ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

កម្ពុជា-ចិន ឯកភាពគ្នាជំរុញការបង្កើតក្បួនរថយន្តទេសចរណ៍ពីខេត្តគួនមីង-ឡាវ-កម្ពុជាឱ្យបានឆាប់រហ័ស

កម្ពុជា-ចិន ឯកភាពគ្នាជំរុញការបង្កើតក្បួនរថយន្តទេសចរណ៍ពីខេត្តគួនមីង-ឡាវ-កម្ពុជាឱ្យបានឆាប់រហ័ស

សង្គម និងកម្សាន្ត
ក្នុងកិច្ចភាក្សារវាង លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេស ចរណ៍ និង លោក ចាង ហ្ស៊ុ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេស ចរណ៍ចិន ភាគីទាំងពីរបានលើកឡើងពីសំណើ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាមួយគ្នានោះក៏មានការលើកឡើងពីការជំរុញ Caravan Tour ឬហៅថាក្បូនរថយន្តទេស ចរណ៍ ពីខេត្តគួនមីងកាត់តាមប្រទេសឡាវមកដល់កម្ពុជាឱ្យបានឆាប់រហ័សផងដែរ។ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីកិច្ចសហប្រតិបត្តិការភ្ជាប់ខ្សែទស្សនកិច្ចទេសចរណ៍តាមក្បូនរថយន្ត ឬហៅជាភាសាបរទេស ថា Caravan Tour ជម្រាបដល់ប្រតិភូចិនដឹកនាំដោយ លោក ចាង ហ្ស៊ុ ផងដែរ ហើយថែមទាំងបានស្នើដល់ភាគី ចិនធ្វើយ៉ាងណា ឱ្យកិច្ចសហប្រតិបត្តិការនេះអនុវត្តទៅបាន ដើម្បី ទាញយកផលចំ ណេញពីវិស័យទេសចរណ៍។ កម្ជុជាបានស្នើដល់ភាគីចិនឱ្យជួយបណ្ដុះបណ្ដលជំនាញវិជ្ជាជីវៈទេសចរណ៍ និងភាសាចិនដល់មគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា ដើម្បីរួមចំណែកពង្រីកធនធានមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជា និងដើម្បីត្រៀមខ...
ប៉ូលិសខេត្តសៀមរាបចុះបិទអាជីវកម្ម​ជីក​យក​ដីមួយកន្លែង គ្មាន​ច្បាប់​អនុញ្ញាត

ប៉ូលិសខេត្តសៀមរាបចុះបិទអាជីវកម្ម​ជីក​យក​ដីមួយកន្លែង គ្មាន​ច្បាប់​អនុញ្ញាត

សង្គម និងកម្សាន្ត
​ ​ សៀមរាប​៖​ ​ កម្លាំង​ការិយាល័យ​សេដ្ឋកិច្ច​ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​ សហការ​ជាមួយ​កម្លាំង​ជំនាញ​ និង​កម្លាំង​ចម្រុះ​មូលដ្ឋាន​ស្រុក​វ៉ា​រិ​ន​ បង្ក្រាប​ទីតាំង​ការដ្ឋាន​កាយ​យក​ដីក្រហម​០១​កន្លែង​ គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ត្រី​ជំនាញ​ ស្ថិត​នៅ​ចំណុច​អន្លង់​ត្រាង​ ភូមិ​ស្វាយស​ ឃុំ​ស្វាយស​ ស្រុក​វ៉ា​រិ​ន​ ខេត្តសៀមរាប​ កាល​ថ្ងៃ​​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០១៩។​ ​លោក​វរសេនីយ៍ឯក​ សឿ​ន​ សេន​ ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច​បាន​បញ្ជាក់​​ថា​ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ធ្វើ​ចំណាត់ការ​ទៅ​លើ​ម្ចាស់​ទីតាំង​ដូច​ជា​៖ ១.​ ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង​ការដ្ឋាន​ជា​បណ្តោះអាសន្ន​ ដើម្បី​អោយ​ម្ចាស់​ចូលខ្លួន​ដើម្បី​ធ្វើការ​ផាកពិន័យ​អន្តរការណ៍​ ដោយ​អនុលោម​ទៅ​តាម​ ច្បាប់​ស្តី​ពី​ ការ​គ្រប់គ្រង​ និង​ការ​ធ្វើ​អាជីវកម្ម​ ធនធាន​រ៉ែ​ ព្រមទាំង​ដាក់​ពាក្យ​ស្នើ​សុំ​ លិខិតអនុញ្ញាត​ឲ្យ​បាន​ត្រឹមត្រូវ​ពី...
គណៈប្រតិភូឡាវ កោតសសើរពីសក្ដានុពល និងវឌ្ឍនភាពរបស់ខេត្ដព្រះសីហនុ

គណៈប្រតិភូឡាវ កោតសសើរពីសក្ដានុពល និងវឌ្ឍនភាពរបស់ខេត្ដព្រះសីហនុ

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ ឧបនាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គណៈប្រតិភូមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីស្វែងយល់ពីសក្ដានុពល និងវឌ្ឍនភាពរបស់ខេត្ដព្រះសីហនុ ទាក់ទងនឹងយុទ្ធសាស្ត្រអូសទាញវិនិយោគិនឲ្យចូលមកបណ្តាក់ទុនក្នុងខេត្តនេះ។ លោកសូនីសាយ ស៊ីផានដុន ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទទួលបន្ទុកសេដ្ឋកិច្ច កសិកម្ម អភិវឌ្ឍន៍ជនបទ និងសង្គមកិច្ច បានមានប្រសាសន៍ថាខេត្តព្រះសីហនុ មានការអភិវឌ្ឍលឿនណាស់ សណ្ឋាគារ កាស៊ីណូ រួមទាំងគម្រោងធ្វើពាណិជ្ជកម្មផ្សេងៗទៀតជាដើម។ លោក យន្ដ មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការគ្រប់គ្រងដឹកនាំទាក់ទាញវិនិយោគិន គឺដោយសារប្រទេសកម្ពុជា មានប្រមុខដឹកនាំដ៏ឆ្លាតវៃ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្ដិភាពពេញលេញ មានគោលនយោបាយច្បាស់លាស...
មនុស្ស៦០នាក់ស្លាប់ក្នុងក្បួនបាតុកម្មពីរថ្ងៃនៅស៊ូដង់

មនុស្ស៦០នាក់ស្លាប់ក្នុងក្បួនបាតុកម្មពីរថ្ងៃនៅស៊ូដង់

សង្គម និងកម្សាន្ត
មនុស្ស៦០នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស ក្នុងអំពើហិង្សារយៈពេលពីរថ្ងៃ ដែលកើតចេញពីការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងរដ្ឋាភិបាលនៅប្រទេសស៊ូដង់ ។ អំពើហិង្សាបានកើតឡើងយ៉ាងក្តៅគគុក ក្រោយពីក្រុមបាតុកររាប់ម៉ឺននាក់ បានចេញទៅធ្វើបាតុកម្មយ៉ាងកកកុញ នៅទីក្រុង កាទុម (Khartoum) ដើម្បីប្រឆាំងនឹងការដឹកនាំរបស់កងកម្លាំងយោធានៃប្រទេសនេះ ។ ក្រុមបាតុករបានចោទប្រកាន់ក្រុមប្រឹក្សាអន្តរកាលនៃកងកម្លាំងយោធា ពីបទផ្តួលរំលំមេដឹកនាំរដ្ឋាភិបាលស៊ីវិលស្របច្បាប់ ក្នុងគោលដៅក្តោបក្តាប់អំណាចដោយខ្លួនឯង ក្រោយពីបានទម្លាក់លោក Omar al Bashir ដែលជាអតីតប្រធានាធិបតីរបស់ប្រទេសនេះ កាលពីខែមេសាឆ្នាំ២០១៩នេះ ៕...
ឧកញ៉ា ហ៊ួត ជា ​និងក្រុមសិល្បករខ្មែរ ​ចុះចែកមួកសុវត្ថិភាព​ ​ដល់ប្រជាពលរដ្ឋនៅ​ខណ្ឌច្បារអំពៅ

ឧកញ៉ា ហ៊ួត ជា ​និងក្រុមសិល្បករខ្មែរ ​ចុះចែកមួកសុវត្ថិភាព​ ​ដល់ប្រជាពលរដ្ឋនៅ​ខណ្ឌច្បារអំពៅ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ដើម្បីចូលរួមចំណែកកិច្ចការសង្គម និងកាត់បន្ថយគ្រោះថ្នាក់ចររាចរណ៍ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់សហ​ការជាមួយ សមាគមសិល្បករខ្មែរ និងអាជ្ញាធរខណ្ឌច្បារអំពៅ បានធ្វើយុទ្ធនាការចុះចែកមួកសុវត្ថិ​ភាព​​ចំនួន ៣០០មួក ដល់ប្រជាពលរដ្ឋដោយផ្ទាល់ ដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវជាតិលេខ១ ទល់​មុខវត្តនិរោធ កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩។ យុទ្ធនាការចែកមួកសុវត្ថិភាពដែលដឹកនាំដោយលោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់ ឃើញមានវត្តមានក្រុមសិល្បករ សិល្បការិនីជាច្រើននាក់ និងអ្នកចូលរួមការ​ងារសង្គម បានស្ម័គ្រចិត្តចំណាយពេលវេលាដ៏មានតម្លៃ​ ដើម្បីចូលរួមក្នុងយុទ្ធនាការដ៏មានអត្ថន័យមួយ​នេះ​ ដើម្បីចូលរួមជួយសង្គ្រោះជីវិតមនុស្សពីគ្រោះថ្នាក់ចរាចរណ៍តាមរយៈការចែកមួកសុវត្ថិភាព និងអប់រំច្បាប់ចរាចរណ៍៕...
រាជរដ្ឋាភិបាលកម្ពុជា កំណត់​ស្លាក​លេខ​សម្គាល់​យានជំនិះ មាន ៩ ប្រភេទ​

រាជរដ្ឋាភិបាលកម្ពុជា កំណត់​ស្លាក​លេខ​សម្គាល់​យានជំនិះ មាន ៩ ប្រភេទ​

សង្គម និងកម្សាន្ត
ភ្នំពេញ​៖ យោងតាមអនុក្រឹត្យចុះ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ នេះស្តីពី ការចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ស្លាក​លេខ​សម្គាល់​យានជំនិះ ​រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ថា ស្លាក​លេខ​សម្គាល់​យានជំនិះ មាន ៩ ប្រភេទ រួមមាន​៖ ព្រះបរមរាជវាំង ស្ថាប័ន​កំពូល ( ព្រឹទ្ធសភា រដ្ឋសភា​… ) ក្រសួង ស្ថាប័នរដ្ឋ កងយោធពល​ខេមរភូមិន្ទ នគរបាលជាតិ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត អង្គការសហប្រជាជាតិ អង្គការ​អន្តរជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល កម្មសិទ្ធិ​យានជំនិះ​ជា​រូបវន្តបុគ្គល នីតិបុគ្គល ឬ​សហកម្មសិទ្ធិ​យានជំនិះ និង​សម្រាប់​យានជំនិះ​នាំចូល​បណ្តោះអាសន្ន តាម​របប​ព្យួរ​ពន្ធ ឬ​ក្រោម​របប​គយ​នាំចូល​បណ្តោះអាសន្ន​។​ ​ស្លាក​លេខ​សម្គាល់​យានជំនិះ មាន ៩ ប្រភេទ រួមមាន​៖.​ប្រភេទ​ទី​១៖ ស្លាក​លេខ​មាន​ផ្ទៃ​ពណ៌​បៃតង់ចាស់ អក្សរ និង​លេខ​ពណ៌​ទឹកមាស សម្រាប់​យានជំនិះ​របស់​ព្រះបរមរាជវាំង​.​ប្រភេទ​ទី​២៖ ស្លាក​លេខ​មាន​ផ្ទៃ...
កម្ពុជា-ចិននឹងផ្គូរផ្គង់ដៃគូធុរកិច្ចទេសចរណ៍រវាងក្រុមហ៊ុនចិននិងក្រុមហ៊ុនការីទេសចរណ៍កម្ពុជា

កម្ពុជា-ចិននឹងផ្គូរផ្គង់ដៃគូធុរកិច្ចទេសចរណ៍រវាងក្រុមហ៊ុនចិននិងក្រុមហ៊ុនការីទេសចរណ៍កម្ពុជា

សង្គម និងកម្សាន្ត
កម្ពុជា-ចិននឹងនាំមកនូវវេទិកា «Business Matching Between Tour Operators of Cambodia and China» ឬហៅថា វេទិកាផ្គូរផ្គង់ដៃគូធុរកិច្ ចទេសចរណ៍ រវាងក្រុម ហ៊ុនការីទេសចរណ៍ចិន(អ្នកទិញ)ចំនួន៥០ ក្រុមហ៊ុនជាមួយក្រុម ហ៊ុនការីទេសចរណ៍ កម្ពុជា(អ្នកលក់)ចំនួន៥០ក្រុមហ៊ុនផងដែរ។ ដើម្បីអបអរសាទរ «ឆ្នាំនៃវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ២០១៩» រដ្ឋាភិបាលសា ធារណរដ្ឋប្រជាមានិតចិន បានបញ្ជូនគណៈប្រតិភូក្រសួងវប្បធម៌ និងទេសចរណ៍ របស់ ខ្លួន ដឹកនាំដោយ ចាង ស៊ុ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍រួមជាមួយ បេសក ជនចិនប្រមាណ ២ពាន់នាក់ឱ្យធ្វើដំណើរមកទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី០២-០៨ ខែមិថុនា។ ក្នុងចំណោម២ ពាន់នាក់នោះបានធ្វើដំណើរមកដល់ អាកាសយានដ្ឋានអន្តរជាតិខេត្ត​សៀមរាបនិងភ្នំពេញជាបណ្តើរៗហើយ។ ចំណែក លោក ចាង ស៊ុ អនុរដ្ឋមន្ត្រីក្រសួង វប្បធម៌ និងទេសចរណ៍ចិនជួបពិភាក្សាជាមួយ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងលោក អ៊ុក សុជាតិ រដ្...
មនុស្ស៤នាក់ត្រូវបានបាញ់សម្លាប់នៅអូស្ត្រាលី

មនុស្ស៤នាក់ត្រូវបានបាញ់សម្លាប់នៅអូស្ត្រាលី

សង្គម និងកម្សាន្ត
ខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់មនុស្សយ៉ាងហោចណាស់៤នាក់ និងមនុស្សម្នាក់ទៀតរងរបួស ក្នុងផ្ទះសំណាក់មួយ នៅទីក្រុង Dawin ប្រទេសអូស្ត្រាលី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៤នាក់ និងម្នាក់ទៀតបានរងរបួស កាលពីថ្ងៃអង្គារ ទី០៤ ខែមិថុនានេះ ។ ក្រោយពីបានប្រព្រឹត្តអំពើមនុស្សឃាតរួចហើយ ខ្មាន់កាំភ្លើងបានឡើងជិះរថយន្តមួយគ្រឿងចេញទៅក្រៅបាត់ ប៉ុន្តែប៉ូលីសបានស្ទាប់ចាប់ខ្លួនឃាតក ហើយចំពោះមូលហេតុដែលនាំអោយឃាតកបាញ់សម្លាប់មនុស្សនេះ នៅមិនទាន់ដឹងនៅឡើយទេ ។ នាយប៉ូលីសនៅទីក្រុង Dawin បាននិយាយថា ខ្មាន់កាំភ្លើង ប្រដាប់ដោយកាំភ្លើងមួយដើម បានបាញ់ប្រហារសម្លាប់មនុស្សនៅក្នុងសណ្ឋាគារមួយ នៅទីក្រុង Dawin ដោយខ្មាន់កាំភ្លើងបានបើកពីបន្ទប់មួយទៅបន្ទប់មួយទៀតក្នុងសណ្ឋាគារ និងបាញ់សម្លាប់មនុស្សមិនរើសមុខ ៕...
សម្តេច​តេ​ជោ ផ្ញើ​ក្តី​នឹករលឹក និង​អរគុណ​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជាក្នុងពិធី​អំណត់​បួស​ខែ​រ៉​ម៉ា​ឌន

សម្តេច​តេ​ជោ ផ្ញើ​ក្តី​នឹករលឹក និង​អរគុណ​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជាក្នុងពិធី​អំណត់​បួស​ខែ​រ៉​ម៉ា​ឌន

សង្គម និងកម្សាន្ត
​ភ្នំពេញ​ ៖ បន្ទាប់ពីបញ្ចប់​ពិធី​អំណត់​បួស​ខែ​រ៉​ម៉ា​ឌន រយៈពេល ១​ខែ នា​ថ្ងៃទី​០៥ ខែ មិថុនា ឆ្នាំ​២០១៩​។ ក្នុងឱកាស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារ​ចូលរួម​អបអរសាទរ ព្រមទាំង​ផ្ញើ​ក្តី​នឹករលឹក និង​អរគុណ​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព ហើយ​បាន​គាំទ្រ និង​មាន​ជំនឿ​ជឿជាក់ មកលើ​ការដឹកនាំ​របស់​សម្តេច និង​របស់​គណបក្ស​ប្រជាជន​កម្ពុជា តាំងពីដើម​រៀងមក​។​ នៅព្រឹក ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា «​ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ និង​ភរិយា សូម​អបអរសាទរ និង សូម​ជូន​នូវ​ពរជ័យ សិរី​សួស្ដី សុភមង្គល បវរ​ល្អ មហាប្រសើរ ជូន​ដល់​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា ក្នុង និង​ក្រៅប្រទេស រួមទាំង​បងប្អូន សាសនិក​ឥស្លាម នៅ​ទូទាំង​សាកលលោក​ផងដែរ ដែល​នៅ​កម្ពុជា បានបញ្ចប់​ពិធី​អំណត់​បួស​ខែ​រ៉​ម៉ា​ឌន​ដោយ​ជោគជ័យ ក្នុង​អារម្មណ៍​ជ្រះថ្លា ក្នុងឱកា...
សង្គ្រាមពាណិជ្ជកម្ម មិនធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀតទេ

សង្គ្រាមពាណិជ្ជកម្ម មិនធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀតទេ

សង្គម និងកម្សាន្ត
មន្ត្រីពាណិជ្ជកម្មរបស់ប្រទេសចិនបានឲ្យដឹងថា សង្គ្រាមពាណិជ្ជកម្មរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ មិនធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀតទេ គឺធ្វើឲ្យអាមេរិកអន់ម្តងទៀត ។ មន្ត្រីដដែលបានបន្តថា សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក នឹងធ្វើឲ្យអាមេរិកទទួលរងផលប៉ះពាល់ខ្លាំង ដោយមិនអាចចៀសរួច ដែលជាហេតុនាំអោយកំណើនសេដ្ឋកិច្ចអាមេរិកថយចុះជាលំដាប់ ។សូមបញ្ជាក់ជូនថា រហូតមកដល់ពេលនេះ ចិន និងអាមេរិកមិនទាន់រកឃើញកិច្ចព្រមព្រៀងថ្មីខាងផ្នែកពាណិជ្ជកម្មទេ ហើយប្រទេសទាំងពីរបានសងសឹកគ្នាទៅវិញទៅមកដោយការដំឡើងពន្ធនាំចូល ៕...