ក្រុមហ៊ុនCSP Windowផ្តល់សេវាផ្គត់ផ្គង់និងដំឡើងទ្វារបង្អួចដែលកំពុងពេញនិយមយ៉ាងខ្លាំងនៅអាស៊ី
ក្រុមហ៊ុនស៊ី អេស ភី (CSP Window) ដែលបានបើកដំណើរការអាជីវកម្មអស់រយៈពេល៨ឆ្នាំមកហើយនោះបាននិងកំពុងផ្តល់សេវាផ្គត់ផ្គង់ និងដំឡើងទ្វារបង្អួចចំនួនពីរប្រភេទដែលកំពុងពេញនិយមខ្លាំងនៅទីផ្សារអន្តរជាតិ និងជាពិសេស គឺទីផ្សារកម្ពុជា។
តំណាងក្រុមហ៊ុនខាងលើបានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនមានការផ្គត់ផ្គង់គ្រោងទ្វារបង្អួចអាលុយមីញ៉ូមដោយប្រើប្រាស់ប្រព័ន្ធទំនើប ស្របតាមស្តង់ដារអឺរ៉ុបហើយក្រុមហ៊ុនក៏មានការផ្គត់ផ្គង់ប្រព័ន្ធគ្រោងទ្វារបង្អួច យូ ភីវីស៊ី (u-PVC) ដែលជាផលិតផលនាំចូលពីប្រទេសអាល្លឺម៉ង់។
តាមការបញ្ជាក់របស់ក្រុមហ៊ុនក៏បានអះអាងបន្ថែមទៀតថា រាល់ផលិតផលទាំងអស់របស់ CSP Window គឺសុទ្ធសឹងតែមានគុណភាពខ្ពស់ហើយក្រុមហ៊ុនក៏មានការធានា ១០០ភាគរយដល់អតិថិជនទៅលើបញ្ហាជ្រាបទឹកបញ្ហាសំលេងនិងសុវត្ថិភាពទ្វារបង្អួចផងដែរ។
ជាងនេះទៅទៀត ក្រុមហ៊ុនក៏នឹងផ្តល់ការរចនាម៉ូតទ្វារបង្អួចដែលនឹងលើកឡើងនូវភាពស៊ីវិល័យបន្ថែមមួយកម្រិតទៀតជូនដល់គេហដ្ឋាន...








