ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
​​​​​អ្នកជំនាញថា​​​ក្រុង​បាវិត​ខេត្ត​ស្វាយ​រៀងនឹងក្លាយជាទីក្រុងសេដ្ឋកិច្ច​និងពាណិជ្ជកម្ម​​​​​

​​​​​អ្នកជំនាញថា​​​ក្រុង​បាវិត​ខេត្ត​ស្វាយ​រៀងនឹងក្លាយជាទីក្រុងសេដ្ឋកិច្ច​និងពាណិជ្ជកម្ម​​​​​

សេដ្ឋកិច្ច និងវិនិយោគ
លោក សោម កែវម៉ាលីដា ​​​​​ អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យ​កម្ពុជា​បាន​ចាត់​ទុកថា ទៅថ្ងៃ​​​​អនាគត​​​​ក្រុង​បាវិត​ខេត្តស្វាយរៀងនឹងក្លាយ​ជាទីក្រុងសេដ្ឋកិច្ច ​និង​ពាណិជ្ជកម្មជាមិន​ខាន ដោយសារតែ​​​បច្ចុប្បន្ននេះ​​​​​​រាជរដ្ឋាភិបាល​​​​កំពុងតែ​​ពង្រីក​​​​ និង​ត​ភ្ជាប់​​​ហេដ្ឋារចនាសម្ព័ន្ធមាន​​​​​ដូចជា ពង្រីក​​ផ្លូវ​​ជាតិ​​​​​​លេខ១ ពី​​​ចន្លោះ​​​គីឡូម៉ែត្រលេខ​១៥៩ ​​​ដល់លេខ១៦៤ ហើយ​​​បាន​សាងសង់​ជិត​​​ពាក់កណ្តាល​ហើយនៅ​​លើផ្លូវ ៦០​​ ម៉ែត្រ​​ត​ភ្ជាប់​​​ទៅច្រក​​ព្រំដែនបាវិតដែល​ជា​​ចំណុច​​ល្អមួយ​​​ ព្រោះ​​​​​​មានផ្លូវ​​​ក្រវ៉ាត់ព្រំដែនទំហំ៣០ ម៉ែត្រ ​​​​និងភ្ជាប់ផ្លូវ​​​​​​​​​ល្បឿន​លឿនទៀត​​ផង​​។​​​​​ លោក​បា​នមានប្រសាសន៍ថា ​​​ខេត្តស្វាយរៀង​​​នឹងក្លាយជាក្រុងមួយដ៏សំខាន់ ហើយ​​ជា​​​​តំបន់​​ឧស្សាហ​​​កម្ម​​​​ពាណិជ្ជកម្ម ​និងជាកន្លែង​​សម្រាប់​​​ស្តុកទុកទំនិញ​​​ឆ្លងកាត់រវាង​ប្រ​ទេស​កម្ពុជា និងប្រទេសវៀត​​ណាម​​​​ដែ...
ឃុំខ្លួនជនជាតិស្បែកខ្មៅ និងស្រីស្នេហ៍​ ឆបោកលុយតាមប្រព័ន្ធ Facebook

ឃុំខ្លួនជនជាតិស្បែកខ្មៅ និងស្រីស្នេហ៍​ ឆបោកលុយតាមប្រព័ន្ធ Facebook

សង្គម និងកម្សាន្ត
  ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញកាលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសស្បែកខ្មៅម្នាក់ និងស្ត្រីខ្មែរជាសង្សារ ដាក់ពន្ធនាគារជាបណ្តោះ អាសន្ន ពាក់ព័ន្ធករីណ ឆបោក តាមបណ្តាញសង្គម Facebook ។  លោក សេង ហៀង ព្រះរាជ្ញារង អមសលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លើឈ្មោះ NWOSU MARTINS ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ អាហ្វ្រិកខាងត្បូង និងសង្សារឈ្មោះ កាន ឡានីន ហៅ ស្រីអូន អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ ពីបទ ឆបោក យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ សូមរម្លឹកថា ជនសង្ស័យទាំងពីរ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ពាក់ព័ន្ធការប្រើប្រាស់ គណនី Facebook ក្លែងក្លាយ ឈ្មោះ Amander Mour, ឈ្មោះ Jerry Snow, ឈ្មោះ Mark Jonathan និងឈ្មោះ Mike Phillip ផ្ញើសារទំនាក់ទំនងទៅ ជនរងគ្រោះឲ្យទុកចិត្ត និង សន្យាផ្ញើលុយឲ្យជនរងគ្រោះ...
អ៊ីរ៉ង់ នឹងបិទច្រកសមុទ្រ Strait of Hormuz ដោយចំហរ មិនលួចលាក់ទេ

អ៊ីរ៉ង់ នឹងបិទច្រកសមុទ្រ Strait of Hormuz ដោយចំហរ មិនលួចលាក់ទេ

សង្គម និងកម្សាន្ត
លោកឧត្តមសេនីយ៍ Mohammad Baqeri មេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍របស់ប្រទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទ ទី១៧ ខែមិថុនានេះថា ប្រសិនបើអ៊ីរ៉ង់ចង់បិទច្រកសមុទ្រ Strait of Hormuz គឺត្រូវធ្វើដោយចំហរ មិនបាច់លាក់លៀមនោះទេ ។ លោក Mohammad Baqeri ក៏បានប្រកាសច្រានចោលផងដែរ នូវការចោទប្រកាន់អ៊ីរ៉ង់ពីបទនៅពីក្រោយការវាយប្រហារវិច្ឆេទកម្មលើនាវាដឹកប្រេងចំនួនពីរគ្រឿង កាលពី សប្តាហ៍មុន ។ មេទ័ពរូបនេះ បានបញ្ជាក់ថា អ៊ីរ៉ង់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបិទច្រកសមុទ្រ Strait of Hormuz ហើយការបិទច្រកសមុទ្រនេះ គឺអ៊ីរ៉ង់នឹងប្រកាសបិទដោយចំហរ មិន អាចលួចវាយប្រហារនាវាដឹកប្រេងដូចអាមេរិកចោទប្រកាន់នោះទេ ៕...
កម្ពុជានិងថៃ បើកគម្រោងទូទាត់សាច់ប្រាក់ឆ្លងដែន តាមរយៈ QR Code

កម្ពុជានិងថៃ បើកគម្រោងទូទាត់សាច់ប្រាក់ឆ្លងដែន តាមរយៈ QR Code

សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖  គ្រឹះស្ថានធំៗនៅកម្ពុជាចំនួន៣ បើកគម្រោងទូទាត់សាច់ប្រាក់តាមរយៈ QR Code រវាងប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីពង្រីកសហប្រតិបត្តិបច្ចេកវិទ្យាហិរញ្ញវត្ថុ  របស់អ្នក ប្រើប្រាស់សាច់ប្រាក់ឆ្លងដែន ជាពិសេសលើកកម្ពស់រូបិយវត្ថុជាតិ ។ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានលើកឡើងក្នុងពិធីផ្សព្វផ្សាយគម្រោង ការទូទាត់តាមរយៈ QR Code រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ថា គម្រោងការទូទាត់សាច់ប្រាក់តាមរយៈ QR Code រវាងប្រទេសទាំងពីរ មានធនាគារសម្រាប់ធ្វើប្រតិបត្តិការសាច់ប្រាក់ឆ្លងដែនចំនួន៣ គឺធនាគារពាណិជ្ជក្រៅប្រទេស ធនាគារអេស៊ីលីដា និងធនាគារកម្ពុជាពាណិជ្ជ អ្នកដែលប្រើប្រាស់សាច់ប្រាក់ឆ្លងដែនបាន ត្រូវមានគណនីជាលុយរៀល នៅក្នុងធនាគារចំនួន៣ខាងលើ នេះ ។ លោកស្រី បានបន្តទៀតថា  ចំពោះអតិថិជនត្រូវការប្រើប្រាស់សាច់ប្រាក់ឆ្លងដែន ពួកគេនឹងអាចដក...
ក្រសួងធនធានទឹក និងឧតុនិយមថា៖ ចាប់ពីចុងខែមិថុនានេះ ដល់ចុងខែកក្កដា កម្ពុជានឹងភ្លៀងធ្លាក់ច្រើន

ក្រសួងធនធានទឹក និងឧតុនិយមថា៖ ចាប់ពីចុងខែមិថុនានេះ ដល់ចុងខែកក្កដា កម្ពុជានឹងភ្លៀងធ្លាក់ច្រើន

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានជូនដំណឹងថា ចាប់ពីចុងខែមិថុនានេះ រហូតដល់ចុងខែកក្កដា ប្រទេសកម្ពុជានឹងទទួលរងសម្ពាធទាប ជាពិសេសឥទ្ធិពលខ្យល់មូសុងវស្សាពីទិសនិរតី អាចនាំមកនូវទឹកភ្លៀងច្រើននៅពេញប្រទេស។  ក្រសួងធនធានទឹក បានបញ្ជាកទៀតថា ចាប់ពីចុងខែកក្កដា ដល់ដើមសីហា អាចមានកូនរដូវប្រាំង មុននឹងឈានចូលដល់រដូវភ្លៀងជោគជាំ ដែលអាចធ្វើឲ្យតំបន់មួយចំនួន ជាពិសេសតំបន់នៅជាប់មាត់សមុទ្រ អាចមានទឹកជំនន់ទឹកភ្លៀងផងដែរ៕...
សមត្ថកិច្ចនិងតុលាការ ចុះឆែកឆេរផ្ទះឈ្មួញឈើមួយកន្លែង នៅក្រុងក្រចេះ រឹបអូសរថយន្តដឹកឈើបាន៨គ្រឿង

សមត្ថកិច្ចនិងតុលាការ ចុះឆែកឆេរផ្ទះឈ្មួញឈើមួយកន្លែង នៅក្រុងក្រចេះ រឹបអូសរថយន្តដឹកឈើបាន៨គ្រឿង

សង្គម និងកម្សាន្ត
ក្រចេះ៖ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ សហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើសង្កាត់ថ្មគ្រែ ក្រោមការសម្របសម្រួលពីលោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានឡោមពទ្ឋ័ឆែកឆេរផ្ទះរបស់មេឈ្មួញមួយកន្លែង នៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ រឹបអូសបានរថយន្តដឹកឈើប្រណីតចំនួន៨គ្រឿង។ ការបង្ក្រាបនេះធ្វើឡើង កាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានថា មានរថយន្តរបស់មេឈ្មួញឈើបានចូលទៅលាក់ទុកនៅក្នុងផ្ទះរបស់ខ្លួន កាលពីពេលថ្មីៗនេះ ហើយត្រូវបានបែកការណ៍ដល់កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ទើបចាត់វិធានការបង្ក្រាប និងរូបអូសប្រគល់ឲ្យទៅមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីរក្សាទុកតែម្តង។ ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដឹកឈើទាំង៨នេះបានដឹកឈើនាំចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅស្រុកស្នួល ប៉ុន្តែត្រូវបានខកខាន មិនទៅដល់គោលដៅ ទើបបើកចូលក្...
សម្តេច​តេ​ជោ ថ្វាយព្រះពរ​សម្តេចម៉ែ ក្នុង​ព្រះរាជ​ពិធីបុណ្យ​ចម្រើនយ​ព្រះជន្ម គម្រប់ ៨៣ យាង​ចូល ៨៤ ព្រះវស្សា​

សម្តេច​តេ​ជោ ថ្វាយព្រះពរ​សម្តេចម៉ែ ក្នុង​ព្រះរាជ​ពិធីបុណ្យ​ចម្រើនយ​ព្រះជន្ម គម្រប់ ៨៣ យាង​ចូល ៨៤ ព្រះវស្សា​

សង្គម និងកម្សាន្ត
​ភ្នំពេញ៖ សម្តេច​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្ញើ​សារ​តាម​ហ្វេ​ស​ប៊ុ​ក ថ្វាយព្រះពរ​សម្តេចម៉ែ នៅក្នុង​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម គម្រប់ ៨៣ យាង​ចូល ៨៤ ព្រះវស្សា​ ​​នៅ​ព្រឹក​ ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា «​នៅក្នុង​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត ព្រះមហាក្សត្រី ន​រោ​ត្ដម មុនិនាថ សីហនុ គម្រប់​ខួប ៨៣ យាង​ចូល ៨៤ ព្រះវស្សា ទូលព្រះបង្គំ​ជា​កូន ចៅ ចៅទួត និង មន្ត្រីរាជការ​ទូទាំងប្រទេស សូម​ព្រះ​បរម​រាជានុញ្ញាត អភិវន្ទ​លំឱនកាយវាចា​ចិត្ត​ក្រាបបង្គំ សម្តែង​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការ​ពរជ័យ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ និង​មហាប្រសើរ​គ្រប់យ៉ាង ចំពោះ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សូម​ព្រះអង្គ​ទ្រង់​ប្រកបដោយ ព្រះកា...
ប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៣ចំនួន២១រូប

ប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៣ចំនួន២១រូប

សង្គម និងកម្សាន្ត
ក្រចេះ៖ លោកបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី ៣ ចំនួន២១រូបនៅ ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ។ ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៣ លោក ហឿ ស៊ីយ៉ែម តំណាងក្រុមប្រឹក្សាខេត្តទាំងអស់ ដែលទើបប្រកាសចូលកាន់មុខតំណែងបានប្តេជ្ញាចិត្តពង្រឹងពង្រីកបន្ថែមទៀតនូវការកសាងសេដ្ឋកិច្ច ចាប់ពីទីក្រុងរហូតដល់ជនបទចំកាត់មាត់ញក ដើម្បីធានាឲ្យបាននូវការជឿទុកចិត្តពីប្រជាពលរដ្ឋតាមបណ្ដាឃុំទាំងអស់ រួមទាំងអ្នកវិនិយោគិនជាតិនិងអន្តរជាតិ ដែលកំពុងដាក់ទុនវិនិយោគនៅលើទឹកដីខេត្តក្រចេះ ។ លោកបណ្ឌិត ពេជ្រ ប៊ុនធិន បានអបអរសាទរចំពោះសមាជិក-សមាជិកាក្រុមប្រឹក្សាខេត្តក្រចេះ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តក្រចេះអាណត្តិទី៣នេះ ដើម្បីបន្តរដឹកនាំខេត្តក្រចេះ ឱ្យមានការអភិវឌ្ឍ និងរីកចម្...
បញ្ជូនជនជាតិចិន១២នាក់ ទៅតុលាការ​ ករណីបង្ខាំងមនុស្សខុសច្បាប់​ ជំរិតទារប្រាក់

បញ្ជូនជនជាតិចិន១២នាក់ ទៅតុលាការ​ ករណីបង្ខាំងមនុស្សខុសច្បាប់​ ជំរិតទារប្រាក់

សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖​ ជនជាតិចិន១២នាក់​ ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ​កសាងសំណុំរឿងបញ្ជូនទៅតុលាការ​ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ជំរិតទារប្រាក់​ នៅថ្ងៃទី១៧​ ខែមិថុនា​ ឆ្នាំ២០១៩នេះ។ កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែតបានចេញប្រតិបត្តិការឆ្មក់ចូលបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិទាំងនោះនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់សុផល ថាវី និងផ្ទះសំណាក់លីហ៊ូវ ហើយរំដោះជនរងគ្រោះជនជាតិចិន៣នាក់ដោយសុវត្ថិភាព។ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងខេត្តប្រាប់ឱ្យដឹងថាកម្លាំងនគរបាលបង្រ្កាបចាប់ឃាត់ខ្លួនជនជាតិចិន១២នាក់ខាងលើអនុវត្តតាមបណ្តឹងរបស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជាបន្ទាប់ពីទទួលព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះនៅប្រទេសចិន។ លោកស្នងការរងប្រាប់ឱ្យដឹងទៀតថា ជនរងគ្រោះ៣នាក់ជាជនជាតិចិនត្រូវ...
កម្ពុជាចូលរួមបង្ហាញផលិតផលជាតិ ក្នុងពិព័រណ៍ទំនិញ-វិនិយោគអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ឆ្នាំ២០១៩ 

កម្ពុជាចូលរួមបង្ហាញផលិតផលជាតិ ក្នុងពិព័រណ៍ទំនិញ-វិនិយោគអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ឆ្នាំ២០១៩ 

សេដ្ឋកិច្ច និងវិនិយោគ
គុនមិញ ចិន៖ កម្ពុជាបានសាងសង់ពន្លាជាតិមួយនៅលើផ្ទៃដីទំហំ ៦០០ម៉ែត្រការ៉េ ដោយប្រើប្រាស់រចនាបទខ្មែរ ដើម្បីបង្ហាញផលិតផលសក្តានុពលចម្រុះ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទំនិញ-វិនិយោគអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ឆ្នាំ២០១៩ ដែលបានរៀបចំឡើង នៅទីក្រុងគុនមិញ នៃខេត្តយូណាន ប្រទេសចិន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៩។ នៅក្នុងពិធីសម្ពោធពិព័រណ៍លោកឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីវឌ្ឍនភាពនៃទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ដែលមានកំណើន ៦,៦ប៊ីលានដុល្លារ (២០១៨) និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តយូណាន ដែលសម្រេចបានទឹកប្រាក់ ៤២,៣២លានដុល្លារ នៅក្នុងនោះកម្ពុជា បាននាំចេញប្រមាណ ៧៨ម៉ឺនដុល្លារ និងនាំចូលចំនួន ៤១.៥៨លានដុល្លារ។ លោករដ្ឋលេខាធិការ បានបន្តទៀតថា ការចូលរួមរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ គឺដើម្បីត្រួសត្រាយផ្លូវសម្រាប់វិស័យឯកជន ក្នុងការតភ្ជាប់ទំនាក់ទំន...