មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្មបានចូលរួមធ្វើជាវាគ្មិនក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីនិន្នាការ និងតម្រូវការទេសចរមូស្លីមដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍
ភ្នំពេញ:នៅថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ មន្ត្រី នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោកអគ្គនាយករង ស្រូយ សុបញ្ញា បានដឹកនាំមន្ត្រីនៃនាយកដ្ឋានកិច្ចការហាឡាល និងសាខា ក.ប.ប. ខេត្តព្រះសីហនុ ចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីនិន្នាការ និងតម្រូវការទេសចរមូស្លីមដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍។
កម្មវិធីនេះ ក្រោមអធិបតីភាព ឯកឧត្ដម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានចូលរួមពី លោក ម៉ាង ស៊ីណេត អភិបា លរង នៃគណៈអភិបាលខេត្តព្រះសីហនុ លោក រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍។
លើសពីនេះមាន មន្ត្រី នៃអគ្គនាយកដ្ឋាន ក.ប.ប ប្រតិបត្តិករប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍រួមមានអាហារដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ សមាគមចុងភៅសមាគមទេសចរណ៍ ដែលមានមូលដ្ឋានក...








