លោកឧកញ៉ា តែ តាំងប៉ថា លំហូរវិនិយោគមកពីជប៉ុនឹងផ្តល់ផលប្រយោជន៍ច្រើនដល់សហគ្រាសកម្ពុជា
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យកម្ពុជា លោកឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍ចាត់ទុកក្នុងដំណើរទស្សនៈទៅកាន់ប្រទេសជប៉ុនកន្លងទៅនោះថា ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសបានបង្ហាញពីលើកទឹកចិត្ត និងការទាក់ទាញវិនិយោគគិន ដោយបានផ្ដល់នូវភាពកក់ក្ដៅដល់វិនិយោគគិនជប៉ុនមានបំណងមកវិនិយោគនៅកម្ពុជា ហើយវិនិយោគពីជប៉ុន នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់សហគ្រាសធុនតូច និងមធ្យមផងដែរ ជាពិសេស ការផ្ទេសបច្ចេកវិទ្យា ការធ្វើជាដៃគូសហការ និងការពង្រីកទីផ្សារថែមទៀតផង ។
លោកឧកញ៉ាមានប្រសាសន៍បញ្ជាក់ថា«គម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៣៧ គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៥ពាន់លានដុល្លារអាមេរិក ដែលផ្ដោតសំខាន់លើផ្នែកផលិតគ្រឿងបង្គុំអគ្គិសនីនិងអេឡិកត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខាបច្ចេកទេស កសិ-ឧស្សាហកម្ម អាហារ ទេសចរណ៍សណ្ឋាគារមន្ទីពេទ្យ និងផ្សារទំនើប»។
ក្រុមប្រឹក្សាអភិវឌ្...








