ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ព្រះរាជអាជ្ញាហៅមន្ត្រីប៉ូលិសព្រហ្មទ័ណ្ឌកម្រិតធ្ងន់ខេត្ត និងអធិការស្រុកឧដុង្គមកប្រជុំរឿងដោះលែងចោប្លន់២នាក់

ព្រះរាជអាជ្ញាហៅមន្ត្រីប៉ូលិសព្រហ្មទ័ណ្ឌកម្រិតធ្ងន់ខេត្ត និងអធិការស្រុកឧដុង្គមកប្រជុំរឿងដោះលែងចោប្លន់២នាក់

សង្គម និងកម្សាន្ត
ភ្នំពេញ)៖ លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ បានជួបប្រជុំជាមួយលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់របស់ស្នងការខេត្ត និងអធិការស្រុកឧដុង្គ ដើម្បីជជែកគ្នា ពាក់ព័ន្ធដំណើររឿងចាប់ និងដោះលែង ជនសង្ស័យជាចោរប្លន់២នាក់ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩កន្លងទៅ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា មេៗនគរបាលខេត្តកំពង់ស្ពឺ ដែលត្រូវជួបលោកស្រី ចាត សូរស្មី រួមមានលោក សម សាក់ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គ។ ប្រភពដដែលបានបន្ដបញ្ជាក់ថា នៅមុនពេលទៅជួបជាមួយ លោកស្រីព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ មានហៅលោក សាយ បូរិន នាយកប៉ុស្តិ៍រដ្ឋបាលជំពូព្រឹក្សទៅជួបលោក សម សាក់ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ដើម្បីឲ្យលោក សម សាក់ ស្តីបន្ទោស និងគំរាមដកតំណែង ព្រោះតែលោកនាយប៉ុស្តិ៍ បានបង្ហោះហ្វេសប៊ុក ...
ក្រុមបាតុករអាវកាក់លឿងបារាំង គម្រាមដកប្រាក់ព្រមគ្នាចេញពីធនាគារ ដើម្បីឲ្យកើតចេញជាវិបត្តិខ្វះសាច់ប្រាក់

ក្រុមបាតុករអាវកាក់លឿងបារាំង គម្រាមដកប្រាក់ព្រមគ្នាចេញពីធនាគារ ដើម្បីឲ្យកើតចេញជាវិបត្តិខ្វះសាច់ប្រាក់

សង្គម និងកម្សាន្ត
  ក្រុមបាតុករអាវកាក់លឿងរបស់ប្រទេសបារាំង បានគម្រាមដកសាច់ប្រាក់រួមគ្នាក្នុងពេលតែមួយចេញពីធនាគារនានានៅទូទាំងប្រទេស ដើម្បីរុញច្រានអោយកើតចេញជាវិបត្តិខ្វះសាច់ប្រាក់នៅក្នុងធនាគារ ។ ក្រុមបាតុករអាវកាក់លឿង បានអោយដឹងថា មធ្យោបាយនេះគឺធ្វើអោយប្រព័ន្ធហិរញ្ញវត្ថុនៅបារាំងចុះខ្សោយ ហើយរដ្ឋាភិបាលក៏នឹងចុះខ្សោយក្នុងពេលដំណាលគ្នា ដែលជាវិធីសាស្ត្របង្ខំអោយរដ្ឋាភិបាលសម្រេចយកកំណែទម្រង់ច្បាប់ការងារតាមការទាមទាររបស់ក្រុមបាតុករ ។ សូមបញ្ជាក់ជូនថា ក្រុមបាតុករអាវកាក់លឿងនៅបារាំង បានចេញធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ចាប់តាំងពីចុងឆ្នាំ២០១៨កន្លងទៅរហូតដល់ដើមឆ្នាំ២០១៩នេះ ដែលនៅតែបន្តនៅឡើយ និងមិនមានសញ្ញាដែលត្រូវបញ្ចប់នោះទេ ។ ចំណែកប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បាននិយាយថា រដ្ឋាភិបាលមិនមានមធ្យោបាយបញ្ចប់ក្បួនបាតុកម្មរបស់ក្រុមបាតុករអាវកាក់លឿងបានទេ ក្រៅតែពីការវាយប្រហារបង្ក្រាប ៕...
គណ:ប្រតិភូកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន មកទស្សន:កិច្ចនៅកម្ពុជា

គណ:ប្រតិភូកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន មកទស្សន:កិច្ចនៅកម្ពុជា

សង្គម និងកម្សាន្ត
គណៈប្រតិភូនាវាកងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន មានមនុស្ស៦៩៥នាក់ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ Xu Hai Han នាយរងសេនាធិការ កងនាវាតំបន់សមុទ្រខាងជើងនៃកងទ័ពរំដោះប្រជាជនចិន បានមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ ពីថ្ងៃទី០៩ ដល់១២ ខែមករា ឆ្នាំ២០១៩។ ដំណើរទស្សនកិច្ចគណៈប្រតិភូនាវាកងទ័ពជើងទឹកនេះ ដើម្បីរឹតចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការណ៍រវាងកងយោធពលខេមរភូមិន្ទ និង កងទ័ពរំដោះប្រជាជនចិន  និងពង្រីកកិច្ចសហប្រតិបត្តិការណ៍ល្អជាមួយ កងទ័ពជើងទឹករបស់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចរយះពេល៤ថ្ងៃនេះ លោកឧត្តមសេនីយ៍ទោ Xu Hai Han នឹងចូលជួបសម្តែងការគួរសមជាមួយ លោកយន្ត មីន អភិបាលខេត្តព្រះសីហនុ ។ លោក ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាំការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ បញ្ជាការដ្ឋានមូលដ្ឋានសមុទ្ររាម ។ លោក នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង កងយោធពលខ...
សម្រាមត្រូវបានយកទៅដាក់នៅមុខសេតវិមាន ក្រោយពីលោកត្រាំ បិទផ្នែកខ្លះនៃរដ្ឋាភិបាល

សម្រាមត្រូវបានយកទៅដាក់នៅមុខសេតវិមាន ក្រោយពីលោកត្រាំ បិទផ្នែកខ្លះនៃរដ្ឋាភិបាល

សង្គម និងកម្សាន្ត
អ្នកតំណាងរាស្ត្រពីរនាក់មកពីគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក បានយកសម្រាមទៅដាក់នៅមុខសេតវិមាន និងបានដាក់ឈ្មោះថា សម្រាមត្រាំ ។ មូលហេតុដែលតំណាងរាស្ត្រដាក់ឈ្មោះសម្រាមនេះថា សម្រាមត្រាំ គឺដោយសារលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបិទផ្នែកខ្លះនៃរដ្ឋាភិបាល ដែលជានាំឲ្យបុគ្គលិកផ្នែកអនាម័យមិនទៅធ្វើការ ដែលនាំឲ្យសម្រាមនៅគរកកកុញនៅតាមសួនសាធារណៈ ។ សូមរំលឹកថា លោក ត្រាំ បានប្រកាសបិទផ្នែកខ្លះនៃរដ្ឋាភិបាល ដែលជាយុទ្ធសាស្ត្របង្ខំឲ្យសមាជិកព្រឹទ្ធសភាអនុម័តផ្តល់ប្រាក់ជាង៥ពាន់លានដុល្លារឲ្យប្រធានាធិបតីរូបនេះយកទៅធ្វើរបងព្រំដែន ហើយការបិទផ្នែកខ្លះនៃរដ្ឋាភិបាលនេះ គឺចំលើផ្នែកអនាម័យ ដែលបុគ្គលិកមិនទៅធ្វើការ នាំអោយសល់សម្រាមចោលជាច្រើននៅតាមសួនសាធារណៈ ដែលត្រូវបានដាក់ឈ្មោះថា សម្រាមត្រាំ ៕...
ចិនក្តៅក្រហាយនឹងអាមេរិក ដែលបានបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅកាន់សមុទ្រចិនខាងត្បូង

ចិនក្តៅក្រហាយនឹងអាមេរិក ដែលបានបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅកាន់សមុទ្រចិនខាងត្បូង

សង្គម និងកម្សាន្ត
ចិនបានបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រចិនខាងត្បូង ក្នុងគោលដៅរារាំងនាវាចម្បាំងអាមេរិក មិនឲ្យចូលទៅជិតកោះសិប្បនិមិត្ត Paracel Islands នៅក្នុងសមុទ្រនេះ ។ ការបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រចិនខាងត្បូងរបស់ក្រសួងការពារជាតិចិន ត្រូវបានធ្វើឡើងក្រោយពីមន្ទីរបញ្ចកោណអាមេរិក បានបញ្ជូននាវាពិឃាតបាញ់មីស៊ីលតម្រង់គោលដៅ U.S. guided-missile destroyer រួមទាំងនាវាចម្បាំងជាច្រើនគ្រឿងផ្សេងទៀត ទៅកាន់កោះសិប្បនិមិត្ត Paracel Islands ដែលចិនបានអះអាងថាជាកម្មសិទ្ធិរបស់ខ្លួន ។ ចិនមានជម្លោះជាមួយនឹងប្រទេសផ្សេងៗទៀតចំនួន៤ប្រទេសនៅជុំវិញដែនទឹកក្នុងសមុទ្រចិនខាងត្បូង ដែលមានប្រទេសព្រុយណេ ឥណ្ឌូនេស៊ី ហ្វីលីពីន និងប្រទេសវៀតណាម ដោយប្រទេសទាំងនោះ បានចោទប្រកាន់ចិនពីបទវ៉ាងទីយកដែនទឹកតែម្នាក់ឯងនៅសមុទ្រចិនខាងត្បូង ប៉ុន្តែចិនបានអះអាងថាជាកម្មសិទ្ធរបស់ខ្លួន ៕...
ទួរគីក្រើនរំលឹកអាមេរិកឲ្យប្រយ័ត្នប្រយែងក្នុងការសម្រេចចិត្ត មុននឹងដកកងទ័ពរបស់ខ្លួនចេញពីប្រទេសស៊ីរី

ទួរគីក្រើនរំលឹកអាមេរិកឲ្យប្រយ័ត្នប្រយែងក្នុងការសម្រេចចិត្ត មុននឹងដកកងទ័ពរបស់ខ្លួនចេញពីប្រទេសស៊ីរី

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ Aljazeera របស់ប្រទេសកាតា បានឲ្យដឹងថា ប្រធានាធិបតីរបស់ប្រទេសទួរគី​ លោក រ៉េសិប តៃយីប អឺដូហ្កាន (Recep Tayyip Erdogan) បានក្រើនរំលឹកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការរកដៃគូឲ្យបានល្អ មុននឹងសម្រេចដកកងទ័ពរបស់ខ្លួនចេញពីប្រទេសស៊ីរី ។ ការក្រើនរំលឹករបស់លោក អឺដូហ្កាន ត្រូវបានធ្វើឡើងក្រោយពីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បុលតុន (John Bolton) បានព្រមានថា ភាគីណាក៏មិនអាចប៉ះពាល់ក្រុមកុលសម្ព័ន្ធ ខឺត (Kurd) បានដែរ ក្រោយពីអាមេរិកដកកងទ័ពចេញពីប្រទេសស៊ីរី ។ សូមបញ្ជាក់ថា អាមេរិកបានបំពាក់អាវុធដល់ក្រុមកុលសម្ព័ន្ធ ខឺត នៅប្រទេសស៊ីរី ដើម្បីវាយប្រហារលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ប៉ុន្តែទួរគីបារម្ភខ្លាចក្រុមនេះ វាយប្រហារផ្តាច់ទឹកដីពីទួរគី ខណៈខ្លួនមានកម្លាំង និងអាវុធគ្រប់គ្រាន់ពីអាមេរិក ៕  ...
លោកគីម ជុងអ៊ុន ធ្វើដំណើរទៅកាន់ប្រទេសចិនលើកទី៤នៅថ្ងៃអង្គារនេះ

លោកគីម ជុងអ៊ុន ធ្វើដំណើរទៅកាន់ប្រទេសចិនលើកទី៤នៅថ្ងៃអង្គារនេះ

សង្គម និងកម្សាន្ត
  មេដឹកនាំកំពូលវ័យក្មេងរបស់កូរ៉េខាងជើង លោគីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ទីក្រុង ប៉េកាំង ប្រទេសចិនហើយ នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩នេះ ។ តាមប្រភពពីCNN បានបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកទី៤ហើយរបស់ លោក គីម ជុងអ៊ុន ទៅកាន់ប្រទេសចិន ហើយក៏ជាលើកដំបូងដែរសម្រាប់ឆ្នាំ២០១៩នេះ ដែលកាលពីឆ្នាំ២០១៨កន្លងទៅមានចំនួន៣កើក ។ ប្រភពដដែលបានបន្ថែមថា លោក គីម ជុងអ៊ុន នឹងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសចិនតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ៕...
 ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបើកផ្លូវឲ្យអ្នកនយោបាយជាប់បំរាម ធ្វើសកម្មភាពនយោបាយឡើងវិញ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសដាក់ឲ្យប្រើប្រាស់

 ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបើកផ្លូវឲ្យអ្នកនយោបាយជាប់បំរាម ធ្វើសកម្មភាពនយោបាយឡើងវិញ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសដាក់ឲ្យប្រើប្រាស់

សង្គម និងកម្សាន្ត
(ភ្នំពេញ) ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាការបើកផ្លូវឲ្យអ្នកនយោបាយជាប់បំរាម អាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញនោះ ត្រូវបានព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃកម្ពុជា ចេញព្រះរាជក្រម ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើយោងតាមព្រះរាជក្រមដែលបណ្តាញព័ត៌មាន ទើបទទួលបាននៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ។ សូមបញ្ជាក់ថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ គឺជាការបើកផ្លូវឲ្យអ្នកនយោបាយ ដែលតុលាការហាមឃាត់សិទ្ធិ ធ្វើនយោបាយមានសិទ្ធិពេញលេញ ក្នុងការធ្វើនយោបាយឡើងវិញ។ ច្បាប់វិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្តចំនួន៨៧រូប ដោយធ្វើវិសោធនកម្ម ទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចមាននៅក្នុងព្រះរាជក្រម៖...

  ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបើកផ្លូវឲ្យអ្នកនយោបាយជាប់បម្រាម ធ្វើសកម្មភាពនយោបាយឡើងវិញ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសដាក់ឲ្យប្រើប្រាស់

សង្គម និងកម្សាន្ត
(ភ្នំពេញ) ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាការបើកផ្លូវឲ្យអ្នកនយោបាយជាប់បំរាម អាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញនោះ ត្រូវបានព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃកម្ពុជា ចេញព្រះរាជក្រម ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើយោងតាមព្រះរាជក្រមដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ។ សូមបញ្ជាក់ថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ គឺជាការបើកផ្លូវឲ្យអ្នកនយោបាយ ដែលតុលាការហាមឃាត់សិទ្ធិ ធ្វើនយោបាយមានសិទ្ធិពេញលេញ ក្នុងការធ្វើនយោបាយឡើងវិញ។ ច្បាប់វិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្តចំនួន៨៧រូប ដោយធ្វើវិសោធនកម្ម ទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចមាននៅក្នុងព្រះរាជក្រម៖  ...