លោក តាំង សុខឃី អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងភរិយា ព្រមទាំងមន្ត្រីក្រោមឱវាទសូមគោរពជូន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
លោក តាំង សុខឃី អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងភរិយា ព្រមទាំងមន្ត្រីក្រោមឱវាទសូមគោរព ជូន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាទីគោរពដ៏ខ្ពង់ ខ្ពស់បំផុត ក្នុងឱកាសដ៏មហាន ក្ខត្ដឫក្សនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២១ ។
លោកបានបានផ្ញើសារថា"ខ្ញុំបាទ និងក្រុមគ្រួសារ សូមលំឱនកាយគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្ដេចតេ ជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសូមបានប្រកបនូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាពតរៀងទៅ"។
លោក តាំង សុខឃី ថ្លែងសារថា" ខ្ញុំបាទ និងក្រុមគ្រួសារ សូមសម្តែងនូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ និងកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្រប...








