សាលារាជធានីភ្នំពេញគ្រោងសាងសង់ស្ពានអាកាសថ្មើរជើង២នៅមហាវិថីម៉ៅសេទុង
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសឲ្យដឹងពីគម្រោងសាងសង់ស្ពានអាកាសថ្មើរជើង ២ទៀត នៅមហាវិថីម៉ៅសេទុង។ គម្រោងទី១ មានទីតាំងស្ថិតនៅខាងកើតសាលាបឋមសិក្សាសន្ធរម៉ុក និងគម្រោងទី២ មានទីតាំងនៅខាងលិចផ្សារដើមគរ។
អាជ្ញាធររាជធានីភ្នំពេញ មិនទាន់ប្រកាសលម្អិតពីគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងទាំងពីរនេះ ថានឹងដំណើរការសាងសង់ នៅពេលណានោះទេ។
សាលារាជធានីភ្នំពេញ បានផ្សព្វផ្សាយតាមហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ថា “ប្រទេសជាតិ មានការអភិវឌ្ឍន៍កាន់តែរីកចំរើន ទីក្រុងកាន់តែស៊ីវីល័យ! រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងចំនួនពីរទីតាំង សម្រាប់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់តំបន់នោះប្រកបដោយសុវត្ថិភាព”។
អាជ្ញាធររាជធានីភ្នំពេញ លើកឡើងថា “គម្រោងទីមួយ មានទីតាំងស្ថិតនៅលើ...








