នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប ចាប់ឡានដឹកឈើខុសច្បាប់ពីរគ្រឿង ប្រគល់ឲ្យមន្ត្រីរដ្នបាលព្រៃឈើ
កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ រថយន្ដឈ្មួញឈើខុសច្បាប់២គ្រឿង ត្រូវបានលោកឧត្តមសេនីយ៍ត្រី ម៉ក់ សុធារ៉ា ស្នងការងទទួលបន្ទុកបង្ក្រាបបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប បានចាប់ប្រគល់ជូនផ្នែករដ្នបាលព្រៃឈើបន្ទាយស្រី ខណៈកំពុងធ្វើសកម្មភាពដឹកជញ្ចូនឈើខុសច្បាប់ ចូលក្នុងដេប៉ូ របស់ឈ្មួញឈើក្នុងភូមិជន្លង់ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ដែលត្រូវបានគេដឹងថា ជាដេប៉ូមានច្បាប់តែឈ្មោះ។
លោកវរសេនីយ៍ទោ ម៉េង សំណាង បានឲ្យដឹងថា រថយន្តទី១ ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង2A3084 និងទី២ រថយន្តកូរ៉េច្នៃ ត្រូវចាប់នៅក្នុងដេប៉ូមួយរបស់ឈ្មួញឈើម្នាក់ ល្បីឈ្មោះថា យាយម៉ាប់។
លោកបានបន្តថា ក្រោយប្រគល់ជូនមេព្រៃ ដើម្បីរាប់ជាក់ស្តែងរថយន្តទី១ ត្រូវបានរកឃើញថា មានឈើប្រភេទលេខ២ ចំនួន២,៧៣ម៉ែត្រគូប រីឯរថយន្តទី២ ត្រូវបានរកឃើញឈើប្រភេទលេខ២ ៩,០២៤ម៉ែត្រគូប សរុបស្មើ១១,៧៥៤ម៉ែត្រគូប។
ចំណែកមន្ត្រីរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា នេះជាប្រ...








