ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លោក ហៃ ស៊ីណា( វឌ្ឍនា)អគ្គនាយកសារព័ត៌មានដេលីខ្មែរដឹកនាំសហការីចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម របស់ចិនវគ្គទី១

លោក ហៃ ស៊ីណា( វឌ្ឍនា)អគ្គនាយកសារព័ត៌មានដេលីខ្មែរដឹកនាំសហការីចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម របស់ចិនវគ្គទី១

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ដោយសារតែប្រជាពលរដ្ឋកាន់តែច្រើនឡើងៗនៅថ្ងៃទី១០ខែមីនានេះ គឺមាន រយ:ពេល២ថ្ងៃហើយដែលលោក ហៃ ស៊ីណា ( វឌ្ឍនា)  អគ្គនាយកសារព័ត៌មាន ដេលីខ្មែរ និងសហការី ទើបបានចាក់វ៉ាក់សាំងកូវីដ ១៩ ស៊ីណូហ្វាម របស់ចិនរួចនៅវគ្គទី១ នៅរសៀលម៉ោង៤និង ៣០នាទីល្ងាចនេះនាមន្ទីពេទ្យកុមារជាតិ។ លោកបានថ្លែងបន្តទៀតថា ការចាក់នេះ ដោយឥតគិតថ្លៃ ឬលក់ក្នុងតម្លៃពិសេសណា មួយជូនកម្ពុជាក្នុងនាមមិត្តដែកថែប ។ លោក ហៃ ស៊ីណា ( វឌ្ឍនា)  ក៏បានថ្លែងអំណរគុណចំពោះមិត្តចិន សហ រដ្ឋអាមេរិក និងប្រទេសជាមិត្តផ្សេងទៀត ព្រមទាំងអង្គការសុខភាពពិភព លោក (WHO) ក្នុងការជួយសម្របសម្រួឲ្យកម្ពុជាទទួលបានវ៉ាក់សាំង កូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា រដ្ឋាភិបាល ចិនបានផ្ដល់ជំនួយវ៉ាក់សាំង ស៊ីណូហ្វាមចំនួន១លានដុសដែលចំនួន ៦០ម៉ឺនដុសបានដឹកមកកម្ពុជា កាលពីថ្ងៃ៧កុម្ភៈ ខណៈ៤០ម៉ឺនដូសទៀតបំរុងមកដល់កម្ពុជា នៅមុនបុណ្យ...
អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមណ្ឌលចត្តាឡីស័កចំនួន៣កន្លែងនៅក្នុងខេត្ត

អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមណ្ឌលចត្តាឡីស័កចំនួន៣កន្លែងនៅក្នុងខេត្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បាត់ដំបង៖ នៅព្រឹកថ្ងៃពុធទី១០ ខែមីនា ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមមន្រ្ដីជំនាញនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័កកម្រិតទី១ចំនួន៣កន្លែង នៅស្រុកមោងឫស្សី ស្រុកគាស់ក្រឡ និងស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីត្រៀមទទួលពលករមកពីប្រទេសថៃវិញ ដែលត្រូវយកពួកគាត់មកដាក់នៅតាមស្រុកកំណើតរៀងៗខ្លួនគាត់វិញ ។ ដោយស្របទៅតាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន ដែលបានសម្រេចឲ្យពលករមកពីប្រទេសថៃ អាចធ្វើចត្តាឡីស័កនៅតាមបណ្ដារាជធានី ខេត្ត ក្រុង ស្រុកកំណើតរបស់ខ្លួន។ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានណែនាំ និងលើកទឹកចិត្តដល់មន្ត្រីប្រចាំការនៅតាមមណ្ឌលចត្តាឡីស័កទាំងអស់ឲ្យបន្តការខិតខំប្រឹងប្រែងបន្តទៀតក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩នេះ ព្យាយាមណែនាំពលករដែលមកធ្វើចត្តាឡីស័ក ឲ្យរក្សាអនាម័យខ្លួនប្រាណ រក្សាគំលាត ជាពិសេសបើសិនជាមានបងប្អូនដែលជាសាច់ញាតិមកសួរ...
មនុស្ស​ស្លាប់​ ១​នាក់​ និង​របួស​ ១២​នាក់​ ដោយគ្រោះថ្នាក់​ចរាចរណ៍​នៅទូ​ទាំង​ប្រទេសសម្រាប់​ថ្ងៃ​ទី​១០​ ខែមីនានេះ​ 

មនុស្ស​ស្លាប់​ ១​នាក់​ និង​របួស​ ១២​នាក់​ ដោយគ្រោះថ្នាក់​ចរាចរណ៍​នៅទូ​ទាំង​ប្រទេសសម្រាប់​ថ្ងៃ​ទី​១០​ ខែមីនានេះ​ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ​ ៖​ ​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០២១​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ១​នាក់​ របួសធ្ងន់​ ៧​នាក់ និង​របួសស្រាល​ ៥​នាក់​(​ស្រី​៥​នាក់​)​ ។​ នេះ​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​១០​ ខែមីនា​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ចំនួន​ ១៣​នាក់​ គឺ​កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ ចំនួន​ ៦​លើក​ ៕​...
នាយឧត្តមសេនីយ៍ ​សន្តិបណ្ឌិត​ នេត​ សាវឿន​ ឧបត្ថម្ភថវិកា  ៥០០,០០០រៀល ដល់ប៉ូលិលស្រីដែលបំបៅកូន កំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍

នាយឧត្តមសេនីយ៍ ​សន្តិបណ្ឌិត​ នេត​ សាវឿន​ ឧបត្ថម្ភថវិកា  ៥០០,០០០រៀល ដល់ប៉ូលិលស្រីដែលបំបៅកូន កំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្ទឹងត្រែង ៖ ក្រោយពីមានការរិះគន់ ចំពោះចំណាត់ការលើលោកស្រី អធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដែលបំបៅកូន កំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីពេលកន្លងទៅថ្មីៗនេះ។ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ នោថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ លោក នាយឧត្តមសេនីយ៍ ​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកា ចំនួន ៥០០,០០០រៀល(ហាសិបម៉ឺនរៀល) ផ្លែឈើ និងភេសជ្ជៈមួយចំនួនដល់លោកស្រី អធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដែលបានយកកូនទៅបំបៅ នៅតុដែលកំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ៕  ...
អភិបាលខេត្តកំពង់ស្ពឺ៖ ឲ្យផ្អាកបណ្តោះអាសន្ន កម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំផ្សេងៗ

អភិបាលខេត្តកំពង់ស្ពឺ៖ ឲ្យផ្អាកបណ្តោះអាសន្ន កម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំផ្សេងៗ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ស្ពឺ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ ចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកបណ្តោះអាសន្ន នូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំផ្សេងៗ។ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី៕  
ក្រសួងការងារ ចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក តាមរយៈប្រព័ន្ធវីដេអូ ស្តីពីការពិនិត្យមើលការអនុវត្តកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍

ក្រសួងការងារ ចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក តាមរយៈប្រព័ន្ធវីដេអូ ស្តីពីការពិនិត្យមើលការអនុវត្តកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តុះវិជ្ជាជីវៈ បានដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីការពិនិត្យមើលការអនុវត្តកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ ដែលរៀបចំដោយគណៈកម្មាធិការអង្គការសហប្រជាជាតិផ្នែកសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (អេស្កាប់) និងបណ្តាញអង្គការសហប្រជាជាតិថ្នាក់តំបន់សម្រាប់ទេសន្តរប្រវេសន៍ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក តាមរយៈប្រព័ន្ធវីដេអូ ចាប់ថ្ងៃទី១០-១២ ខែមីនា ឆ្នាំ២០២១។ កិច្ចប្រជុំមានគោលបំណងផ្តោតជាសំខាន់លើ៖ - ការពិនិត្យមើលវឌ្ឍនភាពរួម ដែលសម្រេចបាន ទាក់ទងនឹងការអនុវត្តគោលដៅទាំង២៣ នៃកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក - ការកំណត់បញ្ហាប្រឈម ឱកាស គម្លាត និងបញ្ហាដែលលេចឡើង ព្រមទាំងការអនុវត្តល្អៗ និងបទពិសោធន...
លោកស្រីជូ ប៊ុនអេង៖ សោកស្តាយដែលលោកអធិការស្រុកសៀមប៉ាងមិនបានវែកញែកឲ្យច្បាស់ពីកំហុស និងគុណសម្បត្តិ លោកស្រី អនុសនីយ៍ទោម្នាក់ ដែលបំបៅដោះកូននៅក្នុងពេលបំពេញបេសសកម្មតាមដងផ្លូវ

លោកស្រីជូ ប៊ុនអេង៖ សោកស្តាយដែលលោកអធិការស្រុកសៀមប៉ាងមិនបានវែកញែកឲ្យច្បាស់ពីកំហុស និងគុណសម្បត្តិ លោកស្រី អនុសនីយ៍ទោម្នាក់ ដែលបំបៅដោះកូននៅក្នុងពេលបំពេញបេសសកម្មតាមដងផ្លូវ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកស្រីជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានចេញសេចក្តីថ្លែងការណ៍ ជម្រាបទៅលោកអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ចំពោះករណីលោកអធិការស្រុកសៀមប៉ាង ព្រមានលោកស្រី អនុសនីយ៍ទោម្នាក់ ដែលបំបៅដោះកូននៅក្នុងពេលបំពេញបេសសកម្មតាមដងផ្លូវ ។ នេះយោងតាមលិខិតចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ របស់លោកស្រីជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។ សូមអានខ្លឹមសារនៃលិខិតដូចខាងក្រោម៖   ...
លោក ឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង និងលោកស្រី ជឿង យសវុឌ្ឍ គោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាស ទិវានារីអន្តរជាតិ ៨ មីនា

លោក ឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង និងលោកស្រី ជឿង យសវុឌ្ឍ គោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាស ទិវានារីអន្តរជាតិ ៨ មីនា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
    នាឱកាសដ៏ប្រសើរថ្លៃថ្លានេះ ទិវានារីអន្តរជាតិ ៨ មីនា លើកទី១១០ ឆ្នាំ២០២១ លោក ឧកញ៉ា ឆាយ សុធា ទីប្រឹក្សា សម្ដេចក្រឡាហោម ស ខេង និងលោកស្រីជឿង យសវុឌ្ឍ រួមទាំងប្រធានក្រុមការងារ បុគ្គលិក សហការី ទាំងអស់នៃក្រុមហ៊ុនសេវាច្បាប់ DLA ( Diamond Lucky Asia) ។ សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន អាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ និងផ្ដល់ក្ដីសង្ឃឹមដល់ប្រជាពលរដ្ឋងាយរងគ្រោះជារៀងដរាប។ យើងខ្ញុំទាំងអស់គ្នាសូមគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រហ្មប្រសិទ្ធពរជ័យជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងបុត្រា-បុត្រី និង ចៅប្រុស-ចៅស្រី ជាទីស្រឡាញ់ បានប្រកបដោយពុទ្ធពរទាំង ៤ប្រការ ...
លោក ហ៊ុន ម៉ាណែត៖ ដាក់ចេញភារកិច្ចចម្បងសំខាន់ៗ៣ ក្នុងបេសកម្មប្រតិបត្តិការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

លោក ហ៊ុន ម៉ាណែត៖ ដាក់ចេញភារកិច្ចចម្បងសំខាន់ៗ៣ ក្នុងបេសកម្មប្រតិបត្តិការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ដាក់ចេញភារកិច្ចចម្បងសំខាន់ៗ ក្នុងបេសកម្មប្រតិបត្តិការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ មាន ៣ដំណាក់កាល នៅក្នុងដំណាក់កាលនីមួយរួមមាន៖ ទី១៖ ជាដំណាក់កាលស្រាវជ្រាវ រកឱ្យឃើញនូវអ្នកមានជំងឺកូវីដ-១៩ និងអ្នកដែលមានជាប់ការពាក់ព័ន្ធទាំងអស់ ដើម្បីការពារកុំឱ្យគាត់បង្កការឆ្លងរាលដាលទៅអ្នកដទៃទៀត។ ក្នុងដំណាក់កាលនេះ កម្លាំងពេទ្យបានធ្វើការទាំងថ្ងៃទាំងយប់ ពេលខ្លះឈានដល់យប់អាធ្រាត និងទៀបភ្លឺ ប្រកបដោយភាពអង់អាចក្លាហាន ហ៊ាន ពុះពារគ្រប់ឧបសគ្គ អស់រយៈកាលជាងមួយឆ្នាំកន្លងមក ហើយមានសមាសភាពមកពី ក្រុមគ្រូពេទ្យ និងផ្នែកបច្ចេកទេសរបស់ក្រសួងសុខាភិបាល វិទ្យាស្ថានប៉ាស្ទ័រ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ។ ទី២៖ ជាដំណាក់កាលគ្រប់គ្រងការពារធានាឱ្យបាននូវការរក្សាទុក អ្នកដែលមានការពាក់ព័ន្ធឱ្យស្ថិតនៅក្នុងតំបន់ចត្តាទ្បីស័ក ដំណាក់កាលនេះ កងកម្លាំងតាមមូលដ្ឋានបានអនុវត្តយ៉ាងសកម្មអស់រយៈកាលកន្លងមក ហើយកងកម្ល...
ឃាត់ខ្លួនស្ត្រីជនជាតិចិនម្នាក់ លួចរត់ចេញពី​ខេត្តព្រះសីហនុ​បំណងមកភ្នំពេញ

ឃាត់ខ្លួនស្ត្រីជនជាតិចិនម្នាក់ លួចរត់ចេញពី​ខេត្តព្រះសីហនុ​បំណងមកភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ឃាត់ខ្លួនស្ត្រីជនជាតិចិនម្នាក់ បានរត់ចេញពីខេត្តព្រះសីហនុមកកាន់រាជធានីភ្នំពេញ បានជិះរថយន្តតាក់ស៊ី និងបានសាងបន្តឱ្យជិះរថយន្តដឹកទំនិញម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ ៣C-៣២៥៩ ត្រូវបានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យគោលដៅព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួចឃាត់សួរនាំកាលពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ត្រីជនជាតិចិន ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ត្រឡប់មកគោលដៅដើមវិញ ដើម្បីធ្វើ ចត្តាឡីស័ក ដោយឡែកអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកពាក់ព័ន្ធ នឹងត្រូវអនុវត្តតាមវិធានការច្បាប់។​...