ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

នាយកការផ្សាយ”ដេលីខ្មែរ “បានចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិនរួចហើយលើកទី២នៅមន្ទីពេទ្យកុមារជាតិរាជធានីភ្នំពេញ

នាយកការផ្សាយ”ដេលីខ្មែរ “បានចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិនរួចហើយលើកទី២នៅមន្ទីពេទ្យកុមារជាតិរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នាយកការផ្សាយដេលីខ្មែរ លោក ហៃ ស៊ីណា (វឌ្ឍនា) បានចាក់វ៉ាក់សាំងស៊ីណូហ្វាមរួចហើយលលកទី២នៅមន្ទីពេទ្យកុមារជាតិរាជធានីភ្នំពេញនៅថ្ងៃទី២៦ខែមីនានេះ។ លោកនាយកបានចាត់ទុកថា ការចាត់វ៉ាក់សាំងនេះនឹងជួយការ ពារសុខភាពកុំឲ្យការពារមេរោគកូវីដ១៩ ហើយកុំចាត់ទុកវ៉ាក់សាំងនេះគឺជារឿងធម្មតាពេក បើមើលរំលងនឹងជួបហានិភ័យផងដែរ។ លោកបានថ្លែងបន្តទៀតថា ការចាក់នេះ ដោយឥតគិតថ្លៃ ឬលក់ក្នុងតម្លៃពិសេសណា មួយជូនកម្ពុជាក្នុងនាមមិត្តដែកថែប ។ លោក ហៃ ស៊ីណា ( វឌ្ឍនា) ក៏បានថ្លែងអំណរគុណ ចំពោះមិត្តចិននិងប្រទេសជាមិត្តផ្សេងទៀត ព្រមទាំងអង្គការសុខភាពពិភព លោក (WHO) ក្នុងការជួយសម្របសម្រួឲ្យកម្ពុជាទទួលបានវ៉ាក់សាំង កូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា រដ្ឋាភិបាល ចិនបានផ្ដល់ជំនួយវ៉ាក់សាំង ស៊ីណូហ្វាមចំនួន១លានដុសដែលចំនួន ៦០ម៉ឺនដុសបានដឹកមកកម្ពុជា កាលពីថ្ងៃ៧កុម្ភៈ ខណៈ៤០ម៉ឺនដូសទៀតបំរុងមកដល...
អ្នកឧកញ៉ា  ឡេង ណាវ៉ាត្រា បានប្រកាសឧបត្ថម្ភថវិកាចំនួន២០ម៉ឺនដុល្លារដល់គ្រូពេទ្យស្មគ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន(TYDA)

អ្នកឧកញ៉ា  ឡេង ណាវ៉ាត្រា បានប្រកាសឧបត្ថម្ភថវិកាចំនួន២០ម៉ឺនដុល្លារដល់គ្រូពេទ្យស្មគ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន(TYDA)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
អ្នកឧកញ៉ា  ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឡេងណាវ៉ាត្រាបានប្រកាសឧបត្ថម្ភថវិកាចំនួន២០ ម៉ឺនដុល្លារដល់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន (TYDA) ដើម្បីជាការសងគុណដល់ទ័ពអាវសរដែលកំពុងតែប្រយុទ្ធប្រឆាំង និងជំងឺវីរុសកូវីដ-១៩ ។ អ្នកឧកញ៉ាបញ្ជាក់ថា"យើងទាំងអស់គ្នារួមគ្នាជួយទ័ពអាវសរ ដែលកំពុងរំដោះអាយុជីវិតយើង ជីវិតយើងទាំងអស់គ្នាផ្ញើរវាស នាលើទ័ពអាវសរហើយបើយើងមិនរួមគ្នាទប់ស្កាត់ទេគ្រួសាជាទីស្រលាញ់របស់យើងនឹងចាកចេញទៅដោយគ្មានថ្ងៃត្រលប់ "។ ដើម្បីទប់ស្កាត់ជំងឺ covid 19 ជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា បានបរិចាកថវិកាចំនួន3 លានដុល្លារ ផងដែរ។ អ្នកឧកញ៉ាថ្លែងសារថា"ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹង យក លុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមា...
លោករដ្ឋលេខាធិការក្រសួងព័ត៌មាន សាម៉ន បណ្ឌិត្យ បានចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់មិត្តចិនរួចរាល់ហើយនៅវគ្គទី២នៅមន្ទីពេទ្យកាល់ម៉ែត្រ

លោករដ្ឋលេខាធិការក្រសួងព័ត៌មាន សាម៉ន បណ្ឌិត្យ បានចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់មិត្តចិនរួចរាល់ហើយនៅវគ្គទី២នៅមន្ទីពេទ្យកាល់ម៉ែត្រ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោករដ្ឋលេខាធិការក្រសួងព័ត៌មាន  សាម៉ន បណ្ឌិត្យ កាលពីថ្ងៃទី២៣ មិនា២០២១ បានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់មិត្ត ចិន បានរួចរាល់ហើយនៅវគ្គទី២នេះនៅមន្ទីពេទ្យកាល់ម៉ែត្រដែលវ៉ាក់សាំងនេះ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងសម្តេចតេជោ ហ៊ុន សែននិងមេដឹកនាំចិន ទើបចេញជាផ្លែផ្កានូវជំនួយវ៉ាក់សាំងនេះ។ លោករដ្ឋលេខាធិការបានបញ្ជាក់ថា " ម្សិលមិញថ្ងៃទី២៣នេះ ខ្ញុំបានចាក់វ៉ាក់សាំងលើកទី២រួចហើយ។តែទោះបីជាយើងបានចាក់វ៉ាក់សាំងលើកទី២រួចរាល់ហើយក៏ដោយក៏យើងត្រូវអនុវត្តន៏តាមគោលការណ៏របស់ក្រសួងសុខាភិបាលជាកំហិត រួមទាំងចូលរួមអនុវត្តន៏ច្បាប់ទប់ទាំងអស់គ្នា។អគុណរាជរដ្ឋាភិបាលកម្ពុជា"។ តាមរយៈក្រសួងការពារជាតិចិន និងក្រសួងការពារជាតិកម្ពុជា រដ្ឋាភិបាលចិនបានផ្ដល់ជំនួយវ៉ាក់សាំងស៊ីណូហ្វាម (SINOFARM) ចំនួន១លានដូស។ បច្ចុប្បន្ននេះ វ៉ាក់សាំងចំនួន ៦០មុឺនដូសបានដឹកមកកម្ពុជា កាល ពីថ្ងៃទី ០៧ ខែកុម្ភៈ ខណៈ៤០មុឺនដូសទៀតបម្រុងមកដល់កម្ពុជ...
ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាពត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ រកឃើញនៅផ្សារសាមគ្គី ស្រុកសំរោងទង

ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាពត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ រកឃើញនៅផ្សារសាមគ្គី ស្រុកសំរោងទង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ស្ពឺ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ ដោយទទួលបានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ បរិភោគ នៅផ្សារសាមគ្គី ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។  មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញជា ប្រេងឆា តែកំប៉ុង ផ្សិតកំប៉ុង និងប្រេងខ្យង ហួសកាលបរិច្ឆេទប្រើប្រាស់ និ...
​លោក ភិន សុផល អគ្គនាយក​ក្រុមហ៊ុន ផល ផារ៉ាដាយ បានដឹកនាំសហការីយកថវិកា២ លានរៀល ម៉ាស ៥០០០ម៉ាស និងទឹកសុទ្ធ ៥០កេស ចូលរួមឧបត្ថម្ភដល់សាលាខេត្តកំពង់ចាម

​លោក ភិន សុផល អគ្គនាយក​ក្រុមហ៊ុន ផល ផារ៉ាដាយ បានដឹកនាំសហការីយកថវិកា២ លានរៀល ម៉ាស ៥០០០ម៉ាស និងទឹកសុទ្ធ ៥០កេស ចូលរួមឧបត្ថម្ភដល់សាលាខេត្តកំពង់ចាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​លោក ភិន សុផល អគ្គនាយក​ក្រុមហ៊ុន ផល ផារ៉ាដាយ បានដឹកនាំសហការីយកថវិកាចំនួន ២លានរៀល ម៉ាស ៥០០០ម៉ាស និងទឹកសុទ្ធ ៥០កេស ចូលរួមឧបត្ថម្ភដល់សាលាខេត្តកំពង់ចាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ Covid19 ។ លោក ភិន សុផល លើកឡើងថា "ថ្ងៃនេះខ្ញុំតំណាងឲ្យក្រុមហ៊ុន ផល ផារ៉ាដាយ បាន ចូលរួមមួយរាជរដ្ឋាភិបាល សូមចូលរួមប្រ យុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ទាំងអស់គ្នា ដោយអនុវត្តប្រការ ៣កុំ ៣ការពារ"។ ពិធីទទួលនេះធ្វើឡើងកាលពីថ្ងៃទី២២ខែមីនា ដោយអញ្ជើញចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ ចាម និងប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូ វីដ -១៩ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី ។ លោក  អ៊ុន ចាន់ដា ក្នុងនាមប្រធានក្រុមប្រឹក្សាខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅនូវកាវិការដ៏ថ្លៃថ្លា ប្រកបដោយមនុស្សធម៌របស់បងប្អូនសបុរសជនដែលជួយឧបត្ថម្ភ ជាសម្ភារៈបង្ការជំងឺកូវីដ-១៩។ ...
លោកពេជ្រ ស្រស់ ៖ ក្រុមគ្រួសារក្មួយប្រុញនឹងមានផ្ទះថ្មីសម្រាប់ រស់នៅដោយសមរម្យនិងគេហើយ

លោកពេជ្រ ស្រស់ ៖ ក្រុមគ្រួសារក្មួយប្រុញនឹងមានផ្ទះថ្មីសម្រាប់ រស់នៅដោយសមរម្យនិងគេហើយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានឲ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ គឺខ្ញុំបានទទួលថវិកាពីបងប្អូនសប្បុរសជនក្នុងប្រទេសនិងក្រៅប្រទេសមានចំនួនសរុបគិតជាដុល្លារ គឺមានចំនួន ៨៣០០ដុល្លារ។ ១, ទទួលបានពីលេខកុងABAខ្ញុំចំនួន ៧៦០៨ ដុល្លារអាមេរិក ២, ទទួលបានតាមលេខវីងខ្ញុំចំនួន ២លានរៀល ៣, ទទួលបានពីលេខកុងACLIDAខ្ញុំចំនួន៨០ម៉ឺនរៀល សរុបគិតជាដុល្លារសុទ្ធគឺចំនួនរហូតដល់៨៣០០ដុល្លារអាមេរិក ។ លោក ពេជ្រ ស្រស់ សូមអរគុណដល់សប្បុរសជនទាំងអស់ ដែលអាណិតដល់ក្មួយប្រុញ និង គ្រួសារក្មួយប្រុញ ហើយបានជួយធ្វើផ្ទះជូនពួកគាត់តាមរយៈខ្ញុំឲ្យមានផ្ទះរស់នៅ សមរម្យ ប៉ុន្តែថវិកាទាំងអស់នេះគឺខ្ញុំនឹងសាងសង់ផ្ទះដោយមានការប្រុងប្រយ័ត្ន បំផុត ជៀសសាងសង់អស់លុយ បែរជាផ្ទះសាងសង់មិនរួចរាល់ ម្យ៉ាងវិញទៀតខ្ញុំនឹងច្នៃធ្វើយ៉ាងណាឲ្យសល់លុយខ្លះទុកឲ្យពួកគាត់ដើម្បីទ្រទ្រង់ជីវភាពបានមួយរយៈពេលក្នុងកាលៈទេសៈមេរោគកូវីដ១៩ កំ...
អភិបាលខេត្តកំពង់ចាម ទទួលអំណោយពីសប្បុរសជន មានគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកា

អភិបាលខេត្តកំពង់ចាម ទទួលអំណោយពីសប្បុរសជន មានគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានទទួលគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកាពីមន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរសជនក្នុងខេត្ត។ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំមន្ទីរ​ឧស្សាហកម្ម​ និង​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ខេត្ត និងលោកលោកស្រីសប្បរសជនដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគ ម៉ាស និងអាល់កុល ដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងចូលរួមការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។ អំណោយទាំងអស់នេះ គឺឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជំងឺកូវីដ១៩ កំពុងគម្រាមកំហែងដល...
សម្ដេចតេជោ៖ ចេញអនុក្រឹត្យ ស្ដីពី ការផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥

សម្ដេចតេជោ៖ ចេញអនុក្រឹត្យ ស្ដីពី ការផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការ​ផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុង​ឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស​ករាជ ២៥៦៤ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥៕  
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ស្នើឲ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល​ ចាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គល ផែង វណ្ណៈ ពីបទប្រមាថព្រះសង្ឃ

រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ស្នើឲ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល​ ចាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គល ផែង វណ្ណៈ ពីបទប្រមាថព្រះសង្ឃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោក ឈិត សខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានផ្ញើលិខិតជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល​ សុំចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គល ផែង វណ្ណៈ ពីបទប្រមាថព្រះសង្ឃ តាមមត្រា ៥១៦ ពីបទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៦ និងបទគម្រាមកំហែង  ថានឹងសម្លាប់តាមមាត្រា​ ២៣៣ តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។ សូមបញ្ជាក់ថា លិខិតរបស់លោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានដាក់ចូល ដល់អយ្យការអមសាលាដំបូងខេត្តកណ្តាល​ រួចហើយ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ៕          ...
មន្ត្រីសាខា ក.ប.ប. ខេត្តសៀមរាប រកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់និងខូចគុណភាពជាង ៨២គីឡូក្រាម នៅផ្សារស្រែណូយ  ស្រុកវ៉ារិន ខេត្តសៀមរាប

មន្ត្រីសាខា ក.ប.ប. ខេត្តសៀមរាប រកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់និងខូចគុណភាពជាង ៨២គីឡូក្រាម នៅផ្សារស្រែណូយ  ស្រុកវ៉ារិន ខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តសៀមរាប សហការជាមួយ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងពិនិត្យទំនិញជាគ្រឿងឧបភោគ បរិភោគ នៅផ្សារ០២កន្លែង (ផ្សារឃុំស្រែណូយ និងផ្សារស្រែណូយ) និងដេប៉ូចែកចាយគ្រឿងឧបភោគបរិភោគធំៗចំនួន ០៣ ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ គោលបំណងសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ ហួសកាលបរិច្ឆេទប្រើប្រ...