ្តាញសង្គម សូមពិចារណា និងស្វែងរកការពិតឱ្យបានច្បាស់លាស់ មុននឹងបញ្ចេញមតិនានា ដែលប៉ះពាល់ដល់កិត្តយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។ បើតាមមន...