ពេលផឹកឆ្ងល់ថា ចម្លែកៗ… ស្រាប់តែពិនិត្យមើលភ្ញាក់ព្រើត
លោក George Toubbeh ជនជាតិអាមេរិករស់នៅក្រុងហ្វោនថោន វ៉លលី រដ្ឋកាលីហ្វ៊័រនីញ៉ា ឈឺពោះខ្លាំងកាលពីខែសីហា ២០១៥ ក្រោយពីផឹកស្រាបៀរមួយប្រភេទទិញនៅផ្សារទំនើប «Ralphs» ។ លោក Toubbeh បានប្តឹងក្រុមហ៊ុនផលិតស្រាបៀរ និងម្ចាស់សាខាផ្សារទំនើប Ralphs ។
នៅក្នុងរឿងក្តីបញ្ជាក់ថា លោកហ្វោនថោន វ៉លលី មានអារម្មណ៍ថា ស្រាបៀរមានរសជាតិចម្លែក ហើយបន្តិចមកចាប់ផ្តើមឈឺពោះ និងក្អួតចង្អោរ ។ កូនស្រីរបស់លោកត្រួតពិនិត្យក្នុងកំប៉ុងស្រាបៀរប្រទះឃើញមានតុកកែ២ក្បាល ។ តុកកែដែលប្រទះឃើញនោះមិនទាន់ស្អុយរលួយទេ ។
ក្រុមហ៊ុនផលិតស្រាបៀរនោះបានតបតថា ក្រុមហ៊ុនប្រកាន់យកសុវត្ថិភាពជាចម្បង និងភាពស្មោះត្រង់ក្នុងការនាំចេញផលិតផលដោយឈរលើមូលដ្ឋានគ្រឹះ ។ បញ្ហានោះកំពុងស្ថិតក្នុងការស៊ើបអង្កេតយ៉ាងដិតដល់ និងមានទំនុកចិត្តថា វាមិនមែនជាការពិត...








