លោក ហេរ៉ូ សុជាតិ អគ្គនាយកក្រុមហ៊ុន Top4 Realty និងភរិយា រួមទាំងថ្នាក់ដឹកនាំ គោរពជូន សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហានក្ខត្ដឫក្សនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឆ្នាំឈានចូល៧០ឆ្នាំនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១
លោក ហេរ៉ូ សុជាតិ ប្រធានក្រុមប្រក្សាភិបាលទទួលបន្ទុកជាអគ្គនាយកក្រុមហ៊ុន Top4 Realty និងភរិយា ព្រមទាំង ថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់ សូម គោរពជូន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហានក្ខត្ដឫក្សនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឆ្នាំ ឈានចូល៧០ឆ្នាំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។
លោកបានផ្ញើសារគោរពជូនសម្តេចថា" ខ្ញុំបាទ និងក្រុមគ្រួសារ សូមសម្តែងនូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ និងកតញ្ញូកតវេ ទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះវីរៈភាពដ៏ឆ្នើម និងឆន្ទៈដ៏មោះមុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការដឹកនាំប្រទេសជាតិ ទទួលបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ"។
បួងសួងដល់តេជបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយអភិបាលគ្រងរក្សាប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរជូន សម្ដេចពូ និង សម្តេចមីង ជា...








