សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ករណីចាប់ខ្លួនយុទ្ធជនកម្ពុជា មកដល់ពេលនេះនៅរង់ចាំភាគីថៃ បញ្ជូនត្រឡប់មកកម្ពុជាវិញ ហើយជីវិតរបស់ពួកគាត់ ជាអាទិភាពចម្បងបំផុតរបស់រដ្ឋាភិបាល
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងងា ចំពោះករណីចាប់ខ្លួនយុទ្ធជនរបស់កម្ពុជា ដែលមកដល់ពេលនេះ នៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់ គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល តាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន។
តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឱ្យដឹងងថា មានការចោទសួរហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេឬទេ?
សម្ដេច គូសបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី ២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើង ក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្...








