ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ប្រជា​ពលរដ្ឋចោទប្រកាន់​ប្រធាន​ការិយាល័យ​ច្រកចេញចូល​តែមួយ​ សាលាខេត្ត​ឧត្ដរមានជ័យ​ ផ្ដល់​ប័ណ្ណ​ព្រំដែន​យកលុយលើសសៀវភៅបន្ទុក

ប្រជា​ពលរដ្ឋចោទប្រកាន់​ប្រធាន​ការិយាល័យ​ច្រកចេញចូល​តែមួយ​ សាលាខេត្ត​ឧត្ដរមានជ័យ​ ផ្ដល់​ប័ណ្ណ​ព្រំដែន​យកលុយលើសសៀវភៅបន្ទុក

សង្គម និងកម្សាន្ត
 ​ឧត្ដរមានជ័យ ​៖ ​មានការ​បែក​ធ្លាយរឿងលោក​ អាន់ សំអាត ប្រធាន​ការិយាល័យ​ច្រកចេញចូល​តែមួយ​សាលាខេត្ត​ឧត្ដរមានជ័យ  គាប​សង្កត់​ធ្វើបាប  ប្រជាពលរដ្ឋ​ក្រីក្រ​រាប់​ពាន់​នាក់​ក្នុង​មួយៗ​ខែ​ និង​ប្រមូល​ប្រាក់​បាន​រាប់​ម៉ឺន​ដុល្លារ​ តាមរយៈ​ការ​ផ្ដល់​សៀវភៅ​ឆ្លង​ដែន។ការបែកធ្លាយព័ត៌មាននេះបានកើតឡើង​នៅ​ថ្ងៃទី​២៦ ខែ​មិថុនា ​ឆ្នាំ​២០១៩ នេះ ។ ប្រភព​បាន​ឲ្យ​ដឹងថា លោក​អាន់​ សំ​អាត​ បាន​ដាក់​បណ្ដាញ​ជាច្រើន​កន្លែង​នៅ​សង្កាត់​អូរ​ស្មាច់ ទទួល​ប្រមូល​ធ្វើ​សៀវភៅ​ឆ្លងដែន​កំណត់​យក​ប្រាក់​ក្នុង​ម្នាក់​ពី ១៤ ​ទៅ​១៥​ម៉ឺន​រៀល ពី​ពលរដ្ឋ​មកពី​ខេត្ត​ផ្សេង ដែល​ត្រូវការ​ប្រើប្រាស់​សៀវភៅ​ឆ្លងដែន ទៅ​ព្យាបាល​ជំងឺ ឬ ទៅធ្វើ​ពលករ​ទៅប្រទេសថៃ​។ ចំណែកអ្នក​ប្រមូល​ទទួល​ធ្វើ​ប័ណ្ណ​ព្រំដែន​យកប្រាក់​មក​ប្រគល់ឲ្យ​ លោក​អាន់ សំអាត ប្រធាន​ការិយាល័យ​ច្រកចេញចូល​តែមួយ​ចំនួន​១០​ម៉ឺន​រៀល​ ក្នុង​ម្នាក់ រីឯ​អ្នក​ប្រមូល​ចំណេញ​ម្នាក់​៤​ ...
លើកពេលប្រកាសសាលក្រម សំណុំរឿងក្លែងឯកសារនិងហត្ថលេខាសម្តេចតេជោ ទៅឆបោកប្រាក់២៥ម៉ឺនដុល្លារ ពីអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ

លើកពេលប្រកាសសាលក្រម សំណុំរឿងក្លែងឯកសារនិងហត្ថលេខាសម្តេចតេជោ ទៅឆបោកប្រាក់២៥ម៉ឺនដុល្លារ ពីអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក កូយ សៅ ចៅក្រមជំនុំជម្រះ ដោយមានលោក សេង ហៀង ជាតំណាងអយ្យការ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ បានបើកសវនាការកាត់ទោស បុរសម្នាក់ឈ្មោះ ឯម អេង ភេទប្រុស អាយុ ៥២ឆ្នាំ ពីបទ ក្លែងលិខិតសាធារណៈ និងប្រើប្រាស់លិខិតសាធារណៈក្លែង តាមមាត្រា ៦២៦ នៃក្រមព្រហ្មទណ្ឌ។ ជនជាប់ចោទឈ្មោះ ឯម អេង បានក្លែងលិខិត និងហត្ថលេខា សម្ដេចតេជោ ដោយខុសច្បាប់នេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ដោយផ្ដើមចេញពី ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ាសេរីវុឌ្ឍ ជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចង់បានដី និងផ្ទះមួយកន្លែងនៅក្បែរ ព្រះបរមរាជវាំង សម្រាប់រស់និងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ក្រោយមក ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ាសេរីវុឌ្ឍ បានជួបឈ្មោះ ឯម  អេង ដែលអះអាងថា រូបគេជាមន្ត្រីធំ អាចជួយកិច្ចការនេះបាន។ ដោយការជឿជាក់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ាសេរីវុឌ្ឍ បានសម្រេចឲ្យជនជាប់ចោទរត់ការ សុំឯកសារសេចក្តីសម...
សម្តេចក្រឡាហោម ថា៖ អភិបាលខេត្តព្រះវិហារថ្មី ត្រូវការពារធនធានធម្មជាតិព្រៃឡងក្នុងខេត្តឲ្យបានគង់វង្ស

សម្តេចក្រឡាហោម ថា៖ អភិបាលខេត្តព្រះវិហារថ្មី ត្រូវការពារធនធានធម្មជាតិព្រៃឡងក្នុងខេត្តឲ្យបានគង់វង្ស

សង្គម និងកម្សាន្ត
ព្រះវិហារ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានធ្វើជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងលោកប្រាក់ សុវណ្ណ ជាអភិបាលខេត្តព្រះវិហារ ជំនួសលោកអ៊ុន ចាន់ដា ដែលត្រូវបានផ្ទេរភារកិច្ច​ ទៅជាអភិបាលខេត្តកំពង់ចាម។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ បានចេញ ព្រះរាជក្រឹត្យ​ តែងតាំង លោកប្រាក់ សុវណ្ណ អភិបាលរងខេត្តស្វាយរៀង ទៅជាអភិបាលខេត្តព្រះវិហារ ។  ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តព្រះវិហារ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ណែនាំ ឲ្យគណៈអភិបាលថ្មី  លោក ប្រាក់ សុវណ្ណ ដែលត្រូវបន្តអណត្តិគ្រប់គ្រង់ខេត្តព្រះវិហារ ត្រូវយកចិត្តទុកដាក់ខិតខំការពារសម្បត្តិធនធានធម្មជាតិព្រៃឡងក្នុងខេត្តឲ្យបានគង់វង្ស កុំឲ្យមានការទន្ទ្រាន និងចូលកាប់ដោយខុសច្បា...
​ភ្លើងឆេះព្រៃនៅប្រទេស​អេស្ប៉ាញ កំពុងរាលដាលមិនអាចគ្រប់គ្រងបានក្នុងទំហំ​៣​.៦០០ហិកតា​នៅតំបន់ ​Catalonia

​ភ្លើងឆេះព្រៃនៅប្រទេស​អេស្ប៉ាញ កំពុងរាលដាលមិនអាចគ្រប់គ្រងបានក្នុងទំហំ​៣​.៦០០ហិកតា​នៅតំបន់ ​Catalonia

សង្គម និងកម្សាន្ត
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា​ភ្លើងឆេះ​ព្រៃយ៉ាងហោចណាស់ទំហំ​៣​.៦០០ហិកតានិងបន្ដរីករាលដាល​យ៉ាងខ្លាំងមិនអាចគ្រប់គ្រងបាន ខណៈអាកាសធាតុកំពុងក្ដៅខ្លាំង។  ក្រុមពន្លត់អគ្គិភ័យចំនួន២០០នាក់ រថយន្តពន្លត់អគ្គិភ័យចំនួន៦០គ្រឿងនិងយន្តហោះ១៥ គ្រឿងត្រូវបានគេដាក់ពង្រាយកាលពីថ្ងៃពុធ ទី២៥ ខែមិថុនា នានេះដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដ៏ធំមួយនៅតំបន់ ​Catalonia នៃប្រទេសអេស្ប៉ាញ។ ​ទន្ទឹមនឹងនេះមនុស្ស២៦នាក់ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់រាយការណ៍ថាបានស្លាប់នៅក្នុងកសិដ្ឋានដាច់ស្រយាលមួយកន្លែង។បច្ចុប្បន្នអាជ្ញាធរកំពុងស៊ើបអង្កេត​ អំពីករណីភ្លើងឆេះព្រៃនេះ៕...
កម្ពុជាកំពុងតែ​មាន​​តម្រូវ​ការច្រើន​លើ​​កម្លាំងពលកម្មជំនាញ​​​​​​​​​បច្ចេក ទេស​

កម្ពុជាកំពុងតែ​មាន​​តម្រូវ​ការច្រើន​លើ​​កម្លាំងពលកម្មជំនាញ​​​​​​​​​បច្ចេក ទេស​

សង្គម និងកម្សាន្ត
​ក្រុមអ្នក​ជំនាញបច្ចេកទេសឧស្សាហ៍កម្ម​យានយន្ត​​​បាន​​​​​​ឲ្យដឹងថា ​រយៈពេលចុងក្រោយ​នេះ​​​ការវិនិយោគ​បើក​​​យានដ្ឋាន​​​​​មា​នសន្ទុះកើន​ឡើងគួរ​ឲ្យ​កត់សម្គាល់នៅ រាជធានី ភ្នំពេញ​​​​​​​ ខណៈតម្រូវ​ការ​​​​​​​កម្លាំងពលកម្ម​​​​ជំនាញ​បច្ចេកទេស​​​​នៅមានកម្រិត​​​។​​​​ លោក សិម សុរិន្ទ នាយក​សាលា​មធ្យម​សិក្សា​ហ្ស៊ី វ៉េ ស៉េ (JVC) បានមានប្រសាសន៍​​ថា ​បច្ចុប្បន្ន​នេះការវិនិយោគ​​ផ្នែក​យានដ្ឋាន​នៅរាជធានីភ្នំពេញ​​​ហាក់​​​​​​មា​នចំនួន​កាន់តែច្រើន ឡើង​​​​ៗ​​​​​ ​ស្រប​​ពេល ដែលក្រុមហ៊ុន​​​​​​​​​​ពី​ក្រៅប្រទេស​​​​​​​បាន​​​នាំចូលរថយន្តទំនើបៗមក​កម្ពុជា កាន់ តែច្រើនផងដែរ​​​​​។​​​​​​​​ លោក​បា​បន្តទៀតថា​​ ​​​​​​​ការ​ផលិត​កម្លាំង​ពលកម្ម​ជំនាញ​បច្ចេកទេ​សនៅមានកម្រិតនៅ ឡើយ​​នាំ​​​ឲ្យ​​​​កម្ពុជា​​​ជួប​បញ្ហា​ប្រឈមជាច្រើន ដែល​តម្រូវ​ឲ្យ​​មានការ​វិនិយោគពី​ឯកជន​​​ បង្កើ​ត​​​​សាលា​ជំនាញបណ្តុះបណ្តាល​​​​​​ឲ្យ​បាន​​​​ច្រើន​​​ ដើម្បី​...
សហរដ្ឋអាមេរិកពង្រឹងការប្រឈមមុខដាក់គ្នាខាងយោធាជាមួយអ៊ីរ៉ង់

សហរដ្ឋអាមេរិកពង្រឹងការប្រឈមមុខដាក់គ្នាខាងយោធាជាមួយអ៊ីរ៉ង់

សង្គម និងកម្សាន្ត
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាកងកម្លាំងយោធារបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា ពង្រឹងការប្រឈមមុខជាមួយអ៊ីរ៉ង់ ក្នុងគោលដៅការពារពីការវាយប្រហារណាមួយពីសំណាក់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅពេលខាងមុខ ។ ស្របពេលនៃការបញ្ជាកងទ័ពរបស់ខ្លួននោះដែរ លោក ត្រាំ បានលើកឡើងថា លោកមិនចង់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ទេ ប៉ុន្តែបើក្នុងករណីជៀសមិនរួច លោក ត្រូវតែបង្ខំចិត្តវាយប្រហារលើអ៊ីរ់ង់ហើយ ដើម្បីការពារផលប្រយោជន៍អាមេរិក ។ សូមបញ្ជាក់ថា ភាពតានតឹង និងការប្រឈមមុខដាក់គ្នាខាងយោធារវាងប្រទេសអ៊ីរ់ង់ និងសហរដ្ឋអាមេរិក បានឡើងកំដៅកាន់តែខ្លាំងក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ ក្រោយពីអ៊ីរ៉ង់ បានបាញ់ទម្លាក់យានដ្រូនអាមេរិក ហើយអាមេរិកបានសងសឹកដោយដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ៕...
ឥណ្ឌាក្រាលកម្រាលព្រំទទួលក្រុមហ៊ុន ដែលចាកចេញពីចិនដោយសង្គ្រាមពាណិជ្ជកម្ម

ឥណ្ឌាក្រាលកម្រាលព្រំទទួលក្រុមហ៊ុន ដែលចាកចេញពីចិនដោយសង្គ្រាមពាណិជ្ជកម្ម

សង្គម និងកម្សាន្ត
ប្រមុខដឹកនាំរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា បានប្រកាសបើកទ្វារចំហរ និងលើកទឹកចិត្តដល់ក្រុមហ៊ុន និងក្រុមវិនិយោគិនទាំងអស់ ដែលបានសម្រេចចិត្តចាកចេញពីប្រទេសទៅកាន់ប្រទេសឥណ្ឌា ដោយសារចិនមានជម្លោះពាណិជ្ជកម្មជាមួយអាមេរិក ។ រហូតមកដល់ឆ្នាំ២០១៩នេះ ឥណ្ឌាបាននាំចូលពីប្រទេសចិនក្នុងរង្វង់៩៥% នូវផលិតផលទូរស័ព្ទដៃ គ្រឿងអេឡិចត្រូនិក រថយន្ត គ្រឿងបន្លាសរថយន្ត និងផលិតផលផ្សេងៗទៀត ដែលត្រូវនាំចូលពីចិន ដើម្បីផ្គត់ផ្គង់ទីផ្សាររបស់ខ្លួន ។ ខណៈដែលចិនមានសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ឥណ្ឌាសង្ឍឹមថា ក្រុមហ៊ុនផលិតផលិតផលទាំងនេះ នឹងទៅបោះទុនវិនិយោគនៅឥណ្ឌាវិញ ហើយឥណ្ឌានឹងកាត់បន្ថយការនាំចូលពីចិន ដោយមានផលិតផលក្នុងស្រុករួចជាស្រេច ៕...
ផ្តន្ទាទោស លោក រ៉ាត់ រ័ត្នមុនី ដាក់ពន្ធនាគារ ២ឆ្នាំ និងសងជំងឺចិត្ត ៧០លានរៀល ករណីផលិតរឿង «ម្តាយខ្ញុំ លក់ខ្ញុំ»

ផ្តន្ទាទោស លោក រ៉ាត់ រ័ត្នមុនី ដាក់ពន្ធនាគារ ២ឆ្នាំ និងសងជំងឺចិត្ត ៧០លានរៀល ករណីផលិតរឿង «ម្តាយខ្ញុំ លក់ខ្ញុំ»

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ លោក កូយ សៅ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្តន្ទាទោស លោក រ៉ាត់ រ័ត្នមុនី ប្រធានសហព័ន្ធ សហជីពកម្មករសំណង់កម្ពុជា ផលិតវីដេអូររឿង «ម្តាយខ្ញុំ លក់ខ្ញុំ» ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារ រយៈពេល ២ឆ្នាំ និងឲ្យសងជំងឺចិត្តទៅជនរងគ្រោះ ២នាក់ សរុប ៧០លានរៀល។ លោក រ៉ាត់ រ័ត្នមុនី ត្រូវតុលាការចោទប្រកាន់បទ ញុះញង់ឱ្យមានការរើសអើង យោងតាមមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ ដែលផ្តើមចេញពីការផលិតវីដេអូឯកសាររឿង «ម្តាយខ្ញុំ លក់ខ្ញុំ» ឲ្យឱ្យសារព័ត៌មាន RT (Russia Today) របស់ប្រទេសរុស្ស៊ី។ នៅក្នុងសវនាការកាលពីពេលកន្លងទៅ និងនៅរសៀលនេះ ជនជាប់ចោទ រ៉ាត់ រ័ត្នមុនី នៅតែច្រានចោលការចោទប្រកាន់របស់តុលាការ និងអះអាងថា លោកមិនបានផលិតវីដេអូរឿង «ម្តាយខ្ញុំ លក់ខ្ញុំ» នោះទេ ដោយលោកគ្រាន់តែអ្នកបកប្រែភាសារឲ្យ អ្នកសារព័ត៌មានចំនួន ៤នាក់ របស់សារព័ត៌មាន RT (Russia Today) ...
លោកសោម​​​ សម្បត្តិ បានផ្តល់គំនិត៦ចំណុច ដែលធ្វើឲ្យមនុស្សម្នាក់ៗយើងខ្លាច 

លោកសោម​​​ សម្បត្តិ បានផ្តល់គំនិត៦ចំណុច ដែលធ្វើឲ្យមនុស្សម្នាក់ៗយើងខ្លាច 

សង្គម និងកម្សាន្ត
លោកសោម​​​ សម្បត្តិ អគ្គនាយកថ្នាំពណ៌ជាតិ ខាំផែន បានចែករំលែកគំនិត៦ចំណុច ដែលធ្វើឲ្យមនុស្សយើងខ្លាច ដូចជា ខ្លាចភាពក្រីក្រ ខ្លាចការរិះគន់ ខ្លាចបាត់បង់សេចក្តីស្រលាញ់ ខ្លាចចាស់ ខ្លាចមានជំងឺ  និងខ្លាចសេចក្តីស្លាប់ ។ ទី១៖ ខ្លាចភាពក្រីក្រ​ ការខ្លាចនេះហើយធ្វើឲ្យយើងខ្វះអ្វីៗសព្វបែបយ៉ាង ទាំងសំលៀកពំពាក់ ការហូបចុកទាំងមធ្យោបាយធ្វើដំណើរ ការបញ្ជូនកូនទៅសាលារៀន ចំណុចទីមួយនេះហើយដែលជាអត្ថិភាព គឺខ្លាចក្រនេះឯង ។ លោកបន្ថែមទៀតថា ដូនេះរសជាមនុស្សយើងទាំអស់គ្នាត្រូវមានចិត្ត មានគំនិត ហើយប្រឹងខិតខំ ស្រាវជ្រាវរៀនសូត្របន្ថែម នៅពេលយើងមានចំណេះ មានការងារធ្វើល្អ មានប្រាក់ចំណូលច្រើន យើងនឹងគេចផុតពីភាពក្រីក្រ មិនតែប៉ុណ្ណោះយើងនឹងអាចជួយ គ្រួសារយើង និងជួយដល់សង្គមជាតិរបស់យើងឲ្យក្លាយទៅជាប្រទេសមួយមានកំរិតប្រាក់ចំណូលខ្ពស់ផងដែរ ។ ទី២៖ ខ្លាចការរិះគន់​ ដើម្បីកុំឲ្យគេរិះគន់ យើងត្រូវមានសិល្បៈ ក្នុងការទំនាក់ទំនង សិល្បៈក្នុងការលក់ដូរ ម៉្យាងទៀតយ...
មុន​ជំនួប​រវាង​លោក Trump និង​លោក Xi​ នៅ G20 អាមេរិក​គ្រោង​នឹង​ផ្អាក​ការ​ដំឡើង​ពន្ធ​បន្ថែម​ទៀត​លើ​ប្រទេស​ចិន

មុន​ជំនួប​រវាង​លោក Trump និង​លោក Xi​ នៅ G20 អាមេរិក​គ្រោង​នឹង​ផ្អាក​ការ​ដំឡើង​ពន្ធ​បន្ថែម​ទៀត​លើ​ប្រទេស​ចិន

សង្គម និងកម្សាន្ត
មនុស្ស​ដែល​ស្និទ្ធ​នឹង​ផែនការ​នានា​បាន​និយាយ​ថា​ អាមេរិក​មាន​ឆន្ទៈ​ផ្អាក​ការដំឡើង​ពន្ធ​ជុំ​បន្ទាប់ លើ​ការ​នាំចូល​របស់​ចិន​ចំនួន ៣០០​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ខណៈ​ក្រុង​ប៉េកាំង​ និង​ក្រុង​វ៉ាស៊ីនតោន​ត្រៀម​បន្ត​ការ​ចរចា​ពាណិជ្ជកម្ម​ឡើង​វិញ​។ ​សេចក្ដី​សម្រេច​ចិត្ត​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ពិចារណាអាច​ត្រូវ​បាន​ប្រកាស​បន្ទាប់ពី​កិច្ចប្រជុំ​មួយ ​រវាង​លោក​ប្រធានាធិបតី Donald Trump និង​លោក Xi Jinping​ ដែល​បាន​កំណត់​ជួប​គ្នា​នៅ​ថ្ងៃ​សៅរ៍ ​នៅ​ឯ​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស G20 នៅ​ប្រទេស​ជប៉ុន​។ តាម​ផែនការ​ដ៏​ទូលំទូលាយ​នៃ​របៀបវារៈ​របស់​លោក​ Trump និង​លោក ​Xi ត្រូវ​បាន​ពិភាក្សា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ចន្ទ​ រវាង​តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក Robert Lighthizer និង​សម​​ភាគី​របស់​លោក​ក្នុង​ទីក្រុង​ប៉េកាំង គឺ​លោកឧបនាយករដ្ឋមន្ត្រី Liu He​។​ ​សហរដ្ឋអាមេរិក​នឹង​មិន​ទទួលយក​លក្ខខណ្ឌ​បន្ថែម​ទៀត ​លើ​ក...