ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ក្រសួងពាណិជ្ជកម្ម លុបចោលការពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលអន្តរជាតិលើកទី១៥ នៅមជ្ឈមណ្ឌលសន្និបាត កោះពេជ្រ

ក្រសួងពាណិជ្ជកម្ម លុបចោលការពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលអន្តរជាតិលើកទី១៥ នៅមជ្ឈមណ្ឌលសន្និបាត កោះពេជ្រ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសលុបចោលការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលអន្តរជាតិលើកទី១៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។ សូមអានសេចក្តីប្រកាសដូចខាងក្រោម ៖     
ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូត

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយមានការសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផល និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ វេចខ្ចប់ស្រាប់ បណ្តាគេហដ្ឋានតាមបណ្តោយផ្លូវជាតិលេខ៥៨ ពីចំណុចរង្វង់មូលស្ទឹងបត់ រហូតដល់ផ្សារអូរបីជាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើមួយចំនួន រួមមាន៖ -ទឹកដោះគោឆៅ ចំនួន ៤១កំប៉ុង ស្មើនឹង ១៥.១២៩លីត្រ -មីកំប៉ុង ចំនួន ១៦កំប៉ុង ស្មើនឹង ០.៩៦គីឡូក្រាម -ទឹកអាស៊ីត ចំនួន ០១ដប ស្មើនឹង ០.៤លីត្រ -ទឹកក្រូចឆ្មាដប ចំនួន ១៣ដប ស្មើនឹង ៦.៥លីត្រ -ទឹកសៀងដប ចំនួន ៧ដប ស្មើនឹង ៤.៣៤គីឡូក្រាម -ទឹកសណ្តែកដប ចំនួន ១២ដប ស្មើនឹង ៤.២លីត្រ ទំនិញដែលហូតដកបានសរុបចំនួន ០.៩៦ គីឡូក្រាម និង ៣០.៥៦៩លីត្រ ។ បន្ទាប់មកមន្ត្រីសាខ...
ស៊ុន ចាន់ថុល ចុះត្រួតពិនិត្យទាំងយប់ និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន ៣២គ្រឿង

ស៊ុន ចាន់ថុល ចុះត្រួតពិនិត្យទាំងយប់ និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន ៣២គ្រឿង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាំ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន ៣២គ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៦០ ក្នុងភូមិសាស្ត្រភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។ កិច្ចប្រតិបត្តិការនេះក្រុមការងារបានត្រួតពិនិត្យរថយន្តដឹកស្រូវ ដំឡូង ចំណីសត្វ ស្វាយ និងជ័រកៅស៊ូ ចំនួន៣២គ្រឿង ដោយបានរកឃើញរថយន្តចំនួន ២៩គ្រឿង ផ្ទុកលើសទម្ងន់កម្រិតកំណត់ ក្នុងនោះរថយន្តចំនួន ២៦គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់ពី ៥ភាគរយ ទៅ ២០ភាគរយ និងរថយន្តចំនួន ៣គ្រឿង ដឹកលើស ទម្ងន់កម្រិតកំណត់លើសពី ២០ភាគរយ។ លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងចំណោមរថយន្តដែលដឹកលើសទម្ងន់កម្រិតកំណត់ទាំង ២៩គ្រឿងនោះ រថយន្ត ២៦គ្រឿង ដែលដឹកលើសទម្ងន់កម្រិតកំណត់ចន្លោះពី ៥ភាគរយ ទៅ ២០ភាគរយ នឹងត្រូវរើឥវ៉ាន់ចេញ ហើយផាកពិន័យទៅតាមច្បាប់កំណត់។ ...
ទីប្រឹក្សាសម្តេចក្រឡាហោម លោកឧកញ៉ា ឆាយ សុធា បានចាត់តំណាង​​​ប្រគល់ថវិកាចំនួន៤០ លានរៀលដល់លាសាឃុំកំពង់ពពិលស្រុកពារាំង

ទីប្រឹក្សាសម្តេចក្រឡាហោម លោកឧកញ៉ា ឆាយ សុធា បានចាត់តំណាង​​​ប្រគល់ថវិកាចំនួន៤០ លានរៀលដល់លាសាឃុំកំពង់ពពិលស្រុកពារាំង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ព្រៃវែង)៖ លោក ចាន់ វិចិត្រ ជំនួយការលោកឧកញ៉ា ឆាយ សុធា កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បាននាំយកថវិកាចំនួន៤០.០០០.០០០រៀល មកផ្ដល់ជូនក្រុមប្រឹក្សាឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ដើម្បីសម្រាប់កសាងសមិទ្ធផលនានាដែលកំពុងខ្វះខាត។ លោកឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអគ្គនាយកក្រុមហ៊ុន «Diamond Lucky Asia Co.,Ltd» លោកក៍ជាសមាជិកក្រុមយុវជនក្រៅប្រទេសផងដែរ។ ការប្រគល់ទឹកប្រាក់នេះមានចំនួន៤០លានរៀលនេះ ។ លោក ចាន់ វិចិត្រ ជំនួយការឧកញ៉ា ឆាយ សុធា ក៍បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកឧកញ៉ា ឆាយ សុធា ដល់ក្រុមប្រឹក្សាឃុំកំពង់ពពិល និងពលរដ្ឋទូទៅ ជាពិសេសអាជីវករ ដែលទទួលរងគ្រោះដោយសារភ្លើងឆេះផ្សារ កាលពីពេលកន្លង​មក។ លោកឧកញ៉ា ឆាយ សុធា តែងតែយកចិត្តទុកដាក់ ពីសុខទុក្ខ និងផលលំបាករបស់ប្រជាពលរដ្ឋ និងមន្ត្រីក្រុមប្រឹក្សាឃុំកំពង់ពពិល ដោយលោកតែងតែចូលរួមជ...
សម្តេចតេជោ  ថ្លែងអំណរគុណអគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ «ឡានម៉ី អ៊ែរឡាញ» 

សម្តេចតេជោ  ថ្លែងអំណរគុណអគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ «ឡានម៉ី អ៊ែរឡាញ» 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតថ្លែងអំណរគុណ ចំពោះលោកបណ្ឌិត លី យុន (Dr. Li Khun) អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ី អ៊ែរឡាញ (Lanmei Airlines) ដែលបានឧបត្ថម្ភការហោះហើរ ជាមនុស្សធម៌ចំនួន ០២ជើង ដើម្បីដឹកជញ្ជូនម៉ាស និងបរិក្ខាពេទ្យ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជូនរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អមដំណើរដោយលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូនាំយកម៉ាសចំនួន២លាន ១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ជូនដល់រដ្ឋាភិបាលឡាវ។...
ក្រសួងការងារ  នឹងបើកវគ្គបណ្តុះបណ្តាល សញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈ១(C1) សម្រាប់កម្មករនិយោជិត ​ដោយឥតបង់ថ្លៃ

ក្រសួងការងារ  នឹងបើកវគ្គបណ្តុះបណ្តាល សញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈ១(C1) សម្រាប់កម្មករនិយោជិត ​ដោយឥតបង់ថ្លៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកវគ្គបណ្តុះបណ្តាល សញ្ញា បត្របច្ចេកទេស វិជ្ជាជីវៈ១(C1) រយះពេល៤ខែ (ប្រឹក ល្ងាច) ដោយឥតបង់ថ្លៃ លើ មុខជំនាញបច្ចេកទេស ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគត ។ នេះយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោករដ្ឋមន្ត្រី អ៊ិត សំហេង ។ សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា អំឡុងពេលបណ្តុះបណ្តាល សិក្ខាកាម ទទួលបានប្រាក់ឧបត្តម២០០.០០០ រៀល ក្នុងមួយខែសម្រាប់ចំណាយលើការហូប ចុក និងស្នាក់នៅ ៕ សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖    ...
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចែកពូជបន្លែជូនប្រជាពលរដ្ឋចំនួន៧៥០ គ្រួសារ ក្នុងស្រុកគាស់ក្រឡខេត្តបាត់ដំបង

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចែកពូជបន្លែជូនប្រជាពលរដ្ឋចំនួន៧៥០ គ្រួសារ ក្នុងស្រុកគាស់ក្រឡខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្នុងនាម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក​​ ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចែកពូជបន្លែជូនប្រជាពលរដ្ឋចំនួន៧៥០គ្រួសារ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ពិធីចែកពូជបន្លែចម្រុះជូនបងប្អូនប្រជាពលរដ្ឋ នាឱកាសនោះ មានការអញ្ជើញចូលរួមពីក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សចុះជួយស្រុកគាស់ក្រឡ, សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា, សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម លោក​អភិបាលខេត្ត រួមទាំងអស់លោកតំណាងក្រុមការងារពាក់ព័ន្ធ បានជម្រាបជូនប្រជាពលរដ្ឋអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងនៅក្នុងអំឡុងពេលទឹកជំនន់ និងបន្ទាប់ពីទឹកបានស្រក។ ជាមួយគ្នានេះក៏បានអំពាវនាវប្រជាពលរដ្ឋយកពូជបន្លែដែលទទួលបាននៅថ្ងៃនេះទៅដាំដុះបង្កប...
កម្ពុជាបានបញ្ជូនម៉ាសចំនួន២លាន និងបរិក្ខារពេទ្យជាច្រេីនទៀតទៅជួយមិត្តឡាវដេីម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩

កម្ពុជាបានបញ្ជូនម៉ាសចំនួន២លាន និងបរិក្ខារពេទ្យជាច្រេីនទៀតទៅជួយមិត្តឡាវដេីម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ កម្ពុជាបានរៀបចំអំណោយម៉ាសចំនួន២លាន និងបរិក្ខារពេទ្យជាច្រេីនទៀតនឹងបញ្ជូនទៅជួយមិត្តឡាវដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩។  សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងនាំយកអំណោយទាំនេះទៅកាន់ប្រទេសឡាវតាមយន្តហោះពិសេស នៅព្រឹកថ្ងៃទី​ ១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២០នេះ​៕  ...
លោកស្រី ហួត សុខគា ប្តឹងឈ្មោះ គុយ​ មុ៉ន ទៅស្នងការខេត្តកណ្តាលពីបទបរិហារបង្កាច់កេរ្តិ៍

លោកស្រី ហួត សុខគា ប្តឹងឈ្មោះ គុយ​ មុ៉ន ទៅស្នងការខេត្តកណ្តាលពីបទបរិហារបង្កាច់កេរ្តិ៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ស្រ្តីវ័យ៥១ឆ្នាំ ឈ្មោះ ហួត សុខគា រស់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានដាក់ពាក្យបណ្តឹងទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប្តឹងឈ្មោះ គុយ​ មុ៉ន ភេទប្រុស​ អាយុ ៣២ឆ្នាំ នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ពីបទបរិហារបង្កាច់កេរ្តិ៍ សូមអានពាក្យបណ្តឹងដូចខាងក្រោម៖ ឥ  ...
(Video)៖ ចាប់ខ្លួនស្ត្រីលក់ផលិតផលតាមអនឡាញ តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ

(Video)៖ ចាប់ខ្លួនស្ត្រីលក់ផលិតផលតាមអនឡាញ តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ចាប់ខ្លួនស្ត្រីអ្នកលក់ផលិតផលតាមអនឡាញម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ។ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចាប់ខ្លួនស្ត្រីឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ  ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនបានបញ្ជាក់ថា ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០។ ដីកាដដែលបានបញ្ជាក់ថា ជនត្រូវចោទត្រូវបានតុលាក...