ប្រធានសិល្បៈនិងកីឡានៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដឹកនាំសមាជិកសមាជិកាចុះសួរសុខទុក្ខមន្ត្រីសម្របសម្រួលជនភៀសសឹក
(ឧត្តរមានជ័យ)លោកជំទាវ ដាំ ដារីនី ជាប្រធានផ្នែកសិល្បៈនិងកីឡានៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានដឹកនាំយុវជនគណបក្សចុះសួរសុខទុក្ខមន្ត្រីសម្របសម្រួលជនភៀសសឹកចំនួន២៥០នាក់ និង វរៈការពារព្រំដែនលេខ៧០២ និងវរៈការពារព្រំដែនលេខ៩០៥ ព្រមទំាងអ្នកជំងឺស្នាក់នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោកជំទាវ អនុប្រធាន ព្រមទាំងសមាជិក សមាជិកា ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ បណ្ឌិត ដាំ ដារីនី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត មន្ត្រីសម្របសម្រួល កងកម្លាំង លោកគ្រូពេទ្យ នាក់គ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ មេីលថែសម្របសម្រួលរៀបចំ មណ្ឌលសុវត្ថិភាពបណ្តោះអាសន្ន ជូនដល់បងប្អូនជនភៀសសឹករងគ្រោះ ក្នុងព្រឹត្តិការណ៍ នៃការឈ្លានពាន និងជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានយ៉ាងល្អ គ្រប់ជ្រុងជ្រោយ និងមានសុវត្ថិភាព។
ក្នុងឱកាសនោះ លោកជំទាវ បណ្ឌិត បានពាំនាំ...








