ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ប្រទេសម៉ាឡេស៊ី បានចូលរួមធ្វើជាសមាជិកនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC

ប្រទេសម៉ាឡេស៊ី បានចូលរួមធ្វើជាសមាជិកនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC

សង្គម និងកម្សាន្ត
គូឡាឡាំពួ៖ ម៉ាឡេស៊ី​បានក្លាយជាសមាជិក​ នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ស្របពេលដែល​ប្រទេសមួយចំនួន​បានសម្រេច​​ដកខ្លួនចេញ និងបានបង្ហាញ​ពីបំណងចង់ដកខ្លួន​ចេញពីស្ថាប័ន​យុត្តិធម៌នេះ។ ​តាមការ​ដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន​​សិង្ហបុរី​ Channel News Asia នៅរសៀល​ថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩នេះ។ តុលាការ​​ព្រហ្មទណ្ឌអន្តរជាតិ ICC គឺជាតុលាការ​ឧក្រិដ្ឋកម្មសង្រ្គាមអចិន្រ្តៃយ៍​តែមួយគត់នៅលើពិភពលោក ដែលមានគោលដៅ​ ​ធ្វើការកាត់ក្តីទៅ​លើបទល្មើស​អាក្រក់ៗ​បំផុត នៅពេលដែល​តុលាការថ្នាក់ជាតិ​មិនអាច​ធ្វើបាន ឬក៏មានចង់ធ្វើ។ ក៏ប៉ុន្តែប៉ុន្មាន​​ឆ្នាំ​កន្លង​ទៅនេះ តុលាការអន្តរជាតិ​ដែលមានមូលដ្ឋាន​នៅក្រុងឡាអេ​នេះ បានទទួលរង​ការរិះ​គន់ធ្ងន់ៗ ជុំវិញការសម្រេច​ចិត្ត​លើ​សំណុំ​រឿង​ធំៗ​​​ ខណៈ​ប្រទេស​មួយចំនួន រួមមាន​ប្រជាជាតិអាហ្រ្វិក​ខាងកើត Burundi បានក្លាយជា​ប្រទេស​ដំបូង​គេ ដែល​បាន​​ដើរ​​ចេញ​ពី​​ស្ថាប័នយុត្តិធម៌អន្តរជាតិ​នេះ​នៅឆ្នា...
ឆ្នាំ២០១៨ពលរដ្ឋកម្ពុជាមានឱកាសចេញទៅធ្វើការងារក្រៅប្រទេសជាង១លាននាក់ 

ឆ្នាំ២០១៨ពលរដ្ឋកម្ពុជាមានឱកាសចេញទៅធ្វើការងារក្រៅប្រទេសជាង១លាននាក់ 

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលផ្តល់ឱកាសការងារនៅក្រៅប្រទេសសម្រាប់ប្រជាពលរដ្ឋបានជាង១លាននាក់នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ។ លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ។និងអនុវត្តផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ ២០១៩ដល់ ២០២៣នាព្រឹកថ្ងៃទី៥ខែមីនា ឆ្នាំ២០១៩។ លោករដ្ឋមន្ត្រីបានបន្តថា ពលរដ្ឋទៅធ្វើការនៅក្រៅប្រទេសមានដូចជា៖ប្រទេសថៃមានចំនួន ១ ១៤៦ ៦៨៥នាក់ (ស្រី ៤៥៨ ០២៧នាក់) ដោយទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ៣០៥បាត ទៅ ៣១០ បាត ក្នុង១ថ្ងៃ ឬប្រហាក់ប្រហែលនឹង ៣០០ដុល្លារអាមេរិក ក្នុង១ខែ។ ចំណែក ប្រទេស កូរ៉េមានចំនួន ៤៩ ០៩៩នាក់ (ស្រី ១០ ៤០៣នាក់) ដោយទទួលបាន ប្រាក់ឈ្នួល អប្បបរមា ជាង ៥ ០០០វ៉ុន ក្នុង១ម៉ោង ឬប្រហាក់ប្រហែលនឹង ១ ២០០ដុល្លារអាមេ...
ប្រឈមមុខដាក់គ្នារវាយោធាងឥណ្ឌា និងប៉ាគិស្ថាន កើតឡើងសារជាថ្មី

ប្រឈមមុខដាក់គ្នារវាយោធាងឥណ្ឌា និងប៉ាគិស្ថាន កើតឡើងសារជាថ្មី

សង្គម និងកម្សាន្ត
ការប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធារវាងប្រទេសឥណ្ឌា និងប៉ាគិស្ថាន បានកើតឡើងសារជាថ្មី ខណៈដែលកងទ័ពភាគីទាំងពីរ បានបាញ់ផ្លោងកាំភ្លើងធំដាក់គ្នានៅតំបន់ កាស្មៀរ ដែលជាតំបន់ព្រំដែននៃប្រទេសទាំងពីរ ។ ជនស៊ីវិល៦នាក់ និងទាហាន២នាក់របស់ប៉ាគិស្ថាន បានបាត់បង់ជីវិត ក្នុងការបាញ់ផ្លោងកាំភ្លើងធំដាក់គ្នារវាងកងទ័ពឥណ្ឌា និងប៉ាគិស្ថាន នៅតំបន់ កាស្មៀរ កាលពីថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩នេះ ។ ការបាញ់កាំភ្លើងធំដាក់គ្នារវាងកងទ័ពឥណ្ឌា និងប៉ាគិស្ថាន ត្រូវបានធ្វើឡើងមួយថ្ងៃ ក្រោយពីប៉ាគិស្ថានបានដោះលែងអាកាសយានិកឥណ្ឌា និងបញ្ជូនទៅកាន់ឥណ្ឌាវិញ ទៅតាមការទាមទាររបស់ឥណ្ឌា ។ សូមបញ្ជាក់ថា ការប្រឈមមុខដាក់ខាងកងកម្លាំងយោធារវាងឥណ្ឌា និង ប៉ាគិស្ថាន បានកើតឡើងចាប់តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រោយ ពីខ្មាន់បំផ្ទុះគ្រាប់បែកអត្តឃាត បានវាយប្រហារលើក្បួនរថយន្តកងកម្លាំងសន្តិសុខឥណ្ឌា និងបានសម្លាប់កងកម្លាំងសន្តិសុខឥណ្ឌាជាង៤០នាក់ ៕...
សម្តេចតេជោ ហ៊ុន សែន៖ ក្រសួង-ស្ថាប័ននានា ត្រូវស្ថិតិស្ត្រី ដើម្បីទទួលបាន៧៦ម៉ឺនរៀលចាប់ពីមានផ្ទៃពោះ រហូតកូនមានអាយុ២ឆ្នាំ

សម្តេចតេជោ ហ៊ុន សែន៖ ក្រសួង-ស្ថាប័ននានា ត្រូវស្ថិតិស្ត្រី ដើម្បីទទួលបាន៧៦ម៉ឺនរៀលចាប់ពីមានផ្ទៃពោះ រហូតកូនមានអាយុ២ឆ្នាំ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បានណែនាំឲ្យធ្វើស្ថិតិស្វែងរកស្ត្រីនៅតាមការដ្ឋានសំណង់ ក្រុមហ៊ុននានា កសិដ្ឋានកសិកម្ម ឧស្សាហកម្ម ដើម្បីពួកគេទទួលការឧបត្ថម្ភរាជរដ្ឋាភិបាលប្រមាណ ៧៦ម៉ឺនរៀលចាប់ពីដំណាក់កាលមានផ្ទៃពោះ រហូតដល់កូនមានអាយុ ២ឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ក្រោមប្រធានបទ«លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស»។ ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨នេះ ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកោះពេជ្រ ព្រឹកថ្ងៃអង្គារ ១៥រោច ខែមាឃ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩។ ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំឭ...
ពលរដ្ឋ២ភូមិនៅឃុំអរិយក្សត្រនាំគ្នាតវ៉ាចំពោះការរំលោភយកដីព្រែករបស់រដ្ឋយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ឧកញ៉ាភឺន ផល្លា

ពលរដ្ឋ២ភូមិនៅឃុំអរិយក្សត្រនាំគ្នាតវ៉ាចំពោះការរំលោភយកដីព្រែករបស់រដ្ឋយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ឧកញ៉ាភឺន ផល្លា

សង្គម និងកម្សាន្ត
ភ្នំពេញ៖  ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះបាននាំគ្នាតវ៉ាជំទាស់និងឧកញ៉ា ល្បីរឿងអាស្រូវដីធ្លី ឈ្មោះ ភឺន ផល្លា ដោយចោទប្រកាន់ ឧកញ៉ារូបនេះ ថា រំលោភយកដីព្រែកសាធារណៈរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។ ប្រជាពលរដ្ឋ មកពីភូមិអរិយក្សត្រ និងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល បាននាំគ្នាផ្ទុះការតវ៉ា បានដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ទៅលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល​ ជួយអន្តរាគមន៍ បន្ទាប់ពីអាជ្ញាធរមូលដ្ឋាន បានឃុបឃិតគ្នាបន្លំធ្វើឯកសារមានស្នាមមេដៃរបស់ពួកគាត់(ប្រជាពលរដ្ឋ) ដើម្បីលួចធ្វើលិខិតផ្ទេរកម្មសិទ្ធិកាន់កាន់ដីព្រែកសាធារណៈរបស់រដ្ឋ ទៅឲ្យឧកញ៉ា ភឺន ផល្លា។ ពួកគាត់បានបញ្ជាក់ប្រាប់ថា ដីព្រែករបស់រដ្ឋនេះ មានប្រវែងរាប់គីឡូម៉ែត្រ នៅជាប់ផ្លូវស្របនិងមាត់ទន្លេមេគង្គត្រើយខាងកើត ចាប់ពីមុខវត្តអរិយក្សត្រ រហូតដល់មុខវត្តខ្...
ស្ត្រី៤នាក់យកទឹកឲ្យជនអន្តោប្រវេសន៍ ត្រូវជាប់ទោស១៥ខែ

ស្ត្រី៤នាក់យកទឹកឲ្យជនអន្តោប្រវេសន៍ ត្រូវជាប់ទោស១៥ខែ

សង្គម និងកម្សាន្ត
  តុលាការសហព័ន្ធសហរដ្ឋអាមេរិក បានសម្រេចកាត់ទោសស្ត្រី៤ឲ្យជាប់ទោសសាកល្បងរយៈពេល១៥ខែ ដោយចោទប្រកាន់ស្រ្តីទាំង៤នាក់នោះ ពីបទយកទឹក និងសណ្តែកសៀងអោយជនអន្តោប្រវេសន៍ដែលស្រេកឃ្លាននៅតាមព្រំដែនអាមេរិក ម៉ិកស៊ិក ។ សូមបញ្ជាក់ជូនថា ការកាត់ទោសស្ត្រី៤នាក់អោយជាប់ទោសសាកល្បង គឺជាការកាត់ទោសអោយស្ត្រីទាំងនោះកែប្រែកំហុសរយៈពេល១៥ខែ តែបើមិនស្ត្រីទាំង៤នាក់មិនកែប្រែកំហុស តុលាការសហព័ន្ធនឹងមានវិធានការផ្លូវច្បាប់ផ្សេងទៀត ។ តុលាការសហព័ន្ធអាមេរិក មិនត្រឹមតែសម្រេចកាត់ទោសស្ត្រី៤នាក់អោយជាប់ទោសសាកល្បងរយៈពេល១៥ខែទេ តុលាការក៏បានពិន័យស្ត្រីទាំង៤ជាប្រាក់ចំនួន២៥០ដុល្លារផងដែរ ដែលហ៊ានយកទឹក និងសណ្តែកសៀងឲ្យជនអន្តោប្រវេសន៍ស្រេកឃ្លាននៅតាមព្រំដែន ៕...
ស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា ឥណ្ឌូនេស៊ី ថ្មីមួយនឹងត្រូវកសាងក្នុងខេត្តកំពង់ធំ

ស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា ឥណ្ឌូនេស៊ី ថ្មីមួយនឹងត្រូវកសាងក្នុងខេត្តកំពង់ធំ

សង្គម និងកម្សាន្ត
កំពង់ធំ៖ ដើម្បីរឹតចំណងមិតត្តភាពរវាងប្រទេសទាំង២ ឥណ្ឌូនេស៊ី និងកម្ពុជាឲ្យកាន់ រឹងមាំនិងយូរអង្វែងនោះឯកអគ្គរាជទូត ឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា  បញ្ចុះបឋមសិលាសាងសង់ ស្តូបអនុស្សាវរីយ៏ មិត្តភាពកម្ពុជា ឥណ្ឌូនេស៊ី នៅ ជាប់ផ្លូវជាតិលេខ៦អា ភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៏ ខេត្តកំពង់ធំ។ ពិធីបញ្ចុះបឋមសិលា សាងសង់ស្តូបមិត្តភាព កម្ពុជា ឥណ្តូនេស៊ី នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះ ឯកអគ្គរាជទូត ឥណ្តូនេស៊ី ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា  ឥណ្តូនេស៊ីនិងកម្ពុជា នៅតែបង្កើនភាពស្និទ្ធស្នាល រឹតចំណងមិត្តភាពយូរអង្វែង ជាពិសេស កងទ័ពឥណ្ទុនេស៊ីនៅតែបន្តបេសកម្មនៅក្នុងខេត្តកំពង់ធំ គឺដើម្បីរំឭកដល់វីរៈភាពកងទ័ពនៃប្រទេសទាំងពីរ។ លោក សុខ លូ អភិបាលខេត្តកំពង់ធំមានប្រសាសន៍ថា អាជ្ញាធរខេត្ត បានស្វាគមន៍យ៉ាងជិតស្និទ្ធ ចំពោះវត្តមានកងទ័ពប្រទេសឥណ្តូនេស៊ី នៅកម្ពុជា ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលបានចំណាយពេលវេលា បន្តបេសកម្ម មកជួ...
អង្គការ Peaceland Foundation ផ្តល់សម្ភារៈសម្រាប់បោសសម្អាតមីនដល់កម្ពុជា

អង្គការ Peaceland Foundation ផ្តល់សម្ភារៈសម្រាប់បោសសម្អាតមីនដល់កម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងអាជ្ញាធរមីន និងអង្គការ Peaceland Foundation ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកWang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។ អនុស្សរណៈត្រូវបានចុះហត្ថលេខាដោយ លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន និងលោក Wang Ke នាយកអង្គការ Peaceland Foundation សម្រាប់កិច្ចសហប្រតិបត្តិការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះមានរយៈពេល៥ឆ្នាំ ក្នុងគម្រោងអភិវឌ្ឍន៍ក្នុងភូមិមួយនៃខេត្តសៀមរាប ។ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន មានប្រសាសន៍ថា អាជ្ញាធរមីន បានចុះអនុស្សរណៈនៃការយោគយល់នេះពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ក្នុងការគាំទ្រការងារបោសសម្អាតមីនពីអង្គការ Peaceland Foundation ដោយស្របតាមការអនុវត្តនូវគោលនយោបាយភូមិគ្មានមីន ។ យោងតា...
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងសាងសង់រយះ៤ឆ្នាំ

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងសាងសង់រយះ៤ឆ្នាំ

សង្គម និងកម្សាន្ត
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងសាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លងមក ខ័ណ្ឌដោយសួនច្បារកណ្ដាលទ្រូងផ្លូវ មានប្រវែងសរុបជិត ២០០គីឡូម៉ែត្រ ទទឹង២៤ម៉ែត្រ ក្រាលកៅស៊ូ AC ហើយមានរបងបាំងសងខាងផ្លូវ ដើម្បីការពារសុវត្ថិភាពជូនអ្នកធ្វើដំណើរផងដែរ។ ផ្លូវល្បឿនលឿននេះគ្រោងសាងសង់រយះពេល ៤ឆ្នាំ។ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុនេះ មានសារសំខាន់ក្នុងការដឹកជញ្ជូនទំនិញតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ពីរគឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ជាពិសេសការដឹកទំនិញពីបណ្តារោងចក្រនានាទៅកាន់កំពង់ផែស្វយ័តព្រះសីហនុ សម្រាប់ការនាំចេញទៅកាន់ក្រៅប្រទេស ក៏ដូចជាការដឹកទំនិញពីកំពង់ផែស្វយ័តព្រះសីហនុទៅតំបន់ទៅតំបន់ដទៃទៀត៕...
ភាពតានតឹងរវាងឥណ្ឌា និងប៉ាគិស្ថាន បានធូរស្រាលបន្តិចហើយ

ភាពតានតឹងរវាងឥណ្ឌា និងប៉ាគិស្ថាន បានធូរស្រាលបន្តិចហើយ

សង្គម និងកម្សាន្ត
ការប្រឈមមុខដាក់គ្នាខាងយោធារវាងប្រទេសឥណ្ឌា និងប៉ាគិស្ថាន បានស្ងប់ស្ងាត់បន្ថិចហើយ រហូតដល់ថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩នេះ ក្រោយពីប៉ាគិស្ថាន បានបញ្ជូនអាកាសយានិកឥណ្ឌា ត្រឡប់ទៅកាន់ឥណ្ឌាវិញ ។ សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កងទ័ពអាកាសប៉ាគិស្ថាន បានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ឥណ្ឌាចំនួនពីរគ្រឿង និងបានចាប់ខ្លួនអាកាសយានិកឥណ្ឌាម្នាក់ ហើយឥណ្ឌាបានទាមទារអោយប៉ាគិស្ថានដោះលែងអាកាសយានិកឥណ្ឌាវិញ ប៉ុន្តែប៉ាគិស្ថានមិនព្រម ដែលជាហេតុនាំអោយមានការប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធារវាងប្រទេសទាំងពីរ ។ ទាក់ទិននឹងភាពតានតឹងរវាងឥណ្ឌា និងប៉ាគិស្ថាននេះដែរ កាលពីថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០១៩នេះ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសរុស្ស៊ី លោក Sergey Shoigu និងរដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោកស្រី Nirmala Sitharaman បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ អំពីការប្រយុទ្ធប្រឆាំងភេរវកម្មនៅលើទឹកដីនៃប្រទេសទាំងពីរ ៕...