ក្នុងមួយឆ្នាំៗរាជរដ្ឋាភិបាល ចំណាយ ១០០ លានដុល្លារ សម្រាប់បើកប្រាក់ខែ ជូនមន្ត្រីចូលនិវត្តន៍
ខេត្តព្រៃវែង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាល ចំណាយថវិកា ១០០ លានដុល្លារអាមេរិក សម្រាប់បើកប្រាក់ខែ ដល់មន្ត្រីចូលនិវត្តន៍ ។
តាមរបាយការណ៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា មានមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ចំនួន ៨៩២០២ នាក់ ព្រមទាំងអ្នករស់នៅក្នុងបន្ទុក ចំនួន ១៣១៩៨១ នាក់។ មកដល់ខែមេសា ឆ្នាំ២០១៩នេះ មន្ត្រីរាជការចូលនិវត្តន៍ម្នាក់ ទទួលបានប្រាក់ខែទាបបំផុតប្រមាណ ៥៦ម៉ឺនរៀល ក្នុងមួយខែ។
សម្តេចក្រឡាហោម ស ខេង បានប្រកាសដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយនិវត្តន៍ជន អតីតមន្ត្រីរាជការ នៅខេត្តព្រៃវែង នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។
សម្តេចក្រឡាហោម ស ខេង លើកឡើងថា ការ...








