ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ពលរដ្ឋនៅខេត្តស្ទឹងត្រែងសង្ស័យ ក្រុមហ៊ុនអង្គរផ្លាយវូតសង្ស័យ​កំពុងលួចដឹកឈេីធ្នង់ខុសច្បាប់ចូលទៅក្នុងក្រុមហ៊ុន សៀ ម៉ុន​បន្លំជាឈើស្របច្បាប់

ពលរដ្ឋនៅខេត្តស្ទឹងត្រែងសង្ស័យ ក្រុមហ៊ុនអង្គរផ្លាយវូតសង្ស័យ​កំពុងលួចដឹកឈេីធ្នង់ខុសច្បាប់ចូលទៅក្នុងក្រុមហ៊ុន សៀ ម៉ុន​បន្លំជាឈើស្របច្បាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្ទឹងត្រែង៖ ក្រុមប្រជាពលរដ្ឋបានរាយការណ៍ថា លោក​ ជា​ ពៅ​ ដែលរកសុីកាប់ឈេីជ្រកក្រោមស្លាកក្រុមហ៊ុនអង្គរផ្លាយវូ ត​ របស់លោកឧកញ៉ា ទ្រី ភាព​ ត្រូវប្រភពច្បាស់ការណ៍ រាយការណ៍មកថា កំពុងតែប្រមូល ទិញ ឈេីធ្នង់ពីប្រជាពលរដ្ឋនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ​រាប់សិបតោន​ ហេីយបានដឹកចូលក្រុមហ៊ុន សៀ ម៉ុន​ ដេីម្បី លួចបង្កប់ដឹកចេញជាមួយឈេីមានច្បាប់​។ ក្រុមប្រជាពលរដ្ឋផ្សេងទៀតបានឲ្យដឹងទៀតថា​ ពេលដឹកឈេីធ្នង់ចូលម្តងៗសន្តិសុខនៅទីនោះ​ ត្រូវបានលោក ជា​ ពៅ​ បញ្ជាឲ្យមានការយាមកាមយ៉ាងតឹងរឹងបំផុត​ ជាពិសេសកម្មករដែលមានទូរសព្ទក៏ត្រូវដកទុកសិនដែរ​ ដេីម្បីការពារខ្លាចថតរូបភាព​ ស្តីពីសកម្មភាពដឹកឈេីខុសច្បាប់នៅក្នុងក្រុមហ៊ុន សៀ ម៉ុន បែកធ្លាយចេញមកដល់សារព័ត៌មាន។ ពលរដ្ឋខាងលើនេះ បានបញ្ជាក់ថា​ ឈេីប្រណីតប្រភេទធ្នង់ទាំងនេះ ត្រូវបានគេដឹកតាមរថយន្តសាំយ៉ុង​ ចូលមកក្រមហ៊ុន​ ក្នុងចន្លោះម៉ោង១២រំលងអាធ្រាតដល់ម៉ោង៤ជិតភ្លឺ ហេីយឈេីធ្នង់ខាងលេីនេះផងដែរ...
លោកវរសេនីយ៍ឯកខៀវ វិចិត្រមេបញ្ជាការវរសេនាតូចលេខ ៦០៩និងកងកម្លាំងទទួលអំណោយពីប្រធានមន្ទីរពេទ្យបង្អែករមាសហែក

លោកវរសេនីយ៍ឯកខៀវ វិចិត្រមេបញ្ជាការវរសេនាតូចលេខ ៦០៩និងកងកម្លាំងទទួលអំណោយពីប្រធានមន្ទីរពេទ្យបង្អែករមាសហែក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តស្វាយរៀង: លោកវេជ្ជបណ្ឌិត​ ជៃ​ ចាន់ថន ប្រធានមន្ទីរពេទ្យបង្អែកស្រុករមាសហែក តំណាង លោក វេជ្ជបណ្ឌិត​ ភាវ​ សុសត្តា​ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិរមាសហែក និងសហការីកាលពីថ្ងៃទី១ឧសភានេះ បាននាំយកសម្ភារគ្រឿងឧបភោគ បរិភោគ មកឧបត្ថមដល់កងកម្លាំងវរសេនាតូចលេខ ៦០៩ ដែលកំពុងឈរជើងនៅគោលដៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន(កម្ពុជា-វៀតណាម)។ អំណោយនេះះ គឺដើម្បីការពារទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ដើម្បីការពារការរា លដាលឆ្លងជំងឺកូវីដ-១៩ សម្ភារឧបត្ថមរួមមាន:មីម៉ាម៉ា ០៥កេះតូច .ភេសជ្ជៈ​ កូកាកូឡា​ និងទឹកក្រូច​ ១០​ កេះ ទឹកសុទ្ធ​វីតាល់​ ១០​ កេះ ម៉ាស​ ២០​ ប្រអប់ ស្មើរ ១,០០០ម៉ាស អាល់កុល​ ៣០លីត្រ។ លោកវេជ្ជបណ្ឌិត​ ជៃ​ ចាន់ថនលោកវរសេនីយ៍ឯកខៀវ វិចិត្រ លើកឡើងថា"ក្នុងនាមខ្ញុំបាទមេបញ្ជាការវរ: តំណាងអោយបងប្អូនកងកម្លាំងចំណុះទីបញ្ជាការវរ ៦០៩ទាំងអស់ សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ និងជូនពរអោយ លោកវេជ្ជបណ្ឌិត និងក្រុមគ្រ...
លោកអភិបាលស្រុកសាមគ្គីមានជ័យរងការចោទប្រកាន់ថា បានប្រើកាំភ្លើងបាញ់គោ១ក្បាលងាប់ពេលគោនោះចូលស៊ីស្មៅនៅក្នុងសាលាស្រុក

លោកអភិបាលស្រុកសាមគ្គីមានជ័យរងការចោទប្រកាន់ថា បានប្រើកាំភ្លើងបាញ់គោ១ក្បាលងាប់ពេលគោនោះចូលស៊ីស្មៅនៅក្នុងសាលាស្រុក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកំពង់ឆ្នាំង( ព័ត៌មានបឋម ) ក្រុមប្រជាពលរដ្ឋបានចោទ ប្រកាន់ លោក វ៉ន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យថា បានប្រើកាំភ្លើងបាញ់សត្វគោ១ក្បាលចំកណ្ដាលក្បាលមួយគ្រាប់ បណ្ដាលឱ្យងាប់នៅក្នុងសាលាស្រុកនៅពេលគោ ចូលស៊ីស្មៅក្នុងសាលាស្រុក ប៉ុន្តែលោកបដិសេធថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ ហេតុការណ៍នេះបានកើតឡើងនៅវេ លាម៉ោង១៥ និង៣០ នាទីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ។ទាក់ទងនឹងព័ត៌មានខាងលើនេះនៅវេលាម៉ោង១៩ និង៣០នាទី យប់ថ្ងៃ ទី៣០ ខែមេសានេះ លោក វន ស៊ីថា អភិបាលស្រុកសាមគ្គីមានជ័យបានឆ្លើយបដិសេធន៍តាមទូរស័ព្ទថា លោកមិនបានប្រព្រឹត្តដូចការ ចោទ ប្រកាន់ និងការផ្សាយរបស់បណ្ដាញសង្គមនោះទេ ។ ពេលនេះ លោកកំពុងតែឲ្យសមត្ថកិច្ចនគរបាលស្រុក និងកងរាជអាវុធហត្ថស្រុកត្រួតពិនិត្យស្រាវជ្រាវធ្វើកំណត់ហេតុឲ្យបានច្បាស់លាស់ថាតើសត្វគោនោះជាប់ដោយសារអ្វី ។ ចំពោះអ្នកសារព័ត៌មានដែលបានផ្សាយក្នុងបណ្ដាញសង្គមសូមយកភស្តុតាង មកបញ្ជាក់ឲ្យច្បាស់ផងថា ...
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង រៀបចំផែនការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង រៀបចំផែនការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារតាមដាន ត្រួតពិនិត្យការអនុវត្តសេចក្ដីសម្រេចរាជរដ្ឋាភិបាលស្ដីពីការហាមឃាត់ការធ្វើដំណើររវាងខេត្ត និងខេត្តតំណាងលោកអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការអនុវត្តសេចក្តីណែនាំលេខ ០២ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០ ២១របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ កិច្ចប្រជុំបានពិភាក្សាលើគោលការណ៍នេះធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ហើយគោលបំណង រៀបចំការយកវត្ថុវភាគសំណាករហ័សនៅដើមទីចំពោះអ្នកធ្វើដំណើរចូលមកខេត្ត តាម បណ្តោយផ្លូវជាតិលេខ១ ក្នុងស្រុកស្វាយជ្រំ និងផ្លូវជាតិលេខ១៣ នៅស្រុករមាសហែក ។ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវពង្រឹងការគ្រប់គ្រងអ្នកទើបមកដល់មូលដ្ឋានរបស់ខ្លួន ដោយពិនិត្យឯកសារពាក់ព័ន្ធចាំបាច់មួយចំនួន បើស្នាក់នៅរយ:ពេលខ្លីត្រូវធ្វើតេស្តរហ័ស បើស្នាក់នៅយូរ ត្រូវឲ្យធ្វើចត្តាឡីស័...
មន្ត្រីរដ្ឋបាលខេត្តស្វាយរៀងបាននាំយកនូវសម្ភារ:ជូនដល់មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និងមន្ទីរពេទ្យបង្អែកស្វាយជ្រំ

មន្ត្រីរដ្ឋបាលខេត្តស្វាយរៀងបាននាំយកនូវសម្ភារ:ជូនដល់មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និងមន្ទីរពេទ្យបង្អែកស្វាយជ្រំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តស្វាយរៀង៖ មន្ត្រីរដ្ឋបាលខេត្តស្វាយរៀង បាននាំយកនូវសម្ភារជូនដល់មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និងមន្ទីរពេទ្យបង្អែកស្វាយជ្រំនៅថ្ងៃទី២១ ខែមេសា​ ឆ្នាំ២០២១  រួមមាន លោក រាណ សុវណ្ណារិទ្ធិ លោក ផៃ ធន លោកស្រី ប៉ែន ពិសី លោកជំទាវ អ៊ុង វ៉ែនពិសី និងលោកស្រី សេង ចរិយា សមាជិកក្រុមប្រឹក្សាខេត្ត។ ក្នុងនោះ បាននាំយកនូវសម្ភាររួមមាន ទឹកក្រូច ២០កេះ ទឹកសុទ្ធវីតាល់ ២០កេះ និងទឹកសុទ្ធ ៨០យួរ ប្រគល់ជូនមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ សាមគ្គីរំដួល និងមន្ទីរពេទ្យបង្អែកស្វាយជ្រំ ដែលជាអំណោយរបស់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ។ អំណោយនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាជួយឧបត្ថម្ភដល់មន្រ្តីជួរមុខរួមមានគ្រូពេទ្យ អាជ្ញាធរ និងកងកម្លាំងជាដើម ដែលកំពុងមមាញឹកក្នុងការព្យាបាលអ្នកជំងឺកូវីដ -១៩ និងទប់ស្កាប់ការរីករាលដាលនៃជំងឺកូវីដ -១៩ ជាពិសេសជាចលករជួយគាំទ្រជាស្មារតី និងសម្ភា...
រដ្ឋលេខាធិការ ហេង សួរ បានសេចក្ដី​ជូនដំណឹង​ស្តី​ពី​ការ​ផ្អាក​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​-១៩​ ដូស​ទី​២​ នៅ​ទី​ស្តី​ការ​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ

រដ្ឋលេខាធិការ ហេង សួរ បានសេចក្ដី​ជូនដំណឹង​ស្តី​ពី​ការ​ផ្អាក​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​-១៩​ ដូស​ទី​២​ នៅ​ទី​ស្តី​ការ​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រដ្ឋលេខាធិការ ហេង សួរ បានសេចក្ដី​ជូនដំណឹង​ស្តី​ពី​ការ​ផ្អាក​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​-១៩​ ដូស​ទី​២​ នៅ​ទី​ស្តី​ការ​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​។ អនុគណ:កម្មការ​ចំពោះ​កិច្ច​នឹង​ធ្វើ​ការ​ជូន​ដំណឹង​ជា​ថ្មី​ចំពោះ​ការ​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​-១៩​ ដូស​ទី​២​ នេះ​។...
អតីតប្រធានសាខាគយមួយរូប នៃអគ្គនាយកដ្ឋានគយ បានទទួលមរណភាព ដោយសារកូវីដ-១៩

អតីតប្រធានសាខាគយមួយរូប នៃអគ្គនាយកដ្ឋានគយ បានទទួលមរណភាព ដោយសារកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
អតីតប្រធានសាខាគយមួយរូប នៃអគ្គនាយកដ្ឋានគយ បានទទួលមរណភាព ដោយសារកូវីដ-១៩ នៅថ្ងៃនេះ ។
រដ្ឋមន្ត្រីក្រសួងការងារអញ្ចេីញចូលរួមកិច្ចប្រជុំរៀបចំដោយក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ តាមប្រព័ន្ធវីដេអូអនឡាញ ដើម្បីពិនិត្យ​ និងពិភាក្សាលេីការរៀបចំយន្តការ​ និងនីតិវិធីនៃការអនុវត្តវិធានការអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល​

រដ្ឋមន្ត្រីក្រសួងការងារអញ្ចេីញចូលរួមកិច្ចប្រជុំរៀបចំដោយក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ តាមប្រព័ន្ធវីដេអូអនឡាញ ដើម្បីពិនិត្យ​ និងពិភាក្សាលេីការរៀបចំយន្តការ​ និងនីតិវិធីនៃការអនុវត្តវិធានការអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាល ថ្ងៃទី១២​ ខែមេសាឆ្នាំ២០២១ញ្ចេីញចូលរួមកិច្ចប្រជុំរៀបចំដោយក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ តាមប្រព័ន្ធវីដេអូអនឡាញ ដើម្បីពិនិត្យ​ និងពិភាក្សាលេីការរៀបចំយន្តការ​ និងនីតិវិធីនៃការអនុវត្តវិធានការអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល។ ​ សម្តេចតេជោ​ នាយករដ្ឋមន្រ្តី​ បានដាក់ចេញ​ ដេីម្បីគ្រប់គ្រងផល ប៉ះពាល់ពី​ជំងឺកូវីដ-១៩ និងដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺនេះ​ និងការបិទខ្ទប់ទីតាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ​ ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។  ...
អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មអំពាវនាវដល់អាជីវករ បញ្ឈប់ជាបន្ទាន់ការចរាចរ ចែកចាយលក់សារធាតុមេតាណុលក្លែងបន្លំជាអេតាណុល(អាល់កុល) សម្រាប់សម្លាប់មេរោគកូវីដ-១៩

អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មអំពាវនាវដល់អាជីវករ បញ្ឈប់ជាបន្ទាន់ការចរាចរ ចែកចាយលក់សារធាតុមេតាណុលក្លែងបន្លំជាអេតាណុល(អាល់កុល) សម្រាប់សម្លាប់មេរោគកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម អំពាវនាវដល់អាជីវករ ពាណិជ្ជករទូទាំងព្រះរាជាណាចក្រកម្ពុជាបញ្ឈប់ជាបន្ទាន់ការចរាចរ ចែកចាយ លក់សារធាតុមេតាណុល ក្លែងបន្លំជាអេតាណុល(អាល់កុល) សម្រាប់សម្លាប់មេរោគកូវីដ-១៩ា ដោយយោងលើសភាពការណ៍ នៃការរីករាលដាលនៃជំងឺកូវីដ -១៩ ព្រឹត្តិការណ៍​ "សហគមន៍២០កុម្ភៈ" នៅមិនទាន់ធូរស្បើយ នាំឱ្យតម្រូវការនៃការប្រើប្រាស់អាល់កុល និងជែលសម្លាប់មេរោគ មានការកើនឡើងខ្ពស់ ជាហេតុនាំឱ្យមានបុគ្គលឆ្លៀតឱកាសមួយចំនួនតូច បានយកសារធាតុមេតាណុល (Methanol) មកក្លែងបន្លំជាអេតាណុល (Ethanol) សម្រាប់សម្លាប់មេរោគ ឬធ្វើជាសារធាតុផ្សំសម្រាប់ផលិតជែលសម្លាប់មេរោគ។ សូមជម្រាបថា សារធាតុមេតាណុល គឺជាអាល់កុលពុល គ្មាន ពណ៌ ដែលមានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹងអាល់ កុល ធម្មតា (អេតាណុលអេទីលអាល់កុល) ហើយភាគច្រើនគេប្រើមេតាណុល សម្រាប់ធ្វើជាសារធាតុរំលាយ។ យ...
លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន( DLA)និងលោជំទាវ បុត្រាបុត្រី ព្រមទាំងសហការី សូមគោរពជូនសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន( DLA)និងលោជំទាវ បុត្រាបុត្រី ព្រមទាំងសហការី សូមគោរពជូនសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន( DLA)និង លោជំទាវ បុត្រា  បុត្រី  ព្រមទាំងសហការី  សូមគោរពជូន សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាទីគោរពដ៏ខ្ពង់ ខ្ពស់បំផុត ក្នុងឱកាសដ៏មហាន ក្ខត្ដឫក្សនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២១ ។ លោកឧកញ៉ាបានផ្ញើសារថា" យើងខ្ញុំ និងក្រុមគ្រួសារ សូមលំឱនកាយគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្ដេចតេ ជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសូមបានប្រកបនូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាពតរៀងទៅ"។   ជាពិសេសស្ថិតក្នុងស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍ឆ្លងសហគមន៍២០ កុម្ភៈ សម្តេចតេជោគឺ ជាប្រមុខដ៏ឆ្នើម បានខិតខំបំពេញតួនាទី ប្រក...