ព្រឹត្តិការណ៍ពិព័រណ៍ទេស ចរណ៍កម្ពុជាអន្តរជាតិលើក ទី៣នឹងទាក់ទាញអ្នកចូល រួម៦ពាន់នាក់
ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន Slick Booth រៀបចំពិធីផ្សព្វផ្សាយព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី៣ ឆ្នាំ២០១៩ Cambodia Travel Mart (CTM 2019) ទៅដល់សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក្រុមហ៊ុនទេសចរណ៍ជាតិ-អន្តរជាតិជាច្រើន។
ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍នេះនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ១១-១៣ ខែតុលាខាងមុខ ក្រោមកិច្ចសហការរវាងក្រសួងទេស ចរណ៍ និងក្រុមហ៊ុន Slick Booth ដែលរំពឹងទុកថា នឹងមានអ្នកចូលរួមប្រមាណ ៦ពាន់នាក់ មកពីជុំវិញពិភពលោក។
លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសា សន៍ឱ្យដឹងថា តាមការគ្រោងទុកព្រឹត្តិការណ៍ CTM ២០១៩ នឹងមានការចូលរួមពីពីក្រុមហ៊ុនឬទីភ្នាក់ងារទេសចរណ៍ឬហៅថាជាអ្នកទិញ (Buyer) ជាច្រើនមកពីប្រមាណ៦០ប្រទេសជុំវិញពិភពលោក។
លោកមានប្រសាសន៍ថា ក្រុមអ្នកលក់កញ្ចប់ទស្សនកិច្ចទេស ចរណ៍ឬហៅថា Seller នោះ គឺភាគច្រើនជាក្រុមហ៊ុននៅក្នុងប្រ ទេស និងខ្លះទៀតមកពីប្រទេសនានាក្នុងតំបន់អាស៊ានហើយការ...








