ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លោកឧកញ៉ា ប៊ុន រតនា និងលោកជំទាវ បានប្រគល់អង្ករ១០តោន ដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីជួយជនរងគ្រោះដោយទឹកជំនន់

លោកឧកញ៉ា ប៊ុន រតនា និងលោកជំទាវ បានប្រគល់អង្ករ១០តោន ដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីជួយជនរងគ្រោះដោយទឹកជំនន់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ពោធិ៍សាត់៖ លោកឧកញ៉ា ប៊ុន រតនា(សេម) និងលោកជំទាវ ខៀវ យឺនពុទ្ធារ័ត្ន (លីឈី) អគ្គនាយក Amazing Family Trading Co,.Ltd និងឃ្លាំងទិញលក់រថយន្ត អេសអូតូ ខេមបូឌា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានយកអង្ករចំនួន ១០តោន ប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង។ លោកឧកញ៉ា ប៊ុន រតនា បានឱ្យដឹងថា អង្ករចំនួន១០តោននេះ បានទិញពីរោងម៉ាស៊ីនផ្ទាល់ រួចច្រកចូលក្នុងមួយការុងមានទម្ងន់ ២៥គីឡូក្រាម ដើម្បីងាយស្រួល ក្នុងការយកទៅចែកជូនដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយប្រការផ្សេងៗ។ លោកឧកញ៉ា បានបញ្ជាក់ថា ដោយមើលឃើញពីតម្រូវការដ៏ចាំបាច់ របស់រដ្ឋបាលសាលាខេត្ត ក្នុងការបម្រើសេវាមនុស្សធម៌ ពិសេសជួយដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ លោកបានយកអង្ករចំនួន១០តោន ប្រគល់ជូនរដ្ឋបាលខេត្តភ្លាមៗតែម្តង។ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា ប៊ុន រតនា(សេម) និងលោកជំទ...
អភិបាលខេត្តព្រះសីហនុ ណែនាំឲ្យមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យស្តារប្រព័ន្ធលូបង្ហូរទឹកដើម្បីរំដោះជំនន់ទឹកភ្លៀងហូរបានលឿន

អភិបាលខេត្តព្រះសីហនុ ណែនាំឲ្យមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យស្តារប្រព័ន្ធលូបង្ហូរទឹកដើម្បីរំដោះជំនន់ទឹកភ្លៀងហូរបានលឿន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យមើលសកម្មភាពកាយ ស្ដារប្រព័ន្ធលូបង្ហូរទឹកនៅក្នុងបរិវេណសាលាបឋម និងអនុវិទ្យាល័យសាគូរ៉ា ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ គួច ចំរើន អភិបាល បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ យកគ្រឿងចក្រកាយស្តារប្រព័ន្ធលូក្នុងសាលារៀននេះឡើងវិញ ដើម្បីរំដោះជំនន់ទឹកភ្លៀងហូរបានលឿន ដោយសារតែសាលារៀននេះមាននីវ៉ូទាប ដូច្នេះពេលភ្លៀងម្តងៗតែងតែជួបនូវជំនន់ទឹកភ្លៀងជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះយើងមានតែរួមគ្នាកាយស្តារប្រព័ន្ធលូនេះបន្តទៀត រង់ចាំក្រុមហ៊ុនសាងសង់ផ្លូវធ្វើមកដល់យើងនឹងដាក់លូធំ ដើម្បីរំដោះជំនន់ទឹកភ្លៀងបានទាន់ពេលវេលាសម្រាប់ការសិក្សារបស់សិស្សានុសិស្សទាំងពីរកម្រិត ។ លោក គួច ចំរើន បញ្ជាក់់ថា បញ្ហាចំពោះមុខយើងត្រូវដាក់គ្រឿងចក្រនៅតាមអូរប្រឡាយ ដើម្បីជួ...
ខូចខាតដំណាំស្រូវស្ទើរតែទាំងស្រុងចំនួន៦,៦៥៧ហិកតាដោយសារជំនន់ទឹកភ្លៀង

ខូចខាតដំណាំស្រូវស្ទើរតែទាំងស្រុងចំនួន៦,៦៥៧ហិកតាដោយសារជំនន់ទឹកភ្លៀង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ទឹកជំនន់ បានបង្ករផលប៉ះពាល់ ជាច្រើនដែលក្នុងនោះវាលស្រែ ស្រូវធ្ងន់ចំនួន១៣១,៣៣៩ហិកតា ៥ភាគរយនៃ ផ្ទៃដីស្រែដែលបានព្រោះ ឬស្ទូងរួចហើយ បានប៉ះពាល់ខូចខាត់ស្ទើរតែទាំងស្រុងចំនួន៦,៦៥៧ហិកតា ឬ ០.២ភាគរយ នៃផ្ទៃដីសរុបដែលបានដាំដុះរួចហើយ នៅក្នុងដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។ នេះយោងតាមទិន្នន័យរបស់គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៥ខែតុលា ឆ្នាំ២០២០ បានបញ្ជាក់ថា ៖ * ប៉ះពាល់ប្រជាជនប្រមាណ ៤៨,៣១៧គ្រួសារ ស្មើប្រមាណ ១៩៣,២៦៨នាក់ * ប្រជាជនជម្លៀសប្រមាណ ៣,០៩៤គ្រួសារ ស្មើប្រមាណ ១២,៣៧៦នាក់ * ប្រជាជនស្លាប់ ១៣នាក់ (ក្មេង ៥នាក់) * ផ្ទះប៉ះពាល់ប្រមាណ ៤៧,៩២៣ខ្នង * ផ្ទះខូចខាត ៥០ខ្នង * សាលារៀនលិចទឹក ៤២៥កន្លែង * ស្រូវលិចទឹកប្រមាណ ១៣១,៣២៩ហិកតា ក្នុងនេះខូចខាតប្រមាណ ៦,៦៥៧ហិកតា * ដំណាំរួមផ្សំលិចទឹក ៥៥,៣៦០ហិកតា ក្នុងនេះ ខូចខាតប្រមាណ ៦,៣០១ហិកតា * ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហមប...
ទីប្រឹក្សាក្រសួងធម្មការ និងសាសនា រងបណ្តឹងពីបទរំលោភលើទំនុកចិត្ត(លក់ដីខ្យល់)

ទីប្រឹក្សាក្រសួងធម្មការ និងសាសនា រងបណ្តឹងពីបទរំលោភលើទំនុកចិត្ត(លក់ដីខ្យល់)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ជនរងគ្រោះពីរនាក់ បានប្តឹងទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមហ៊ុន ឈឹម សុវណ្ណឧហ្សា រៀល អ៊ីស្ទេត ឯ.ក ទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទរំលោភលើទំនុកចិត្ត (លក់ដីខ្យល់) កាលពីអំឡុងខែមេសា ឆ្នាំ២០១៩ ។ តាមពាក្យបណ្តឹងចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ របស់ជនរងគ្រោះឈ្មោះ អ៊ឹម ភារ័ត្ន អាយុ៣១ឆ្នាំ និងឈ្មោះមៀច សេរី អាយុ៥៥ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់-ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​ បានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ឈ្មោះ ឈឹម វាសនា ជាម្ចាស់ក្រុមហ៊ុន ឈឹម សុវណ្ណឧហ្សា រៀល អ៊ីស្ទេតឯ.ក បានលក់ដីឡូត៍ មកឲ្យឈ្មោះ អ៊ឹម ភារ័ត្ន ចំនួនបីប្លង់ ក្នុងតម្លៃសរុបចំនួន១១០០០ ដុល្លារអាមេរិក និងឈ្មោះ មៀច សេរី ចំនួនបីប្លង់ នៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៩ ក្នុងតម្លៃសរុប៩០០០ដុល្លារអាមេរិក។ ទីតាំងដីទាំងប្រាំមួយប្លង់នេះ ស្ថិតនៅភូមិតាឡត ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលឈ្មោះ ឈឹម វាសនា បានសន្យាថា ក...
លោក ខៀវ កាញារិទ្ធ ចុះពិនិត្យមើលការអភិវឌ្ឍន៍នៅបរិវេណមុខប្រាសាទអង្គរវត្ត

លោក ខៀវ កាញារិទ្ធ ចុះពិនិត្យមើលការអភិវឌ្ឍន៍នៅបរិវេណមុខប្រាសាទអង្គរវត្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
 ​សៀមរាប៖ លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អមដំណើរដោយរដ្ឋលេខាធិការ បានអញ្ជើញចុះសិក្សាស្វែងយល់ពីការងាររៀបចំអភិវឌ្ឍន៍នៅបរិវេណខាងមុខប្រាសាទអង្គរវត្តនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នេះ ។ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បាឲ្យដឹងថា អាជ្ញាធរជាតិអប្សរាកំពុងរៀបចំកែលម្អសោភ័ណភាពបរិវេណមុខប្រាសាទអង្គរវត្តដូចជា ការរៀបចំដាំដើមឈើ ការរៀបចំផ្លូវនិងប្រព័ន្ធបង្ហូរទឹក ការរៀបចំបរិស្ថានជុំវិញត្រពាំងសេស ការរៀបចំចំណតរថយន្តនិងតូបលក់ដូរ និងកិច្ចការងារផ្សេងៗទៀតក្នុងន័យធ្វើឱ្យតំបន់នេះមានភាពទាក់ទាញ មានរបៀបរៀបរយ និងស័ក្ដិសមជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ។ លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានក្រសួងព័ត៌មាន​ បានសម្ដែងការគាំទ្រ ទៅនឹងសមិទ្ធផលដែលកើតឡើងពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ។ លោករដ្ឋមន្រ្តីពឹងថា ការរៀបចំនេះនឹងក្លាយជាប្រយោជន៍ដ៏ធំរបស់ជាតិនាពេលខាងមុខ។ លោកក៏បានលើកទឹកចិត្តដល់...
ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម អំពាវនាវឲ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវមេត្តាជួយទិញស្រូវក្នុងតម្លៃសមរម្យដែលអាចទទួលយកបាន

ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម អំពាវនាវឲ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវមេត្តាជួយទិញស្រូវក្នុងតម្លៃសមរម្យដែលអាចទទួលយកបាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានអំពាវនាវ ដល់បណ្តាម្ចាស់ រោងម៉ាស៊ីនកិនស្រូវទាំងអស់ មេត្តាជួយទិញ ​និងបន្តជួយទិញស្រូវក្នុងតម្លៃសមរម្យពីប្រជាកសិករ ទោះគុណភាពស្រូវធ្លាក់ចុះតិច តួចក្តី ក៏ស្រូវនេះអាចកែឆ្នៃលក់ក្នុងស្រុកបាន។ ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម បានអំពាវនាវទៀតថា  និងលើកទឹកចិត្តដល់អ្នកប្រមូលទិញសត្វដើម្បីយកសាច់លក់លើទីផ្សារ គ្រប់រាជធានី ខេត្ត មរត្តាជួយទិញ និងបន្តជួយទិញបន្លែ បង្ការ និងសត្វ(ត្រី ជ្រូក មាន់ ទារ)ក្នុងតម្លៃ សមរម្យ ដែលអាចទទួលយកបានទាំងអ្នកលក់ និងអ្នកទិញក្នុងស្មារតី«ខ្មែរជួយ ខ្មែរ» ។ សូមអានសេចក្តីអំពាវនាវដូចខាងក្រោម ៖...
ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បរិច្ចាគថវិកា ចំនួន៦០ម៉ឺនដុល្លារអាមេរិកសម្រាប់ជួយជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង

ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បរិច្ចាគថវិកា ចំនួន៦០ម៉ឺនដុល្លារអាមេរិកសម្រាប់ជួយជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគថវិកា ចំនួន ៦០ម៉ឺនដុល្លារអាមេរិកដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ពលរដ្ឋ ដែលរងគ្រោះ ដោយទឹកជំនន់ និងគ្រោះផ្សេងៗ។ នៅព្រឹកទី១៤ខែតុលា ឆ្នា២០២០ បានយកប្រាក់ចំនួន៦០ម៉ឺនដុល្លារអាមេរិក មកប្រគល់ជូនលោក សេង ទៀង រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រី ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងសូមបន្តចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណ ដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភជ...
​ក្រុមហ៊ុន ហ៊ួត ជា ជួបជុំក្រុមគ្រួសារ ជាមួយតំណាងចែកចាយទូទាំងប្រទេស ឆ្នាំ២០២០ 

​ក្រុមហ៊ុន ហ៊ួត ជា ជួបជុំក្រុមគ្រួសារ ជាមួយតំណាងចែកចាយទូទាំងប្រទេស ឆ្នាំ២០២០ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖   ក្រុមហ៊ុន ហ៊ួត ជា  បានប្រារព្វពិធីជួបជុំពីសំណាក់  សាខាទូទាំងប្រទេស  អគ្គនាយក  គណគ្រប់គ្រង  និងបុគ្គលិកក្រុមហ៊ុន ហ៊ួត ជា ដើម្បីចែករំលែក និងបង្កើនភាពស្និតស្នាលបន្ថែមទៀត កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នេះ។ លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា បានលើកឡើងថា សម្រាប់ការចែកចាយសម្ភារៈសំណង់ បន្ទាប់ពីជំងឺកូវីដ ១៩ បានស្ងប់ស្ងាត់ទៅវិញ ក្រុមហ៊ុននឹងបង្កើតវគ្គបណ្តុះបណ្តាល សម្រាប់សាខា ដែលបានបើកជាយូរ និងសាខាដែលទើបតែបង្កើតថ្មី ដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្ម ឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ វិជ្ជាជីវៈគ្រប់គ្រងបុគ្គលិក ជាសហគ្រិនភាព ពីរបៀបធ្វើអាជិវកម្មដោយភាពទទួលខុសត្រូវ ស្មោះត្រង់ និងភាពច្នៃប្រឌិត ដើម្បីភាពជោគជ័យដ៏យូរអង្វែង។ លោកឧកញ៉ា បានបញ្ជាក់ថា ក្រុមហ៊ុនហ៊ួត ជា នឹងពង្រីកសាខាបន្ថែមរហូតដល់ ១៥០ សាខាទូទាំងប្រទេស ក្នុងឆ្នាំ២០២០។​ លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនហ៊ួត ជា ខូអិលធីឌី បានផ្តល់ជូននូវរ...
លោកស្រី ឧកញ៉ា កែវ ម៉ាលី បានទទួលមរណភាពក្នុងជន្មាយុ៦៥ឆ្នាំ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​

លោកស្រី ឧកញ៉ា កែវ ម៉ាលី បានទទួលមរណភាពក្នុងជន្មាយុ៦៥ឆ្នាំ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ លោកស្រី កែវ ម៉ាលី អតីត​សមាជិក​ព្រឹទ្ធសភា និងជាអនុប្រធានសភា ពាណិជ្ជកម្មកម្ពុជា បានទទួលមរណៈភាព នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​ ក្នុងជន្មាយុ៦៥ឆ្នាំ ។ នេះយោងតាមការផ្សព្វផ្សាយនៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​លោកជំទាវ កែវ ម៉ាលី នា​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ នេះ បាន​សរសេរ​បង្ហោះ​ពី​ដំណឹង​មរណភាព​របស់លោក​ស្រី ដោយ​កូនស្រី ឈ្មោះ កែវ សួយ​ឆេង បាន​សម្តែង​សេចក្តី​ក្រៀមក្រំ ដែល​បាត់បង់​ម្តាយ​។​ ​នៅលើ​ហ្វេ​ស​ប៊ុ​ក បានសរសេរថា «​នាង​ខ្ញុំ កេវ សួយ​ឆេង ត្រូវជា​កូនបង្កើត និង​លោក គុត ចាន់​វាសនា ត្រូវជា​កូនប្រសារ និង​ចៅៗ ព្រមទាំង​ក្រុមគ្រួសារ មាន​សេចក្តី​ក្រៀមក្រំ​ជាទីបំផុត ដោយ​អ្នក​ម្តាយ​របស់ខ្ញុំ កែវ ម៉ាលី បានទទួល​មរណភាព នៅ​ថ្ងៃ​ពុធ ១២​រោច ខែអស្សុជ ឆ្នាំជូត ទេ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ០១:០៧ រំលង​អា​ធ្រា​ត្រ ក្នុង​ជន្មាយុ ៦៥​ឆ្នាំ ដោយ​រោគាពាធ​។ សព នឹងត្រូវ​បញ្ជូន​...
លោកទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យ និងសង្គ្រោះពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តភាគពាយព្យ

លោកទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យ និងសង្គ្រោះពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តភាគពាយព្យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាអ្នកប្រតិបត្តិការលើសមរភូមិគ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានបន្តបេសកកម្មចុះទៅតាមបណ្តាខេត្តភាគពាយព្យ ដើម្បីពិនិត្យស្ថានភាពជន់លិច និងការជួយសង្គ្រោះប្រជាពលរដ្ឋ។ ក្នុងដំណើរចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាពេលនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម នឹងចុះទៅកាន់ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង ។ ដោយសារឥទ្ធិពលសម្ពាធទាប និងព្យុះ បានធ្វើឱ្យខេត្តជាច្រើនរបស់កម្ពុជារងការជន់លិច។ គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ខេត្តចំនួន១៧ បានរងការជន់លិចដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គផងដែរ។ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ទឹកជំនន់ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៣ម៉ឺនគ្រួសារ ប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ផ្ទះប្រជាពលរដ្ឋជាង ៣ម៉ឺនខ្នងរងការជន់លិច និងខូ...